Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកពីសហគមន៍ទាំង១០ និងភូមិចំនួន១៨ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ១៤កេីត​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៥​ ខែ កក្កដា ឆ្នាំ​ ២០១៩នេះ​ នៅវត្តឈូកវ៉ា ស្ថិតក្នុងសង្កា​ត់គោករកា ខណ្ឌព្រែកព្នៅ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម​ ឃួង​ ស្រេង​​ ប្រធានគណៈកម្មាធិការសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​ទៅចែកជូនដល់ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត​ចំនួន៨៦៣គ្រួសារ មកពី​សហគមន៍ទាំង១០​ និងភូមិចំនួន១៨​ ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ ។

មានប្រសាសន៍ទៅកាន់​លោកតាលោកយាយ​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម​ ឃួង​ ស្រេង​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែង​តែយកចិត្តទុកដាក់​គិតគូរជាប់ជានិច្ច​ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ ​និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ ពោល "ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា" ។ ឯកឧត្តមបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ​ក្នុងនាមជាជំនួយការ​ឲ្យអាជ្ញាធរសាធារណៈ​លើវិស័យមនុស្សធម៌​ គឺបានដើរតួនាទីយ៉ាងសកម្ម​ ក្នុងការចុះជួយដល់​ប្រជាពលរដ្ឋដែលរងគ្រោះ​ និងងាយរងគ្រោះដោយប្រការផ្សេងៗ​ នៅតាមមូលដ្ឋានទូទាំង២៥រាជធានីខេត្ត និងគ្រប់ច្រកល្ហក់ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយយើងមិនបានដឹងនោះទ្បើយ​ សំដៅចូលរួមជួយកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋយើងឲ្យធ្លាក់មកនៅកំរិតទាបបំផុត ។ ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ត្រូវប្រុងប្រយ័ត្ន​ការពារកុំឲ្យមូសខាំ ត្រូវគេង​ក្នុងមុង និងត្រូវ​បំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដើម្បី​ជៀសវាងជំងឺគ្រុនឈាមដែល​កំពុងរាលដាលលេីមនុស្សគ្រប់វ័យ។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​​ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍​ បេីកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឲ្យ​បានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៥០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធឱរ៉ាល់ដបធំ១ដប​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ​ 

 

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ យកអំណោយមនុស្សធម៌ ជូនចាស់ជរា ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ក្នុងសង្កាត់កំពង់ប្រណាក

សាខាកក្រក​ខេត្តព្រះវិហារ​៖នៅព្រឹកថ្ងៃទី១៤ ខែ កក្កដា​ ឆ្នាំ ២០១៩ នេះ ឯកឧត្តម​ ប្រាក់ សុវណ្ណ ​អភិបាលនៃគណអភិបាលខេត្តព្រះវិហារ និងលោកជំទាវ​ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ បាននាំ​យកអំណោយមនុស្សធម៌​ទៅផ្តល់ជូនចាស់ជរា ស្ត្រីមេម៉ាយ​ និងប្រជាពលរដ្ឋក្រីក្រ​មានជីវភាពខ្វះខាត ​ចំនួន៦ គ្រួសារ (នៅភូមិថ្មី ៥ គ្រួសារ ភូមិឡឥដ្ឋ១ គ្រួសារ) ឋិត​ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ​ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ​ដែរឯកឧត្តម បានពាំនាំ​នូវប្រសាសន៍ផ្តាំ​ផ្ញើសាកសួរសុខទុក្ខ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហមកម្ពុជា ដែល​សម្តេចតែងតែគិតគូរ​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសចាស់ជរា ស្ត្រីមេម៉ាយ ​និងប្រជាពលរដ្ឋជួប​ការលំបាក ពោលគឺ​ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា។ ​ឯកឧត្តមក៏បាន​ផ្តាំផ្ញើសូមបងប្អូន ​ធ្វើការសំអាតជុំវិញផ្ទះ​ លុបសំបកដូង កំប៉ុង ដែលជាជម្រកមូស ត្រូវសម្រាក​ក្នុងមុង ការពារកុំ​អោយមូសខាំបណ្តាល​អោយក្រុងឈាម និងបាន​ជួយឧបត្ថម្ភដីចំនួន៣ ឡាន​សម្រាប់ចាក់លុបទឹកដក់​នៅជុំផ្ទះលោក យាយ ប្លោក រី ដែលជាចាស់ជរា ។

សម្ភារផ្តល់ជូនក្នុងមួយ​គ្រួសារៗ រួមមាន៖អង្ករ ​២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១ យួរ ទឹកស៊ីអីវ ១ យួរ សារុង១ ក្រមា១ ភួយ១ មុង១​អាហារូបត្ថម្ភ១០កញ្ចប់ អាវយឺត ៥​និងថវិកាមួយចំនួន ។

 

យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃអាទិត្យ ១៣កើត ​ខែអាសាឍ ឆ្នាំកុរ ឯកស័ក ​ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បានដឹកនាំ​កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងគ្រូទីប្រឹក្សា​ សរុបចំនួន ២៨ នាក់ ស្រី​ ១២ នាក់ បានចុះអប់រំ​ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ​ នៅចំណុចផ្លូវកែងស្តុប​ចំនួន២រួមមាន​៖ ផ្លូវកែងស្តុប ( ១១៥-២១ ) និងផ្លូវកែងស្តុប ( ១១០-២១) ស្ថិតនៅក្នុង​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ​ខេត្តកណ្តាល។ 


ចំពោះការចុះអនុវត្តការងារ​សុវត្ថិភាពចរាចរណ៍​នៅតាមស្តុបគោលដៅ​នីមួយៗគឺ៖ ក្នុងគោលបំណង​សំដៅជួយដាស់តឿនក្រើនរម្លឹកបន្ថែមទៀត​ដល់ប្រជាពលរដ្ឋទូទៅ​ ដែលបាននិងកំពុងធ្វើដំណើរ​តាមដងផ្លូវ សូមមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ​ស្លាកសញ្ញា គំនូសសញ្ញា​ចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ ​ព្រមទាំងចេះយោគយល់អធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមាន​ឡើងជាយថាហេតុ ​និងជាពិសេសក្នុងន័យ​សំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងក្រុង ក៏ដូចជា​នៅទូទាំងប្រទេសទាំងមូល​ មានរបៀបរៀបរយ និងការធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព ៕

 

យុទ្ធនាការអនាម័យសម្អាតបរិស្ថានក្នុងក្រុងព្រះសីហនុ

សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែ​អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ​ត្រូវនឹងថ្ងៃទី ១៣ ខែកក្តដា​ ឆ្នាំ២០១៩ សាខាកាក​បាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បានចូលរួម​យុទ្ធនាការ​អនាម័យសម្អាតបរិស្ថានក្នុង​ក្រុងព្រះសីហនុ ទៅតាម​តំបន់គោលដៅនៃ​ឆ្នេរឯករាជ្យ (៧ជាន់) ក្រោម​អធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល ​នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់​ដឹកនាំសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ​និងមានការចូលរួមពីសំណាក់​ លោក លោកស្រី ជាសមាជិក ​សមាជិកាគណៈកម្មាធិការសាខា ​មន្ត្រីប្រតិបត្តិសាខា ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការគ្រប់​មន្ទីរ ការិយាលកង​កម្លាំងមាន​សមត្ថកិច្ច អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហមកម្ពុជា ​ព្រមទាំងប្រជាពលរដ្ឋ​ចូលរួមជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាន​ថ្លែងអំណរគុណ​និងកោតសរសើរ​ដល់មន្ត្រីសាខា​កាកបាទក្រហមកម្ពុជាខេត្តដែលតែងតែ​ខិតខំយកចិត្ត​ចំពោះអនាម័យបញ្ហា​បរិស្ថានដែលជាមូលហេតុនាំ​ឲ្យខូចសោភ័ណភាពឆ្នេរនិងទីក្រុង ហើយបាន​សហការយ៉ាងជិតស្និត​ជាមួយមន្ទីរ​អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្តដើម្បី​សម្អាតបរិស្ថានឲ្យបានស្អាត ​ទាក់ទាញភ្ញៀវ​ទេសចរណ៍ជាតិ អន្តរជាតិមក​លេងកំសាន្តច្រើនកុះករ ​ក្រោមទិសស្លោក “ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ”៕

 

ផ្សព្វផ្សាយអំពីការត្រៀមបង្ការ ជំងឺគ្រុនឈាម ជំងឺអេដស៍ និងអនាម័យ ទឹកស្អាតក្នុងគ្រាអាសន្ននៅខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ នេះឯកឧត្តម​ យុង គឹមហ៊ាន នាយកប្រតិបត្តិ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ ​និងក្រុមការងារ ​រួមជាមួយអជ្ញាធរ ភូមិ ឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះផ្សព្វផ្សាយ​អំពីការត្រៀមបង្ការ​ ជំងឺក្រុនឈាម ជំងឺអេដស៍ និងអនាម័យ ទឹកស្អាតក្នុងគ្រាអាសន្ន ជូនបងប្អូនប្រជា ពលរដ្ឋចំនួន៥៦ ​នាក់ នៅក្នុងភូមិក្រឡាពាស ​ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ព្រមទាំងបានចែក​ជូនអាវយឺត ជូនដល់ប្រជាពល​ រដ្ឋដែលបាន​ចូលរួមផងដែរ។

Fist Prev 1 2 3 4 5 Next Last