Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់នៅខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ នៅព្រឹក​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ គម្រោង​សុខភាព​មនុស្សចាស់​ បានបើកវគ្គ​បណ្តុះបណ្តាល​ជនបង្គោល​ស្តីពី សុខភាព​មនុស្សចាស់​ដោយមាន​ការចូលរួម​ពីសំណាក់​ លោកជំទាវ ​មុំ ចន្ធី នាយិការង​ នាយកដ្ឋាន​សុខភាព​ កាកបាទក្រហម​កម្ពុជា ដែលបាន​ការឧបត្ថម្ភ​ថវិកា​ដោយសហព័ន្ធ​អន្តរជាតិ​ កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ វគ្គ​បណ្តុះបណ្តាលនេះ ​មានរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ទី ៧ ខែ កក្កដា ឆ្នាំ ២០១៧ ដែលមាន​សិក្ខាកាម​ចូលរួម សរុបចំនួន ៣០ នាក់ ស្រី ៩ នាក់ មកពីភូមិគោលដៅទាំង ៣ គឺភូមិតាដេវ បារាយ ​និងភូមិស្វាយគុយ ក្នុងឃុំមេសថ្ងក ស្រុកចន្ទ្រា ។ ក្នុងគោលបំណង ១.ដើម្បីឲ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហម ​មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការជួយ​អប់រំផ្សព្វផ្សាយ​សារគន្លឹះ ស្តីពីការ​ការពារ​ជំងឺមិន​ឆ្លង និងថែទាំ​ដល់ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន រស់នៅក្នុង​សហគមន៍ អោយមាន​សុខភាពល្អ ។


២.ដើម្បីកែលម្អ​គុណភាព​ជីវិតរបស់​ប្រជាជន ដែលមាន​អាយុច្រើន​រស់នៅក្នុង​សហគមន៍​ជនបទ ទទួលបានក្តីសង្ឃឹម ការគោរព​ និងការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូ តាមរយៈការការពារ​ជម្ងឺមិនឆ្លង​និងការថែទាំសុខភាព ។

...

សាខាកក្រកខេត្តសៀមរាបប្រគល់ផ្ទះជូនចាស់ជរាគ្មានទីពឹង

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ ផ្ទះមនុស្សធម៌​ទី២១ ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ ត្រូវបាន​លោកជំទាវ ​គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការសាខា​ និងសហការី ​ប្រគល់​ជូនគ្រួសារ​ លោកយាយ ​ពួយ រេន ​អាយុ៨៧​ឆ្នាំ ចាស់ជរា​ក្រីក្រ ​គ្មានទីពឹង​រស់នៅភូមិ​កំប្លើប​ ឃុំគោកដូង ​ស្រុកអង្គរជុំ ​ខេត្តសៀមរាប​។ ផ្ទះ​មនុស្សធម៌​នេះមាន​ទំហំ ៤ម៉ែត្រx៥ម៉ែត្រ​ សង់ពីឈើ​ តម្កល់លើ​ជើងតាង​ កម្ពស់​ពីដី១,៥ម៉ែត្រ​ ប្រក់ស័ង្កសី ​ក្រាលក្តារ ​ជញ្ជាំងក្ដារ​ និងតតាក​ប្រវែង ១,៦ម៉ែត្រ ​។

 

មានប្រសាសន៍​ក្នុងឱកាសនោះ​លោកជំទាវ​ គួយ ណាលីន​ ក្នុងនាម​ឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង​ ប្រធានគណៈកម្មាធិការ​សាខា ​ពិសេសបាន​ពាំនាំ​នូវការផ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា​ ដែលតែងតែ​ព្រួយបារម្ភ​ និងយកចិត្តទុ​កដាក់​គិតគូ​ចំពោះ​សុខភាពប្រជាពលរដ្ឋ​គ្រប់រូប​ មិនប្រកាន់វណ្ណៈ ​ពណ៌សម្បុរ​ ជំនឿសាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយ​ឡើយ។ លោកជំទាវ​ ក៏បានបន្តថា​ លោកយាយ​ ត្រូវចេះសម្អាត​ ថែរក្សា​ ផ្ទះថ្មីនេះ​ដើម្បីបាន​ជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ។ នេះជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូប​ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូច​ដែលបាន​លើកឡើងថា ​“កាកបាទក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង ​សម្រាប់គ្រប់​ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ​ទីនោះមាន​កាកបាទក្រហម​កម្ពុជា” ។

 

អំណោយ​សង្កត់ផ្ទះ​រួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញ​ចូលរួម​ចំនួន៥០ នាក់ ម្នាក់ៗទទួលបាន​ថវិកាមួយ​ចំនួនផងដែរ។ ជាមួយគ្នា​នេះដែរ​ព្រះតេជគុណ ព្រះនាម សូម សាម៉ន​ ព្រះអនុគណ​ស្រុកអង្គរជុំ ​បានឧបត្ថម្ភ​បន្ថែម​នូវសម្ភារៈផ្ទះបាយ​ មួយ​ចំនួន​ផងដែរ ។

 

...

ប្រជាពលរដ្ឋខ្វះខាតជីវភាពក្នុងឃុំក្រពុំឈូក ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ខេត្តតាកែវ ៖  នាព្រឹក​ ថ្ងៃទី ២៧​ ខែមិថុនា ​ឆ្នាំ ២០១៧​ លោកជំទាវ ​នូ សុវណ្ណនី ​ប្រធានគណៈកម្មាធិការ​សាខា​និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ​និងនាំយក​អំណោយ​មនុស្សធម៍​ទៅចែក​ជូនគ្រួសារ​ ប្រជាពលរដ្ឋ​ដែលជួប​ការខ្វះ​ខាត​ជីវភាព​សរុប ៥៤ គ្រួសារ ​ក្នុងនោះ​មាន៖ ៣៦ គ្រួសារ​ នៅភូមិ បន្ទាយធ្លាយ​ ឃុំព្រៃខ្លា និង ១៨ គ្រួសារ ក្នុងឃុំ​ក្រពុំឈូក ​ស្រុក​កោះអណ្តែត ​ខេត្តតាកែវ។

 

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ ក៍បានមាន​ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខ ​និងក្តីនឹក​រលឹកពី​សំណាក់​      សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ជានិច្ចកាល​សម្តេចតែងតែ ​យកចិត្តទុកដាក់ ​និងផ្តល់​ក្តីអាណិត ​ស្រឡាញ់ ​ចំពោះប្រជាពលរដ្ឋ​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​គ្រប់ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់ពូជ​សាសន៍ ឬ និន្នាការ​នយោបាយ​អ្វីឡើយ។


អំណោយ​ដែលផ្តល់​ជូនរួម​មាន : អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និងមី ១កេស។

 

...

ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំនៅខេត្តសៀមរាប

សាខាកក្រក​ខេត្តសៀមរាប​៖ នារសៀល​ថ្ងៃទី​ ២២​ ខែមិថុនា​ ឆ្នាំ២០១៧ ​នៅ​វិទ្យាល័យ ​១០ មករា ​១៩៧៩ ​លោក ស៊ុំ សំអន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​សៀមរាប​ បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់គណៈ​ប្រតិភូ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តត្បូងឃ្មុំ ​ដែលដឹកនាំ​ដោយ លោក ផៃ ផាន់ណា ប្រធាន​ការិយាល័យ​អភិវឌ្ឍសាខា​ខេត្តត្បូងឃ្មុំ ​អមដំណើរ​ដោយ មន្ត្រីសាខា​ ទីប្រឹក្សា និង​យុវជនកាកបាទក្រហម​កម្ពុជា​ ខេត្តត្បូងឃ្មុំ សរុប ២៨នាក់។

 

ដំណើរ​ទស្សនកិច្ចសិក្សា​នេះធ្វើឡើង​ក្នុងគោលបំណង៖ - ផ្លាស់ប្តូរ​បទពិសោធន៍​រវាងសាខា​កាកបាទក្រហកម្ពុជា​ ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ​លើការងារ​គ្រប់គ្រង​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា ​និងសកម្មភាព​នានា​របស់ក្លឹប។ - ចែករំលែក​បទពិសោធន៍​ និងពង្រីក​ចំណេះដឹង​លើការងារ​គ្រប់គ្រង​សាលារៀន វិន័យ​សាលា និងការអនុវត្ត​អនាម័យ​បរិស្ថាន​នៅក្នុង​សាលារៀន។

 

...

គ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារទទួលអំណោយពីសាខាកក្រកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នៅ​ព្រឹកថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត​ ដឹកនាំ​ដោយ​លោកស្រី​ឡាយ សុភ័ក្រ្ត នាយិការង​សាខា ​និង​សហការី​ បាន​ចុះសួរ​សុខទក្ខ​ និង​នាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​គ្រួសារ​ស្ត្រី​ទីទ័លក្រ សម្រាលកូន​ និងខ្វះស្បៀងអាហារ​សរុបចំនួន ៣គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះ​ លោកស្រី​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពីសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមាន​ការលំបាក​ទីទ័ល​ក្រ មានជំងឺ ​និងជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ដោយមិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ​ និងសូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ខិតខំ​ថែរក្សា​សុខភាព​ឱ្យបានល្អ​ រស់នៅប្រកប​ដោយអនាម័យ​ និងយកកូន​ទៅចាក់ថ្នាំ​ការពារឱ្យ​បានទៀងទាត់តាម​ការណាត់​ជួបរបស់​គ្រូពេទ្យ។

 

អំណោយ​ផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម​ ត្រីខ១០កំប៉ុង​ ទឹកបរិសុទ្ធ ​២កេស មី ១កេស ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកាមួយចំនួន។ ដោយឡែក​គ្រួសារ​សម្រាល​កូនឧបត្ថម្ភ​បន្ថែម​ទឹកដោះ​គោឆៅ១ឡូ​ និងឃីត​ទារក១ឈុតផងដែរ៕

 

Fist Prev 2 3 4 5 6 Next Last