Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កែប

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិក្រវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃ​ ព្រហស្បត្តិ ៨កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង​ ប្រធានគណៈកម្មាធិការសាខា ​និងសហការី បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ១៧គ្រួសារ និងប្រគល់ផ្ទះ​ចំនួន ១ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី​ ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិក្រវៀន ​សង្កាត់កណ្តោលដុំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ​ឯកឧត្តមប្រធាន បានពាំនាំ​នូវប្រសាសន៌ផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខនិងក្តីនឹករលឹក​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ កាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាល សម្តេចតែងតែគិត​គូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ​ដែលមានទុក្ខលំបាក​ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៌ ​ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែល​បានផ្តល់ជូនប្រជាពលរដ្ឋដែលទទួល​បានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង កន្ទេល ១ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១និងថវិកាចំនួន ១០០,០០០រៀល។
អំណោយដែល​បានផ្តល់ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស​ ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ​១យួរ នំធុង១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកា ២០,០០០រៀលផងដែរ ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង គ្រួសារមានជីវភាពខ្វះខាត អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកកំពង់រោទិ៍

សាខាកក្រក​ខេត្តស្វាយរៀង​៖ នៅថ្ងៃ ព្រហស្បតិ៍ ៨កើត ខែស្រាពណ៌​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែ សីហា ឆ្នាំ​ ២០១៩ នៅវត្តរោទិ៍ ​ឃុំញរ ស្រុកកំពង់រោទិ៍ ​ក្រុមការងារសាខាកាកបាទ​ក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំ​ដោយលោកជំទាវ ដួង វណ្ណា​ ប្រធានកិត្តិយសសាខា រួម​ដំណើរដោយ លោកជំទាវ​ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា​ ព្រមទាំងក្រុមការងារសាខា ​អនុសាខាស្រុក បាននាំយក​អំណោយមនុស្សធម៌​ចុះសំណេះសំណាល​ សួរសុខទុក្ខ និងចែកជូនចាស់ជរា​គ្មានទីពឹង គ្រួសារមាន​ជីវភាពខ្វះខាត ១៣៣​ គ្រួសារ ជនពិការ ១០ នាក់ អ្នករស់នៅ​ជាមួយមេរោគអេដស៍ ​២ នាក់ សរុប ១៤៥ គ្រួសារ មកពី ១១ ឃុំ ក្នុង​ស្រុកកំពង់រោទិ៍ ។


មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ​លោកជំទាវ ដួង វណ្ណា ​បានពាំនាំនូវសេចក្ដីនឹក​រលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែង​តែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋទីទ័លក្រ ​ជនពិការ អ្នកផ្ទុក​មេរោគអេដស៍ កុមារកំព្រា​ ជាពិសេសចាស់ជរាគ្មានទីពឹង ​និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំ​ថែរក្សាសុខភាព មានអនាម័យក្នុង​ការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់​នូវការហូបស្អាត រស់នៅស្អាត និងពិសារ​ទឹកដាំពុះ ដើម្បីការពារជម្ងឺឆ្លងនានា​ដែលបណ្តាលមកពីការកង្វះអនាម័យ​ ហើយប្រឹងប្រែងប្រកបរបរ​បន្ថែមទៀត ដើម្បីលើកស្ទួយ​កម្រិតជីវភាពគ្រួសារ ត្បិតអំណោយ​ដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាល​ការលំបាកមួយគ្រាតែប៉ុណ្ណោះ ។
អំណោយដែលចែក​ជូនទាំង ១៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ​កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ចែកជូនដល់សិស្ស ពិកា គរ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស

សាខាកក្រក​ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧កើត ខែស្រាពណ៍ ​ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០១៩ ​នេះ ឯកឧត្តម ប៉ុង យ៉េន ​ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ចាម ​នាយកសាខា មន្រ្តីប្រតិបត្តិ​សាខា បាននាំយក​អំណោយមនុស្សធម៌​សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ទៅចែកជូនដល់សិស្ស ​ពិកា គរ ថ្លង់ចំនួន ១៨០នាក់​ ស្រី៧៥ រៀននៅវិទ្យាល័យ​អប់រំពិសេស ​ខេត្តកំពង់ចាម ។

នៅក្នុងឱកាសនោះដែរ ​ឯកឧត្តម ប៉ុង យ៉េន ​បានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា និងសូមសូមឲ្យក្មួយ​ៗ ខិតខំរៀនសូត្រ ប្រុងប្រយ័ត្នខ្ពស់​អំពីជម្ងឺគ្រុនឈាម ​ត្រូវសំអាតផ្ទះសំបែង​សាលារៀនឲ្យបាន​ស្អាតនិងមាន​អនាម័យជានិច្ច​ទាំងការសម្រាកត្រូវ​សម្រាកក្នុងមុងជាចាំ ​និងបំបាត់ទឹកថ្លុក​ដែលដក់នៅជុំវិញ​ផ្ទះសាលារៀន ដូចជាសំបកកំប៉ុង,​សំបកដូង,សំបកកង់ឡាន​ចាស់ៗត្រូវដុតចោលឲ្យ​អស់ នៅពេលមានជម្ងឺនេះ​កើតឡើងត្រូវបញ្ជូនទៅ​មន្ទីរពេទ្យជាបន្ទាន់ ។

អំណោយសរុប​រួមមាន ​អង្ករ ៥០០ គីឡូក្រាម ​មីយើង ២០ កេះ និងអាវយឺត​រោងចក្រ ចំនួន ២០០ អាវ ។

 

វគ្គផ្សព្វផ្សាយអំពីលចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមខ្មែរ-ចិននៅខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩​ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប សហការជាមួយសមាគមខ្មែរ-ចិន បើកការផ្សព្វផ្សាយ​អំពីលចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក ​សមាជិកា នៃសមាគមខ្មែរ-ចិន​។ វគ្គផ្សព្វផ្សាយនេះធ្វើ​នៅសាលារៀនចិន ចុងសាន ដោយមានការអញ្ជើញ​ចូលរួមជាគណៈអធិបតីពីសំណាក់ ​លោកឧកញ៉ាបណ្ឌិត ​ហ៊ុយ ភៀវ ​អនុប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប។

គោលបំណងនៃ​វគ្គផ្សព្វផ្សាយនេះគឺ ផ្ដល់នៅការយល់ដឹង​ឱ្យបានកាន់តែ​ទូលំទូលាយអំពី -ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម ​អឌ្ឍចន្ទក្រហម -សមាសភាគ និងបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម -គោលការណ៍គ្រឹះ​របស់ចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម -ប្រវត្តិ ​សកម្មភាព កាកបាទក្រហមកម្ពុជា ​និងការកៀរគររកមូលនិធិ​ដើម្បីទ្រទ្រង់​សកម្មភាពមនុស្សធម៌ (សមាជិកភាព ...)។

បន្ទាប់ពីទទួលបានការ​ផ្សព្វផ្សាយរួច សមាជិក សមាជិកា​ នៃសមាគមខ្មែរ-ចិន ដែលបានចូលរួមនាពេលនោះមានការរីករាយ​ និងពេញចិត្តជាមួយ​សកម្មភាពមនុស្ស​ដ៏ប្រពៃរបស់ចលនា​អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ​ពិសេសកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ​និងសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែល​មានឯកឧត្តម ទៀ សីហា ជាប្រធានគណៈកម្មាធិការ​សាខា ហើយក៏​បានស្ម័គ្រចិត្តចូលជា​សមាជិកភាព​កាកបាទក្រហមកម្ពុជា​ នាពេលនោះ​ផងដែរ៕

 

វគ្គបំប៉នស្តីពី "អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន" នៅក្រុងព្រះវិហារ

សាខាកក្រក​ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម យុង គឹមហ៊ាន​ នាយកប្រតិបត្តិ​សាខាកាកបាទ​ក្រហមកម្ពុជាខេត្តព្រះវិហារ ​បានអញ្ជើញ​ចូលរួម​ ក្នុងពិធីបើក​វគ្គបំប៉ន​ស្តីពី "អនាម័យទឹកស្អាត ​និងការលើកកម្ពស់​អនាម័យក្នុងគ្រាអាសន្ន" ជូនដល់​មន្ត្រីសាខា​ អនុសាខាក្រុង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត​ និងអ្នកស្ម័គ្រ ចិត្ត​កាកបាទក្រហម​សរុប ២៨ នាក់ ស្រី១៩នាក់​មកពីសង្កាត់ប៉ាលហាល​ និងសង្កាត់កំពង់ប្រណាក​ នៃក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

វគ្គបំប៉ននេះ បានទទួល​ការឧបត្ថម្ភពី​កាកបាទក្រហម​ជប៉ុន តាមរយៈ សហព័ន្ធ​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ​ដែលមានរយៈ ពេល​ ៣ថ្ងៃ (ពីថ្ងៃទី ៦-៨ ខែសីហា ឆ្នាំ២០១៩)។

នៅក្នុងឱកាសនោះ​ឯកឧត្តម យុង គឹមហ៊ាន ​នាយកប្រតិបត្តិ​សាខាមានសង្ឃឹមជឿជាក់​ថា អ្នកស្ម័គ្រចិត្តដែល បានចូលរួម​ក្នុងវគ្គបំប៉ននេះ និង​ទទួលបានចំណេះ​ដឹងថ្មីៗបន្ថែម ​សម្រាប់យកទៅ​ផ្សព្វផ្សាយក្នុងសហគមន៍។

 

Fist Prev 1 2 3 4 5 Next Last