Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ចំនួន ១០០នាក់ មកពីវិទ្យាល័យ​ ហ៊ុន សែន សៀមរាប ចំនួន៥០នាក់ និងវិទ្យាល័យ​ ហ៊ុន សែន វត្តស្វាយ ចំនួន៥០នាក់​ នៅទីស្នាក់ការ​សាខា ក្រោមអធិបតីភាព​លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹមប៊ុនសុង ​អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ។

មានប្រសាសន៍​នាឱកាសនោះ តាងនាម​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប លោកជំទាវបណ្ឌិត​បានលើកឡើងថា៖ ដើម្បីបំពេញ​បន្ថែមសមាជិកយុវជន​ដែលបាន​ប្រលងចេញ ឬត្រូវ​បន្តការសិក្សានៅ​ថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញ​សកម្មភាពមនុស្សធម៌ លើសពីនេះ​កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃ​បំផុតសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "យុវជនកំពុងនាំគ្នាធ្វើកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម" ។ លោកជំទាវបណ្ឌិត ក៏បានប្រគល់ជូននូវតួនាទីភារកិច្ចដល់ប្អូនៗដែលទើបបំពាក់កន្សែងថ្មីនាពេលនេះមានខ្លឹងសារថា ៖
- ជាតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ
- ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
- ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ
- ផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និងសហគមន៍
- ចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ស្ពឺ បានប្រារព្ធ​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨ ក្រោម​ប្រធានបទ " អ្នកស្ម័គ្រចិត្ត​ដើម្បីសហគមន៍​យើង " ដែលដឹកនាំ​ដោយ លោកវេជ្ជ. អោ វណ្ណថេន ​អនុប្រធានគណៈកម្មាធិការ​សាខា និងមានការ​អញ្ជើញចូលរួម​ពី មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ១៦៣នាក់ ដែល​ប្រព្រឹត្តទៅនៅសាលាស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ​ លោកអនុប្រធាន​ បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខ​និងក្ដីនឹក​រលឹកពីសំណាក់ ឯកឧត្តម ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានថ្លែង​អំណរគុណ និងកោតសរសើរ​យ៉ាងក្រៃលែង​ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាកធនធាន​ ពេលវេលា កម្លាំងកាយ ចិត្ត ចូលរួម​ចំណែកជួយ​ដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅ​ក្នុងសហគមន៍។ ទិវានេះដែរ គឺជាការ​លើកកម្ពស់​នៃការចូលរួម​ដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមាន​អាយុកាល ១៥៥ឆ្នាំមកហើយ។

ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត បានផ្តោត​លើគុណតម្លៃ​នៃការងារស្ម័គ្រ​ចិត្ត ដែលជាឆ្អឹងខ្នង​របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិការមនុស្សធម៌មិនអាចខ្វះបាន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហ​មកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តដែលសុទ្ធតែជា​កម្លាំងមិនអាចខ្វះបាន ក្នុងការ​ផ្តល់ក្តីសង្ឃឹម និងភាពកក់​ក្តៅដល់អ្នកងាយរងគ្រោះបំផុតបាន​ទាន់ពេលវេលា និងគ្រប់ទីកន្លែង។

ដើម្បីជាការលើកទឹកចិត្ត​ដល់អ្នកស្ម័គ្រចិត្តដែលសកម្ម កាកបាទក្រហ​មកម្ពុជា បានប្រគល់​ជូននូវប័ណ្ឌសរសើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១សន្លឹក សារុង១ និងថវិកាមួយចំនួន។
ដោយឡែកសម្រាប់យុវជនកាកបាទក្រហមកម្ពុជា ម្នាក់ៗទទួលបាន ៖ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

វគ្គអប់រំផ្សព្វផ្សាយស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន”នៅខេត្តព្រៃវែង

សាខាកក្រក ​ខេត្តព្រៃវែង ៖ នៅព្រឹក​ថ្ងៃអង្គារ ១១កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រៃវែង បានរៀបចំ​បើកវគ្គអប់រំ​ផ្សព្វផ្សាយ​ស្តីអំពី “អនាម័យទឹកស្អាត ក្នុង​គ្រោះអាសន្ន” ជូនដល់​ប្រជាពលរដ្ឋ ដែលដឹកនាំ​ដោយ មន្ត្រីទទួល​បន្ទុកគម្រោង និងមានការ​ចូលរួមពី មន្ត្រីប្រចាំ​ការអនុសាខា​ស្រុកពាមជរ ​មេឃុំ មេភូមិ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងប្រជាពលរដ្ឋ សរុបចំនួន ៤១នាក់ ស្រី ២០នាក់ស្ថិត​នៅភូមិខ្សាច់​ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

 

វគ្គអប់រំផ្សព្វផ្សាយ​នេះមានគោលបំណងៈ​ ដើម្បីលើកកម្ពស់​ការយល់ដឹង​អំពីអនាម័យ​ទឹកស្អាត ក្នុងគ្រោះអាសន្ន (រស់នៅស្អាត​ ហូបស្អាត ផឹកស្អាត របៀបទុក​ដាក់ទឹកឲ្យមាន សុវត្ថិភាពសម្រាប់ប្រើប្រាស់) និងធ្វើការអប់រំផ្សព្វផ្សាយ​បន្តដល់មិត្ត​ភក្តិ និងសហគមន៍​រៀងៗខ្លួនផងដែរ៕

 

សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត មកពី ស្រុករំដួល

សាខាកក្រក​ខេត្តស្វាយរៀង៖ អំណោយ​មនុស្សធម៌ជាស្បៀង សម្ភាៈ និងថវិកាមួយ​ចំនួន ត្រូវបានក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ ដឹកនាំដោយ លោក សរ វណ្ណា នាយក​សាខា នាំយកទៅសួរសុខទុក្ខ និង​ចែកអំណោយ ជូនចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និងគ្រួសារ​មានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៥ គ្រួសារ មកពីឃុំធ្មា ស្រុករំដួល ដែលពិធីនេះ​បា្ររព្វធ្វើ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទី​ស្នាក់ការអនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ។ 


ក្នុងពិធីនោះលោក សរ វណ្ណា នាយក​សាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើរ​ការសាក​សួរសុខទុក្ខពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយ​ក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែ​គិតគូពីសុខទុក្ខ​របស់បងប្អូន​គ្រប់ពេលវេលា ។


លោកនាយក​សាខា ក៍បានបញ្ជាក់​ថាអំណោយ​ទាំងនេះគឺបានមក​ពីសប្បុរសជន​ទាំងក្នុង និងក្រៅខេត្ត បានជួយឧបត្ថម្ភដល់សាខា តាមរយៈការរៀបចំទិវា ៨ ឧសភា សមាជិកភាព ហិបវិភាគទាន និងការលក់សន្លឹកឆ្នោត ។


អំណោយដែលបានចែកជូនទាំង ១៥ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៤០.០០០ រៀល ៕

យុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចណ៍នៅក្រុងតាខ្មៅ

សាខា កក្រក ខេត្តកណ្តាល ៖នៅព្រឹក​ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា​ខេត្ត បានដឹកនាំ​កម្លាំងយុវជន​កាកបាទក្រហមកម្ពុជា ​មកពីវិទ្យាល័យចំនួន២ក្នុង​ក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យហ៊ុនសែន​តាខ្មៅ ១៤ នាក់ និងវិទ្យាល័ហ៊ុនសែន​សេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១២ នាក់ និងដោយ​មានការចូលរួម​សហការពីកម្លាំងនគរបាលចរាចរណ៍​ខេត្ត បានចុះជួយសម្រួល​ចរាចណ៍នៅចំណុចផ្លូវកែង​ស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) ។

ចំពោះសកម្មភាព​អនុវត្តការងារ​សុវត្ថិភាពចរាចរណ៍​នៅចំណុចគោលដៅ​នេះក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន​ទូទៅឲ្យ​បានយល់ដឹងជាមូលដ្ឋានពីច្បាប់​ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់​តែប្រសើរ និង​ដើម្បីចូលរួមកាត់បន្ថយ​នូវអត្រារង​គ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន និងការមិន​គោរពច្បាប់​ចរាចរណ៍ជាដើម ៕

 

Fist Prev 4 5 6 7 8 Next Last