Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១៥ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១៤:០០ ដល់​ ​១៨:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គណ​ ​ប្រតិភូ​រួម​មាន​ ​៖

  1. លោក​ ​T​. Mohan​ ​នាយក​គ្រប់គ្រង​ ​ក្រុម​ហ៊ុន​ ​Virtus​ ​Green​ ​Plantation​ ​(Cambodia​)

    • ថវិកា​ផ្ទាល់​ខ្លួន​ ​ចំនួន​ ​៥០០០ ដុល្លារ​អា​មេ​រិ​ក​

    • ថវិកា​ក្រុម​ហ៊ុន​ ​ចំនួន​ ​៥០០០ ដុល្លារ​អាម​រិ​ក​ ​

  2. ឧកញ៉ា​ ​លឹ​ម​ ​រស់​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​ក្រុម​ហ៊ុន​ ​ស៊ី​ម៉​ង់​ត៍​កម្ពុ​ជា​ ​ចក្រី​ទីង​

    • ថវិកា​ក្រុម​ហ៊ុន​ ​ចំនួន​ ​១០០០០០ ដុល្លារ​អា​មេ​រិ​ក​

  3. ឧកញ៉ា​Xu​ ​Ai​ ​Min​ ​ប្រធាន​ក្រុម​ហ៊ុន​ ​Ai​ ​Min​ ​Will​ ​International​ ​Group​

    • ថវិកា​ផ្ទាល់​ខ្លួន​ ​ចំនួន​ ​៥០០០០ ដុល្លារ​អា​មេ​រិ​ក​

  4. ឯក​ឧ​ត្តម​ ​លូ​ ​គឹ​ម​ឈុ​ន​ ​តំណាង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​ព្រះ​សីហ​នុ​

    • ថវិកា​ ​ចំនួន​ ​២០០០០ ដុល្លារ​អា​មេ​រិ​ក​

  5. លោក​ ​កុយ​ ​ស៊ី​ឌឿ​ន​ ​អគ្គ​នាយក​វិទ្យុ​ឌី​ភី​ស្វី​ត​ ​អេ​ហ្វ​អឹ​ម​ ​៩៩.៧៥

    • ថវិកា​ ​ចំនួន​ ​៥០០០ ដុល្លារ​អា​មេ​រិ​ក​

  6. លោក​ជំទាវ​ ​វ៉ា​ន់​ ​លុយ​ ​ប្រធាន​ក្រុម​ហ៊ុន​ ​អេ​រ៉ូ​ទិច​

    • ទឹក​បរិសុទ្ធ​ចំណុះ​ ​១ លី​ត្រ​កន្លះ​ ​ចំនួន​ ​១០០០ យួរ​

    • មី​យើង​ ​ចំនួន​ ​១៥០ កេស​តូច​

    • ត្រី​ខ​កំប៉ុង​ ​ចំនួន​ ​១៥០ យួរ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗនេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​ ​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ ​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ ​ដើម្បី​ធ្វើ​ការ​ទិញ​អង្ករ​ ​និង​ស​ម្ភា​រៈ​នានា​ជូន​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​គ្រប់​ខេត្ត​ទាំង​ ​១៦ ដែល​បាន​រង​គ្រោះ​ ​ដោយសារ​ទឹក​ជំ​ន​ន់​។​ ​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្សធម៌ជា​ស្បៀង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៥០០ គ្រួសារ​ នៅ​ស្រុក​ ​ពួក​ ​ខេត្ត​សៀមរាប​

ព្រឹក​ថ្ងៃ​ទី​ ​១៣ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្សធម៌ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៥០០ គ្រួសារ​ ​នៅ​ស្រុក​ពួក​ ​ខេត្ត​សៀមរាប​ ​ 

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​និង​ជំ​លៀស​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ទៅ​កាន់​ទី​ទូល​សុវត្ថិ​ភា​ព​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​សៀមរាប​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ក្នុង​ផ្នែក​ផ្សេ​ងៗ​ ​ ​ដូច​ជា​បញ្ហា​ ​សុខ​ភាព​ ​អ​នា​ម័​យ​ ​និង​សុវត្ថិ​ភា​ព​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​ត្រូវ​ចេះ​ថែទាំ​សុខ​ភាពឱ្យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យាបាល​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​ ​ចំពោះ​បញ្ហា​សុវត្ថិ​ភាព​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ពិ​និត្យ​សភាព​ក្នុង​ផ្ទះឱ្យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​១ កេ​ស​។

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

លោក​ជំទាវ​ ​អា​ន្នី​ សុខ​ ​អាន​ ​អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ ​ក្រុម​ហ៊ុន​ស្រា​បៀរ​ហ្គេ​ន​បឺត

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១០ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:៣០ ព្រឹក​ ​លោក​ជំទាវ​ ​អា​ន្នី​ សុខ​ ​អាន​ ​ ​អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​Bernd​ ​Kirsch​ ​ប្រធាន​រោង​ចក្រ​ ​ផ​លិ​ត​ស្រា​បៀរ​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ដំ​ណា​ង​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ចំពោះ​ ​ក្រុម​ហ៊ុន​ហ្គេ​ន​បឺត​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រាជ​រ​រដ្ឋាភិបាល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ​ជា​ពិសេស​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​អំណោយ​ជា​ថវិកា​ ​ចំនួន​ ​៥០០០០ ដុល្លារ​ ​និង​អង្ករ​ចំនួន​ ​៥០ តោន​ ​នា​ពេល​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​មាន​តំ​លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​ ​ហើយ​ចំ​ពេល​ ​ដែល​គ្រួសារ​រង​គ្រោះ​កំពុង​ដ​ង្ហើ​យ​រក​ការ​ជួយ​ពី​គ្រប់​ជ្រុង​នៃ​សប្បុរស​ជ​ន​។​ ​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​មាន​ខេត្ត​ ​ចំនួន​ ​១៦ ដែល​បាន​ ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​និង​ការ​ធ្លាក់​ទឹក​ភ្លៀង​ច្រើន​លើស​ល​ប់​។​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្វើ​ការ​ឆ្លើយ​តប​តាម​រ​យៈ​ពី​ស្នា​ក់​ការ​ក​ណ្តា​ល​ ​និង​សាខា​របស់​ ​ខ្លួន​ ​បាន​ទាន់​ពេល​វេលា​ ​គឺ​អាស្រ័យ​ដោយ​មាន​ការ​ជួយ​គាំ​ទ្រ​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជាក់​ស្តែ​ង​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​ ​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​នា​ពេល​នេះ​ ​ដែល​បាន​បង្ក​លទ្ធ​ភាព​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ក្នុង​ការ​ជួយ​ជន​ដែល​ងាយ​ ​រង​គ្រោះ​ប្រកបដោយ​ប្រសិទ្ធ​ភា​ព​។​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ក៏​បាន​គូស​បន្ថែម​ថា​ ​កាកបាទ​ក្រហម​នៅ​មាន​កិច្ច​ការ​មនុស្ស​ធម៌​ ​ជា​ច្រើន​ទៀត​ ​ដែល​តំ​រូ​វ​អោ​យ​កាកបាទ​ក្រហម​ក​ម្ពុ​ជា​បំពេញ​នូវ​ភារ​កិច្ច​របស់​ខ្លួន​អោ​យ​បាន​ ​ខ្ជាប់ខ្ជួន​ ​ដោយ​ឈរ​លើ​គោល​ការណ៍​គ្រឹះ​ទាំង​ ​៧ និង​ការងារ​គោល​ទាំង​បួន​របស់​ខ្លួន​ដោយ​ ​មិន​ប្រកាន់​ជាតិ​សាសន៍​ ​ឬ​គោល​ការណ៍​នយោបាយ​នោះ​ទេ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ ​លោក​ ​Bernd​ ​Kirsch​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ចំពោះ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ​១ ដែល​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​សកម្មភាព​ ​និង​សមិទ្ធ​ផល​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ទទួល​ជោគជ័យ​ ​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​ ​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​ជា​ស្ថា​ប័​ន​អង្គ​ការ​មនុស្ស​ធម៌​ដ៏​ធំ​ជាង​គេ​ ​នៅ​ក្នុង​ប្រទេស​ ​ដែល​មាន​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អន្តរ​ជាតិ​ផង​ដែរ​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ ​Bernd​ ​Kirsch​ ​បាន​សន្យា​ថា​ ​នឹង​នៅ​បន្ត​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ ​និង​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​អោ​យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ​នា​ពេល​អ​នាគ​ត​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ ​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​ក្នុង​ការ​ជួយ​ចូល​រួម​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ ​កម្ពុ​ជា​ជា​ពិសេស​តាម​រ​យៈ​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ក៏​បាន​ជូន​ពរ​ដល់​ ​លោក​ ​Bernd​ ​Kirsch​ ​និង​សហ​ការី​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​បើក​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​ស្តី​ពី​ ​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​និង​សុវត្ថិ​ភាព​ចរាចរណ៍

កាល​ពី​ព្រឹ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​បើក​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​ស្តី​ពី​ ​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​និង​សុវត្ថិ​ភាព​ចរាចរណ៍​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​លោក​ជំទាវ​ ​ម៉ែ​ន​ ​នារី​សោ​ភ័​គ​ ​អគ្គ​លេខាធិការ​ស្តី​ទី​ ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​ ​៥០នាក់​ ​មក​ពី​ ​ប៉ូ​លី​ស​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​១៥នាក់​ ​អ្នក​ស្ម័គ្រ​ចិត្តកាកបាទក្រហមកម្ពុជា​ចំនួន​ ​២០នាក់​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចំនួន​ ​១៥នា​ក់​៕

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ជាមួយ​លោក​ជំទាវ​​ ​Bu​ ​Jianguo​ ​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​០៤ ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:០០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​ជាមួយ​ ​លោក​ជំទាវ​ ​Bu​ ​Jianguo​ ​ឯកអគ្គរដ្ឋទូត​សា​ធារ​ណៈ​រដ្ឋ​ប្រជា​មា​និ​ត​ចិន​ ​ប្រចាំ​នៅ​ព្រះ​ ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​មាន​មោ​ទ​នភា​ព​ ​យ៉ាង​ខ្លាំង​ ​ដែល​កន្លង​មក​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ក៏​ដូច​ជា​រ​ជ្ឋា​ភិ​បា​ល​ចិន​ ​បាន​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រាជ​រ​ជ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ចំណង​មិត្តភាព​រវាង​ប្រជា​ជន​ ​និង​ប្រទេស​ទាំង​ពីរ​ ​គឺ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ​ដែល​ប្រៀប​បាន​ដូច​ជា​បង​ប្អូន​ប​ង្កើ​ត​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ជំទាវ​ ​ Bu​ ​Jianguo​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​សកម្មភាព​ ​និង​សមិទ្ធ​ផល​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ទទួល​ជោគជ័យ​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ ​ ​ ​Bu​ ​Jianguo​ ​បាន​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​ជា​ស្ថា​ប័​ន​អង្គ​ការ​មនុស្ស​ធម៌​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ផង​ដែរ​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​ ​Bu​ ​Jianguo​ ​បាន​សន្យា​ថា​ ​នឹង​នៅ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​អោ​យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​របស់​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ក៏​ដូច​ជា​រ​ជ្ឋា​ភិ​បា​ល​ចិន​ ​ក្នុង​ការ​ជួយ​ចូល​រួម​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុ​ជា​ជា​ពិសេស​តាម​រ​យៈ​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ជូន​ពរ​ដល់​ ​លោក​ជំទាវ​ ​ ​Bu​ ​Jianguo​ ​និង​សហ​ការី​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​បេស​កម្ម​ការ​ទូត​របស់​ខ្លួ​ន​។

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

Fist Prev 67 68 69 70 71 Next Last