Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

ពិធីប្រគល់ផ្ទះជូនគ្រួសារទីទ័លក្របំផុតនៅឃុំស្មើងជើង ខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា តំណាង ​ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី​ បាន​អញ្ជើញចុះ​សំណេះ​សំណាល ​សួរសុខទុក្ខ​ និង​ប្រគល់ផ្ទះ​ ចំនួន ២ខ្នង ទំហំ ៤មx៥ម​ ធ្វើអំពី​ឈើ ជញ្ជាំង​និងដំបូល​ប្រក់​សង្កសី និង​បង្គន់​អនាម័យ ​ចំនួន ២បង្គន់​ ជាអំណោយ​របស់​សាខា​ខេត្ត ជូនដល់​គ្រួសារ​ក្រីក្រគ្មាន​ទីពឹង ​ចំនួន ២គ្រួសារ ៖


១- ឈ្មោះ ប៊ូ លាម ​ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិថ្នល់កែង ឃុំស្មោងជើង ស្រុក​កំចាយមារ​ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៣១ និងបង្គន់ មានលេខកូដ ០៦។
២- ឈ្មោះ សេង នី ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅ​ភូមិស្មោង ឃុំ​ស្មោងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៣២ និងបង្គន់ មានលេខកូដ ០៧។

 

ក្រៅពីការ​ផ្តល់ផ្ទះ ​និងបង្គន់​អនាម័យ សាខា​បានផ្តល់ជូន​នូវអំណោយ​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ​ អាហារបំប៉ន ០២កញ្ចប់ និងថវិកា ចំនួន ១០០,០០០រៀល។

 

...

ពិធីប្រគល់ផ្ទះជូនគ្រួសារទីទ័លក្របំផុតនៅឃុំលាងដៃ ខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប ៖​ព្រឹកថ្ងៃទី​១១ ​ខែកក្កដា​ ឆ្នាំ២០១៧ ​នេះ​ លោកជំទាវ ​គួយ ណាលីន ​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និងសហការី ​បានអញ្ជើញ​ចុះប្រគល់ផ្ទះ​មនុស្សធម៌ទី២៥ ​មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ​ ធ្វើពីឈើ​ ប្រក់ស័ង្កសី ​ជូនគ្រួសារ​លោក ជីវ ឈិន​ អាយុ៤៧ឆ្នាំ និងភរិយា​ឈ្មោះ ឈិន តាំងឆន​ អាយុ៥១ឆ្នាំ ជាគ្រួសារ​ទីទ័ល​ក្រខ្លាំង ​មានជំងឺ​ប្រចាំកាយ ​និងមាន​កូនច្រើនក្នុង​បន្ទុក បច្ចុប្បន្ន​ដើរស៊ី​ឈ្លួលគេ រស់នៅភូមិគោក​គ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

 

ផ្ទះមនុស្សធម៌នេះ​ បានការជួយ​ឧបត្ថម្ភពី ឯកឧត្តម​បណ្ឌិត ឃឹមប៊ុនសុង និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប។

 

ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​គិតគូរ​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ​ ជំនឿសាសនា​ ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ ​ក៏បានផ្តាំ​ផ្ញើដល់ សមាជិក​គ្រួសារ ត្រូវចេះ​សម្អាត ថែរក្សា​ ផ្ទះថ្មីនេះដើម្បី​បានជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយ​សម្រាប់សង្កត់​ផ្ទះរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ (ឆ្នាំង១ ចាន៥ ស្លាបព្រា៥ ខ្ទះ១ វែកឆា១ វែកបាយ១ ចានជ័រតូច១ ធុងទឹក១គូរ) និងថវិកា​មួយចំនួន។ សម្រាប់​លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបាន​ថវិកាមួយ​ចំនួផងដែរ៕

 

...

វគ្គបណ្តុះបណ្តាលស្តីពី សុខភាពមនុស្សចាស់ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តកំពត ៖ នៅព្រឹក​ថ្ងៃទី​១១ ​ខែកក្កដា​ ឆ្នាំ២០១៧​ នេះ​ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកំពត​ សហការ​ជាមួយ​ សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ បានបើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ សុខភាព​មនុស្សចាស់​ដល់​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់​ លោកជំទាវ​ យូរ សុគន្ធ ប្រធាន​គណៈកម្មាធិការ​សាខា​កក្រក​ខេត្តកំពត​ និងសមាជិក-សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា អនុសាខា សរុបប្រមាណ​ ៣០នាក់ (ស្រី ១១នាក់) ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត។

 

វគ្គ​បណ្តុះបណ្តាល​នេះ ​មានរយៈពេល​ ២ថ្ងៃ​គឺចាប់ថ្ងៃទី​១១ដល់​ថ្ងៃ​ទី១២ ខែកក្កដា​ ឆ្នាំ២០១៧ ​ក្នុងគោលបំណង ៖ 


១. ពង្រឹងសមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ដើម្បី​ជួយអប់រំ​ផ្សព្វផ្សាយ​សារគន្លឹះ​ស្តីពី​ ការការពារជំងឺ​មិនឆ្លង និងការថែទាំ​សុខភាព​ដល់ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន ​រស់នៅក្នុង​សហគមន៍​ឲ្យមាន​សុខភាពល្អ
២.ដើម្បីកែលម្អ​គុណភាព​ជីវិត​ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន​រស់នៅក្នុង​ជនបទ​ទទួល​បានក្តី​សង្ឃឹមការ​គោរព ​និងការលើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ តាមរយៈ​ការការពារ​ជំងឺមិនឆ្លង និងការថែទាំ​សុខភាព៕

 

...

វគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តស្តីពី សុខភាព មនុស្សចាស់នៅខេត្តស្វាយរៀង

សាខាកក្រក​ខេត្តស្វាយរៀង​៖ នារសៀល​ថ្ងៃទី​ ០៧ ខែ កក្កដា​ ឆ្នាំ២០១៧ ​នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​ បានរៀបចំ​ពិធីបិទ​វគ្គបណ្តុះបណ្តាល ​អ្នកស្ម័គ្រចិត្ត​ស្តីពី ​សុខភាព​ មនុស្សចាស់​ ស្ថិតដោយ​មានការ​ចូលរួម​ពីសំណាក់ ​លោក សរ វណ្ណា នាយក​សាខា ​លោក វ៉ា សុភក្រ័ ប្រធានការិយាល័យ​ការពារ​ជំងឺឆ្លង និងឆ្លង នាយកដ្ឋាន​សុខភាព​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៣០ នាក់ ស្រី ៩ នាក់ មកពី​ភូមិគោលដៅ​ទាំង ៣ ​គឺភូមិតាដេវ​ បារាយ ​និងភូមិស្វាយគុយ ក្នុងឃុំ​មេសថ្ងក ស្រុកចន្ទ្រា ។

 

ក្នុងឱកាសនោះ​ លោកនាយកសាខា​ ក្នុងនាម​ឯកឧត្តម​ ម៉ែន វិបុល ​ប្រធានគណៈកម្មាធិការ​សាខា បានថ្លែង​អំណរគុណ​ដល់ម្ចាស់ជំនួយ​ គ្រូបង្គោល ​ដែលបានផ្តល់​បទពិសោធន៍ ​ចំណេះ​ដឹងថ្មី​ៗ ដល់អ្នកស្មគ្រ័ចិត្ត ​និងផ្តាំផ្ញើរ​ដល់សិក្ខាកាម​ចូលរួម​ទាំងអស់​បន្ទាប់ពី​បញ្ចប់វគ្គ​បណ្តុះបណ្តាល ប្រកបដោយ​ភាពជោគជ័យ​នេះ សូមយក​ចំណេះដឹង​ដែលបាន ​សិក្សាទៅ​អនុវត្តនៅ​តាមសហគមន៍ ដោយ​សហការណ៍​ជាមួយ​មន្ទីរពាក់ព័ន្ធ​ និងមណ្ឌល​សុខភាព​ ចុះផ្សព្វផ្សាយ​បន្តឲ្យបាន​ទូលំទូលាយ ​ដល់ប្រជាពលរដ្ឋ ក្នុងស្រុកគោលដៅ ឲ្យយល់ដឹង​អំពីការថែទាំ​សុខភាព និងធ្វើអោយ​មានអាយុវែង ។

...

គ្រួសារក្រីក្ររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកក្រកខេត្តព្រះវិហារ

សាខាកក្រក​ខេត្តព្រះវិហារ៖នៅរសៀល​ថ្ងៃទី​ ៦ ខែ កក្កដា ឆ្នាំ ២០១៧ នេះ​ឯកឧត្តម​ យុង គឹមហ៊ាន នាយក​ប្រតិ បត្តិ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ​ បាននាំ​យកអំណោយ​មនុស្សធម៌​ចំនួន ១​ គ្រួសារ​ ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយ​គ្រួសារ​សពលោក​ងួន កន​ ក្រុម កាកបាទក្រហម​កម្ពុជា​ ឃុំឆែមពីរ ស្រុកឆែប ដែលទទួល​មរណភាព​ដោយគ្រោះថ្នាក់​ចរាចរ​កាលពី​ថ្ងៃទី ​៥ ខែ កក្កដា ឆ្នាំ ២០១៧ នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

 

ក្នុងឱកាសនោះ​ឯកឧត្តម នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ បានសំដែង​នូវការសោកស្តាយ​ចំពោះ​ការបាត់បង់​សាច់ ញាតិ​ជាទី ស្រឡាញ់របស់​គ្រួសារសព និង​សូមបួង សួងដល់វិញ្ញាណក្ខន្ធសពសូមបានទៅ កាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ ។

 

ជាមួយគ្នា​នោះសាខា​បាននាំ​យកសម្ភារ​ផ្តល់ជូនរួមមាន ៖ អង្ករ ៤០ គីឡូ មី ១ កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអុីវ១ យួរ ទឹកបរិសុទ្ធ ៤ កេស និងថវិកា​មួយចំនួន។

 

Fist Prev 1 2 3 4 5 Next Last