Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

កក្រក​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា និងគណៈប្រតិភូ​ បានអញ្ជើញសំណេះសំណាល ​សួរសុខទុក្ខ  ពិនិត្យមើលពី​ការរស់នៅ ព្រមទាំងផ្តល់​អំណោយមនុស្សធម៌ ​និងអាហារដល់ ​កុមារី យុវនារី បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​បរទេសសរុបចំនួន​ ១៣៣នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី ​អាហ្វេស៊ីប ទុំឌី ដែលស្ថិត​នៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ក្នុងមនោសញ្ចេតនា​យ៉ាងកក់ក្តៅ ​និងក្នុងឱកាសទិវា​អន្តរជាតិនារីផង ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវ​ព្រះបន្ទូលរបស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិត​ស្រឡាញ់ដ៏ជ្រាលជ្រៅ​បំផុតចំពោះចៅៗក្មួយៗនិង​បុគ្គលិកទាំងអស់​ដែលកំពុងរស់​នៅក្នុងមជ្ឈមណ្ឌល។

 

ជាមួយគ្នានេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ​និងអរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​អ្នកគ្រប់គ្រង បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេស​មកពីប្រទេសផ្សេងៗ​ជាច្រើន ជាពិសេសគឺ​អាជ្ញាធរមូលដ្ឋាន ដែលជួយធ្វើឱ្យក្មួយៗចៅៗទាំងអស់មានភាព​កក់ក្តៅ មានទីពឹងពាក់ និងអ្នកមួយចំនួន​បានធ្វើសមាហរណកម្ម​ទៅរស់នៅមូលដ្ឋានវិញ។

 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ សង្គមស្អាតស្អំអាស្រ័យ​លើប្រជាជនរួមគ្នា​ធ្វើអំពើល្អ ហើយប្រឆាំង​ដាច់ខាត នូវ​អំពើព្រៃផ្សៃ អសីលធម៌​ រំលោភបំពាន ពីសំណាក់​មនុស្សពាល​មួយចំនួន។ ទន្ទឹម​នឹងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​អំពាវនាវឱ្យស្ត្រី​គ្រប់រូបត្រូវក្រោកឈររឹងពឹង​ដោយខ្លួនឯង ត្រូវពង្រឹងសមត្ថភាព រក្សាតម្លៃស្ត្រីខ្មែរ វប្បធម៌ ប្រពៃណី ដើម្បីកសាងគ្រួសារ​ដ៏ល្អក្នុងសង្គម ហើយក៏ត្រូវហ៊ាន​លាតត្រដាងចំពោះ​អំពើរំលោភបំពានដើម្បីអាជ្ញាធរ​ និងក្រសួង​ពាក់ព័ន្ធដាក់ទោសទណ្ឌ​ដល់ជនល្មើសឱ្យបាន​ធ្ងន់ធ្ងរតាមផ្លូវច្បាប់ឱ្យស្មើនឹងការឈឺចាប់​របស់ជនរងគ្រោះ។

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើ​ដល់ក្មួយៗចៅៗទាំងអស់​ឱ្យបន្តខិតខំរៀនសូត្រ​ឱ្យបានខ្ពង់ខ្ពស់ ​ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បី​អនាគតភ្លឺស្វាង ជាពិសេសត្រូវ​រស់នៅដោយគោរពវិន័យ​របស់មណ្ឌល ចេះជួយគ្នា និងអធ្យាស្រ័យ​ឱ្យគ្នាទៅវិញទៅមក។

ក្មួយៗចៅៗទាំងអស់​ មានក្តីរំភើបរីករាយ​ឥតឧបមា និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតា​មនុស្សធម៌ បានអញ្ជើញ​មកសួរសុខទុក្ខ​ដោយផ្ទាល់ ហើយ ក្មួយៗចៅៗទាំងអស់​ក៏បានប្ដេជ្ញា​ថានឹងខិតខំរៀនសូត្រ​ដើម្បីជួយខ្លួនឯង​និងសង្គមជាតិ។

 

អំណោយដែលផ្តល់​ជូនមជ្ឈមណ្ឌលរួមមាន ៖ អង្គរ ៣តោន មីយើង ៥០កេស ត្រីខ ៥កេស ឆៃប៉ូវផ្អែម ៥០គីឡូក្រាម ឆៃប៉ូវប្រៃ ៥០គីឡូក្រាម ត្រីងៀត ១៥គីឡូក្រាម សាច់ក្រក ១៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស ផ្លែក្រូចឃ្វិច ៥កេស ផ្លែទំពាំងបាយជូ​៥កេស ផ្លែប៉ោម ៥កេស កង់ជិះ ២៥ គ្រឿង និងថវិកា ១០លានរៀល ព្រមទាំងរៀបចំ​ម្ហូបអាហារចំនួន១៧តុ។ សម្រាប់កុមារី យុវនារី ៨៩នាក់ ក្នុងម្នាក់ៗទទួលបាន អាវស សំពត់ ២កំប្លេ អាវយឺត អាវក្រណាត់ ២អាវ ខោយឺតជើងកំប៉ុង ២ខោ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ សៀវភៅ២​ក្បាល ប៊ិច១ដើម និងថវិកា ១០ម៉ឺនរៀល។ គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ ក្នុងម្នាក់ៗ​ទទួលបាន ថវិកា ២០ម៉ឺនរៀល។

 

បន្ថែមពីអំណោយ​ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេច​ផ្តល់ អង្ករ ១តោន ជារៀលរាល់ខែ និងថវិកាចំនួន ១៥លានរៀល រៀងរាល់ឆមាស ​គិតចាប់ពីខែមករា​ ឆ្នាំ២០១៩ តទៅ ព្រមទាំងជួសជុលអគារចំនួន ៣ខ្នង ដោយរួមសហការជាមួយសាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ៕

 

ពិធីបំពាក់កន្សែងយុវជន កក្រក ថ្មី នៅរាជធានីភ្នំពេញ

កក្រក៖ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ក្លឹបយុវជន កក្រក នៃសាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ បានរៀបចំពិធីបំពាក់កន្សែង​យុវជន កក្រក ថ្មី ចំនួន ១០០ នាក់ និងប្រកាស​រចនាសម្ព័ន្ធថ្មី ក្រោមអធិបតីភាព ឯកឧត្តម ​ពិត ចំណាន សមាជិក​គណៈកម្មាធិការកណ្ដាល កក្រក និងមានការចូលរួម​ពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងគ្រឹះស្ថាន​ឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ​ មន្ដ្រីកាកបាទក្រហមកម្ពុជា បុគ្គលិក សាស្ដ្រាចារ្យ និងយុវជន​កាកបាទក្រហមកម្ពុជា សរុប ១៥០នាក់។


ក្នុងឱកាសពិធី​បិទវគ្គបណ្ដុះបណ្ដាល និងពិធីបំពាក់​កន្សែងនេះ ឯកឧត្តម បាន​ពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹក​រលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស​ និងសមាជិកទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមមាន​សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន​ សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារ​សង្គមបន្ដទៀត។


ឯកឧត្តម ក៏បានថ្លែងនូវការ​កោតសរសើរចំពោះ​គណៈគ្រប់គ្រងនៃ​សាកលវិទ្យាល័យ និងយុវជន​កាកបាទ ក្រហមកម្ពុជា ដែល​តែងតែងយកចិត្តទុក​ដាក់ពង្រឹង និងពង្រីក​បណ្ដាញយុវជន និងសកម្មភាព​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹម​ចាប់តាំងពីការបង្កើត​ក្លឹបយុវជននៅឆ្នាំ២០១០ រហូតមក​ដល់បច្ចុប្បន្ននេះ។
ស្ថិតក្នុងបរិយាកាស​នេះដែរ ឯកឧត្តម​ពាំនាំនូវអនុសាសន៍​របស់ សម្ដេចកិត្ដិ្ដព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនអង្គពិធីទាំងមូលនូវខ្លឹមសាររួមមាន៖
- សូមបន្ដខិតខំ​ប្រឹងប្រែងរៀន​សូត្រ ដើម្បីពង្រឹង និងពង្រីក​ចំណេះដឹងរបស់ខ្លួន​ឱ្យកាន់តែប្រសើរ​ឡើងថែមទៀត ស្របតាម​ស្ថានភាពរីកចម្រើន​របស់ប្រទេសជាតិ ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ ​របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
- បន្ដពង្រឹង និងពង្រីកបណ្ដាញ​យុវជន កក្រក ពីក្នុងចំណោម​និស្សិតនៅសាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
- សូមយកចិត្តទុកដាក់​ចំពោះសិស្ស និស្សិត និងយុវជន​កាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
- បន្តលើកទឹកចិត្តដល់សមាជិក​យុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព​ ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាព​មនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
- បន្ដលើកកម្ពស់នូវវប្បធម៌​ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀន​អ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្ស​ និស្សិត និងយុវជន កក្រក នៅក្នុង​សាកលវិទ្យាល័យ និងសហគមន៍នានា។
- សូមបន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួន​ជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ។

គូសបញ្ជាក់ផងដែរថា នេះជាលើកទី១០ ហើយ​ ដែលក្លឹបយុវជនកាកបាទក្រហមកម្ពុជា​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ដល់វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន ជូនយុវជន ដែលមាន​ធនធានយុវជន សរុប ១.៣៨២ នាក់ សម្រាប់ចូលរួមសកម្មភាព​មនុស្សធម៌ ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ។

 

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងអំណោយកាកបាទក្រហមកម្ពុជា បានដល់ដៃប្រជារាស្ត្រ នៅខេត្តកំពង់ឆ្នាំង

កក្រក ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៩ នេះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារ​ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជ​អំណោយរបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធាន​កិត្តិយសកាកបាទក្រហម​កម្ពុជា​ រួមមាន​ ចង្កៀងពន្លឺព្រះអាទិត្យ ៥០គ្រឿង​ និងថ្នាំពេទ្យចំនួន ១៥កេស​ មាន​ ៤​មុខ​ ត្រូវនឹងជំងឺ​ក្តៅ​ ឈឺបំពង់​ក រលាកសួត​ និងជំងឺរាគរូស ព្រមទាំងអំណោយកាកបាទក្រហមកម្ពុជា​ ជាស្បៀង​ សម្ភារ​ និងថវិកា​ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ​បំផុតចំនួន ៥០គ្រួសារ (ស្មើនឹង ២២៦នាក់) រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសជួបសំណេះ​សំណាលនេះ លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​ រួមជាមួយឯកឧត្តម​ ហ៊ី​ ណាត​ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋមាន​ទុក្ខលំបាកដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការ​ បានពាំនាំនូវសារអំពាវនាវរបស់ សម្ដេចព្រះមហាក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនបងប្អូនប្រជាពលរដ្ឋ​ឱ្យយកចិត្តទុកដាក់​ពីការថែទាំ​សុខភាពឱ្យ​បានល្អ មានអនាម័យ​ក្នុងការរស់នៅ​ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារ​ដែលមានជីវជាតិ ផឹកទឹកឆ្អឹនដាំពុះ​ និងគេងក្នុងមុងជានិច្ច។ សូមប្រជាពលរដ្ឋចូលរួម​គោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោម​ឥទ្ធិពលគ្រឿងស្រវឹង និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចំណែក​ស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព​នៅមណ្ឌល​សុខភាព​យ៉ាងហោចណាស់ឱ្យបាន៤ដង​ ទៅតាមការណែនាំរបស់គ្រូពេទ្យ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុក្នុងរដូវរាំងស្ងួតនេះ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមប្រធាន​គណៈកម្មាធិការសាខា ជួសមុខ​ឱ្យប្រជាពលរដ្ឋ​ងាយរងគ្រោះទាំងអស់ បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធាន​កិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែចែករំលែកនូវក្ដីស្រឡាញ់​ សន្ដោសប្រណី ដល់ប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរេីសអេីង​ វណ្ណៈ​ ពូជសាសន៍​ ឬនិន្នាការនយោ​បាយ​អ្វី​។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន ៖ ចង្កៀងប្រេីពន្លឺព្រះអាទិត្យ​ ១គ្រឿង​ ថ្នាំពេទ្យ​ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ ភួយ១ អាវយឺត១​ និងថវិកាមួយចំនួន៕

 

កាកបាទក្រហមកម្ពុជា ទទួលអំណោយជាម្សៅទឹកដោះគោទារក ពីក្រុមហ៊ុន សំ ប៊ិហ្សនេស គ្រុប ខូអិលធីឌី

កក្រក​ ៖​ នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៩ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយជា​ម្សៅទឹកដោះគោ​ទារកចំនួន ១០០កេស (គិតជាថវិកាចំនួន ១៥.០០០ដុល្លារ) ពីក្រុមហ៊ុន សំ ប៊ិហ្សនេស គ្រុប ​ខូអិលធីឌី ដែលពិធី​នេះប្រព្រឹត្តទៅ​នៅទីស្នាក់ការ​កណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសទទួល​អំណោយនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​សួរសុខទុក្ខ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះក្រុមហ៊ុន សំ ប៊ិហ្សនេស គ្រុប ខូអិលធីឌី ដែល​មានសេចក្តីជឿទុកចិត្ត និងនាំយក​អំណោយម្សៅទឹកដោះ​គោទារក​មកជូនកាកបាទក្រហម​កម្ពុជា ដើម្បីបន្ត​ចែកជូនស្ត្រីមានផ្ទៃពោះ​ឬស្ត្រីទើបសម្រាលកូន​ដែលមានជីវភាព​លំបាក។ លោកជំទាវ​អគ្គលេខាធិការរងទី ១ បានជម្រាបជូន​សប្បុរសជន​អំពីប្រតិបត្តិការ​របស់កាកបាទក្រហមកម្ពុជា​ទៅតាមវិស័យស្នូលទាំង៤ ដែលក្នុងនោះ ការងារ​សុខភាពមាតា ទារក និងកុមារ គឺជាការងារ​ដែលកាកបាទក្រហម​កម្ពុជា បាននិងកំពុងធ្វើជា​រៀងរាល់ថ្ងៃ ដើម្បីគាំទ្រ​ដល់សកម្មភាព​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។

ជាមួយគ្នានេះ ​គណៈប្រតិភូ​នៃក្រុមហ៊ុន សំ ប៊ិហ្សនេស គ្រុប ខូអិលធីឌី ដែលដឹកនាំដោយ​ លោក​ ភេដ្រូ​ ហ្កាដា​ ប្រធានហេរូស្វីស​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានថ្លែងអំណរគុណ​ចំពោះកាកបាទក្រហម​កម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមចំណែកការងារ​មនុស្សធម៌មួយផ្នែកក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ហើយក្រុមហ៊ុន​ក៏នៅតែបន្តឧបត្ថម្ភ​គាំទ្រតាមលទ្ធភាពដែលមាន ដល់កាកបាទក្រហមកម្ពុជា៕

 

កិច្ចប្រជុំផ្សព្វផ្សាយស្តីពី យុទ្ធនាការត្រៀមរៀបចំខួបលេីកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៩

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី​ យុទ្ធនាការ​ត្រៀមរៀបចំ​ខួបលេីកទី​ ១៥៦​ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​ ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​​»​ និងពិធី​ចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​ ជូនដល់សាខាកាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី​ ខេត្ត។

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខា​ធិការដ្ឋាន​ គណៈកម្មាធិការសាខា​ មន្ត្រីប្រតិបត្តិ​សាខា​ និងមន្ត្រីទីស្នាក់ការកណ្តាល​ សរុបចំនួន​ ៦៤នាក់។

បន្ទាប់ពីការលេីកឡេីងមតិយោបល់របស់គណៈកម្មាធិការសាខា​ ដែលបានចែករំលែកពីបទពិសោធន៍​ ស្នាដៃ​ និងបញ្ហាប្រឈម​នៅតាមសាខានីមួយៗរួចមក​ លោកជំទាវ​ ឃួន​ សុដារី​ បានថ្លែងនូវក្តីរំភេីបរីករាយ​ ដោយបានជួបជុំដោយផ្ទាល់រវាងថ្នាក់កណ្តាល​ និងគណៈកម្មាធិការសាខា​ ក្រុមប្រតិបត្តិការសាខា​ ដែលនេះជាឱកាសដ៏មានតម្លៃក្នុងការផ្សារភ្ជាប់នូវមនោសញ្ចេតនា​ ទំនាក់ទំនង​ និងយល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ​ លោកជំទាវ​ ឃួន​ សុដារី​ បានផ្តល់នូវគោលគំនិតសំខាន់ៗ​​និងប្រសាសន៍ណែនាំលេីការងារដូចខាងក្រោម​ ៖

១/ ផ្តល់នូវគោលគំនិតសំខាន់ៗ​​ដេីម្បីឆ្ពោះទៅការរៀបចំទិវា​ ៨​ ឧសភា​ ឱ្យទទួលបានជោគជ័យ​នៅតាមសាខានីមួយៗ​ ដេីម្បី​សម្រេចបានចក្ខុវិស័យ​ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា​ក្នុង​ការកៀរគរកម្លាំងមនុស្សធម៌​ដេីម្បីជួយសង្គ្រោះ​ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត​ តាមរយៈ​ វិស័យស្នូលទាំង​៤​ ហេីយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧​ របស់ចលនាកាកបាទក្រហម​ និង​អឌ្ឍចន្ទក្រហម​។

២/ សូមសាខាទាំងអស់យកចិត្តទុកដាក់ខ្ពស់លេីវិធីសាស្ត្រឬមធ្យោបាយ​ក្នុងការងារផ្សព្វផ្សាយពី​សកម្មភាព​ ស្នាដៃ​ និងសមិទ្ធផលរបស់ខ្លួន​​ ដែលជាការងារគន្លឹះសំខាន់​​ដេីម្បីស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

៣/ សូមសាខាទាំងអស់​រៀបចំពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ

Fist Prev 3 4 5 6 7 Next Last