Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ចាស់ជរាឥតទីពឹងនៅឃុំផ្អាវទទួលអំណោយពីសាខាកក្រក ខេត្តឧត្តរមានជ័យ

សាខាកក្រកឧត្តរមានជ័យ​ ៖​ នៅរសៀលថ្ងៃទី​ ១១​ ខែ​តុលា​ ឆ្នាំ ២០១៧​ នេះ លោក​ សរ​ សៀងហៀង​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​ចាស់ជរា​ឥតទីពឹងចំនួន​ ៤នាក់​ រស់នៅភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

 

លោកយាយ​ទាំងអស់​ បានថ្លែងអំណរគុណ​ដល់​ កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល​ តែងគិតគូរ​ជួយ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​។

 

អំណោយ​ផ្តល់ជូនម្នាក់ៗទទួលបាន​ ៖ អង្ករ​ ៣០គីឡូក្រាម មី១កេស ត្រីខ​ ១០កំប៉ុង មុង១​ ភួយ១​ និងសារុង១​ ក្រមា១៕

 

យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តធ្វើយុទ្ធនាការសម្អាតបរិស្ថាន

សាខាកក្រកខេត្តព្រះវិហារ: ព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធាន​កិត្តិយស​ក្លឹប និងទីប្រឹក្សាយុវជន​កាកបាទ​ក្រហម ​ ប្រចាំវិទ្យល័យ ស្រុកជាំក្សាន្ត បានដឹកនាំ​យុវជន ចំនួន ៧៥នាក់ ស្រី៥៣ ធ្វើ​យុទ្ធនាការ ដើរ​រើសសំរាម ​នៅតាមដង​ផ្លូវសាធាណ: ទីប្រជុំជន​ នៅជុំវិញផ្សារ មណ្ឌលសុខភាព និងសាលា​ស្រុកជាំក្សាន្ត ​ស្ថិតនៅ​ក្នុង ស្រុក​ជាំក្សាន្ត ​ខេត្តព្រះវិហារ។

 

 

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង រួមគ្នាសម្អាតទីរួមស្រុក សំដៅឱ្យមានសោភ័ណភាពល្អ មានអនាម័យត្រឹមត្រូវ និងជាការដាស់អារម្មណ៍ដល់ប្រជាជនឱ្យចូលរួមសម្អាតនិងមានអនាម័យល្អហើយក៏ជាការទាក់ទាញ​អារម្មណ៍និងការផ្លាស់ប្តូរឥរិយាបទពីការចោលសំរាម​ទី​សាធារណៈ​​មកដាក់ទីកន្លែងត្រឹមត្រូវផងដែរ។ យុទ្ធនាការនេះរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់។​

 

ប្រជាជនងាយរងគ្រោះបំផុតនៅឃុំព្រៃក្មេងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ​ ដឹកនាំ ​ដោយលោកស្រី​ អោម ចន្នា នាយិកា​សាខា និងសហការី ​បានអញ្ជេីញ​ចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ចែកជូន​ដល់គ្រួសារ​ងាយរងគ្រោះ​បំផុតចំនួន ៤គ្រួសារ ស្ថិតនៅភូមិ​ជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាស​នោះដែរ លោកស្រី នាយិកា បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើសួរ​សុខទុក្ខនិង​ក្ដីនឹករលឹក​ពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែគិតគូរ​សុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ចាស់ជរា ទីទ័លក្រ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយ​ដែលផ្ដល់​ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ប្រេងឆា ១ដប​ ធំធុង ២ធុង ទឹកដោះ​គោខាប់ ២កំប៉ុង ទឹកដោះ​គោឆៅ ១យួរ និងថវិកាចំនួន ៩០,០០០រៀល៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍

សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយលោក​វេជ្ជ.កែវ សុផាន់ នាយកសាខា ​និងសហការី បាននាំយក​កង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយ​របស់សប្បុរសជន​មកពី​ប្រទេសអូស្រ្តាលី តាមរយៈ​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ទៅចែកជូន​ដល់កុមារ​ដែលរងគ្រោះ​ដោយសារ​មេរោគអេដស៍ និងជំងឺអេដស៍​ចំនួន ៩នាក់ ស្ថិតនៅ​ស្រុកឈូក​ ខេត្តកំពត។

 

នាឱកាសនោះ លោកនាយក បានពាំនាំ​មកនូវការ​ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែល​ជានិច្ចកាល​សម្តេចតែង​តែគិតគូរពី​សុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ ដែលជួបការ​លំបាក ទីទ័លក្រ មានជងឺ ដោយមិន​ប្រកាន់រើសអើង​ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​ថែរក្សា​សុខភាពបានល្អ និងរស់នៅប្រកប​ដោយអនាម័យ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាំអំណោយចែកជូនប្រជាជនងាយរងគ្រោះ ឃុំមហាឫស្សី

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ ឯកឧត្តម តុង សេង ប្រធាន​គណៈកម្មាធិការ​សាខា ​និងសហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ៥២គ្រួសារ មកពីភូមិចំនួន១៧ (ទីកន្លែងចែកនៅវត្តអង្គតាព្រះ) ឃុំមហា​ឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម​ប្រធាន ​បានពាំនាំ​នូវប្រសាសន៌​ផ្តាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខលំបាក​ និងជនងាយរង​គ្រោះដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឫនិន្នាកានយោបាយ​អ្វីឡើយ ហើយសូម​បង​ប្អូនប្រជាពលរដ្ឋខិតខំថែរក្សា​សុខភាព​អោយបាន​ល្អនិងរស់នៅប្រកប​ដោយអនាម័យ និងប្រកាន់ខ្ជាប់​នូវ ហូតស្អាត ផឹកស្អាត រស់នៅស្អាត។

 

អំណោយដែល​បានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ធំធុង ១ធុង ទឹកដោះគោខាប់ ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល៕

 

Fist Prev 1 2 3 4 5 Next Last