Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

កិច្ចប្រជុំ បូកសរុប លទ្ធផលការងារដែលសម្រេចបានប្រចាំឆមាសទី១ និងទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផលការងារដែលសម្រេចបានប្រចាំឆមាសទី១ និងទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅសាលប្រជុំ ទីស្នាក់ការសាខា នាព្រឹកថ្ងៃទី ៣០ ខែ កក្កដាឆ្នាំ ២០១៥ ។ 
 
គោលបំណងនៃកិច្ចប្រជុំនេះគឺផ្តោតជាសំខាន់ទៅ លើចំណុចខ្វះខាតដែលត្រូវកែលម្អ ជាពិសេសពាក់ព័ន្ធនឹង ចំណូល -ចំណាយប្រចាំឆមាស នឹងពិនិត្យឡើងវិញនូវ សេចក្តីសម្រេច នៃដំណើរការ និងការប្រព្រឹត្តទៅរបស់កាកបាទក្រហមកម្ពុជា ដែលទាក់ទងនឹងគណៈអភិបាល និងក្រុមប្រតិបត្តិ ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរឡើង។ 
 
ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសំណូមពរឲ្យ គណៈកម្មាធិការសាខា ត្រូវរៀបចំចាត់តាំងក្រុមការងារសវនកម្មផ្ទៃក្នុងដែលមានសមាសភាព ពី ២ ទៅ ៣រូប ជាសមាជិកគណៈកម្មាធិការសាខា ក្នុងនោះមានអគ្គហេរញ្ញិក ដើម្បីធានាបានតម្លាភាព និងគណនេយ្យភាព និងសំណូមពរឲ្យសាខា បន្តអភិវឌ្ឍឱ្យបានខ្លាំងក្លាថែមទៀត នូវកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យទៅជាកម្លាំងចលករពិតប្រាកដរបស់សមាគមជាតិ និងជាក្តីរំពឹងរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ 
...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុក បូរីជលសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ព្រឹកថ្ងៃ ៣១ ខែ កក្តដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខា លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្ត្រីសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀល ថ្ងៃ ២៩ ខែកក្តដា ឆ្នាំ២០១៥ នៅ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ចំនួន១៥៦ គ្រួសារ ក្នុង៧ភូមិ ក្នុងនោះផ្ទះរលំទាំងស្រុង ៣ខ្នងធ្លាក់ពីតាង៣ និងធ្ងន់ធ្ងរ១២ខ្នងផ្ទះ និងប៉ះពាល់១៣៨ ខ្នង។ 
 
នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋដែលបានរងគ្រោះនាពេលនេះ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ បក្សពួក សាសនា នយោបាយអ្វីឡើយ។ តមក ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនទាំងអស់សូមយកចិត្តទុកដាក់សាងសង់លំនៅដ្ឋានឡើងវិញ ហើយមានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនជានិច្ច។ 
 
អំណោយដែលចែកជូននាពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម តង់១ មុង១ កន្ទេល១ សារុង១ ក្រម៉ា១ ភួយ១ និងថវិកាចំនួន ១០ ម៉ឺនរៀល។ សម្រាប់គ្រួសារដែលរលំផ្ទះទាំងស្រុង ៦គ្រួសារ និង ម៉ឺន សម្រាប់១២គ្រួសារធ្ងន់ធ្ងរ ហើយក៏បានប្រគេនព្រះសង្ឃក្នុងវត្តត្រើយឃ្លោក អង្ករ១០០គីឡូ ថវិកា ៥ម៉ឺនរៀល ផងដែរ ។
...

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា

កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានសិក្ខាកាមចូលរួមដែលជាមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា សរុបចំនួន២៤រូប អញ្ជើញមកពីក្រុងស្រុកទាំង១២ក្នុងខេត្តសៀមរាប ។ 
 
បន្ទាប់ពី លោក ស៊ុំ សំអ៊ន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរាយការណ៍និងបូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ច មន្ត្រីប្រចាំការអនុសាខា ដែលបានឆ្លងតាមវគ្គសិក្សា រយៈពេល២ថ្ងៃរួចមកហើយ ចាប់ពីថ្ងៃទី ២៨ដល់២៩ ខែកក្កដា ឆ្នាំ២០១៥នេះ តំណាងសិក្ខាមក្នុងវគ្គសិក្សាក៏បានឡើងធ្វើការប្តេជ្ញាចិត្ត និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានបើកវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវចំណេះ ដឹងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង.ស្រុក ព្រមទាំងទម្រង់បែបបទ ឯកសារជាច្រើនទៀត ដើម្បីយកទៅបំពេញការងារនៅតាមមូលដ្ឋាន ក្រុង ស្រុករបស់ខ្លួន ។
 
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនាពេលនោះដែរ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា ឆ្លងតាមវគ្គសិក្សារយៈពេល២ថ្ងៃកន្លងមកនេះ សិក្ខាមទាំងអស់បានជ្រាប ហើយពីមូលដ្ឋានគ្រឹះរបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម មានជាអាទិ៍ប្រវត្តិនៃចលនាមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដែលកន្លងទៅបាន១៥៦ឆ្នាំហើយ តាមរយៈសកម្មភាពសង្គ្រោះជនរងរបួសក្នុងសង្គ្រាមរបស់កំពូលស្ថាបនិក ហង់រី ឌុយណង់ ។  ដូច្នេះការបើកវគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមនាពេលនេះ គឺជាការចាំបាច់ដើម្បីកសាងសមត្ថភាពមន្ត្រីប្រចាំការអនុសាខាក្រុង.ស្រុក ទាំង១២របស់ខេត្តសៀមរាបផងដែរ។ 
 
ឯកឧត្តម គុជ លីណា ក៏បានមានប្រសាសន៍នែនាំសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និង សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាយើងនៅតាមមូលដ្ឋាន ត្រូវសហការជាមួយអាជ្ញាធរ មូលដ្ឋានក្នុងការចុះពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាពរងគ្រោះមហន្តរាយក្នុងភូមិសាស្ត្រផ្ទាល់ ដើម្បីរាយការណ៍សុំយោបល់សម្រេចពីប្រធានគណៈកម្មាធិការអនុសាខាផងដែរ៕                                                                                
 
...

គ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ត្រូវបាន លោក រ៉ាត់ សោភា ប្រធាន ស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត យកមកចែកជូនដល់ក្រុមគ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ។
 
មានមតិសំណេះសំណាលក្នុងឱកាសផ្តល់អំណោយជូនក្រុមគ្រួសារសពនៅពេលនោះ លោក រ៉ាត់ សោភា បានសំដែងនូវទុក្ខក្រៀមក្រំចូលរួមសោកស្តាយជាមួយក្រុម គ្រួសារសព លោក អ៊ុន វ៉ាន់ដា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានចូលមរណៈភាពកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ដោយរោគាពាធ។ លោក អ៊ុន វ៉ាន់ដា គឺជាមន្ត្រីរាជការមួយរូប ដែលមួយជីវិតរបស់លោកបានបូជាកម្លាំងកាយ-ចិត្ត ក្នុងការចុះបំពេញភារកិច្ចយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឬថ្ងៃឈប់សម្រាកឡើយ។ ការទទួលមរណៈភាពរបស់លោក អ៊ុន វ៉ាន់ដា គឺជាការបាត់បង់យ៉ាងធំនៅក្នុងក្រុមគ្រួសារ សាច់ញាតិរបស់លោក ព្រោះលោកគឺជាជនបង្គោលរបស់គ្រួសារ។ ដោយមើលឃើញពីការលំបាកខ្វះខាតរបស់ក្រុមគ្រួសារសព ឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានចាត់ឱ្យយើងខ្ញុំជាមន្ត្រីសាខាកាកបាទក្រហមខេត្ត យកអំណោយមកចែកជូន និងចូលរួមបុណ្យសពតាមប្រពៃណីជាតិ ដែលនេះគឺជាការគិតគូរយកចិត្តទុក ដាក់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា និងក្រុមគ្រួសារផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឋានៈសង្គម ពណ៌សម្បុរ ជនជាតិ ឬសាសនាអ្វីឡើយ ។
 
ជាចុងក្រោយ លោក រ៉ាត់ សោភា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពទាំងអស់ សូមកុំអស់សង្ឃឹមក្នុងការរស់នៅ ត្រូវតែខិតខំប្រកបការងារអាជីវកម្មរបស់ខ្លួនបន្តទៀត ដើម្បីអនាគតកូនចៅយើង។
 
អំណោយដែរបានយកមកចែកជូននៅពេលនេះរួមមាន អង្ករចំនួន ៥០ គ.ក្រ និងថវិកាចំនួន ១លានរៀល៕
...

ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

លោក យូ ស្រ៊ុន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាចែកជូនប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៥ ។
 
មានប្រសាសន៍ក្នុងឱកាសនោះ លោក យូ ស្រ៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ងើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
 
លោកបានបន្តទៀតថា អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។  លោក យូ ស្រ៊ុន ក៏បានផ្តំាផ្ញើរផងដែរដល់បងប្អូនទំាងអស់ឱ្យខិតខំថែរក្សាសុខភាព និងអនាម័យចៀសវាងជំងឺដងា្កត់ផ្សេងៗមកបៀតបៀននិង សូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។
 
អំណោយដែលបានយកមកចែកជូនក្នុងមួយគ្រួសារៗនាពេលនេះទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី មួយកេស ត្រីខ១០ កំប៉ុង និងថវិកា ២ម៉ឺនរៀល។  
 
Fist Prev 58 59 60 61 62 Next Last