Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ប៉ៃលិន

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅក្នុងឃុំល្បើក ស្រុកឈូក

សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹក​ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខា រួមជាមួយនឹង ឯកឧត្តម លោកជំទាវ ​លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា​ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ​ក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ទៅផ្តល់ជូន​គ្រួសារប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២១គ្រួសារ​ មកពីភូមិចំនួន៥ ស្ថិត​នៅក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។

 

នាឱកាសនេះ លោកជំទាវ ​បានពាំនាំមកនូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួប​ការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ​ ជនរងគ្រោះដោយ​គ្រោះមហន្តរា​យផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ​ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងបង្ករបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

អំណោយដែលផ្ដល់​ជូនរួមមាន ៖ អង្ក រ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៦កំប៉ុង ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកា​មួយចំនួន៕

 

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សាខាកក្រកខេត្តក្រចេះ៖ នៅព្រឹក​ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានរៀបចំ​ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​អនុសាខាកាកបាទក្រហម​កម្ពុជាក្រុងក្រចេះ​ថ្មី ដែលមាន​ទីតាំងស្ថិតនៅបរិវេណ​សាលាក្រុងក្រចេះ ក្រោមអធិបតីភាព​ ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ និងមានការអញ្ជើញ​ចូលរួមពី សមាជិក សមាជិកា​ មន្ត្រីអនុសាខា និង យុវជនកាកបាទក្រហម​កម្ពុជា ព្រមទាំងប្រជាពលរដ្ឋ​ជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយស សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានឲ្យដឹងថា អគារ​ទីសា្នក់ការអនុ​សាខាកាកបាទក្រហម​កម្ពុជា ក្រុងក្រចេះ ជាអគារ​ដ៏ថ្មីស្រឡាង និងជាសមិទ្ធផលទី៥ របស់សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោម​អនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៦ម៉ែត្រ គុណ ១០ ម៉ែត្រ រួមទាំង​ការចាក់សាប​មុខអគារ ដែលចំណាយ​ថវិកាអស់ចំនួន ២៣.៧៨០ ដុល្លារអាមេរិក ក្នុងនោះជាថវិកា​របស់លោក ស្រេង ស្រង់ និងលោកស្រី ជាង សុខហួយ ចំនួន ៥.០០០ ដុល្លារផងដែរ ដើម្បីពន្លឿន​ក្នុងកិច្ចប្រតិបត្តិការ​មនុស្សធម៌ជួយ​សង្គ្រោះ និងជួយសម្រាលទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​រងគ្រោះ និងជនងាយរងគ្រោះ ស្របនឹង​បាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែ​ល្អជាងមុន ធ្វើឲ្យកាន់តែ​ស៊ីជម្រៅជាងមុន និងទៅឲ្យ​កាន់តែឆ្ងាយជាងមុន» ទៅតាមយុទ្ធសាស្រ្ត​របស់កាកបាទក្រហម​កម្ពុជា ដែលក្នុងនោះ​បានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាព​ក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិ និងការពារ​តម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ បន្ថែមលើនេះទៀត​ឯកឧត្តមប្រធាន​កិត្តិយយ បន្តថា៖ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានយកចិត្តទុកដាក់​បំពេញបេសកម្ម​មនុស្សធម៌ យ៉ាងសកម្ម​និងស្របទៅតាមវិស័យ​ស្នូលទាំង៤ និងគោរពទៅតាមគោលការណ៍គ្រឹះទាំង ៧ប្រការរបស់​កាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានកិត្តិយសសាខា រួមនិង ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក៏បានបំពាក់ឯកសណ្ឋានជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៅសាលារៀនគោលដៅ តាមក្រុង-ស្រុក នីមួយៗក្នុងខេត្តក្រចេះ សរុបចំនួន ៣៥០ នាក់ផងដែរ ដែលក្នុងនោះឯកសណ្ឋានចំនួន២៥០ កំផ្លេរ ជាមូលនិធិរបស់សាខា និងចំនួន១០០ កំផ្លេរទៀត បានពីការជួយឧបត្ថម្ភ របស់កាកបាទក្រហមកម្ពុជា។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន ១៥០ នាក់ក្នងសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ ដែលបានចូលរួមក្នុងពិធីនេះម្នាក់ៗទទួលបាន សារ៉ុង១ និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក៏ទទួលបានថវិកាឧបត្ថម្ភមួយចំនួនដែរ៕

 

 

ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

សាខាកក្រកខេត្តព្រះវិហារ៖​នៅព្រឹកថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩ ​នេះលោក ពឹង ទ្រីដា អនុប្រធាន​គណ:កម្មាធិការសាខា​កាកបាទ ក្រហមកម្ពុជា ​ខេត្តព្រះវិហារ ​បាននាំយក​អំណោយមនុស្សធម៌​ទៅផ្តល់ជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ៦គ្រួសារ ដែលបណ្តាល​មកពីរខ្យល់កន្ត្រាក់ កាលពីល្ងាច​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ នៅភូមិពាក់ស្បែក​ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ​លោក ពឹង ទ្រីដា អនុប្រធាន​គណ:កម្មាធិការសាខា បានចូលរួម​សោកស្តាយ​ជាមួយបងប្អូនប្រជាពលរដ្ឋដែលរង​គ្រោះដោយសារ​ខ្យល់កន្ត្រាក់ ធ្វើអោយ​ខូចខាតទ្រព្យសម្បត្តិ​ រួមមានរលំផ្ទះ នាពេលនេះ និងបានផ្តាំផ្ញើសូម​អោយមាន​ការប្រុងប្រយ័ត្ន នៅពេលភ្លៀង​ត្រូវរកកន្លែងមាន​សុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់​កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូន​ក្នុងមួយគ្រួសារៗ​រួមមាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ តង់១ សារុង១ ក្រមា១ ភួយ១ មុង១ មុងសុវត្ថិភាព​១ ថវិកា ២០០,០០០ រៀល ។

 

គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្ទាក់ នៅក្នុងឃុំ សាន់គ ស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពង់ធំ៖ នៅ​រសៀលថ្ងៃ​ចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយ​លោក ឡុាំង សារ៉ូ ​អនុប្រធានអនុសាខាកាកបាទក្រហម​កម្ពុជាស្រុក​កំពង់ស្វាយ និងសហការី​បាននាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ទៅផ្តល់​ជូនគ្រួសារ ដែលរងផលប៉ះពាល់​ដោយសារខ្យល់កន្រ្ទាក់​ចំនួន៤គ្រួសារ ដែលបណ្តាលឱ្យរបើកដំបូលអស់​ទាំងស្រុង ស្ថិតនៅក្នុង​ឃុំ សាន់គ ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះដែរ លោកអនុ​ប្រធានអនុសាខា បានពាំនាំនូវប្រសាសន៏​ផ្តាំផ្ញើរសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ចូលរួមសោកស្តាយ​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ខ្យល់កន្ត្រាក់បណ្តាល​ឱ្យខូចខាតទ្រព្យសម្បត្តិ ​និងសូមឱ្យបងប្អូន​មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលភ្លៀងត្រូវ​បិទទូរស័ព្ទ បើនៅតាមទីវាល​ត្រូវរកកន្លែងដែលមាន​សុវត្ថិភាពជ្រក ។

លើសពីនេះទៀត លោកអនុប្រធាន​អនុសាខាសូមឱ្យប្រជាពលរដ្ឋ​ទាំងអស់រស់នៅ​ប្រកបដោយ​អនាម័យជានិច្ច ទាំងការសម្រាក​ត្រូវសម្រាកនៅក្នុង​មុងជាប្រចាំ ​ដើម្បីជៀសផុតពីជំងឺផ្សេងៗ ។

សូមបញ្ជាក់ថាអំណោយ​ដែលផ្តល់ជូនក្នុងមួយ​គ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម​ មី១កេស ត្រីខ១ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា ១ តង់១ ទឹកត្រី ១យួរ និងថវិកា​មួយចំនួន៕

 

កិច្ចពិភាក្សាការងារស្តីពីការត្រៀមរៀបចំអបអរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩

សាខាកក្រក  ខេត្តព្រៃវែង ៖ នៅថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍គណៈកម្មា​ធិការសាខា តំណាង ឯកឧត្តម ជា សុមេធី​ ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​កិច្ចពិភាក្សា​ការងារស្តីពីការត្រៀមរៀបចំអបអរ​ខួបលើកទី ១៥៦ ទិវាពិភពលោក​ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហម​កម្ពុជា”នៅសាល​ប្រជុំ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រៃវែង​ ដែលមាន​ការចូលរួមពី​គណៈកម្មាធិការសាខា​ខេត្ត អនុគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា​ខេត្ត សរុបចំនួន ២៣នាក់ ស្រី ៣នាក់។

របៀបវារៈនៃកិច្ចប្រជុំៈ
- សាខារាយការណ៍​អំពីវឌ្ឍភាពនៃកិច្ចដំណើរ​ការរៀបចំ​ពិធីអបអរ​ខួបលើកទី១៥៦ទិវា​ពិភពលោក កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ របស់ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង ជូនអង្គប្រជុំ
- ប្រធានអនុគណៈកម្មាធិការនី​មួយៗរាយការណ៍អំពីវឌ្ឍនភាពការងារ ៨ ឧសភា ២០១៩
- បញ្ហាផ្សេងៗ

 

 

 

 

Fist Prev 2 3 4 5 6 Next Last