Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត ចូលរួមលុបបំបាត់ជម្រកមូសខ្លា ការពារជំងឺគ្រុនឈាម នៅក្នុងក្រុងព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពីថ្ងៃសុក្រ​ ១១កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ សហការជាមួយមន្ទីរ​សុខាភិបាលខេត្តព្រះសីហនុ​ បានចុះធ្វើយុទ្ធនា​ការផ្សព្វផ្សាយ និងដាក់ថ្នាំ​អាបែត ចូលរួមលុប​បំបាត់ជម្រកមូសខ្លា ​ការពារជំងឺគ្រុន​ឈាម ដែលធ្វើឡើងទៅតាម​គោលដៅនៅក្នុង​ក្រុងព្រះសីហនុ​ ដោយមានអញ្ជើញចូលរួម​ជាអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ​អនុប្រធានគណៈកម្មាធិការ​សាខា រួមជាមួយនឹង​មន្ត្រីសាខា អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ១៣៧នាក់។

ក្នុងយុទ្ធនាការនា​ឱកាសនោះដែរ ​ឯកឧត្តម ក៏បានអំពាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បីចូលរួម​អនុវត្តនូវយុទ្ធនាការការពារ​ជំងឺគ្រុនឈាម​ដែលមានខ្លឹមសារដូចតទៅ៖
១.សូមចូលរួមកំចាត់​ដង្កូវទឹកមូសខ្លា និង​ធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណ​ផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុប​បំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ​ដែលមិនប្រើប្រាស់ ដូចជា ​សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ ​សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះ​របស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុ​ប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ​ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបាន​ត្រឹមត្រូវនូវពាង ​អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
២.ត្រូវកំចាត់សត្វមូសខ្លា ​តាមរយៈ​រៀបចំសម្ភារៈ ក្នុងផ្ទះសំបែង​ឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​ឲ្យមានពន្លឺចាំងចូល​ក្នុងផ្ទះបានល្អ​ លុបបំបាត់កំប៉ូត​ព្រៃស៊ុបទ្រុប​ជុំវិញផ្ទះ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមាន​ការបាញ់ថ្នាំសម្លាប់មូស។
៣.ត្រូវការពារខ្លួន កុំឲ្យមូសខ្លា​ញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃទាំងយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិន​មានពន្លឺគ្រប់គ្រាន់នោះទេ។
៤.ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព​ ដែលនៅជិតអ្នក​បំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់​ របស់អ្នកមានសញ្ញា ​ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេង​ទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

ទន្ទឹមនឹងនេះដែរ គ្រប់ករណី​សង្ស័យជំងឺគ្រុនឈាម មិនត្រូវ​សាកល្បងព្យាបាលដោយ​ខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬ​អ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក ​សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យ​ព្យាបាលជំងឺគ្រុនឈាមឡើយ៕

 

កម្មវិធីអប់រំអំពីការថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ពិនិត្យដង្កូវទឹកក្រោយពេលដាក់ថ្នាំអាបែតរួច និងបាញ់ថ្នាំកម្ចាត់មូសខ្លា ដើម្បីការពារបង្ការជម្ងឺគ្រុនឈាមនៅស្វាយរៀង

សាខាកក្រក​ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ​១៤កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ​២០១៩ លោក ​សរ វណ្ណា នាយក​សាខា​កាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង ​បានដឹកនាំមន្រ្តី​សាខា ទីប្រឹក្សា និងយុវជន​កាកបាទក្រហម​កម្ពុជា សហការជាមួយ​មន្ទីរសុខាភិបាល​ខេត្ត ការិយាល័យ​សុខាភិបាល​ស្រុកប្រតិបត្តិ​ មណ្ឌលសុខភាព ​សរុបចំនួន ២៥​ នាក់ បានចុះអប់រំ​អំពីការថែទាំ​អនាម័យ​បរិស្ថាននៅ​ជុំវិញបរិវេណផ្ទះ ​ពិនិត្យដង្កូវទឹកក្រោយ​​ពេលដាក់ថ្នាំអាបែតរួច ​និងបាញ់ថ្នាំ​កម្ចាត់មូសខ្លា ដើម្បីការពារ​បង្ការជម្ងឺគ្រុនឈាម ​នៅសាលាបឋមសិក្សាចេក​ និងវិទ្យាល័យ ហ៊ុនសែន ចេក ចំនួន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ ចូលរួម សរុប ​៧៧៣ នាក់ ​ស្រី ៣៨១ នាក់ និងចុះតាម​ខ្នងផ្ទះនៅភូមិធ្មល់ និង​ភូមិស្វាយ សង្កាត់ចេក ​ក្រុងស្វាយរៀង បានចំនួន​ ៨៨ ខ្នង ផ្ទះ ។ ក្នុងគោលបំណង​ដើម្បីការពារបង្ការ​ជម្ងឺគ្រុនឈាម​ ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ​ ដើម្បីកុំអោយមានកើតមូសខ្លា​បន្តទៀត ការកម្ចាត់ជម្រក​មូសខ្លា យុទ្ធនាកា​នេះ ក៏បានធ្វើការបែង​ចែកជា​ក្រុមធ្វើការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋមានដូចជា៖ 


១៖សូមចូលរួមកំចាត់ដង្កូវទឹក​មូសខ្លា និងធានាថា​ មិនមានដង្កូវទឹក នៅក្នុង​បរិវេណផ្ទះសំបែង ​តាមរយៈការកម្ទេចចោល និង​លុបបំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ដែលមិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ​ពាង អាង ដែល​មិនប្រើប្រាស់ ​សំបកដប សំបកដូង ​និងវត្ថុអាចដក់ទឹកដទៃទៀត​ ដែលនៅជុំវិញបរិវេណផ្ទះ​របស់លោកអ្នក ត្រូវលាងសម្អាត​សម្ភារៈ ឬវត្ថុប្រើប្រាស់​ផ្សេងៗ សម្រាប់ស្ដុកទឹក ​ឲ្យបានពីរដង ​ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត​ ត្រីប្រាំពីរពណ៌ ​ឬគ្របឲ្យបានត្រឹមត្រូវ​នូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ ។ល។
២៖ ត្រូវកំចាត់សត្វមូសខ្លា​ តាមរយៈរៀបចំសម្ភារៈ​ក្នុងផ្ទះសំបែងឲ្យមាន​សណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យមានពន្លឺ ចាំងចូលក្នុងផ្ទះ​បានល្អ លុបបំបាត់​កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ​ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល​ ក្នុងករណីមានការ​បាញ់ថ្នាំសម្លាប់មូស ។
៣៖ ត្រូវការពារខ្លួន កុំឲ្យមូស​ខ្លាញីខាំតាមរយៈ ការដេក​ក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅ​កន្លែងដែលមិនមាន​ពន្លឺគ្រប់គ្រាន់នោះទេ ។
៤៖ ត្រូវរូសរាន់ស្វែងរក​ សេវាថែទាំសុខភាព ដែលនៅជិត​អ្នកបំផុត ដូចជា មណ្ឌល​សុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់​ របស់អ្នកមានសញ្ញា ​ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន ​(ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំ​ផ្សេងទៀត ដូចជា មុខក្រហម ​ឈឺក្បាល ឈឺក្រោម​ក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន​ ស្នាមកន្ទួលក្រហមជាដើម ។

យុទ្ធនាការដាក់ថ្នាំអាបែត និងអប់រំថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម នៅភូមិចំនួន៥ ក្នុងសង្កាត់ចំនួន២សង្កាត់ នៃខណ្ឌពោធិ៍សែនជ័យ

សាខាកក្រក​រាជធានីភ្នំពេញ​៖ នាល្ងាចថ្ងៃពុធ ៩កើត​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងារការិយាល័យ​សុខភាព​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក​ ឆេ​ យ៉ត​ ប្រធានការិយាល័យ​ បានចូលរួមជាមួយមន្ទីរ​សុខាភិបាលរាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង មណ្ឌលសុខភាព​ពោធិ៍សែនជ័យ​ និងមណ្ឌលសុខភាពសាមគ្គី ចុះដាក់ថ្នាំអាបែត​ និងអប់រំថែទាំអនាម័យ​បរិស្ថាននៅជុំវិញបរិវេណផ្ទះ​ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម​ នៅភូមិចំនួន៥ ក្នុងសង្កាត់ចំនួន​២សង្កាត់ នៃខណ្ឌពោធិ៍សែនជ័យ ។ ​ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម ​សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់អនុវត្តដូចខាងក្រោម៖

១៖​ សូមចូលរួមកំចាត់ដង្កូវ​ទឹកមូសខ្លា និងធានាថា​ មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល​ និងលុបបំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ដែលមិន​ប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង​ ដែលមិនប្រើប្រាស់​ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណ​ផ្ទះរបស់លោកអ្នក ​ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌​ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈ​រៀបចំសម្ភារៈ ក្នុងផ្ទះសំបែង​ឲ្យមានសណ្ដាប់ធ្នាប់​ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូល​ក្នុងផ្ទះបានល្អ លុបបំបាត់​កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ​ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ​ ឬសំរាកនៅកន្លែងដែល​មិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក​ សេវាថែទាំសុខភាព ដែលនៅ​ជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារ​ណាម្នាក់ របស់អ្នកមានសញ្ញា​ ឬសញ្ញណជំងឺ ​ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ​ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់​បន្សុំផ្សេងទៀត ដូចជា ​មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួល​ក្រហមជាដើម ។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម​ មិនត្រូវសាកល្បង​ព្យាបាលដោយខ្លួនឯង ​ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬ​អ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត ​និងមិនត្រូវស្វែងរក ​សេវាថែទាំ​សុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ ៕

 

យុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសខ្លា ដាក់ថ្នាំអាបេតនៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

(សាខាកក្រកខេត្តបាត់ដំបង)នៅព្រឹកថ្ងៃពុធ ៩ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹង ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងី សែត អនុប្រធាន​គណៈកម្មាធិការសាខា​ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមឱសបណ្ឌិត វឿង ប៊ុន​រេត ប្រធានមន្ទីរសុខាភិបាលខេត្ត គណៈកម្មាធិការសាខា​សាខា មន្រ្តីប្រតិបត្តិសាខា អ្នកស្មគ្រ័ចិត្តកក្រក ​និងយុវជនកក្រក សហការ​ជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំ​ចុះធ្វើយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសខ្លា​ ដាក់ថ្នាំអាបេតនៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម​ ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ យុទ្ធនាការបាញ់ថ្នាំការពារ កំចាត់ជម្រកមូសខ្លា​ ធ្វើឡើងក្នុងគោលបំណងដើម្បីកុំអោយ​មានកើតមូសខ្លាបន្តទៀត ការកម្ចាត់ជម្រកមូសខ្លា យុទ្ធនាកានេះ​ ក៏បានធ្វើការបែងចែកជាក្រុមធ្វើការផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋមានដូចជា៖

១៖សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា​ និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក​ ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយ​សប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈ​រៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃ​ស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ​ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្ន​កមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំ​ផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាល​ដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត​ និងមិនត្រូវស្វែងរក​ សេវាថែទាំសុខភាពណា ​ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ 

 

ប្រជុំអប់រំផ្សព្វផ្សាយ ការចម្លងរោគពីលាមក មកមនុស្ស និងវិធានការទប់ស្កាត់ការចម្លងរោគ និងយុទ្ធនាការសំអាតភូមិ នៅភូមិពោធិ៍ និងភូមិល្វាទង ឃុំបុសលាវ

សាខាកក្រកខេត្តក្រចេះ៖ នៅព្រឹកថ្ងៃពុធ ៩កើត ​ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៩ នេះ លោក ថោង វីរ៉ាដា ​នាយកប្រតិបត្តិ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះបានដឹកនាំមន្រ្តីសាខា​ អ្នកស្មគ្រ័ចិត្តកក្រក​ ប្រជុំអប់រំផ្សព្វផ្សាយ​ពីកត្តាសំខាន់ៗនៃ​ការចម្លងរោគពីលាមក មកមនុស្ស និងវិធាន​ការទប់ស្កាត់ការចម្លងរោគ​សំខាន់ៗពីលាមក មកមនុស្ស ​និងយុទ្ធនាការសំអាតភូមិ​ នៅភូមិពោធិ៍ និងភូមិល្វាទង ឃុំបុសលាវ​ ស្រុកចិត្របុរី ខេត្តក្រចេះ​ ក្នុងគម្រោងបង្កើននិរន្តភាពការប្រើប្រាស់ទឹកស្អាត​ និងការអនុវត្តអនាម័យ (Increased Sustainable Access to WASH Facility Project) ឧបត្ថម្ភថវិកាដោយមូលនិធិ​កាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC សំរាប់​សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។

ក្នុងឱកាសនោះក្រុមការងារក៏​បានធ្វើការអប់រំផ្សព្វផ្សាយអំពីបញ្ហា​ជម្ងឺគ្រុនឈាម និងបានដឹកនាំប្រជាពលរដ្ឋធ្វើការបោស​សំអាតផ្ទះ និងជុំវិញផ្ទះដើម្បីកម្ចាត់​ជំរកមូសខ្លា ដើម្បីការពារ​បង្ការជម្ងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ​កុំឱ្យមានកើតមូស​ខ្លាបន្តទៀត ការកម្ចាត់​ជម្រកមូសខ្លា ហើយបានណែនាំឱ្យប្រជាពលរដ្ឋ​អនុវត្តដូចខាងក្រោម៖

១៖សូមចូលរួមកំចាត់ដង្កូវ​ទឹកមូសខ្លា និងធានាថា មិនមាន​ដង្កូវទឹក នៅក្នុងបរិវេណ​ផ្ទះសំបែង តាមរយៈការកម្ទេចចោល​ និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក​ ដែលមិនប្រើប្រាស់​ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិនប្រើប្រាស់ សំបកដប ​សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញ​បរិវេណផ្ទះរបស់លោកអ្នក​ ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា ​តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់​កម្ពោធព្រៃស៊ុបទ្រុបជុំវិញផ្ទះ និង​ចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញី​ខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែង​ដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំ​សុខភាព ដែលនៅជិត​អ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់​អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។
គ្រប់ករណីសង្ស័យ​ជំងឺគ្រុនឈាម មិនត្រូវសាកល្បង​ព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕

Fist Prev 1 2 3 4 5 Next Last