Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់​៖​នៅព្រឹកថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ២០១៧​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​ដឹកនាំដោយ​ ឯកឧត្តម​ខូយ សុខា​អនុប្រធាន​កិត្តិយស​ និងឯកឧត្តម​ខូយ រីដា​ប្រធាន​គណៈកម្មាធិការសាខា​បានចុះសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ចែកជូន​ គ្រួសាររងគ្រោះ​ដោយសារភ្លើងឆេះផ្ទះចំនួន​ ៦គ្រួសារ​ និងចាស់ជរាគ្មានទីពឹងចំនួន ៥៤នាក់ សរុប​ ៧០គ្រួសារ​ មកពីឃុំសំរោង​ និងឃុំផ្ទៈរុង​ ក្នុងស្រុកភ្នំក្រវ៉ាញ​ ខេត្តពោធិ៍សាត់។

 

នៅក្នុងឱកាសនោះ​ ឯកឧត្តមអនុប្រធានកិត្តិយសសាខា​ បានពាំនាំ​ការផ្តាំផ្ញើសួរសុខទុក្ខ​ពីសម្តេចកិត្តិព្រឹិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងក្នុងនាម​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ សូមសំដែងការសោកស្តាយ​ជាមួយក្រុមគ្រួសារ​រងគ្រោះភ្លើងឆេះផ្ទះទាំងអស់​ និងគ្រួសារ​ក្រីក្រចាស់ជរា​គ្មានទីពឹង​ដែលបានមកទទួលអំណោយ​ថ្ងៃនេះ។

 

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ​ ៦គ្រួសារ​ ក្នុងមួយគ្រួសារៗទទួលបាន​ ៖​អង្ករ៥០ គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ទឹកត្រី១ យួរ ទឹកសុីអ៊ីវ​១យួរ​ឃីត១​តង់១​ កន្ទេល១​ និងថវិកា ១០ម៉ឺនរៀល។​ ដោយឡែក​គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន​៥៤គ្រួសារក្នុងមួយគ្រួសារៗទទួលបាន​ ៖​អង្ករ ២៥គីឡូក្រាម​ មី១កេស​ ត្រីខ​១០កំប៉ុង​ទឹកត្រី១យួរ​ទឹកសុីអីុវ១យួរ​ និងថវិកា២ម៉ឺនរៀល។​

 

ទន្ទឹមនឹងនោះ​ ឯកឧត្តម​អនុប្រធានកិត្តិយសសាខា​ បានប្រគេន​ព្រះសង្ឃគង់​នៅវត្តបត់រំដួល​នូវ​ អង្ករ ៥០គីឡូក្រាម​ទឹកសុទ្ធ២កេស​ និងបច្ច័យ​​២០០ដុល្លារ​ សម្រាប់ជួយកសាងវត្ត៕

 

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្រ្តីម៉េម៉ាយឈ្មោះ ម៉ង វន អាយុ៥០ ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនួន១គ្រួសារស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

នាឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយអគ្គីភ័យ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើអោយបាត់បង់ផ្ទះ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ។

 

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី១ កេស ទឹកស៊ីអ៊ីវ១ យួរ ទឹកបរិសុទ្ធ៣ កេស ខោអាវ ២ កញ្ចប់ ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់១ និងថវិកាចំនួន៤០,០០០រៀល។

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តរតនគីរីទទួលការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម

សាខាកក្រកខេត្តរតនគិរីៈ ព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧លោកឌឹម ណាត នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី បានចូលរួមបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម​ជាមូលដ្ឋានដល់អ្នកស្ម័គ្រចិត្រកាកបាទក្រហមចំនួន៣០នាក់ មកពី១៥ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកលំផាត់ នៅសាលប្រជុំសាលាស្រុក។ វគ្គនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែ កុម្ភៈ ២០១៧។


ក្នុងឱកាសនោះលោកនាយកក៍បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដែលតែងតែបានគិតគូរ និងយកចិត្តទុកដាក់ពីការងារពង្រឹង និងពង្រីកបណ្តាញការងារអោយបាន​ដល់​មូលដ្ឋាន ដើម្បីធានានូវប្រសិទ្ធិភាពការងារ លើកកម្ពស់ការផ្តល់សេវាកម្មមនុស្សធម៌​អោយគ្រប់ទី​កន្លែង  និងទាន់ពេលវេលាដូចពាក្យថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់អ្នកគ្រប់គ្នា។

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង ៖ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ក្រុមការងារសាខាកាកបាទក្រហម​ កម្ពុជាខេត្តដឹកនាំដោយលោកស្រី ស៊ុត ម៉ិ ហេរញ្ញឹកគណៈកម្មាធិការសាខាតំណាងឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខានិងសហការីរួមជាមួយយុវជនកក្រកបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជួនលោក ប៊ុន បេលេក អាយុ៦០ឆ្នាំ មានក្នុងបន្ទុក៣នាក់រងគ្រោះដោយភ្លើងឆេះផ្ទះកាលពីវេលាម៉ោង៣:១៥នាទីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅភូមិរំចេក សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

ក្នុងឱកាសនោះដែរ លោកស្រីហេរញ្ញឹកគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានដែលជានិច្ចកាលសម្ដេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងចូលរួមសោកស្តាយដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលទទួលបានមានដូចជា ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ សំពត់តង់១ និងគ្រឿង ឩបភោគបរិភោគនិង សំភារៈប្រើប្រាស់ ព្រមទាំងថវិកា១០០,០០០រៀលផងដែរ ។

 

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន ដឹកនាំដោយលោកស្រី ទិត ឡាំង ប្រធានគណៈកម្មាធិការអនុសាខាបានចុះសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសាររងគ្រោះចំនួន១គ្រួសារដែលបណ្តាលមកពីភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ២០១៧ នៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្ត ព្រះវិហារ។

 

នាឱកាសនោះដែរ លោកស្រីប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានដែលជានិច្ចកាលសម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាកជនរងគ្រោះ និងជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលបានផ្ដល់ជូនរួមមាន ៖អង្ករ២០ គីឡូក្រាម ត្រីខ១កំប៉ុង  មី១កេស ទឹកស៊ីអ៊ីវ៦ ដប កៅស៊ូតង់១ សារុង១ ក្រមា១ មុង១ ភួយ ១ និងថវិកា៩០,០០០រៀលគត់។

Fist Prev 54 55 56 57 58 Next Last