Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅឃុំចំនួន ៧ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ

កក្រក​​ ៖​ នៅថ្ងៃចន្ទ ទី​ ២៤ ខែមិថុនា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋងាយរងគ្រោះ​បំផុតចំនួន​ ៤៤៨គ្រួសារ​ រស់នៅឃុំចំនួន​ ៧​ នៃស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួប​សំណេះសំណាលជាមួយ​ប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងនាំយកអំណោយសម្រាល​ការលំបាកសម្រាប់​ចែកជូនប្រជាពលរដ្ឋទាំងអស់​ ដែលអំណោយទាំងនេះ​ទទួលបានពីសប្បុរសជន​ជាពិសេសក្នុងឱកាសទិវា​ពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម ៨​ ឧសភា។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំសារ​អំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ឱ្យយកចិត្តទុកដាក់​ថែទាំសុខភាព​ ជាពិសេស​ ស្ត្រី​ កុមារ​ ទារក​ និងមនុស្សវ័យចាស់​ ត្រូវពិសាទឹកឆ្អិន​ និងសម្រាន្តក្នុងមុង​ជានិច្ច​ដើម្បីជៀសវាង​ជំងឺគ្រុនឈាម​ដែលកំពុងរាលដាលលើ​មនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយ​ពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ -ល-​ ។ ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍​ និងបើកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាព​ឱ្យបានត្រឹមត្រូវ​ និងហាមដាច់ខាត​ការបើកបរក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង។

ប្រជាពលរដ្ឋ​ងាយរងគ្រោះទាំងអស់​ បានថ្លែងអំណរគុណ​នូវទឹកចិត្តដ៏ប្រពៃ​ថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ច​ជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការ​រើសអើងអ្វីឡើយ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ អាវយឺត​ ១​ និងថវិកា​ ១ម៉ឺនរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប៕

 

កាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ គ្រួសារសព នៅឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរលំបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រៃវែង៖ ​នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ​ឯកឧត្តម ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា​ តំណាងឯកឧត្តម​ ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​ ក្រុមប្រតិបត្តិសាខា ​អនុសាខា​ស្រុកបាភ្នំ អ្នកស្ម័គ្រចិត្ត យុវជន​កក្រក រួមដំណើរ​ជាមួយ ឯកឧត្តម យូ​ ឡាណា អគ្គលេខាធិការង​ទី២ កាកបាទក្រហម​កម្ពុជា ចុះសាកសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​ជូនដល់គ្រួសារសព​ចំនួន ៣នាក់ នៅឃុំជើងភ្នំ​ និងឃុំឈើកាច់​ ស្រុកបាភ្នំ ខេត្តព្រៃវែង​ ដែលបានរងគ្រោះ​បណ្តាលឲ្យស្លាប់បាត់បង់​ជីវិត នៅក្នុងគ្រោះរលំបាក់​ស្រុតអគារ នៅខេត្តព្រះសីហនុ កាលពីព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩។

 

ក្នុងឱកាស​នោះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការងទី២​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែក​ទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ជាមួយក្រុម​គ្រួសារសព​ និងសូមឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណក្ខន្ធសព ​បានចាប់កំណើតក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយចែកជូន​រួមមាន៖ អង្ករ​ ១២០គ.ក.​ មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច​ ៥កេស និងថវិកា ៥,០០០,០០០ រៀល។

 

កាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ គ្រួសារសព នៅឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរលំបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រៃវែង៖ ​នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ​ឯកឧត្តម ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា​ តំណាងឯកឧត្តម​ ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​ ក្រុមប្រតិបត្តិសាខា ​អនុសាខា​ស្រុកបាភ្នំ អ្នកស្ម័គ្រចិត្ត យុវជន​កក្រក រួមដំណើរ​ជាមួយ ឯកឧត្តម យូ​ ឡាណា អគ្គលេខាធិការង​ទី២ កាកបាទក្រហម​កម្ពុជា ចុះសាកសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​ជូនដល់គ្រួសារសព​ចំនួន ៣នាក់ នៅឃុំជើងភ្នំ​ និងឃុំឈើកាច់​ ស្រុកបាភ្នំ ខេត្តព្រៃវែង​ ដែលបានរងគ្រោះ​បណ្តាលឲ្យស្លាប់បាត់បង់​ជីវិត នៅក្នុងគ្រោះរលំបាក់​ស្រុតអគារ នៅខេត្តព្រះសីហនុ កាលពីព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩។

 

ក្នុងឱកាស​នោះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការងទី២​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែក​ទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ជាមួយក្រុម​គ្រួសារសព​ និងសូមឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណក្ខន្ធសព ​បានចាប់កំណើតក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយចែកជូន​រួមមាន៖ អង្ករ​ ១២០គ.ក.​ មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច​ ៥កេស និងថវិកា ៥,០០០,០០០ រៀល។

 

កាកបាទក្រហមកម្ពុជាចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ដោយការបាក់រលំអគារនៅខេត្តព្រះសីហនុ

កក្រក​ ៖​ ដើម្បីចូលរួមរំលែកមរណទុក្ខ​ និងជួយដល់ជីវភាពក្រុមគ្រួសារ​ជនរងគ្រោះចំនួន​ ១៨នាក់​ ដែល​បានស្លាប់ដោយការបាក់រលំអគារនោះ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​ ២៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ចែងឱ្យ​ថ្នាក់ដឹកនាំ-​មន្ត្រីកាកបាទក្រហមកម្ពុជា​ ចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកគ្រឿង​ឧបភោគ-បរិភោគ​ និងថវិកាចំនួន​ ៥លានរៀល​ ទៅចូលរួមបុណ្យ​សពនីមួយៗ​ដែលបាន​ដឹកបញ្ជូនទៅធ្វើ​បុណ្យតាមប្រពៃណីនៅតាម​ស្រុកកំណើត​រៀងៗខ្លួន។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ ក៏បានចូលបុណ្យ​សព​នីមួយៗ​ថវិកា​ ៥លានរៀល​ ផងដែរ។

ស្ថិតក្នុងសមាន​ទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូងការសោកស្តាយ​ចំពោះសោកនាដកម្មបាក់​រលំអគារនៅខេត្តព្រះសីហនុ ដែលជារឿងឈឺចាប់របស់ជាតិយើង​ ជាពិសេសក្រុម​គ្រួសារនៃអ្នកដែលបាន​បាត់បង់ជីវិតដែលជាភរិយា​ ឬស្វាមី​ ឬកូន​ ឬឪពុកម្តាយ។ល។​ សូមឧទ្ទិសបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់​ បានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ​។

ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានចាត់ចែងឱ្យមន្ត្រី​កាកបាទក្រហមកម្ពុជា​ នៅតាមសាខាចុះសួរសុខទុក្ខ​ជនរងគ្រោះចំនួន​ ២៤នាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ និងផ្តល់ជូនក្នុងម្នាក់ៗថវិកា​ចំនួន​ ១លានរៀល​ផងដែរ។

សូមបញ្ជាក់ថា​ ជនរងគ្រោះទាំង​ ១៨នាក់​ មានស្រុកកំណេីតនៅខេត្តកំពតចំនួន​ ៨នាក់​,​ ខេត្តបាត់ដំបង​ ៣នាក់,​ ខេត្តក្រចេះ​ ២នាក់,​ ខេត្តស្ទឹងត្រែង​ ២នាក់,​ ខេត្តពោធិ៍សាត់​ ១នាក់​,​ ខេត្តត្បូងឃ្មុំ​ ១នាក់​ និងខេត្តព្រៃវែង​ ១នាក់។

ខាងក្រោមនេះ​ ជាបញ្ជីឈ្មោះជនរងគ្រោះដែលបាន​ទទួល​មរណភាព​ ៖
១/ ឈ្មោះ បេន សុភ័ណ្ឌ ភេទស្រី អាយុ​ ១៨ឆ្នាំ នៅស្រុុក​កំពង់ត្រាច ខេត្តកំពត។ 
២/ ឈ្មោះ សូ ភក្ត្រា ភេទប្រុស អាយុ​ ១៩ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៣/ ឈ្មោះ សូ សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៤/ ឈ្មោះ មុំ បូរិន ភេទប្រុស អាយុ​ ២៦ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។ 
៥/ ឈ្មោះ​ ចាន់​ ឆូយ​ (យ៉ូន​ ឆូយ)​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ នៅស្រុកកំពង់ត្រាច​ ខេត្តកំពត​។ 
៦/ ឈ្មោះ​ ជុំ​ ណាវី​ ភេទស្រី​ អាយុ​ ៣៤ឆ្នាំ​ នៅស្រុកដងទង់​ ខេត្តកំពត។ 

 

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅស្រុករលាប្អៀរ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កក្រក​ ៖ នៅថ្ងៃសុក្រ​ ៤រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា​ ឆ្នាំ២០១៩ នេះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២គ្រួសារ និងចុះសួរសុខទុក្ខចាស់ឥតទីពឹងចំនួន​ ៤២គ្រួសារ​ រស់នៅស្រុករលាប្អៀរ​ និងស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

ផ្ទះទាំង​ពីរខ្នងនេះប្រើ​ពេលសាងសង់​អស់រយៈពេល​ ៧០ថ្ងៃ​​ ដែលផ្ទះនីមួយៗចំណាយ​ថវិកា​ ៥.២៤៤,៥០ដុល្លារ​ (ប្រាំពាន់ពីររយសែសិបបួន​ដុល្លារ និងហាសិបសេន)​ មានទំហំ​ ៤​ម៉ែត x ៦ម៉ែត សង់ពីថ្ម​ ប្រក់ហ្វីប្រូ​ ក្រាលការ៉ូ​ តតាកមុខផ្ទះស័ង្កសី​ និងចាក់សាប​ក្រោមតាកមុខផ្ទះ​ ៣ម៉ែត x ៤ម៉ែត​ ត្រូវបាន​ប្រគល់ជូនគ្រួសារទី១​ ម្ចាស់ផ្ទះឈ្មោះ សៀង​ យ៉ាត​ អាយុ​ ៦៦ឆ្នាំ​ ពិការខ្វិនដៃជេីង​ រស់នៅជាមួយចៅកំព្រា​ នៅភូមិ​តាលោក​ ឃុំជេីងគ្រាវ​ ស្រុករលាប្អៀរ​ និងគ្រួសារទី២​ ម្ចាស់ផ្ទះឈ្មោះ​ សួន​ អ៊ុន​ អាយុ​ ៥១ឆ្នាំ​ ស្ត្រីមេម៉ាយកូនមួយ​ កន្លងមករស់នៅ​ក្រោមផ្ទះអ្នកជិតខាង​ នៅ​ភូមិគោកណាំង​ ឃុំតាំងក្រសាំង​ ស្រុកទឹកផុស​។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការ​រងទី​ ១​ ​កាកបាទក្រហមកម្ពុជា​ រួមជាមួយឯក​ឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានពាំនាំនូវព្រះរាជបណ្តាំ ​និងប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ និងអាណិតស្រឡាញ់​ដ៏ជ្រាលជ្រៅ​ពីសំណាក់​ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង​ ២ខ្នង​ និងប្រជាពលរដ្ឋ​ទាំងអស់​ ព្រមទាំងសូមផ្តាំផ្ញើ​ឱ្យយកចិត្តទុកដាក់គិតគូរលេីក​កម្ពស់ជីវភាពគ្រួសារ​ ត្រូវខិតខំប្រកប​របចិញ្ចឹមជីវិត​ ជាពិសេស​ ថែទាំសុខភាពឱ្យបានល្អ​ ពិសា​ទឹកឆ្អិនដាំពុះ​ មានអនាម័យក្នុងការរស់នៅ​ និងគេងក្នុងមុងជានិច្ច​ ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់​ដែលកំពុងរាលដាលលេីមនុស្សគ្រប់វ័យ។

អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ ចាន​ ឆ្នាំង​ វែក​ ស្លាបព្រា​ ខ្ទះ​ កន្ទេល​ សាប៊ូ​ ទឹកសុទ្ធ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកា​ ១លានរៀល។​ ដោយឡែក​ ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន​ ៤២គ្រួសារ​ ក្នុង​ ១គ្រួសារៗ​ ទទួលបាន​ ៖​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​​ និងថវិកា​ ៥ម៉ឺនរៀល៕

Fist Prev 4 5 6 7 8 Next Last