Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទទួលអំណោយពីអនុសាខាខណ្ឌដូនពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នៅសាលា​ខណ្ឌ ដូនពេញ​នាល្ងាចថ្ងៃទី២០​ ខែមីនា ​ឆ្នាំ២០១៧  នេះ​ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​ដូនពេញដឹកនាំ​ដោយ​លោក​ ឈឹម ឌីណា​ អនុប្រធាន​កិត្តិយស​អនុសាខាបានរៀបចំ​ពិធី​សាកសួរ​សុខទុក្ខ​ និង​ចែកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់​ជរាអ្នក​រស់នៅជាមួយ​មេរោគ​អេដស៍​ដែលមាន​ជីវភាព​ខ្វះខាត​សរុប​ចំនួន​៣៣​គ្រួសារ​ មកពី១១សង្កាត់​ ក្នុងខណ្ឌដូពេញ ។

 

នាឱកាស​នោះ លោក​អនុប្រធាន​កិត្តិយស​អនុសាខា ​បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​លោកតា​លោកយាយ​ បងប្អូន​ទាំងអស់​ ព្រមទាំង​សូម​អំពាវនាវ​ឲ្យយកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត​ ផឹកស្អាត ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់​ផ្សេងៗ​មកបៀតបៀន​ ។

 

អំណោយ​មនុស្សធម៌​ដែលគ្រួសារ​នីមួយៗ​ទទួល​បានរួម​មាន៖ អង្ករ​៣០គីឡូក្រាម​ មី១កេស ​ត្រីខ១យួរ ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន២មុឺនរៀល​ ៕

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលទេយ្យទានពីព្រះសង្ឃវត្តស្នំប្រាំពីរ

សាខាកក្រកខេត្តកំពត ៖​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោកវេជ្ជ​.កែវ សុផាន់ នាយក​សាខា​ និង​សហការី​អញ្ជើញ​ទទួល​ទេយ្យទាន​ពីព្រះសង្ឃ​ គណៈកម្មការ​អាចារ្យ​វត្តស្នំ​ប្រាំពីរ​ ស្ថិតនៅ​ក្នុង​ភូមិស្នំ​ប្រាំពីរ​ ឃុំម៉ាក់ប្រាង​ ស្រុកទឹក​ឈូ ​ខេត្តកំពត។

 

នាឱកាសនោះដែរ​ លោក​នាយក បាន​ពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគេន​ជូនចំពោះ​ព្រះសង្ឃ​គណៈកម្មការ​ អាចារ្យវត្ត​ដោយក្តី​នឹករលឹក​បំផុត​ និងបានកោត​សរសើរ​ព្រមទាំង​ថ្លែងអំណរ​អរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ទឹកព្រះ​ទេយ្យ​សប្បុរសធម៌​របស់​ព្រះអង្គ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏ថ្លៃថ្លា​របស់​ព្រះអង្គ​ហើយបាន​ចាត់ទុក​ជាគំរូ​ដល់ព្រះសង្ឃ​ដទៃទៀត​ដែលមិន​អាចកាត់​ថ្លៃបាន​ឡើយ។

 

ទេយ្យទាន​ដែលបាន​ប្រគេន​ជូនរួម​មាន៖ អង្ករ២០០គីឡូក្រាម ទឹកត្រី២៩យួរ ទឹកស៊ីអ៊ីវ១២យួរ មី១កេស បន្លុង១៩ និងបច្ច័យ​មួយចំនួន​ផងដែរ៕

...

ប្រជាជនចាស់ជរាគ្មានទីពឹងនៅភូមិកំពង់រទេះក្រុងស្ទឹងសែនទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តកំពង់ធំ​ ៖​នាព្រឹក​ថ្ងៃទី​១៧ ​ខែមិ​នា ​ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី​ ប្រធាន​គណៈកម្មាធិការ​ ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ អម​ដំណើរ​ជាមួយ​មន្រ្តី​ប្រតិបត្តិ​សាខា ​លោកស្រី​អនុប្រធាន​អនុសាខា​ក្រុង​ស្ទឹងសែន​បានចុះ​សួរសុខទុក្ខ​ និងនាំ​យកអំណោយ​ ទៅចែក​ជូន​លោកយាយ ចាស់​ជរា​និង​មាន​ជំងឺ​ចំនួន២គ្រួសារ​ ដែល​មាន​ទីលំនៅ​ភូមិ​កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

 

នាឱកាស​នោះដែរ​ លោកស្រី បានពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដីនឹក​រលឹក​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​ សម្ដេច​តែងតែគិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយ​រងគ្រោះ ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់​រើសអើង​ វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

សម្ភារះចែក​ជូន ក្នុង១គ្រួសារទទួលបាន : អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។

...

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិជោគជ័យស្រុកឆែបទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តព្រះវិហារ៖​នៅថ្ងៃទី​១៧ ​ខែមីនា ​ឆ្នាំ២០១៧​ លោក​ ជា ផាន់រ៉ា​ ប្រធា​នគ​ណៈកម្មាធិការ​​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសារ​រងគ្រោះ​ដោយភ្លើង​ឆេះផ្ទះកាលពី​វេលា​ម៉ោង៣ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចំនួន១ គ្រួសារ​ស្ថិតនៅ​ភូមិជោគជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

 

នាឱកាស​នោះដែរ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានសម្តែងនូវ​ការសោកស្តាយ​ដល់​គ្រួសារ​រងគ្រោះ​ ដែលបាន​ជួបគ្រោះថ្នាក់​ដែលមិន​នឹកស្មាន​ដល់ធ្វើ​អោយបាត់បង់ផ្ទះ ​និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន ហើយ​លោកក៏​បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុងប្រយ័ត្ន​គ្រោះថ្នាក់ផ្សេងៗ​ដែលកើត​ឡើង​ជាយថាហេតុ ។

 

សម្ភារ​ផ្តល់ជូន​រួមមាន ៖ អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ១ យួរ ខោអាវ២ កញ្ចប់ កៅស៊ូតង់១ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិការមួយចំនួន។

 

...

ពិធីទទួលអំណោយពីក្រុមហ៊ុន រ៉ូតារី អង្គរ

សាខាកក្រកខេត្តសៀមរាប៖ ​នា​រសៀល​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​លោកជំទាវ​ គួយ ណាលីន អនុ​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​ជួបសំណេះ​សំណាល​ពិភាក្សា​ការងារ​ និង​ទទួល​អំណោយ​ជាអង្ករ​ចំនួន​១០​តោន​ និង​ភួយ​ចំនួន​៥០០​ ពីលោកស្រី អាណា ហ្សៀក ប្រធាន​ក្រុមហ៊ុន រ៉ូតារី អង្គរ ។

 

មាន​ប្រសាសន៍​ឱកាស​នោះ​លោកជំទាវ​ គួយ ណាលីន​ ក្នុងនាម​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ក៏បាន​ធ្វើការ​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោកស្រី​ អាណា ហ្សៀក ប្រធាន​ក្រុម រ៉ូតារី អង្គរ​ ដែលបាន​ឧបត្ថម្ភ​ជាអង្ករ​ និងភួយ​នាពេលនេះ​។ លោកជំទាវ​បន្តថា​ ដើម្បី​លើកកម្ពស់​កម្លាំង​មនុស្សធម៌នៅលើ​ពិភពលោក ​និងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា​២០១១-២០២០នោះ សាខា​នឹងយកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដែល​ទទួល​បាន ក្នុងបុព្វ​ហេតុ​មនុស្សធម៌ ស្របតាម​គោលការណ៍គ្រឹះ​ទាំង៧ របស់ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់។

Fist Prev 3 4 5 6 7 Next Last