Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្វាយរៀង

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះផ្សព្វផ្សាយស្តីពីសកម្មភាពចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្អូនៗសិស្សានុសិស្ស ត្រៀមគូរគំនូរ

សាខាកក្រកខេត្តព្រះវិហារ​ ៖នៅព្រឹកថ្ងៃ១៦ ខែ មីនា ឆ្នាំ ២០១៩​នេះឯកឧត្តម យុង គឹមហ៊ាន​ នាយកប្រតិ បត្តិ និងក្រុមប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ បានចុះផ្សព្វផ្សាយស្តីពី​សកម្មភាពចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា​ ជូនដល់ប្អូនៗ​សិស្សានុសិស្សចំនួន ៤ សាលា ត្រៀមគូរគំនូរ ​ដោយផ្តោតសំខាន់អំពីសកម្មភាព ​និងក្តីស្រឡាញ់ចំពោះ​កាកបាទក្រហមកម្ពុជា ​ដើម្បីចូលរួមអបអរសាទរ​ខួបទី១៥៦ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ​«ខ្ញុំ​ ❤ កាកបាទក្រហមកម្ពុជា​​»​ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏​ខ្ពង់ខ្ពស់របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខ តែងតែបានបញ្ជ្រាបការ យល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម និងជា​ពិសេសទៀតគឺ បាន​បណ្តុះគំនិត ទឹកចិត្ត សទ្ធាជ្រះថ្លា​ និងស្រលាញ់មនុស្សជាតិ​ក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សីនាពេលអនាគត​ ដែលមានការចូលរួម​ពីប្អូនៗសិស្សានុសិស្ស​ចំនួន ១១០ នាក់ កុមារី៥៧ នាក់ មកពី៖
១-សាលាបឋមសិក្សា​អនុវត្ត ៣៧ នាក់ កុមារី ១៧ នាក់ ។
២-សាលាបឋមសិក្សា​ត្បែងមានជ័យ ២៦ នាក់ កុមារី ១៦ នាក់។
៣-សាលាបឋមសិក្សា ​ហ៊ុន សែន ត្បែងមានជ័យ ២០ នាក់ កុមារី ១១ នាក់។
៤-សាលាបឋមសិក្សា​ស្ថាពរ ២៧ នាក់ កុមារី ១៣ នាក់។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅឃុំជ្រៃធំ ស្រុករមាសហែក

សាខាកក្រកខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបាន​ព័ត៌មានពីអនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុករមាសហែក ស្តីពីករណីប្រជាពលរដ្ឋ​រងគ្រោះដោយសារខ្យល់កន្ត្រាក់ ​នៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ​បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌របស់​សាខាទៅសួរសុខទុក្ខ និងផ្តល់អំណោយ​ជូនដល់គ្រួសាររងគ្រោះ​ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ បណ្តាលឲ្យខូចខាត​ផ្ទះប្រម៉ាណ ៧០% នៅភូមិស្រះ ១ ខ្នង និងនៅភូមិរំដេង ២ ខ្នង សរុប ៣ ខ្នង​ ក្នុងឃុំជ្រៃធំ ស្រុករមាសហែក ។ 


ឆ្លើយតបទៅនឹងស្ថានភា​ពនេះលោក សរ វណ្ណា នាយកសាខា​ បាននាំមកនូវបណ្តាំផ្ញើ ​សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា ដោយក្តីនឹករលឹក​ និងបានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបានខិតខំ​ប្រកបរបររកស៊ីចិញ្ចឹម​ជីវិតមានជីវភាព នឹងផ្ទះសំបែងរស់នៅសំរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ​បណ្តាលឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត បែកបាត់ផ្ទះសំបែងគួរឲ្យសោកស្តាយ ដែលនេះជា​បាតុភូតធម្មជាតិដែលយើង​នឹកស្មានមិនដល់ ។ លោកនាយកសាខាក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ​ត្រូវថែរក្សាសុខភាព មានអនាម័យល្អ​ក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមានខ្យល់​បក់បោកខ្លាំង បិទទូរទស្សន៍​ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ ជាពិសេសត្រូវណែនាំកូនចៅឲ្យគោរព​ច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើក​ស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះគឺបានជួយសម្រាល​ការលំបាកមួយគ្រាតែប៉ុណ្ណោះ ។

អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង ៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។

កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ

សាខា កក្រក ​ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ​ខែមីនា ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការ​ផ្សព្វផ្សាយ និងរៀបចំ​ការប្រឡង​គំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរ​សាទរខួប​លើកទី ១៥៦ ទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ “ខ្ញុំ ♥️ កាកបាទក្រហម​កម្ពុជា” នៅការិយាល័យ​អប់រំ យុវជន និងកីឡា​ស្រុកជីក្រែង ដោយមានការចូលរួម​ពីលោកនាយក លោកស្រីនាយិកា សាលាបឋម​សិក្សាចំនួន១០ក្នុងស្រុកជីក្រែងគឺ៖ -សាលាបឋម​សិក្សា ត្រពាំងត្រាវ -សាលាបឋម​សិក្សា ស្លែង -សាលាបឋម​សិក្សា វត្តជីក្រែង -សាលាបឋមសិក្សា ក្របីរៀល -សាលាបឋម​សិក្សា ស្ពានត្នោត -សាលាបឋម​សិក្សា ខ្លាឃ្មុំ -សាលាបឋមសិក្សា ពោធិ៍សិរី -សាលាបឋម​សិក្សា ហ៊ុន សែន គំរូ -សាលាបឋម​សិក្សា រស្មីសាមគ្គី និងសាលាបឋម​សិក្សា តាទរ ដែលគំនូរមួយ​ផ្ទាំងៗត្រូវផ្តោត និងពិនិត្យលើក ទឹកដៃគូរ​ ខ្លឹមសារគំនូរ និង សោភ័ណភាព។

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់អ្នកស័្មគ្រចិត្តខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ​ចន្ទ ៦កើត ខែផល្គុន ​សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹង​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​បានរៀបចំ​ពិធីបើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ស្តីពីប្រវត្តិ​ចលនាកាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងវិជ្ជា​សង្គ្រោះបឋម ដល់អ្នកស័្មគ្រ​ចិត្តក្រុងព្រះសីហនុ ចំនួន ២៥នាក់ និងយុវជន​កាកបាទក្រហមកម្ពុជា​ទើបជ្រើសរើស​ថ្មីប្រចាំវិទ្យាល័យ​ក្រុងព្រះសីហនុ ចំនួន ២៥នាក់ មានរយៈពេល​ ២ថ្ងៃ គិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ក្រោមវត្តមាន​ឯកឧត្តម លូ គឹមឈន់ ប្រធានគណៈកម្មាធិការ​សាខា និងមានការ​អញ្ជើញចូលរួមពី ​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា ​ទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ៥០នាក់ (ស្រី ១០នាក់) ដែលប្រព្រឹត្ត​ទៅនៅវិទ្យាល័យ​ក្រុងព្រះសីហនុ ។​ក្នុងឱកាស​បើកវគ្គបណ្ដុះបណ្ដាល​នេះ ឯកឧត្តម​ប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើការ​សួរសុខទុក្ខ​ដោយក្ដីស្រឡាញ់ និងនឹករលឹក​បំផុតពីសំណាក់ ​ឯកឧត្តមប្រធាន​កិត្តិយសសាខា ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា សូមមានសុខភាព​ល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំង​ពលំមាំមួន សម្រាប់បំពេញ​សកម្មភាពការងារ​មនុស្សធម៌ និងការងា​រសង្គមបន្ដទៀត។

 

ជាមួយគ្នានេះដែរ ​ឯកឧត្តម បានថ្លែង​នូវការកោតសរសើរ​ចំពោះអ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជាទាំងអស់ ដែលតែងតែ​យកចិត្តទុកដាក់​ពង្រឹង និងពង្រីកសកម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹម​ចាប់តាំងពីមុនមក រហូតមក​ដល់បច្ចុប្បន្ននេះ។ ក្នុងនោះដែរ ឯកឧត្តម​ សុំឲ្យអ្នកចូលរួម​ទាំងអស់ ខិតខំយកចិត្ត​ទុកដាក់ ក្រេបជញ្ជក់​ចំណេះដឹងពីគ្រូបង្ហាត់​ឲ្យបានល្អ ដើម្បីចូលរួម​ក្នុងសកម្មភាព​មនុស្សធម៌​ឲ្យកាន់តែល្អបន្ថែមទៀត។

 

វគ្គបណ្តុះបណ្តាលនេះ​មានគោលបំណង ដើម្បីពង្រឹង​និងពង្រីកសមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកបាកបាទក្រហម​កម្ពុជា បានយល់ដឹង​ពីប្រវត្តិចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​និងវិជ្ជាសង្គ្រោះបឋម និងធ្វើការផ្សព្វផ្សាយ​បន្តទៅដល់​សាលារៀន មិត្តភក្តិ និង​សហគមន៍រៀងៗខ្លួនផងដែរ៕

 

សាខាកក្រកខេត្តស្វាយរៀង ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពដែលរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍

សាខាកក្រក​ខេត្តស្វាយរៀង៖ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ដួង វណ្ណា​ អនុប្រធានកិត្តិយស​សាខា បាននាំ​យកបច្ច័យ ទេយ្យទាន​ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសព​ដែលរងគ្រោះ ​ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ដែលបង្ករដោយ​រថយន្តយីឌុបបើកបរ​ក្នុងល្បឿនលឿនបានរេចង្កូត​ទៅបុកចូល ផ្ទះ​ប្រជាពលរដ្ឋ កាលពីវេលា​ម៉ោង ១ យប់រំលងអាធ្រាត ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ នៅភូមិត្របែក​ប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ​បណ្តាលឲ្យស្លាប់មនុស្ស ​៣ នាក់ (ម្តាយ និងកូន តូច២នាក់)និងឪពុក​របួសធ្ងន់បញ្ជូនទៅព្យាបាល​នៅប្រទេសវៀតណាម និងចូលរួមរំលែក​ទុក្ខក្រុមគ្រួសារសពរងគ្រោះ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ដោយសារ​ម៉ូតូបុកស្លាប់​មនុស្សម្នាក់ នៅភូមិសាលា​ស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។


ក្នុងឱកាសនោះ​លោកជំទាវ ដួង វណ្ណា បានចូលរួម​សម្តែងនូវក្តីរន្ធត់​ក្រៀមក្រំឥតឧបមា​ លោកជំទាវបានដឹកនាំ គណៈប្រតិភូយកថវិកា និងសម្ភារៈមួយ​ចំនួន របស់លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជូនដល់គ្រួសារនៃសព ក្នុងនាម​លោកជំទាវ និង អាជ្ញាធរខេត្ត សូមចូលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារនៃសព ហើយថវិកាដ៏តិចតួចស្តួចស្តើងទាំងនេះមិនអាចជួយ​ទុក្ខលំបាកដល់បងប្អូនទាំងស្រុង​នោះទេ គ្រាន់តែអាចជួយសម្រួលបានមួយគ្រាតែប៉ុណ្ណោះ និងសូម​បួងសួង សូមវិញ្ញាណក្ខន្ធអ្នកដែល​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

 

នៅក្នុងឳកាសសួរសុខទុក្ខ​នោះលោកជំទាវបាន​ប្រគល់ជូនដល់គ្រួសារសពស្លាប់មនុស្ស ៣ នាក់មានអង្ករ ១០០ គ.ក្រ ទៀន ១ គ.ក្រ ធូប ១ដុំ ទេយ្យទាន ១ កញ្ចប់ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកាចូលបុណ្យ របស់​លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនតាយរយះសាខាកាកបាទក្រហមកម្ពុជាខេត្ត ៣,២៥០,០០០ រៀល ។ គ្រួសារស្លាប់មនុស្សម្នាក់​ ទទួលបាន អង្ករ ៥០ គ.ក្រ ទៀន ១ គ.ក្រ ធូប ១ដុំ ទេយ្យទាន ១ កញ្ចប់ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកា ចូលបុណ្យរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តាមរយះ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត ១,០៣០,០០០ រៀល ។ ដែលបង្ករដោយ​រថយន្តយីឌុបបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅ​បុកចូល ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១ យប់រំលង​អាធ្រាត ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ នៅភូមិត្របែកប្រហោង ​ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តាលឲ្យស្លាប់​មនុស្ស ៣ នាក់ (ម្តាយ និងកូន តូច២នាក់)និងឪពុករបួសធ្ងន់បញ្ជូនទៅព្យាបាលនៅ​ប្រទេសវៀតណាម  និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពរងគ្រោះដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ដោយសារម៉ូតូបុកស្លាប់មនុស្សម្នាក់ ​នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។


ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានចូលរួមសម្តែងនូវក្តីរន្ធត់ក្រៀមក្រំឥតឧបមា លោកជំទាវបានដឹកនាំ គណៈប្រតិភូយកថវិកា និងសម្ភារៈមួយចំនួន របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជូនដល់គ្រួសារនៃសព ក្នុងនាមលោកជំទាវ និង អាជ្ញាធរខេត្ត សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយថវិកាដ៏តិចតួចស្តួចស្តើងទាំងនេះមិនអាចជួយទុក្ខលំបាកដល់បងប្អូនទាំងស្រុងនោះទេ គ្រាន់តែអាចជួយសម្រួលបានមួយគ្រាតែប៉ុណ្ណោះ និងសូមបួងសួង សូមវិញ្ញាណក្ខន្ធអ្នកដែលបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ 

លោកជំទាវបានប្រគល់ជូនដល់គ្រួសារសពស្លាប់មនុស្ស ៣ នាក់មានអង្ករ ១០០ គ.ក្រ ទៀន ១ គ.ក្រ ធូប ១ដុំ ទេយ្យទាន ១ កញ្ចប់ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកាចូលបុណ្យ របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនតាយរយះសាខាកាកបាទក្រហមកម្ពុជាខេត្ត ៣,២៥០,០០០ រៀល ។ គ្រួសារស្លាប់មនុស្សម្នាក់ ទទួលបាន អង្ករ ៥០ គ.ក្រ ទៀន ១ គ.ក្រ ធូប ១ដុំ ទេយ្យទាន ១ កញ្ចប់ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកា ចូលបុណ្យរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្ត ១,០៣០,០០០ រៀល ។

Fist Prev 1 2 3 4 5 Next Last