Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវាង

សាខាកក្រកខេត្តព្រះវិហារ៖​នាព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ២០១៧​ លោក​ហោ ប៊ុនហួរ​ អនុ​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ ស្រុក​រវៀង​ បាន​ចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្ស​ធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើងឆេះ​ផ្ទះ​កាលពី​យប់ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៧ ចំនួន១គ្រួសារ ស្ថិតនៅ​ភូមិ​សំរិត ឃុរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។

នាឱកាស​នោះដែរ ​លោក​អនុប្រធាន​កិត្តិយស ​អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា​ ស្រុករវៀង​ បានសម្តែង​នូវការ​សោកស្តាយ​ដល់​គ្រួសារ​រងគ្រោះ ​ចំពោះ​គ្រោះថ្នាក់​ដែល​មិននឹក​ស្មាន​ដល់​ធ្វើ​អោយ​បាត់បង់ផ្ទះ​និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ ហើយ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ជាយថាហេតុ ។

សម្ភារ​ផ្តល់​ជូនរួមមាន ៖ អង្ករ៤០​គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ ១ យួរ ទឹកត្រី១យួរ កៅស៊ូ​តង់១ សារុង១ មុង១ ភួយ១ ក្រមា ១ ចានស្រាក់១ និងថវិកាចំនួន ៥០,០០០ រៀលគត់ និងថវិកាសប្បុរសជនរួមមានៈ
លោក ​ហោ ប៊ុនហួរ៥០,០០០ រៀល លោកព្រំ ម៉ោង ៥០,០០០ រៀល លោកមឿន សុខន ៥០,០០០ រៀល លោក​មេឃុំរតនៈ ៤៥,០០០ រៀល លោក ទេព ភិន ២០,០០០ រៀល លោក អៀត វិន ២០,០០០ រៀល​ លោកជួន ជីវ ២០,០០០ រៀល លោក ចាន់ យៀន ១០,០០០ រៀល លោក ចឹក វី ៥,០០០ រៀល លោក បុន គ្រីម ១០,០០០ រៀល។

 

...

ពិធីប្រគល់ផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៧ ​ផ្ទះ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ ចំនួន២ខ្នង​ ត្រូវ​បាន​លោកជំទាវ​ គួយ ណាលីន​ អនុ​ប្រធា​នគណៈកម្មាធិការ​សាខា​ និង​សហការី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សូទ្រនិគម​។ ​ផ្ទះ​មនុស្សធម៌​ទាំង២​ខ្នង​នេះមាន​ទំហំ៤ម៉ែត្រx៥ម៉ែត្រ​សង់ពីឈើតម្កល់លើជើងតាង  កម្ពស់ពីដី១,៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំង​ក្ដារ​ ក្រោមការ​ជួយឧបត្ថម្ភ​ពីលោក​ឧកញ៉ា លី ហុង និង​លោកជំទាវ​ម្ចាស់​សណ្ឋាគារ​អង្គរ​ភែលេស​រីហ្សត និងស្ប៉ា ខេត្ត​សៀមរាប។


ផ្ទះថ្មីនេះ​ត្រូវបាន​ប្រគល់ជូន៖ 


- ផ្ទះមនុស្សធម៌ទី៨ ប្រគល់ជូនឈ្មោះ នឿម តំឡាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់គរ២ ឃុំ កៀនសង្កែ ស្រុក​សូទ្រនិគម ជាស្ត្រី​មេម៉ាយ​ក្រីក្រ​ខ្លាំង មានជំងឺ​ប្រចាំ​កាយ និងមានកូនតូចម្នាក់ផង។ 


- ផ្ទះ​មនុស្សធម៌​ទី៩ ប្រគល់​ជូនឈ្មោះ មោង រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ​ភូមិបុស្ស ​ឃុំដំដែក ​ស្រុក​សូទ្រ​និគម គ្រួសារ​ក្រី​ខ្លាំង មានជំងឺ​រ៉ាំរ៉ៃ ​និង​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ផង។

 

មានប្រសាសន៍​ក្នុងឱកាស​នោះ​លោកជំទាវ ​គួយ ណាលីន បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​តែងតែ​ព្រួយបារម្ភ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយឡើយ។ លោកជំទាវ ក៏បាន​បន្តថា បងប្អូន​ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បី​បានជា​ជម្រកដ៏កក់ក្តៅ​តរៀង​ទៅ ត្រូវបន្ត​មើលថែ​កូនចៅ ​ឱ្យគាត់​បានរៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង។ នេះជាការបង្ហាញ​នូវការយក​ចិត្តទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពីសំណាក់​ថ្នាក់​ដឹកនាំ​ ពិសេស​គឺកាកបាទក្រហម​កម្ពុជា ​ដូចដែល​បានលើក​ឡើងថា​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗ​គ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

 

អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗទទួលបាន​ថវិកា១ម៉ឺនរៀល ​ជាមួយ​គ្នានេះដែរ លោកជំទាវ ម៉ម វាសនា សមាជិកគណៈកម្មាធិការ​សាខា​ ឧបត្ថម្ភកង់១គ្រឿង​ក្នុង១គ្រួសារ​ផងដែរ៕

 

...

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកបាត់ដំបង៖​ នៅរសៀល​ថ្ងៃទី​១៣​ខែ​មីនា​ឆ្នាំ​២០១៧​ នេះ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ និង​ក្រុម​ប្រតិបត្តិ​សាខា​បាន​ចុះសួរសុខទុក្ខ​ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូនដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់កន្រ្តាក់​ចំនួន ២៣​គ្រួសារ​ខូចខាត​ទាំងស្រុង​៤គ្រួសារ ក្នុងភូមិ​តាគត់​៧ខ្នង ធ្ងន់ធ្ងរ០១ខ្នង ភូមិដំណាក់​ដង្កោ​១៦ខ្នង ខូចខាត​ទាំងស្រុង​២ខ្នងផ្ទះ ធ្ងន់ធ្ងរ​ខ្លាំង​២ខ្នង​ផ្ទះ ។ រងគ្រោះ​កាលពី វេលាម៉ោង​ប្រមាណ ៤:៤០នាទីល្ងាច ថ្ងៃទី១២ មិនា ឆ្នាំ២០១៧។ អំណោយ​ផ្តល់ ជួន​ក្នុង​មួយគ្រួសារ​ៗទទួល​បាន៖ អង្ករ២៥គីឡូក្រាម, មី១០កញ្ចប់ ត្រីខ៥ កំប៉ុងសារុង១ ភួយ១ ក្រមា១ និងថវិកាចំនួន ៥០,០០០រៀល ដោយឡែក​គ្រួសារ​រងគ្រោះខូចខាត​ទាំងស្រុង​៤គ្រួសារទទួល​បន្ថែម​អង្ករ៥០kg សំពត់តង់១ និងថវិកា      ១០០,០០០រៀលផងដែរ ។


ក្នុងឱកាស​នោះ​ឯកឧត្តមបណ្ឌិត​ បានមាន​ប្រសាសន៍​ចូលរួម​សោកស្តាយ​ចំពោះការ​ខូចខាត​ទ្រព្យសម្បត្តិ​នាពេលនេះ ​និងបាន​ លើកឡើង​ពីការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​យើង​ជាទូទៅ​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​មិនប្រកាន់​ពីនិន្នាការ​នយោបាយ​ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​ ។ 
ពិសេស​សូម អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្ត​ទុកដាក់​ពីសុខភាព​រក្សា​ឲ្យបាន​នូវ​អនាម័យទាំង​ការរស់នៅ​ និងការហូបចុក ដើម្បី​ចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗ​មក​បៀតបៀន​ ព្រមទាំង​សូមឲ្យបងប្អូន​ដែលរស់​នៅមូលដ្ឋាន​ជាមួយគ្នា​ ត្រូវមាន​ការសាមគ្គីគ្នា​ ចេះជួយ​ទុក្ខធុរៈ​គ្នាទៅវិញ​ទៅមក​ និងចៀសវាង​ឲ្យឆ្ងាយ​ពីអំពើ​អសកម្មនានា​ដែលសង្គមជាតិ​ស្អប់ខ្ពើម​ ដើម្បី​ឲ្យភូមិ-សង្កាត់​យើងមាន​សុវត្ថិភាព​ និងរស់នៅ​ប្រកប​ដោយភាព​សុខដុមរមនា​ ប្រកបមុខ​របទទួលទាន ដើម្បីស្តារ​សេដ្ឋកិច្ច​គ្រួសារ​រីកចម្រើន​និងសូមអំពាវនាវ​អោយមាន​ការប្រុងប្រយត្ន័​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​នានា ។

...

គ្រួសារសពរងគ្រោះដោយរន្ទះបាញ់ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ ៖​រសៀល​ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​លោកស្រី​ព្រំ វណ្ណា ​អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជាំក្សាន្ត​បាន​នាំយកអំណោយ​មនុស្សធម៌​ចូលរួម​រំលែក​ទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ចំនួន១គ្រួសារ​ ដែល​បណ្តាល​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាចថ្ងៃទី១២ ខែមីនា ២០១៧ នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ សម្ភារៈរួមមានអង្ករ៤០គីឡូ មី១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ២កេះ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា១០០,០០០ រៀល។

 

សូមជម្រាបជូនថាអនុសាខា​កាលពី​ល្ងាច១២ មីនា ២០១៧ បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំផ្ទះ​ នៅភូមិស្ទឹងខៀវ ឃុំស្រអែម​រួមមាន​អង្ករ២០ គីឡូ មី ១ កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹក​បរិសុទ្ធ១កេះ មុង១ សារុង១ ក្រមា១ ភួយ១ តង់១ និងថវិកា៤០,០០០រៀលគត។

 

...

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ កាល​ពី​ថ្ងៃទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ ​លោកជំទាវ​ ឡេង​សុខា ​អនុ​ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ​បាន​ចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយ​ទៅផ្តល់​ជូន​គ្រួសារ​លោក​ ឈ្មោះចាន់ យឿន​ ដែលបាន​ទទួលរងគ្រោះ​ដោយ​ភ្លើងឆេះផ្ទះ​នៅភូមិ​តាកែវ ឃុំសេដា ស្ថិតក្នុង​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ ។

 


ក្នុងឱកាស​នោះ​ លោកជំទាវ​បានពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ក្តីអាណិត​អាសូរ​ និងការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែលបាន​បំផ្លាញ​លំនៅដ្ឋាន​ និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ។​ លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់ប្រជាជន​ សូមមាន​ការប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ដែលជា​ប្រភព​នៃគ្រោះថ្នាក់​ និងបាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម​ ហើយប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ​ព្រោះអំណោយ​ដែលបានផ្តល់​ជូនពេលនេះ ​អាចជួយ​សម្រាល​ការលំបាក​បានមួយ​គ្រាប៉ុណ្ណោះ។

 

អំណោយ​ដែលបាន​ផ្តល់ជូន​នោះរួម​មាន : អង្ករ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១ឡូត៍ មី១កេះ ទឹកសុទ្ធអង្គរ ១កេះ ក្រណាត់តង់១ផ្ទាំង កន្ទេល ខ្នើយ មុង ភួយ ចានឆ្នាំង និងសំភារ: និងថវិកា មួយចំនួន ។

Fist Prev 1 2 3 4 5 Next Last