Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេតស្វាយរៀង នាំអំណោយមនុស្សធម៌ ទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ

បន្ទាប់​ពី​អ​គ្គី​ភ័យ​បង្ក​រ​ដោយ​ចរ​ន្ដ​អ​គ្គី​ស​នី​ទ​ស្ស​សេ​ខ្សែ​ង​ភ្លើងនិង​បាន​ការ​គ្រប់គ្រង​សភាព​ការ​ព​ន្ល​ត់​ទាន់​ពេល​វេលា​ ​ពី​ក្រុម​ម​ន្ដ្រី​មាន​សមត្ថ​កិច្ច​ចម្រុះ ​ ​និង​ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ទី​តាំង​នៅ​ជិត​កន្លែង​កើត​ហេតុ​​កាលពី​ព្រឹក​ថៃ្ង​ទី​ ​២២ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង ៣ និង​ ​៤៥ នាទី​ ​ដែល​អ​គ្គី​ភ័យ​បាន​បំផ្លាញ​ ​លំនៅ​ដ្ឋា​ន​របស់​ប្រជា​ពលរដ្ឋ​អស់​ចំនួន​ ​០៥ ខ្នង​ស្មើ​នឹង​ ​៩ គ្រួសារ​និង​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ធ្ងន់​ចំនួន​ ​១នាក់ ​រួម​​នឹង​សំ​ភារៈប្រកប​របរ​ ​សំ​ភា​រៈប្រើ​ប្រា​ស់​ប្រចាំ​ថៃ្ង​ជា​ច្រើន​ទៀត​​។ ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ​ដែល​​រង​គ្រោះ​ ​នៅ​ថៃ្ង​ទី​២៣ ខែ​​តុលា​ ​ឆ្នាំ​​២០១៤ ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេ​ត្ដ​ស្វាយ​រៀង​ ​ដែល​ដឹកនាំ​ ​ដោយ​ ​លោក​ជំទាវ​ ​ដួង​ ​វ​ណ្ណា​ អនុ​ប្រធាន​កិត្ដិ​យស​សាខា​ ​លោក​ជំទាវ​ ​នាង​ ​សេ​ដ្ឋា​ ជៀ​ង​​អំ​ ​ប្រធាន​គណៈក​ម្មា​ធិ​ការ​សាខា​ ​រួម​នឹង​សមាជិក​ ​សមាជិកា​នៃ​គណៈក​ម្មា​ធិ​ការ​សាខា​ ​និង​អាជ្ញា​ធ​រដែ​ន​ដី​គ្រប់​លំដាប់​ថ្នាក់​ ​បាន​នាំ​យក​​ស្បៀងសម្ភារៈ​ ​និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​។ មាន​មតិ​សំណេះសំណាល​ ​ក្នុង​ពិធី​ ​នោះ​ ​លោក​​ជំទាវ​ ​ដួង​ ​វ​ណ្ណា​ បាន​នាំ​មក​នូវ​បណ្ដាំ​ផ្ញើ​រសាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ានី ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ថ្នាក់​ដឹក​នាំ​ខេ​ត្ដ​ ចូល​រួម​រំលែក​ទុក្ខ​ ​ជាមួយ​បង​ប្អូន​ដែល​ទទួល​រង​គ្រោះ​​ដោយ​អ​គ្គី​ភ័យ​ ​នា​ពេល​នេះ​ដោយ​ក្ដី​អាណិត​អា​សូ​ចំពោះ​ការ​ខាត​បង់​ចំពោះ​ទ្រព្យ​ស​ម្ប​ត្ដិ​ ដែល​ខិតខំ​ប្រកប​របរ​ពី​មុន​ ​មក​ត្រូវ​បំផ្លាញ​អស់​តែ​ក្នុង​រយៈពេល​ដ៍​ខ្លី​។ លោក​ជំទាវ​ ​​បាន​ផ្ដាំ​ផ្ញើ​រ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ ​មាន​ការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ភ្លើ​ង​ធូប​ ​ទាន​ ​ច​ង្ក្រា​ន​ ​និង​ចរ​ន្ដ​អគ្គិ​ស​នី​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ឆាប​ឆេះ​គ្រប់​ពេល​វេលា​បើ​យើង​ពុំ​មាន​ការ​ប្រុង​ប្រ​យ​ត្ន័​ទេ​នោះ​។ អំណោយ​ដែល​បាន​ចែក​ជូន​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​៖ អង្ក​ ​៥០គីឡូក្រាម​, ​មុង​ ​១, ភួយ​ ​១, ក្រ​ម៉ា​ ​១, ក​ន្ទេ​ ១, សា​រ៉ុ​ង​១​, ​ធុង​ទឹក​ ​១, ត​ង់​ ​១, ឆ្នាំង​បាយ​-សម្ល​ ​២ ​នឹង​​ថវិកា​១,៥០០,០០០​រៀល​​ ​ក្នុង​នោះ​ថវិកា​សាខា​ ​៥០០,០០០​រៀល​ ​ក្រុម​ប្រឹក្សា​ ​និង​គណៈអភិបាល​ខេ​ត្ដ​ ៤០០,០០​រៀល​ ​លោក​ជំទាវ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ ម៉ែន សំ​អន​ ​២០០,០០០​រៀល​ ​ឯក​ឧត្ដម​ ​សៅ​ ​សុ​ខា​ ​១០០,០០០​រៀល​ ​ ​ឯក​ឧត្ដម​ ​ឌី​ ​វិជ្ជា​ ​១០០,០០០​រៀល​ ​លោក​ជំទាវ​ ​យូ​ ​លឹ​ម​ ​១០០,០០០​រៀល​ ​និង​ ​លោក​ជំទាវ​ ​ឆឹង​ ​ណេ​ង​ ​១០០,០០០​រៀល​។

ពិធី​បំ​ពាក់​កន្សែង​ជូន​ដល់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​

យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​សៀមរាប​ ​ដែល​ទើប​នឹង​ជ្រើស​រើស​ថ្មី​ ​ចំនួន​២៣៣រូប​ ​មក​ពី​ប​ណ្តា​វិទ្យា​ល័​យ​អនុ​វិទ្យា​ល័​យ​ ​ចំនួន​៥ ក្នុង​ខេត្ត​សៀមរាប​ ​ ​ត្រូវ​បាន​ទទួល​ការ​បំ​ពាក់​ឯក​សណ្ឋាន​ ​ជា​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​លោក​ជំទាវ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​អនុ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​សៀមរាប​ ​រួម​ទាំង​ ​លោក​ជំទាវ​ ​អស់លោក​ ​លោក​ស្រី​ ​ជា​សមាជិក​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​លោក​គ្រូ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ផង​ដែរ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ។ បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក​ស្រី​ ​ជុំ​ ​រ័​ត្ន​នារី​ ​នា​យិ​កា​អនុ​វិទ្យា​ល័​យ​មិត្តភាព​ខ្មែរ​ជ​ប៉ុន​ព្រះ​ឥន្ទ​កោ​សា​ ​និង​តាម​របាយ​ការណ៍​របស់​លោក​ ​ស៊ុំ​ ​សំ​អន​ ​នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​បាន​ធ្វើ​ការ​បញ្ជាក់​ឱ្យ​ដឹង​ ​ពី​ការ​រៀបចំ​បំ​ពាក់​ឯក​សណ្ឋាន​ជូន​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ពេល​នេះ​គឺ​ ​មាន​ចំនួន​ ​១៥លើក​ ​មក​ហើយ​សរុប​ ​មាន​ចំនួន​២៣៧៦នាក់​ ​ក្នុង​នោះ​ ​ស្រី​ ​១៣៣០នាក់​ ​ ​ហើយ​លើក​ទី​១៦នេះ​ ​ត្រូវ​បំ​ពាក់​កន្សែង​ដល់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​បន្ថែម​ ​មាន​ចំនួន​ ​២៣៣រូប​ ​ដែល​មក​ពី​វិទ្យា​ល័​យ​ហ៊ុន​ ​សែន​ ​ប្រាសាទ​បាគង​ ​ចំនួន​៦៨រូប​, វិទ្យា​ល័​យ​បន្ទាយស្រី​ ​២០រូប​, វិទ្យា​ល័​យ​ ​ហ៊ុន​ ​សែន​ ​ស្វាយ​ធំ​ ​ចំនួន​ ​៧០រូប​, អនុ​វិទ្យា​ល័​យ​អង្គរ​ធំ​ ​៣១រូប​ ​និង​ ​អនុ​វិទ្យា​ល័​យ​មិត្តភាព​ខ្មែរ​-ជប៉ុន​ ​ព្រះ​ឥន្ទ​កោ​សា​ ​ចំនួន​ ​៤០រូ​ប​។​ ​ ហើយ​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​និង​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ន៍​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ក្រោម​ការ​ដឹកនាំ​របស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ទ្រទ្រង់​សកម្មភាព​យុ​វ​ជន​ ​។ ការ​បំ​ពាក់​ឯក​សណ្ឋាន​ក្នុង​ការ​ក​សាង​យុ​វ​ជន​ស្ម័​ត្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើ​ម្បី​បំពេញ​បន្ថែម​នៅ​តាម​វិទ្យា​ល័​យ​ ​អនុ​វិទ្យា​ល័​យ​ ​នៅ​ពេល​នេះ​គឺ​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​ការងារ​មនុស្ស​ធម៌​ ​នៅ​ខេត្ត​ ​ក៏​ដូច​នៅ​ទូ​ទាំង​ប្រទេស​ដែរ​ ​ដោយ​ហេតុ​ថា​យុ​វ​ជន​ ​ក​ក្រក​ ​មួយ​ចំនួន​ ​បាន​បញ្ចប់​កម្រិត​សិក្សា​វិទ្យា​ល័​យ​ ​ហើយ​បន្ត​ទៅ​រៀន​ថ្នាក់​ឧត្ត​ម​សិក្សា​ ​។ បន្ទាប់​មក​គ​ណៈ​អធិបតី​ ​និង​ ​ភ្ញៀវ​កិត្តិយស​ ​ក៏​អញ្ជើញ​ធ្វើ​ការ​បំ​ពាក់​កន្សែង​ ​ជូន​ដល់​ក្មួ​យៗ​ក្រុម​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៣៣រូប​ ​ហើយ​តំណាង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​ឡើង​ប្តេ​ជ្ញា​ចិត្ត​និង​ថ្លែង​អំណរ​គុណ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។ បន្ទាប់​មក​លោក​ជំទាវ​ ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​ក៏​បាន​បញ្ជាក់​អំពី​លទ្ធ​ផល​ ​និង​សកម្មភាព​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក្នុង​ការ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ក្នុង​ឆ្នាំ​២០១៣ព្រម​ទាំង​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ថ្ងៃ​ ​ទី​១៨ កុ​ម្ភះ​ ឆ្នាំ​១៩៥៥ ដោយ​ឈរ​លើ​គោល​ការណ៍​ ​គ្រឹះ​នៃ​ចលនា​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ដែល​ផ្តោ​ត​ជា​សំខាន់​លើ​មនុស្ស​ធម៌​ ​និង​សកល​ភាព​ផង​ដែ​រ​។​ ​ក្នុង​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ ​នូវ​ប​រិ​បទ​ថ្មី​នៃ​មហា​ស​ន្និ​បាត​លើក​ទី​ ​៥ នៃ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សា​ស្ត្រ​ ២០១១-២០២០ ក្នុង​ទស្សន​វិ​ស័​យ​រួម​ចំណែក​ព​ន្លឿ​ន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​ការពារ​សេ​ច​ក្តី​ថ្លៃថ្នូរ​ ​របស់​មនុស្ស​ជាតិ​ ​និង​ ​ការពារ​ ​តម្លៃ​មនុស្ស​ធម៌​របស់​ជន​រង​គ្រោះ​ ​និង​ដោយ​ផ្តោ​ត​ការ​យក​ចិត្ត​ទុ​ក្ច​ដាក់​លើ​វិ​ស័​យ​ស្នូល​ទាំង​៤ជា​សំខាន់​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ ​សុខ​ភាព​ ​និង​ថែទាំ​សុខ​ភាព​ក្នុង​សហ​គម​ន៍​ ​ព្រម​ទាំង​លើក​កម្ពស់​គោល​ការណ៍​គ្រឹះ​ ​និង​ ​តម្លៃ​មនុស្ស​ធម៌​របស់​ ​ចលនា​ ​និង​អភិវឌ្ឍ​ន៍​ស្ថា​ប័​ន​ ​អភិវឌ្ឍ​ន៍​ធន​ធា​ន​។​ ​លោក​ជំទាវ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួ​យៗ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​អស់​ ​ត្រូវ​គោរព​ប្រតិបត្តិ​ពី​តួ​នាទី​ ​ភារ​កិច្ច​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​និង​ធ្វើ​ជា​គំរូ​ឈាន​មុខ​នៅ​ក្នុង​សាលា​រៀន​ ​ឧស្សា​ហ៍​ ​ព្យាយាម​រៀន​សូត្រ​ជា​គំរូ​ដល់​មិត្ត​យុ​វ​វ័​យ​ត្រូវ​ធើ្វ​ការ​អប់រំ​ ​អ​នា​ម័​យ​សុខ​ភាព​ ​ព្រម​ទាំង​ចូល​រួម​ក្នុង​ការងារ​សង្គម​ ​ពិសេស​លើ​សុវត្ថិ​ភាព​ចរាចរ​នៅ​ក្នុង​ក្រុ​ង​។​ ​លោក​ជំទាវ​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ផង​ដែរ​ដល់​ក្មួ​យៗ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​យើង​ ​ដែល​មាន​ស្មារតី​ឆ​ន្ទៈ​ ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​។ ក្នុង​នោះ​លោក​ជំទាវ​ ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​ក៏​បាន​នាំ​យក​នូវ​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ចែក​ជូន​ដល់​ក្មួ​យៗ​ទាំង​២៣៣រូប​ម្នា​ក់ៗ​ថវិកា​ ​១ម៉ឺន​រៀល​ផង​ដែរ​ ​៕

លោក​ ​ឌួ​ង​ ​ប៊ុ​ន​ធី​ ​មន្ត្រី​ទំនាក់​ទំនង​

សាខា​ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាល ប្រគល់​ផ្ទះ​ ​១ ខ្នង​   ជូន​លោក​យាយ​ ​អោ​ ​ឡៃ​ ​ចាស់​ជរា​ក្រី​ក្រ​ ​នៅ​ភូមិ​បឹង​ក្អែក​ ​ឃុំ​ព្រែក​រកា​ ​ នៅ​ស្រុក​ក​ណ្តា​ល​សឹ្ទ​ង​

នៅ​ថ្ងៃ​ទី​ ​២៦ ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៣ ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល​ ​ដឹកនាំ​ដោយ​ឯក​ឧ​ត្តម​ ​ហេ​ ​កាន់​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​បាន​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ប្រគល់​ផ្ទះ​ ​១ ខ្នង​ ​ជា​អំណោយ​របស់​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ជូន​លោក​យាយ​ ​អោ​ ​ឡៃ​ ​អាយុ​ ​៩៤ ឆ្នាំ​ ​រស់​នៅ​ភូមិ​បឹង​ក្អែក​ ​ឃុំ​ព្រែក​រកា​ ​ស្រុក​ក​ណ្តា​ល​ស្ទឹង​ ​។ អញ្ជើញ​រួម​ដំណើរ​ឯក​ឧ​ត្តម​ ​ជាវ​ ​តា​យ​ ​អភិបាល​រង​ខេត្ត​ ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ឯក​ឧ​ត្តម​ ​មាស​ ​សឿ​ន​ ​លោក​ស្រី​ ​សុក​ ​ថុ​ល​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​ ​លោក​ស្រី​ ​គង់​ ​សារី​យ៉ា​ ​នា​យិ​កា​សាខា​ ​ម​ន្ត្រី​ក្រុម​ប្រ​តិ​ប​តិ្ត​សាខា​ ​លោក​ ​លោក​ស្រី​ជាម​ន្ត្រី​អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​ ​ក្រុម​កាកបាទ​ក្រហម​ឃុំ​ ​ក្រុម​ប្រឹក្សា​ឃុំ​ ​លោក​មេ​ភូមិ​ ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ ​។

ឯក​ឧត្ត​ម​ ​ហេ​ ​កាន់​ ​ក្នុង​នាម​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​មាន​មតិ​សំណេះសំណាល​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ស​ម្តេ​ច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជូន​ចំពោះ​លោក​យាយ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ពិសេស​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ដោយ​កី្ត​នឹក​រឭក​ ​។

ឯក​ឧត្ត​ម​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ដែល​មាន​ស​ន្តា​ន​ចិត្ត​ដ៏​សប្បុរស​ថ្លៃ​ថ្លា​ ​បាន​សាង​សង់ផ្ទះ​១ខ្នង​ ​និង​បង្គន់​អ​នា​ម័​យ​ ​១ ជូន​ចំពោះ​លោក​យាយ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ដែល​មាន​ជីវភាព​ទី​ទ័ល​ក្រ​បាន​រស់​នៅ​យ៉ាង​សម​រម្យ​ ​។ ជាមួយ​គ្នា​នេះ​ដែរ​ ​ឯក​ឧត្ត​ម​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធ​រ​ភូមិ​-ឃុំ​ ​និង​ក្រុម​កាកបាទ​ក្រហម​ឃុំ​ ​សូម​មេត្តា​ជួយ​មើល​ការ​ខុស​ត្រូវ​អំពី​សុខ​ទុក្ខ​របស់​លោក​យាយ​ ​និង​ក្រុម​គ្រួសារ​ជា​បន្ត​ទៀត​ ​។

សូម​បញ្ជាក់​ថា​ ​តាម​ការ​អំពាវ​នាវ​របស់​សាខា​ ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ ​ឡុ​ង​ ​បាន​ជួយ​សាង​សង់ផ្ទះ​១ខ្នង​នេះ​ ​ដែល​សង់​ពី​ដែក​ប្រក់​ស័​ង្គ​សីមា​ន​ទំហំ​ ​( 5m x​ ​6.5m ) និង​បង្គន់​អ​នា​ម័​យ​ ​១ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ស្មើ​នឹង​ ​៣០០០ ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​។

ក្នុង​ពិធី​ប្រគល់​ផ្ទះ​១ខ្នង​នេះ​ ​សាខា​ក៏​បាន​នាំ​យក​អំណោយ​សប្បុរស​ធម៌​មួយ​ចំនួន​ ​ក្នុង​នោះ​មា​នៈ​ ​អង្ករ​ ​១០០ គីឡូក្រាម​ ​មី​ ​៦ កេស​ ​ទឹក​ក្រូច​ ​១ កេស​ ​សារុង​ ​២ ស​ម្ភា​រៈ​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មុខ​ទៀត​ ​ ​និង​ថវិកា​សរុប​ចំនួន​ ​៨០ ម៉ឺន​រៀល​ ​ជូន​ដល់​លោក​យាយ​ផង​ដែរ​ ​។

នាម​សប្បុរស​ជន​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ជូន​លោក​យាយ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​រួម​មា​នៈ​ ​លោក​ឧ​ញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ថវិកា​ ​១០ ម៉ឺន​រៀល​ ​ទឹក​សុទ្ធ​ ​១ កេស​ ​មី​ ​១ កេស​ ​ទឹក​ក្រូច​ ​១ កេស​ ​នំ​ប៉័​ង​ ​១០០ នំ​ ​៣ ប្រអប់​ ​ស្ករ​គ្រាប់​ ​២ កំប៉ុង​ ​និង​ ​ទឹក​ដោះ​គោ​ ​១០ កំប៉ុង​ ​ព្រះ​ឃោស​ធម្ម​ ​ញ៉ែ​ម​ ​សុ​ភ័​ក្ត្រ​ ថវិកា​ ​១០ ម៉ឺន​រៀល​ ​អង្ករ​ ​៥០ គីឡូក្រាម​ ​មី​ ​៥ កេស​ ​ស​ម្ភា​រៈ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ ​លោក​ស្រី​ ​ហូ​ ​សុ​វ​ណ្ណិ​កា​ ​និង​គ្រួសារ​ ​សមាជិកា​ក្រុម​លេខា​ស​ម្តេ​ច​ ​តេ​ជោ​ ​ថវិកា​ ​២០ ម៉ឺន​រៀល​ ​អ្នក​ម្តា​យ​ ​កូវ​ ​យាវ​ ​១០ ដុល្លារ​ ​លោក​ជំទាវ​ ​ឃុន​ ​ណា​ង៉ា​ម​ ​អៀ​ត​ ​សុខ​ ​១៥ ដុល្លារ​ ​លោក​ជំទាវ​ ​ម៉ី​ ​កល្យាណ​ ​ស៊ុ​យ​ ​ច័ន្ទ​ណា​រិ​ទ្ធ​ ថវិកា​ ​៥ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​មល្លិកា​ ​ហូ​ ​វិចិត្រ​ ​១៥ ដុល្លារ​ ​ឯក​ឧត្ត​ម​ ​ជាវ​ ​តា​យ​ ​ថវិកា​ ​៩ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ស៊ុន​ ​ម៉ា​លី​ ​ហេ​ ​កាន់​ ​ថវិកា​ ​១០ ម៉ឺន​រៀល​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​អង្ករ​ ​៥០ គីឡូក្រាម​ ​។

អត្ថ​បទ​ ​,រូប​ភា​ពៈ​ ​ ​ ​ហុ​ក​ ​យ៉ុ​ន​

                                                                                      ​ សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល

 

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខា ខេត្តកណ្តាល ជូនដល់ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ដោយ​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ចំនួន​ ​១២ គ្រួសារ​ ​នៅ​ស្រុក​ស្អាង

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១៩ ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០១៣ ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល​ ​ដឹកនាំ​ដោយ​ឯក​ឧត្ត​ម​ ​ហាក់​ ​ប៊ុ​ន​ធឿ​ន​ ​អនុ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​បាន​នាំ​អំណោយ​មនុស្ស​ធម៌​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ចំនួន​ ​១២ គ្រួសារ​ ​នៅ​ស្នា​ក់​ការ​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ស្រុក​ស្អាង​ ​អញ្ជើញ​រួម​ដំណើរ​មាន​លោក​ជំទាវ​ ​សុខ​ ​កែវ​ ​ច័ន្ទ​ សា​រុន​ ​ឯក​ឧត្ត​ម​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​ជំទាវ​ជា​ភរិយា​ថ្នាក់​ដឹកនាំ​ខេត្ត​ ​លោក​ជំទាវ​ ​លោក​ ​លោក​ស្រី​ជា​សមាជិក​ទ្រទ្រង់​កាកបាទ​ក្រហម​ ​មន្ត្រី​ក្រុម​ប្រ​តិ​ប​តិ្ត​សាខា​ ​មន្ត្រី​អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​ ​និង​អាជ្ញា​ធ​រដែ​ន​ដី​ជា​ច្រើន​រូប​ទៀត​ ​។

បន្ទាប់​ពីរ​បាយ​ការណ៍​ស្វាគមន៍​លោក​ ​ខឹ​ម​ ​ច័ន្ទ​គី​រី​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​ស្អាង​ ​រួច​មក​ លោក​ជំទាវ​ ​សុខ​ ​កែវ​ ​ច័ន្ទ​ សា​រុន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​គ្រួសារ​រង​គ្រោះ​ ​ព្រម​ទាំង​បាន​ ​សំណូម​ពរ​ដល់​បង​ប្អូន​ទាំង​អស់​កុំ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ប្រឹង​ប្រែង​ប្រកប​របរ​រក​ស៊ី​ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​បន្ត​ទៀត​ ​។ ឯក​ឧត្ត​ម​ ​ហាក់​ ​ប៊ុ​ន​ធឿ​ន​ ​ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​ប្រតិភូ​សាខា​ ​មាន​មតិ​សំណេះសំណាល​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជូន​ចំពោះ​បង​ប្អូន​ទាំង​អស់​ដោយ​កី្ត​នឹក​រឭក​ ​ ឯក​ឧត្ត​ម​បាន​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញា​ធ​រដែ​ន​ដី​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ខិតខំ​ទំនាក់​ទំនង​រក​ជំនួយ​ពី​សប្បុរស​ជន​ ​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ​ត្រូវ​ការពារ​កូន​ចៅ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ជំងឺ​ឆ្លង​ផ្សេ​ងៗ​ ​ដែល​តែង​តែ​កើត​រាតត្បាត​ក្នុង​រ​ដូ​វ​វស្សា​ ​ពិសេស​ដូច​ជា​ជំងឺ​រាក​ ​និង​ជំងឺ​គ្រុន​ឈាម​ជា​ដើម​ ​។ ក្នុង​ករណី​នេះ​ប្រសិនបើ​យើង​មាន​ការ​ធ្វេស​ប្រហែស​ដោយ​ពុំ​បាន​ការពារ​ទុកជា​មុន​ទេ​ ​ក្រុម​គ្រួសារ​របស់​បង​ប្អូន​ប្រាកដ​ជា​នឹង​កើត​នូវ​ជំងឺ​ទាំង​នេះ​ជា​មិន​ខាន​ ​បើ​កាល​ណា​មាន​ជួប​ប្រទះ​នូវ​ជំងឺ​ ​នោះ​វា​នឹង​ត្រូវ​ខាត​បង់​ទាំង​ថវិកា​ ​ពេល​វេលា​សម្រាប់​ប្រកប​របរ​រក​ស៊ី​ ​ព្រម​ទាំង​បាត់បង់​ដល់​អាយុ​ជីវិត​ផង​ ​។ ម្យ៉ា​ង​ទៀត​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​នឹង​តំបន់​មាត់​ទន្លេ​ ​ព្រែក​ ​បឹង​បួរ​ ​សូម​បង្កើន​ការពារ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​រ​ដូ​វ​ទឹក​ជំនន់​ ​ដោយ​កុំ​ប​ណ្តែ​ត​បណ្តោយ​ឲ្យ​កុមារ​តូ​ចៗ​ ​ដែល​ពុំ​ទាន់​ចេះ​ហែ​ល​ទឹក​ទៅ​កាន់​តំបន់​ជា​មុខ​សញ្ញា​ប្រឈម​ ​ព្រោះ​អាច​ជួប​នឹង​គ្រោះ​លង់​ទឹក​ស្លាប់​ដោយ​ប្រការ​ចៃ​ដ​ន្យ​ជាក់​ជា​មិន​ខាន​ឡើយ​ ​។  

លោក​ស្រី​ ​គង់​ ​សារី​យ៉ា​ ​អាន​នាម​សប្បុរស​ជន​ដែល​បាន​ឧបត្ថម្ភ​ស​ម្ភា​រៈ​ ​និង​ ​ថ​វិ​កាៈ​ ​លោក​ជំទាវ​ ​គឹ​ង​ ​ចា​ន់​ឌី​ ​គន់​ ​គី​ម ​ថវិកា​ ​២៥ ម៉ឺន​រៀល​ ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​ឯក​ឧ​ត្តម​ ​មាស​ ​សឿ​ន​ ​និង​លោក​ជំទាវ​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​អុល​ ​ណា​រ៉ា​ន់​ ​ជឹ​ម​ ​សុខ​ខុន​ ​ថវិកា​ ​១០ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ផៃ​ ​ប៊ុ​ន​ឈឿ​ន​ ​ថវិកា​ ​២០ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ឈួ​ ​ច​ក្ត្រា​ អ៊ា​វ​ ​ចំ​រើ​ន​ ​ថវិកា​១៥ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ប្រាក់​ ​សុ​គ​ន្ធា​ ថវិកា​ ​៦ ម៉ឺន​រៀល​ ​លោក​ស្រី​ ​សុខ​ ​សុ​វ​ណ្ណា​រី​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​លោក​ស្រី​ ​កិ​ច​ ​អៃ​ដា​គ​ន្ធា​រី​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ដូ​ ​ញូ​ ​ប៊ុ​ន​ ​សម​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​សុខ​ ​កែវ​ ​ច័​ន្ទ​ ​សា​រុន​ ​សារុង​ ​១២ និង​នំ​ប៉័​ង​ ​៤៨ ដើម​ ​ ​ឯក​ឧ​ត្តម​ ​ជាវ​ ​តា​យ​ ​ថវិកា​ ​២៤ ម៉ឺន​រៀល​ ​ឧ​បា​សិ​កា​ ​ឃុន​ ​ថន​ ​ថវិកា​ ​៥០ ដុល្លារ​ ​លោក​ស្រី​ ​ថន​ ​មុំ​ ​សារុង​ ​១៥ លោក​ជំទាវ​ ​ហូ​ ​ណូ​ន​ ​ថវិកា​ ​២០ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ឈុ​ន​ ​សាមី​ឌី​ ​ថវិកា​ ​១២ ម៉ឺន​រៀល​ ​លោក​ ​វង្ស​ ​សិរី​ ​ថវិកា​ ​១០ ដុល្លារ​ ​លោក​ ​សម​ ​ប៊ុ​ន​ធឿ​ន​ ​នំ​ប៉័​ង​ ​២៤ ដើម​ ​និង​លោក​ជំទាវ​ ​ចា​ន់​ ​ណា​រី​ ​នៃ​ ​គន្ធ​ ​ថវិកា​ ​៤០ ដុល្លារ​ ​ ​។

អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​នីមួយៗ​ ​មា​នៈ​ ​អង្ករ​ ​២៥ គីឡូក្រាម​ ​មី​ ​១ កេស​ ​សារុង​ ​២ ស​ម្ភា​រៈ​គ្រឿង​ឧបភោគ​បរិភោគ​ចំនួន​ ​១១ មុខ​ ​និង​ ​ថវិកា​ចំនួន​ ​២១ ម៉ឺន​ ​៥ ពាន់​រៀល​ ​។

សូម​បញ្ជាក់​ថា​ ​តាម​រ​យៈ​ការ​អំពាវ​នាវ​លោក​ស្រី​ ​គង់​ ​សារី​យ៉ា​ ​នា​យិ​កា​សាខា​ ​លោក​ ​វង្ស​ ​សិរី​ ​និស្សិត​ចៅក្រម​ជំនាន់​ទី​៦ បាន​បង់​ថវិកា​សមាជិក​ទ្រទ្រង់​ថ្នាក់​ទី​១ឆ្នាំ​២០១៣ ចំនួន​ ​៥០ ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដល់​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល​ផង​ដែរ​ ​។

អត្ថ​បទ​ ​,រូប​ភា​ពៈ​ ​ ​ លោក ​ហុ​ក​ ​យ៉ុ​ន​

សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល

ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេ​ត្ដ​ស្វាយ​រៀង​នាំ​យក​ជំនួយ​មនុស្ស​ធម៌​ ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យក់​ក​ន្ដ្រា​ក់​នៅ​ស្រុក​ស្វាយ​ជ្រំ​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​៦ ខែ​ ​កញ្ញា​ឆ្នាំ​ ​២០១៣ ឯក​ឧត្ដម​ជៀ​ង​ ​អំ​ ​ប្រធាន​កិត្ដិ​យស​សាខា​ ​លោក​ជំទាវ​ដួង​វ​ណ្ណា​ អនុ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​ ​និង​សហ​ការី​បាន​នាំ​យក​ ​ជំនួយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេ​ត្ដ​ស្វាយ​រៀង​ទៅ​ចែក​ជូ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​ក​ន្ដ្រា​ក់​ ​ចំនួន​ ​៥ គ្រួសារ​នៅ​ភូមិ​ត្បែង​ឃុំ​គោក​ព្រី​ស្រុក​ស្វាយ​ជ្រំ​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​ដែល​បណ្ដាល​ ​ឱ្យ​ស្លាប់​មនុស្ស​២ នាក់​ ​និង​រង​របួស​ធ្ងន់​ម្នា​ក់​។​ ​

ឯក​ឧត្ដម​ ​បាន​សំដែង​នូវ​ការ​ចូល​រួម​មរ​ណៈ​ទុក្ខ​ដល់​គ្រួសារ​នៃ​សព​ ​និង​ ​ពាំ​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​រសាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​ជា​រៀង​ដរាប​មក​ ​តែង​តែ​យក​ចិ​ត្ដ​ទុកដាក់​គិត​គូរ​ពី​ការ​លំបាក​របស់​ប្រជា​ជន​យើង​ ​នៅ​គ្រប់​ទី​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។

ឯក​ឧត្ដម​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេ​ត្ដ​ ​មាន​បណ្ដាញ​របស់​ខ្លួន​នៅ​តាម​ឃុំ​ ​ស្រុក​ទូ​ទាំង​ខេ​ត្ដ​ ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជួយ​សម្រាល​ ​ទុក្ខ​លំបាក​ ​របស់​ប្រជា​ជន​ងាយ​រង​គ្រោះ​គ្រប់​ពេល​វេលា​។ ជាក់​ស្ដែង​ថ្ងៃ​នេះ​ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ​ពី​អនុ​សាខា​ស្រុក​រួច​មក​ ​សាខា​កាកបាទ​ក្រហម​ខេ​ត្ដ​បាន​នាំ​យក​ជំនួយ​មនុស្ស​ធម៌​មក​ដោះ​ស្រាយ​ភ្លា​មៗ​ ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​រ​ប់​បង​ប្អូន​ ​ទោះបីជា​អំណោយ​ដែល​បាន​ចែក​ជូន​នា​ពេល​នេះ​មាន​តិច​តួច​ក៍​ ​ពិត​មែន​ ​តែ​វា​អា​ជួយ​សម្រាល​នូវ​ការ​លំបាក​របស់​បង​ប្អូន​បាន​មួយ​រ​យៈ​ដែរ​ ​ហើយ​អំណោយ​ទាំង​នេះ​គឺ​បាន​ ​មក​ពី​ការ​អំពាវ​នាវ​ពី​ ​សប្បុរស​ជន​នៅ​ក្នុង​និង​ក្រៅ​ខេ​ត្ត។​

ឯក​ឧត្ត​ម​ក៏​បាន​ផ្តាំ​ផ្ញើ​រ​ដល់​បង​ប្អូន​ទាំ​ង​អស់​ឱ្យ​ខិតខំ​ថែ​រក្សា​សុខ​ភាព​និង​អ​នា​ម័​យ​ ​ចៀស​វាង​ជ​ម្ងឺ​ដ​ងា្ក​ត់​ផ្សេ​ងៗ​មក​បៀតបៀន​និង​សូម​កុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត​និង​ត្រូវ​ខិតខំ​បង្ក​បង្កើន​ផល​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បង​ប្អូន​ថែម​ទៀ​ត​។

Fist Prev 65 66 67 68 69