Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

កិច្ចប្រជុំ គណៈកម្មាធិការសាខា ដើម្បីរៀបចំឆ្លងសមាសភាព គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អាណត្តិទី៥ សម្រាប់ពេលសន្និបាតនៅខេត្តបន្ទាយមានជ័យ

សាខាកក្រក​ខេត្តបន្ទាយមានជ័យ​ ៖​ នៅរសៀល ​ថ្ងៃព្រហស្បតិ៍១២រោច​ ខែពិសាខ​ ឆ្នាំកុរ ឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៩​ សាខា កាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ បានបើកកិច្ចប្រជុំ​ គណៈកម្មាធិការ​សាខា ដើម្បីរៀបចំឆ្លង​សមាសភាព​ គណៈកិត្តិយសសាខា ​គណៈកម្មាធិការសាខា​ អាណត្តិទី៥ សម្រាប់ពេល​សន្និបាត​ក្នុងពេលខាងមុខ។

កិច្ចប្រជុំនេះ​ បានពិភាក្សាលេី​ សមាសភាព​របស់សមាជិកគណៈកម្មាធិការ​សាខា​អាណត្តិទី៤ ដែលបានសុំលាឈប់​ពីសមាជិក​គណៈកម្មាធិការ និងត្រូវជ្រើសរើសបង្គ្រប់វិញ និងគណៈកិត្តិយស​មួយចំនួន ក៏បានលាឈប់​និងផ្លាស់ប្តូរការងារទៅឆ្ងាយ ក៏ត្រូវជ្រើសរើស​ បំពេញវិញផងដែរ។

កិច្ចប្រជុំបាន​បញ្ចប់នៅម៉ោង ១៦និង៤០នាទី​ ប្រកបដោយ​ភាពស្និទ្ធស្នាល ​និងរីករាយបំផុត៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ គ្រួសារសព រងគ្រោះដោយ រន្ទះបាញ់ នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទីព្រហស្បតិ៍ ១២រោច ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តត្បូងឃ្មុំ ​ដឹកនាំដោយ​លោក រស់ សុខន ​នាយកស្ដីទីសាខា ​និងសហការី ​បានចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌កាកបាទក្រហម​កម្ពុជាទៅចូលរួម​រំលែកទុក្ខដល់​គ្រួសារសព ចំនួន ២គ្រួសារ​ ដែលបានរងគ្រោះ​ដោយរន្ទះបាញ់ បណ្តាល​ឲ្យស្លាប់ បុរស ២នាក់ កាលពីថ្ងៃទី ២៩ ខែឧសភា ​ម្សិលមិញ ស្ថិតនៅភូមិសោយ​ ឃុំមៀន ស្រុកអូររាំងឪ។

ស្ថិតក្នុងសមាន​ទុក្ខដ៏សែនក្រៀមក្រំនេះ ​លោកនាយកស្តីទីសាខា​ បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​លោកជំទាវ ប្រធានស្តីទី​គណ:កម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តត្បូងឃ្មុំ​ និងជាពិសេសពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនចំពោះបងប្អូន​រងគ្រោះទាំង ២គ្រួសារ​ ព្រមទាំងបានសម្តែង​នូវការសោកស្តាយ​ផងដែរ ចំពោះគ្រោះធម្មជាតិ​ដោយរន្ទះ បណ្តាល​ឲ្យស្លាប់បាត់បង់ជីវិតកម្លាំង​ពលកម្មដ៏សំខាន់​នៅក្នុងគ្រួសារ និងចូលរួម​រំលែកនូវមរណទុក្ខ​ដ៏ក្រៀមក្រំ​នេះជាមួយ​ក្រុមគ្រួសារផងដែរ ។

ក្នុងមួយគ្រួសារ​ទទួលបាន ៖ : អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ១កេស,​ ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, និងថវិកា​ ២០០,០០០រៀល។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាន យកអំណោយមនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១១០ គ្រួសារ នៅភូមិស្រអែមជើង និងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សាខាកក្រក​ខេត្តព្រះវិហារ៖​នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា​ ឆ្នាំ ២០១៩ នេះលោក ពឹង ទ្រីដា ​អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ បាន​នាំយកអំណោយ​មនុស្សធម៌ទៅផ្តល់ជូន​ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ចំនួន១១០ គ្រួសារ ​នៅភូមិស្រអែម​ជើង និងភូមិធម្មជាតិ​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត ​ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ​ លោក ពឹង ទ្រីដា អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារបានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើសាក សួរសុខទុក្ខ​ពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ​ដែលសម្តេចតែងតែ​គិតគូរពីសុខទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសបងប្អូន​ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត ដោយ​មិនមិនប្រកាន់​និន្នាការ​នយោបាយ ពូជ សាសន៍ ព័ណ៌សប្បុរ ​សាសនាអ្វីឡើយ និងបានផ្តាំផ្ញើសុំអោយ​បងប្អូន ថែរក្សាសុខ ភាព​ត្រូវហូបស្អាត​ ផឹកស្អាតជានិច្ច ​ត្រូវជៀសអោយឆ្ងាយ​ពីគ្រឿង ញៀន និងចូលរួម​គោរពច្បាប់ចរាចរណ៍។

សម្ភារផ្តល់ជូនក្នុង​មួយគ្រួសារៗ រួមមាន​៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ភូមិចំនួន២ក្នុង ឃុំស្តុកប្រវឹកស្រុករុក្ខគីរី ខេត្តបាត់ដំបង

សាខាកក.ក្រ.កខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ក្រុមការ​ងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ប៊ុត​គឹមស៊ាន​​ ប្រធា​នគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ​និងសហការី បានអញ្ចើញ​ចុះសួរសុខ​ទុកនិងសំណេះ​សំណាលព្រមទាំងនាំយក​ អំណោយមនុស្សធម៌ផ្តល់ផ្តល់ជូនបងប្អូ​នប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់​កាលពី ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០១៩ ចំនួន១២ គ្រួសារក្នុងនោះរលំទាំងស្រុង ៣គ្រួសារ និងមធ្យម ៩គ្រួសារ ប៉ះពាល់​លើភូមិចំនួន​២គឺភូមិកកោះ ​និងភូមិប្រឡាយ១៨ ឃុំស្តុក​ប្រវឹកស្រុករុក្ខគីរី ​ខេត្តបាត់ដំបង ។

មានប្រសាសន៍នា​ឱកាសនោះ ឯកឧត្តមបណ្ឌិត​ប្រធានគណៈ​កម្មាធិការ​សាខា​ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា និងឯកឧត្តម​សន្តិបណ្ឌិត សុខ​ផល​ប្រធានកិត្តិយសសាខា​ ដែលតែងតែយកចិត្ត​ទុកដាក់គិតគូរ​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា​ ឬនិន្នាការនយោបាយ​ណាមួយឡើយ។ នឹងបានអំពាវនាវ​អោយបងប្អូន​មានការប្រុងប្រយត្ន័ចំពោះ​អាកាសធាតុ អគ្គភ័យ​និងពេលធ្វើផ្ទះសូមធ្វើគ្រោះអោយ​មាំ ចូលដាំដើឈើ​ដំណាំហូផ្លែអោយច្រើន​ពិសេសនៅជុំវិញផ្ទះត្រូវ​សម្អាតបរិស្ថាន​អោយបានស្អាតល្អ​ ប្រុងប្រយ័ត្ន​អគ្គភ័យ ចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា ហើយអំណោយមនុស្សធម៌​ដែលបាននាំយក​មកចែកជូនបងប្អូន​នាពេលនេះ មាន​ចំនួនតិចតួចក្ដី​ មិនសមល្មមនឹងការខាតបង់​របស់ក្រុមគ្រួសារ ​តែក៏អាចជួយ​សម្រាលទុក្ខបាក​ បានមួយកម្រិត ​ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺកាកបាទក្រហម​កម្ពុជា

សម្ភារៈត្រូវផ្តល់ជូន​គ្រួសារក្នុង០១គ្រួសារៗ​ទទួលអំណោយ​បានរួមមាន៖ 
អង្ករ ២៥គីឡូក្រាមទឹកបរិសុទ្ធវិឃែរចំណុះ២០លីត្រ ១ធុងទឹកស៊ីអ៉ីវ១យូទឹកត្រី ១យូត្រីខ១០កំប៉ុង
ក្រណាត់ស១ដុំនិងថវិកាមួយចំនដោយឡែកគ្រួសាររងគ្រោះធ្ងន់ចំនួន ៣គ្រួសារបន្ថែម សំពត់តង ១ ទៀតផងដែរ។​បញ្ជាក់​សំពត់​តង់​ជាអំណោយរបស់​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​តាមរយៈលេខាដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយខេត្តបាត់ដំបង​ និងសង្ក័សីមួុយចំនួនពីឧបត្ថម្ភ​ដោយក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយស្រុករុក្ខគីរី។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋទីទ័លក្រ ចាសជរា នៅឃុំចំនួន៦ ស្រុកអង្គរជ័យ

សាខាកក្រក​ខេត្តកំពត ៖ នារសៀល​ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត​ ដឹកនាំដោយ​ លោកជំទាវ លាង ​ហៃ ជាវ តាយ អនុប្រធាន​កិត្តិយសសាខា​ និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូន​ដល់ប្រជាពលរដ្ឋ​ទីទ័លក្រ​ ចាសជរា ​ចំនួន ៣០គ្រួសារ មកពីឃុំចំនួន៦ ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនោះដែរ លោកជំទាវ​ បានពាំនាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក​និងក្ដីនឹករលឹកពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែគិតគូរពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ​ជួបការលំបាក ទីទ័លក្រ​ មានជំងឺ ជនងាយ​រងគ្រោះ ជន​រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ប្រកាន់យកនូវ អនាម័យល្អ​ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែង​បង្ករបង្កើនផល​ និងប្រកបមុខរបរ​ផ្សេងៗដើម្បីទ្រទ្រង់​ជីវភាពគ្រួសារ​បានល្អប្រសើរ​ឡើង។

អំណោយដែល​បានផ្ដល់​ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ស្ករសរ ១គីឡូក្រាម ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់ ១ដុំ និងថវិកា​មួយចំនួន​ផងដែរ៕

 

Fist Prev 1 2 3 4 5 Next Last