Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

គ្រួសារកុមារកំព្រាទីទ័លក្រទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ព្រឹក​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦​ ឯកឧត្តម ​ប៊ុន លើត ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​កោះកុង​ និង​លោកជំទាវ ​អម​ដំណើរ​ដោយ​លោកជំទាវ ​អេង គឹមនាង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​កោះកុង​ នៅ​ភូមិ​ទឹក​ល្អក់ ​ឃុំ​ជី​ផាត ​ស្រុក​ថ្មបាំង​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​កោះកុង​ បាន​រៀបចំ​ពិធី ​ប្រគល់​ទូក​នេសាទ​ចំនួន ​០១ គ្រឿង ​និង​អំណោយ​មួយចំនួន​រួមមាន​ អង្ករ ​៥០ គីឡូ​ក្រាម , មី ០២ កេស , ទឹក​ស៊ីអ៊ីវ​ ០២ យួរ , នំ ០២ កញ្ចប់​ធំ ,ភួយ ០៤ , មុង ០២ ថ្នាំ​ពេទ្យ ០១ ឈុត​ និងថវិកា​មួយចំនួន​ ជូន​ដល់​គ្រួសារ​កុមារ​កំព្រា​ទីទ័លក្រ​ដែលមាន​បងប្អូន ០៤ នាក់​ ម្តាយ​ឪពុក​ស្លាប់​ចោល​ដោយ​ពុល​ពង​សត្វ​គីង្គក់ ។

ប្រតិភូ មូលនិធិសប្បុរសធម៌កាទ្យេ ទស្សនកិច្ច គម្រោងនៅខេត្តស្វាយរៀង

ថ្ងៃទី ​១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ប្រតិភូ​ មូលនិធិ​សប្បុរសធម៌​កាទ្យេ ដឹកនាំ​ដោយ​លោកស្រី ​អូ ឡាក់ ប៊ែសែត ​ រួមដំណើរ​ដោយ​លោក វ៉ា សុភ័ក្រ​ ប្រធាន​ការិយាល័យ​ការពារ​ជំងឺឆ្លង​និង​មិនឆ្លង នៃនាយកដ្ឋាន​សុខភាព ​កាកបាទក្រហមកម្ពុជា ​បាន​ជួប​សំដែង​ការគួរសម​ជាមួយ​លោកជំទាវ ​នាង សេដ្ឋា ជៀងអំ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​ និង​ពិភាក្សា​ការងារ​ស្តីពី​ការពង្រឹងភាព​ជាដៃគូ សហប្រតិបត្តិការ​ បន្ទាប់ពី​ប្រជុំ​រួចមក  ប្រតិភូ ​បានធ្វើដំណើរ​ទៅតំបន់​គោលដៅ​អនុវត្ត​គម្រោង​បង្កើន​និរន្តរភាពការ​ប្រើប្រាស់​ទឹកស្អាត និង​អនុវត្ត​អនាម័យ នៅឃុំទួលស្តី ស្រុកចន្ទ្រា ដើម្បី​ស្វែងយល់​ពីការរស់​នៅរបស់​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​សមិទ្ធផល​ទាំងឡាយ​របស់គម្រោង​បាន អនុវត្ត​ក្នុងឆ្នាំ ២០១៥ ។

 

ប្រជាជនរស់នៅជាមួយមេរោគអេដស៌ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នាព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ លោក​ជំទាវ អេង គឹមនាង​ ប្រធាន​គណៈកម្មាធិការ​សាខា  ​កាកបាទក្រហម​កម្ពុជាខេត្ត​កោះកុង​បាន​យក​អំណោយមនុស្សធម៌ របស់​សាខា និង អំណោយ​មនុស្សធម៌​របស់ មន្ទីរសុខាភិបាល​ខេត្ត​យក​មកចែកជូន ប្រជាជនរស់​នៅជាមួយមេរោគអេដស៌​ជម្ងឺអេដស៏ ចំនួន៤៨ នាក់ ក្នុងនោះកុមារ ២៤ នាក់ ដែល​អញ្ជើញ​មកពី​ក្រុងខេមរៈភូមិន្ទ និងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

លោកជំទាវបានផ្តាំផ្ញើដល់ប្រជាជន​ទាំងអស់កុំឱ្យមានការរើសអើងត្រូវ​លើកទឹក​ចិត្ត​​ដល់​ពួកគាត់​សូមកុំឱ្យអស់សង្ឃឹម​   ក្នុងជីវិតហើយស្រ្តីដែល មាន​​ផ្ទៃពោះ​សូមទៅ ពិនិត្យ​សុខភាព ឬ សម្រាល​កូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ​បង្អែកដែលមានជំនាញ​ច្បាស់លាស់​ដើម្បី​សុវត្ថិភាព​មាតា និង​ទារក ហើយ​បងប្អូនទំាងអស់ត្រូវខិតខំ​ថែរក្សា​សុខភាព​អនាម័យចៀសវាង​ជម្ងឺដងា្កត់ផ្សេងៗ​មកបៀត​បៀននិងត្រូវខិតខំបង្កបង្កើនផល​ដើម្បី​​ជួយសម្រាល​ជីវភាព​របស់​បងប្អូន​ថែមទៀត។​ អំណោយ​ដែល​យកមក​ចែក​ជូន​នា​ឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ១០គីឡូក្រាម , មី ១០ កញ្ចប់ , ត្រីខ ០២ កំប៉ុង អាវយឺត ០១ ,ភួយ ០១ , និងថវិកា ១០,០០០ ៛

 

យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញផ្តល់អំណោយជូនចាស់ជរាគ្មានទីពឺង

ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​លោក​យាយ​ចាស់​ជរា​ម្នាក់​ដែល​រស់​នៅ​តែ​ម្នាក់​ឯង​មាន​ជីវភាព​លំបាក​ខ្លាំង ​នៅ​រសៀល​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​នេះ ​ក្រុម​យុវជន​កាកបាទ​ក្រហម​កម្ពុជា ​ប្រចាំ​គ្រឹះស្ថាន​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ បាន​ចុះ​សួរ​សុខ-​ទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន ​ដែល​បាន​ពី​ការ​រ៉ៃ​អង្គាស​ពី​សំណាក់​យុវជន​នៅ​តាម​សាកល​វិទ្យាល័យ​ មក​ផ្តល់​ជូន​ លោក​យាយ​ ជុំ ​បុប្ផា ​អាយុ ​១០០ឆ្នាំ ​រស់​នៅ​ម្នាក់​ឯង​ពុំ​មាន​សាច់​ញាតិ​នោះ​ទេ​ ហើយ​ពឹង​អាស្រ័យ​លើ​អ្នកជិត​ខាង​ជូន​ចំណី​អាហារ ​រស់​នៅ​ក្នុង​តូប​លក់​ឥវ៉ាន់​របស់​គេ ​នៅ​ជិត​ផ្សារ​ឃ្លាំងរំសេវ ​ភូមិ​មួយ សង្កាត់​ទឹកល្អក់​៣ ​ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។

អំណោយ​មនុស្សធម៌ ​កាកបាទ​ក្រហម​កម្ពុជា​ ដែល​ក្រុម​យុវជន​បាននាំ​យក​ផ្តល់​ជូន​លោក​យាយ​រួមមាន​៖ អង្ករ ១០គ.ក្រ មី២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោខាប់ ៦កំប៉ុង មុង២ ភួយ២ សារ៉ុង​២ ក្រម៉ា២ អាវ-សំពត់ ២កំប្លេ អាវ​រងា ២ ស្រោម​ជើង ២គូ ទឹក​ត្រចៀក​កាំ ១យួ ស្ករស ៣គ.ក្រ ​និង​ថវិកា​មួយ​ចំនួន។

ពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាជនចាស់ជរា ទីទ័លក្រ និងផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ នៅស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹក​ថ្ងៃទី ០២ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ ​លោកជំទាវ ​នូ សុវណ្ណនី ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ ​និង​សហការី​បាន​ចុះ​សួរ​សុខ​ទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌ ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់​ជរា​ ទីទ័លក្រ​ និង​ផ្ទុក​មេរោគអេដស៍ ​ជម្ងឺអេដស៍​ចំនួន​ ០៦គ្រួសារ ​នៅឃុំ​ព្រៃខ្លា ​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ ​ដែល​ក្នុង​១ គ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម កន្ទេល១​ មុង១  ភួយ១  សារុង១ ក្រមា១ មីម៉ាម៉ា ១កេស​ និង​ថវិកា​ពីរ​ម៉ឺន​រៀល  

នា​ឱកាស​នោះ​ដែរ លោកជំទាវ​ក៏បាន​ទៅ​សួរសុខទុក្ខ​លោកប្រធាន​ក្រុម​កាកបាទ​ក្រហម​កម្ពុជា​ឃុំព្រៃខ្លា ​ស្រុកកោះអណ្តែត​ ដែល​ឈឺ​សន្លាក់​ជើង​ដើរ​មិន​បាន ហើយ​បាននាំ​យក​អំណោយ​ជូនផងដែរ​រួម​មាន៖  អង្ករ​៥០ គីឡូក្រាម  មី​ម៉ាម៉ា១កេស  ក្រម៉ារ១ មុង១  ភួយ១  សារុង១ ទឹក​បរិសុទ្ធ២កេស​ ទឹកដោះគោ​ឆៅ​១ឡូ  ត្រីខកំប៉ុង១ឡូ និងបន្ថែមថវិកាចំនួន ៥០.០០០ រៀល​ ក្នុង​នោះ​ថវិកា ​  ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា​ផ្ទាល់  ២០.០០០​ រៀល។

Fist Prev 54 55 56 57 58 Next Last