Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ក្រចេះ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន សួរសុខទុក្ខ ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់បឹងកេងកងទី១ ។

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ០៦​ ខែ មីនា ឆ្នាំ ២០១៩នេះ នៅសង្កាត់បឹងកេងកង​ទី១ ក្រុមការងារ​អនុសាខាកាកបាទក្រហម​កម្ពុជា ខណ្ឌចំការមន ដឹកនាំ​ដោយ លោក គឹម ឈុនអ៊ូ ប្រធានគណៈកម្មាធិការ​អនុសាខា បាន​ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់​ជរា១៥គ្រួសារ ជនពិការ១គ្រួសារ និងប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន៤គ្រួសារ សរុប​ចំនួន២០គ្រួសារ រស់នៅសង្កាត់បឹងកេងកងទី១​ ។

នាឱកាសនោះ លោកប្រធាន​គណៈកម្មាធិការអនុសាខា បានលើកឡើង​ពីការយកចិត្តទុកដាក់​គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋ​យើងនៅ​តាមមូលដ្ឋានពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង​សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល) ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម និងថវិកាចំនួន២មុឺនរៀល​ ៕

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទីក្រុងហូជីមិញ មកពិនិត្យជម្ងឺទូទៅ ផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ ក្នុងស្រុករំដួល

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្នាក់ការ អនុសាខាកាកបាទក្រហម​កម្ពុជាស្រុករំដួល​ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោក សរ វណ្ណា នាយកសាខា ​តំណាងឯកឧត្តម ម៉ែន វិបុល​ ប្រធានគណៈកម្មាធិការសាខា សហកាជាមួយ​ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត​ទីក្រុងហូជីមិញ ដឹកនាំដោយលោក ​ឡេ ខ្វាងទុ្រង ប្រធានសមាគម​កាកបាទក្រហម​ខេត្តតៃនិញ បានមកពិនិត្យ​ជម្ងឺទូទៅ ផ្តល់ថ្នាំព្យាបាល​ដោយឥតគិតថ្លៃ និង​ចែកអំណោយមនុស្សធម៌​ដល់ប្រជាពលរដ្ឋ​ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ​ ចំនួន ៣០០ នាក់ មកពី ៤ ឃុំក្នុងស្រុករំដួល គឺឃុំ កំពង់ចក ពងទឹក សង្កែរ និងឃុំស្វាយចេក ។ 


ក្នុងឱកាសនោះ​លោក សរ វណ្ណា បានសំដែងនូវការអបអរសាទរ ​និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាគមកាកបាទក្រហម​ខេត្​តតៃនិញ និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទីក្រុងហូជីមិញ ដែលបាន​មកបំពេញបេសកម្មមនុស្សធម៌ នៅលើទឹកដីកម្ពុជា ​នៃខេត្តស្វាយរៀង​ដើម្បីធ្វើការពិនិត្យព្យាបាល​ជម្ងឺ ផ្តល់ថ្នាំព្យាបាល ជូនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ នាពេលនេះ ។


លោកនាយកសាខាបានពាំនាំ​នូវបណ្តាំផ្ញើរសាកសួរសុខទុក្ខ​ពីសំណាក់ឯកឧត្តម ម៉ែន វិបុល ​ប្រធានគណៈកម្មាធិការសាខា ចំពោះបងប្អូន​ទាំងអស់ដែលមកពិនិត្យជម្ងឺ​នាពេលនេះដោយក្តីនឹករលឹក និងជូនពរឲ្យឆាប់ជាសះស្បើយបន្ទាប់ពី​បានពិនិត្យ និងព្យាបាល​ជម្ងឺរួចត្រូវលេបថ្នាំ​តាមវេជ្ជបញ្ជារ និងត្រូវប្រុងប្រយត្ន័​ក្នុងការការពារសុខភាព​ពិសេសកុមារត្រូវដេកក្នុងមុង ដើម្បីកុំឲ្យមូស​ខាំជៀសវាងកើតជម្ងឺគ្រុណចាញ់ ត្រូវពិសារទឹកដាំពុះដើម្បីការពារជម្ងឺ​ដង្កាត់ផ្សេងៗ​ដែលបណ្តាលមក​ពីការកង្វះអនាម័យ ។ 


បន្ទាប់ពីពិនិត្យជម្ងឺ​ក៍បានចែកថ្នាំ ​និងអំណោយ​មនុស្សធម៌ដល់ចាស់ជរា​ ជនពិការ ស្ត្រីមេម៉ាយ ​៣០០ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ១០ គ.ក្រ មី ១ កេស អំបិល ១ គ.ក្រ មុង ១ ទឹកស៊ីអ៊ីវ ១ ដប និងស្មាយួរខោអាវ ១ ឡូ ។

ពិធីបិទវគ្គជាមូល ដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ស្រុកគូលេន

សាខាកក្រកខេត្តព្រះវិហារ៖នៅល្ងាចថ្ងៃ ទី៥ ខែមីនា ឆ្នាំ ២០១៩ នេះសាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានធ្វើពិធីបិទវគ្គ​ជាមូល ដ្ឋានយុវជន​កាកបាទក្រហមកម្ពុជា ជូនយុវជន​កាកបាទក្រហម​កម្ពុជា វិទ្យាល័យគូលែន ចំនួន៧២នាក់ និងធ្វើពិធីបំពាក់​កន្សែងជូន​យុវជនទើប​រើសថ្មីចំនួន ៥៨នាក់ ស្រី៤៩ នាក់ ឋិតនៅភូមិគូលែនត្បូង​ ឃុំគូលែនត្បូង​ ស្រុកគូលែន ក្រោមវត្តមាន​លោក ជំទាវ ចឹក ហេង ​ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ​លោកជំទាវ ប្រធាន​គណ:កម្មាធិការសាខា បានលើក​ឡើងថា ដើម្បីបន្ថែម​សមាជិកយុវជនដែលបានប្រឡង​ជាប់ហើយទៅបន្ត​ការសិក្សា សាលាបានរើស​យុវជនបំពេញ និងបើកវគ្គ​ជាមូលដ្ឋានយុវជនកាកបាទក្រហម​កម្ពុជា ជូននា​ពេលនេះគោលបំណងដើម្បី​អោយប្អូនបានដឹង​អំពីប្រវត្តិ​គោលការណ៍គ្រឹះ ចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជន​កាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការ​ផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយ​ជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយពី​គ្រឿងញៀន ។
-គោរពច្បាប់ចរាចរអោយខ្ចាប់ខ្ជួន ។
-ចូលរួមថែរក្សាអនាម័យ​និងសំអាតនៅសាលា​និងតាមកន្លែងផ្សេងៗ 
-ជួយកិច្ចការផ្ទះ បន្ទាប់ពី​ការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់កញ្ចប់​វិជ្ជាសង្គ្រោះបឋមចំនួន១ ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានចូលរួមក្នុងទិវាបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត៖ទីក្រុងផ្ដល់ភាពកក់ក្ដៅ”

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តឧត្តរមានជ័យ បានចូលរួម​ក្នុងទិវាបរិស្ថាន ក្រោម​ប្រធានបទ “ទីក្រុងស្អាត៖ទីក្រុងផ្ដល់ភាព​កក់ក្ដៅ” ដែលដឹកនាំ​ដោយលោក សរ សៀងហៀង នាយកសាខា និងមានការចូលរួម​ពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អាជ្ញាធរ​ដែនដី អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា សរុបចំនួន ៣៣នាក់ ដែលធ្វើឡើង​នៅបរិវេណជុំវិញ​បឹងស្នោខាងមុខ​អាគារដ្ឋបាល​សាលាខេត្តឧត្តរមានជ័យ។

ទិវានេះដែរ ធ្វើឡើងក្នុង​គោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋ​ទាំងអស់ចូលរួម​ចំណែកក្នុង​ការសម្អាតបរិស្ថាន លើកកម្ពស់ប្រជាពលរដ្ឋ​ឲ្យចេះវិចខ្ជប់​កាកសំណល់ និងការទុកដាក់​កាកសំណល់ក្នុង​ធុងសម្រាមឲ្យ​បានត្រឹមត្រូវ និង​ធ្វើឲ្យមាន​សោភ័ណភាពល្អ​នៅទីសាធារណៈផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសួរសុខទុក ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅភូមិព្រៃទទឹង ស្រុកគាស់ក្រឡ

សាខាកក.ក្រ.ក ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំដោយ​លោក ​ងី សែត អនុប្រធាន​គណៈកម្មាធិការ​សាខា​និងប្រតិភូ​អមដំណើរបាន​អញ្ចើញចុះសួរសុខទុកនិងសំណេះសំណាល​ព្រមទាំងនាំយក អំណោយ​មនុស្សធម៌របស់​សប្បុរសជនតាមរយៈ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្រ្តាក់​ចំនួន​១៣​គ្រួសារ ក្នុងភូមិព្រៃទទឹង​ឃុំឆ្នាល់មាន់​ស្រុកគាស់ក្រឡខេត្ត​បាត់ដំបង កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ​២០១៩ កន្លងទៅ​នៅសាលាឃុំឆ្នាល់មាន់។​

មានប្រសាសន៍​នាឱកាសនោះ លោក​អនុប្រធាន បានពាំនាំនូវ​ការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជាដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ ហើយអំណោយ​មនុស្សធម៌ដែលបាននាំ​យកមកចែកជូន​បងប្អូននាពេលនេះ មាន​ចំនួនតិចតួចក្ដី មិនសមល្មម​នឹងការខាតបង់​របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាល​ទុក្ខលំបាក បានមួយកម្រិត ហើយក៏ជាការ​បង្ហាញនូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋគ្រប់​រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទក្រហមកម្ពុជា ។​

សម្ភារៈត្រូវផ្តល់ជូន​គ្រួសារក្នុង០១គ្រួសារៗទទួលអំណោយ​បានរួមមាន៖ អង្ករ ២៥ គីឡូក្រាម ,មុង១.ភួយ១, ប្រេងកូឡា ២ ប្រអប់ សាប៊ូម្សៅ(ចំណុះ១kg)​១កញ្ចប់ ,ទឹកត្រី៦ដប ទឹកបរិសុទវីឃែរ ១កេសនិងថវិកា២០,០០០រៀល​ផងដែរ។​

សូមបញ្ជាក់៖អង្ករ,មុង,ភួយ ,ប្រេងកូឡា សាប៊ូម្សៅ ,ទឹកត្រី ជាអំណោយរបស់អង្គការមនុស្ស​ចាស់កម្ពុជា​ ,ដោយឡែកថវិកា​និងទឹកបរិសុទ្ធ​វីឃែរជាអំណោយ​របស់សាខា​កាកបាទក្រហមកម្ពុជាខេត្ត។

 

Fist Prev 2 3 4 5 6 Next Last