Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្វាយរៀង

បិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ​ ១០រោច​ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០១៩នេះ​ នៅវិទ្យាល័យបាក់ទូក​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យសរុបចំនួន១៥០នាក់ (ស្រី៩៧នាក់)​ ក្រោមអធិបតីភាព​ លោក សោម ចន្ត្រា នាយកស្តីទីសាខា ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល១ថ្ងៃកន្លងមក​ប្រកបដោយជោគជ័យជាលទ្ធផលយុវជនទទួលបាននិទ្ទេស​ល្អចំនួន៧៥ភាគរយ និងមធ្យម២៥ភាគរយ ។

នាឱកាសនោះ​ លោកនាយកស្តីទីសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន​ ជូនដល់ក្មួយៗយុវជ​នទាំងអស់​ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​ លោកសង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គយល់ដឹងនេះហើយក្មួយៗពិតជាបានយល់ច្បាស់ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះទាំង៧,​ តួនាទីភារកិច្ចយុវជនកាកបាទក្រហម,​ ការគ្រប់គ្រងគ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះឲ្យក្មួយៗយកទៅអនុវត្តសំដៅជួយដល់ជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ក៏ដូចជាកម្មវិធីមិត្តអប់រំមិត្ត​ ៕

 

យុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចណ៍ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ​មកពីវិទ្យាល័យចំនួន២ក្នុង​ក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យ​ហ៊ុនសែនតាខ្មៅ ១៤ នាក់ និងវិទ្យាល័ហ៊ុនសែន​សេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៦ នាក់ ចុះជួយសម្រួល​ចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) ស្ថិតនៅក្នុង​ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

ចំពោះកាអនុវត្តសកម្មភាព​ការងារសុវត្ថិភាព​ចរាចរណ៍នៅចំណុច​គោលដៅយ៉ាងទៀងទាត់នេះ ក្នុងគោលបំណង​ជួយផ្សព្វផ្សាយដល់​សាធារណជនទូទៅ​ ដើម្បីយល់ដឹងជាមូលដ្ឋាន​អំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងដើម្បីចូលរួម​កាត់បន្ថយនូវអត្រា​រងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន និងការមិនគោរព​ច្បាប់ចរាចរណ៍ជាដើម ៕

 

កិច្ច ប្រជុំពិភាក្សា ត្រៀមរៀបចំអបអរ សាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

សាខាកក្រក ខេត្តព្រះវិហារ​៖នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយ សសាខាកាកបាទ​ក្រហម កម្ពុជា ខេត្តព្រះវិហារ  បានដឹកនាំកិច្ច ប្រជុំពិភាក្សា ត្រៀមរៀបចំអបអរ  សាទរខួបទី១៥៦ ទិវាពិភពលោក ​កាកបាទក្រហម  អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ « ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា »។


ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែគិតគូរ និងជួយប្រជាពលរដ្ឋ​រងគ្រោះ និងងាយរង​គ្រោះបានទាន់ ពេលវេលា និងគ្រប់ទីកន្លែង ជាក់ ស្តែង សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៨ កន្លងមកបាន​ជួយជនរងគ្រោះ និងងាយរងគ្រោះជិត២ ពាន់គ្រួសារ។ ដូចនេះសូម​បងប្អូន ទាំងអស់ចូលរួមជា ថវិកាដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បី សាខាមានលទ្ធភាព ជួយដល់​ជនរងគ្រោះ បានកាន់តែច្រើន និងទាន់ពេលវេលាថែមទៀត។

បិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានី​ភ្នំពេញ៖ នាល្ងាចថ្ងៃ​ព្រហស្បតិ៍ ៦រោច​ ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ២៥ ខែ​ មេសា​ ឆ្នាំ​ ២០១៩នេះ​ នៅវិទ្យាល័យ​ បឹងត្របែក សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំពិធី​បិទវគ្គយល់ដឹង​មូលដ្ឋានជូន​ដល់ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហមកម្ពុជា​ ប្រចាំ​វិទ្យាល័យសរុបចំនួន១០៤នាក់(ស្រី៦២នាក់)​ ក្រោមអធិបតីភាព​ លោកស្រី មុំ ចាន់ដានី លេខាធិការ​គណៈកម្មាធិការ​សាខា​ ដែលវគ្គយល់ដឹងនេះ​បានចាប់ដំណើរ​ការអស់រយៈពេល​១ថ្ងៃកន្លងមក​ប្រកបដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជនទទួល​បាននិទ្ទេស​ល្អចំនួន៧០ភាគរយ ​និងមធ្យម៣០ភាគរយ​ ។

នាឱកាសនោះ​ លោកស្រីលេខាធិការ​គណៈកម្មាធិការសាខា​ បានពាំនាំនូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន​ ជូនដល់ក្មួយៗយុវជ​នទាំងអស់​ ព្រមទាំងសូមកោតសរសើរ​វាយតម្លៃខ្ពស់​ចំពោះលទ្ធផល​នៃការបញ្ចប់​វគ្គនាថ្ងៃនេះ​ ។​ លោកស្រីសង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់​វគ្គយល់ដឹងនេះ​ហើយក្មួយៗពិតជាបាន​យល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រងគ្រោះ​មហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះឲ្យក្មួយៗយកទៅអនុវត្តសំដៅជួយ​ដល់ជនរងគ្រោះ​ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ក៏ដូចជាកម្មវិធី​មិត្តអប់រំមិត្ត​ ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកថ្មគោល

សាខា កក្រក ខេត្តបាត់ដំបង​៖ នៅថ្ងៃទី ២២ ខែមេសា  ឆ្នាំ២០១៩ លោកជំទាវ ព្រំ វណ្ណា សមាជិក​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង​ តំណាង​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន​ ប្រធានគណៈកម្មាធិការសាខា​ និងសហការី បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់​កន្ត្រាក់ប៉ះពាល់ក្នុង​ស្រុកចំនួន៣ សរុប ៧៨គ្រួសារក្នុងនោះស្រុកថ្មគោល​ប៉ះពាល់ក្នុងឃុំចំនួន៥សរុប​៣២គ្រួសាររលំ​ទាំងស្រុង៣ខ្នង និង​អគ្គីភ័យ១ខ្នង ស្រុកបវេលប៉ះពាល់ឃុំ​ចំនួន៦សរុប១៦គ្រួសារ​រលំទាំងស្រុង ៤គ្រួសារនិង​ស្រុកកំរៀងចំនួន៣០គ្រួសារប៉ះពាល់លើឃុំចំនួន​២ក្នុងនោះស្លាបដោយសារ​ផ្ទះរលំលើ១នាក់ដែលរង​គ្រោះដោយខ្យល់​កន្ត្រាក់កន្លងទៅ។​


មានប្រសាសន៍នាឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំនូវ​ការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តម ប៊ុត​គឹមស៊ាន​ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរ​ចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។

លោកជំទាវបានសំដែងនូវការសោកស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែលនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់​ជួបប្រទះឡើយ ហើយលោកជំទាវ​ក៏បានបន្តថា ថ្វីត្បិតតែអំណោយ​មនុស្សធម៌ដែលបាននាំយកមកចែកជូន​បងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹង​ការខាតបង់​របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក​របស់បងប្អូនបាន​មួយកម្រិត ហើយក៏ជាការបង្ហាញនូវការ​យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែល​បានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន៖អង្ក​២៥kg សារុង១ អាវ១​ទឹកបរិសុទវីឃែរ​ចំណុះ២០លីត្រ១ធុងនិងថវិកាមួយចំនួន។​ក្នុងនោះអនុសាខាស្រុកកំរៀងបានឧបត្ថម្ភមីក្នុង១ម្នាក់ៗ១កេសសរុប៣០កេសដែរដោយឡែកគ្រួសាររលំទាំងស្រុងបានទទួល​សង្ក័សីបន្ថែមពីគណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្នុង១គ្រួសារ​១០សន្លឹក ចំពោះគ្រួសារដែលស្លាប់​ប្រតិភូសាខាបានឧបត្តម្ភថវិកា៥ម៉ឺនរៀលផងដែរ។

 

Fist Prev 3 4 5 6 7 Next Last