Webmail
E-Learning
សេវាយើង

សេវាយើង

...

វគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចី និងសេវាកម្មជនពិការ

នារសៀលថ្ងៃទី០៧/០៩/១៦ គម្រោងកម្មវិធីសុវត្ថភាពសហគមន៍ ដឹកនាំដោយលោក មុំ ភិរក្ស ប្រធានគម្រោង​និងសហការី បានសហការជាមួយសាខា និងអនុសាខាស្រុកអន្លង់វែងបើកវគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចីឥតការប្រាក់ និងអប់រំការយល់ដឹងពីមីន និងសេវាកម្ម ជនរងគ្រោះដោយសារគ្រប់មីន  ជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងចំនួន២០ នាក់ស្រី៨នាក់ ក្នុងគោលបំណងបំប៉នចំណេះដឹងជូនអ្នកស្ម័គ្រចិត្ត​ និងបន្ត អនុវត្តផ្សព្វផ្សាយនៅក្នុងសហគមន៍ពួកគេ ឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយជាងមុន។

...

សកម្មភាពកម្មវិធីសុវត្ថិភាពសហគមន៍ក្នុងខែសីហា២០១៦

កម្មវិធីសុវត្ថិភាពសហគមន៍៖ ក្នុងខែសីហាកន្លងទៅ បុគ្គលិកនិងអ្នកស្ម័គ្រចិត្តនៅសាខាខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ បានធ្វើសកម្មភាពដូចខាងក្រោម៖
- អប់រំផ្សព្វផ្សាយអំពីមីន សុខភាពអនាម័យទឹកស្អាត សុវត្ថិភាព ចរាចរ មានអ្នកចូលរួមចំនួន ១១៨៦នាក់។
- ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ២៣គ្រួសារ (ពិការ ៨គ្រួសារ) ដើម្បីប្រកបរបរចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ និងជួសជុល ម៉ូតូ។
- ផ្តល់បង្គន់អនាម័យចំនួន ១៧៩បង្គន់ដល់គ្រួសារក្រីក្រនៅក្រុង ប៉ោយប៉ែត និងឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

...

វគ្គបណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកវគ្គ បណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ស្រុកប្រាសាទបាគង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកសមាជិកគណៈកម្មាធិការអនុសាខា លោកនាយកវិទ្យាល័យ ព្រមទាំងសិក្ខាកាមដែលចូលរួមមកពីមន្ត្រីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាឃុំកណ្តែក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាភូមិ និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន៤០នាក់អញ្ជើញជាសិក្ខាកាមផងដែរ។

 

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នាពេលនោះដែរ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបក៍បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណង ផ្តល់ចំណេះដឹងដល់ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីពិការភាព ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក លើកកម្ពស់សិទ្ធជនពិការ និងលប់បំបាត់ ការរើសអើងគ្រប់រូបភាពមកលើជនពិការ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបង្កាមិន ឱ្យជនពិការក្លាយជាជនរងគ្រោះលើកទី ពីរដោយសារ​តែជួបគ្រោះថ្នាក់ចរាចរណ៍។

...

សកម្មភាពកម្មវិធីសុវត្ថិភាពសហគមន៍ កាកបាទក្រហមកម្ពុជាក្នុងខែកក្កដា

ក្នុងខែកក្កដាកន្លងទៅនេះ កម្មវិធីសុវត្ថិភាពសហគមន៍ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានអនុវត្តសកម្មភាពតាមខេត្តគោលដៅដូចជា ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

 

សកម្មភាពទាំងនោះមាន៖
១.ផ្តល់ការអប់រំអំពីមីន គោលការណ៏កក្រ សុខភាពអនាម័យ ច្បាប់ចរាចរ វិធីសង្រ្គោះបឋម គ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារ មានអ្នកចូលរួមចំនួន ៩១៤នាក់។


២.ផ្ដល់ប្រាក់កម្ចីដល់គ្រួសាររងគ្រោះដោយសារមីននិងគ្រួសារក្រីក្រខ្វះលទ្ធភាពដើម្បីប្រកបរបរចិញ្ចឹមជីវិតចំនួន ២១ គ្រួសារ ស្រី ១៧គ្រួសារ (ពិការចំនួន ១៤ គ្រួសារ ស្រី ២គ្រួសារ) អស់ទឹកប្រាក់ ចំនួន ៣៦៥០ដុល្លារអាមេរិក។


៣.ផ្តល់បង្គន់អនាម័យចំនួន២១គ្រួសារនៅភូមិអូរបីជាន់ និង១៨គ្រួសារនៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕

 

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផ្សព្វផ្សាយពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃ ០២ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមអ្នកស្មគ្រ័ចិត្ត​កាកបាទក្រហមកម្ពុជា ជាជនពិការ ប្រចាំសង្កាត់ព្រៃញី ចំនួន៨នាក់ (ស្រី៤នាក់ ) បានចុះផ្សព្វផ្សាយពី ពិការភាពក្នុងការងារ​សុវត្ថិភាពចរាចរណ៍ ​ជូនដល់ប្រជាពលរដ្ឋ សរុបចំនួន ៥១នាក់ (ស្រី៣៩ នាក់) ក្នុងនោះមានបុរស​ពិការម្នាក់ ដែលពិធីនេះធ្វើនៅលើសាលាឆានរបស់វត្តស្រះស្រង់ ដែលស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

 

 

វគ្គផ្សព្វផ្សាយនេះ​ធ្វើឡើងក្នុងគោលបំណង ៖ ពង្រីកចំណោះដឹងដែលអ្នកស្ម័គ្រចិត្តទើបទទួលបានថ្មី ស្តីពី ពិការភាព និងសុវត្ថិភាពចរាចរណ៍​ និងយកចំណេះដឹងដែលបានរៀន ជុំវិញសុវត្ថិភាព​អ្នកប្រើប្រាស់ផ្លូវ​របស់ប្រជាពលរដ្ឋ ពិសេសជនពិការ​ដែលមានការលំបាក​ក្នុងការធ្វើដំណើរទៅ​ទទួលសេវាសាធារណៈ និងជាជនងាយរងគ្រោះថ្នាក់ចរាចរណ៍​ជាងជនមិនពិការ ។

 

ដើម្បីឲ្យប្រជាពលរដ្ឋ​យល់ពីសិទ្ធិ​ជនពិការ ច្បាប់ចរាចរណ៍ និងចូលរួមចំណែកកាត់បន្ថយអាត្រាស្លាប់ របួស ពិការ និងបង្កា​មិនឲ្យជនពិការធ្លាក់ខ្លួន​ពិការជាលើកទី២ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍៕

Fist Prev 2 3 4 5 6 Next Last