Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្រោះបឋម និងផ្សព្វផ្សាយចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅសាលាប្រជុំវិទ្យាល័យ ហ៊ុនសែន     ភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ឧបត្ថម្ភថវិកាដោយ កាកបាទក្រហមជប៉ុន តាមរយៈគម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា  ដោយមានការចូលរួមពីសំណាក់ លោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
 
នាឱកាសនោះ លោកស្រី ឌុក ស៊ីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រថវិកា  ឲ្យមានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះឡើងសំរាប់យុវជននិងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមក្នុងទឹកដីស្រុកសន្ទុក និងបានផ្តាំផ្ញើរ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សូមយកចំណេះដឹងដែលទទួលបានពីគ្រូបង្ហាត់ ទៅជួយដល់ប្រជាជន ក្នុងភូមិដែលតែងជួបប្រទះនូវឧបទ្ទេវហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៌ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះរលំផ្ទះ និងជួយផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេស អប់រំសុខភាពទូទៅ ដល់យុវជននៅសាលារៀន និងសហគមន៍មូលដ្ឋាន។ល។
 
ជាពិសេសទៅទៀតនោះ លោកស្រីបានសំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ត្រូវជំរុញការផ្សព្វផ្សាយនូវ សុខភាពស្ត្រីនិងកុមារ និងត្រូវអប់រំអ្នកមានផ្ទៃពោះពិនិត្យផ្ទៃពោះ យ៉ាងតិចអោយបាន ៤ដង មុនសំរាល ។ 
 
 

ពិធី​ប្រកាសសេចក្តី​សម្រេច​ទទួល​ស្គាល់ និង​បណ្តុះបណ្តាល​ដល់​ក្រុមការងារ កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្តស្វាយរៀង

នា​ស​ប្តា​ស៍​កន្លងទៅនេះ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង មាន​រៀបចំ​ពិធី​ប្រកាសសេចក្តី​សម្រេច​ទទួល​ស្គាល់ និង​បណ្តុះបណ្តាល​ដល់​ក្រុមការងារ​កាកបាទក្រហម​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្តស្វាយរៀង ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ែន វិបុល ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា លោកជំទាវ ពៅ សុភាព លេខា​គណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោក លោកស្រី​ជា​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​លោក លោកស្រី​ជា​ក្រុមការងារ​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្ត​សរុប ៨៤ នាក់ ។ បន្ទាប់ពី​លោក សរ វណ្ណា នាយក​សាខា អាន​នូវ​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​កាកបាទក្រហម​ប្រចាំ​អង្គភាព​រួចមក ឯកឧត្តម ម៉ែន វិបុល បាន ប្រគល់​សេចក្តីសម្រេច និង​មានប្រសាសន៍​ផ្តាំផ្ញើ​ដោយ​សំដែង​នូវ​ការពេញចិត្ត​ចំពោះ​លោក លោកស្រី ជា មន្ត្រីរាជការ បុគ្គលិក​ក្នុង​ស្ថាប័នរដ្ឋ ដែលមាន​ការចាត់តាំង​ពី​ប្រធាន​អង្គភាព ដោយ​ឈរលើ​គោលជំហរ​ស្មារតី និង​ឆន្ទៈ​ទទួលខុសត្រូវ​ក្នុងការ​ចូលរួមចំណែក​បម្រើ​បុព្វហេតុ​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត និង​ជា​កម្លាំងចលករ​រស់រ​វើក​ក្នុង​ដែនដី​ខេត្ត ចំពោះ​សកម្មភាព​មនុស្សធម៌ និង​ជា​សេនាធិកា​ឲ្យ​ថ្នាក់​សាខា និង​សមាគមជាតិ​កាកបាទក្រហមកម្ពុជា ។ ឯកឧត្តម បានបញ្ជាក់​ពី​ខ្លឹមសារសំខាន់ៗ សម្រាប់​អនុវត្ត​ឲ្យ​បាន​សមស្រប​តាម​យន្តការ​នៃ​ការដឹកនាំ​ការគ្រប់គ្រង​តាមបែប​វិមជ្ឈការ ផ្សាភ្ជាប់​ទៅ នឹង​វិស័យ​ស្នូល​របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​មូលដ្ឋាន​គ្រឹះ សមត្ថភាព​ជំនាញ និង​ការបម្រើ​ឲ្យ​ការងារ​ដើម្បី​ធានាបាន​នូវ​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល ជា​ជំនួយការ​ឲ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សាធារណៈ ។ ឯកឧត្តម ម៉ែន វិបុល ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​បាន​ផ្តាំផ្ញើ​ចំពោះ​លោក លោកស្រី ជា​មន្ត្រីរាជការ​ដែល​បាន​ស្ម័គ្រ​ចិត្តជា​ក្រុមការងារ​កាក បាទ​ក្រហម​ប្រចាំ​អង្គភាព ត្រូវ​យកចិត្តទុកដាក់​ចូលរួមចំណែក​លើកកម្ពស់​ការងារ​មនុស្សធម៌ ចលនា បំផុស​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្នុង​អង្គភាព និង​មិត្ត​ភ​ក្រ័​រួមការ​ងារ និង​ចលនា​មហាជន​ឲ្យ​ចូលរួម​កម្លាំង មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ និង​រងគ្រោះ​មហន្តរាយផ្សេងៗបាន​ទាន់ពេលវេលា ។ បន្ទាប់ពី​ពិធី ប្រកាស​តែងតាំង​រួចមក​សមាជិក សមាជិការ​ទាំងអស់​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​ទៅនឹង​ប្រធានបទ និង​ខ្លឹមសារ​រួមមាន​ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម សមាសភាគ​របស់​ចលនា​កាក បាទ​ក្រហម លក្ខណៈវិនិច្ឆ័យ ១០ យ៉ាង នៃ​ការទទួលស្គាល់​សមាគម​ជាតិ គោលការណ៍​គ្រឹះ​ទាំង ៧ មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ បដិរូប​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​សកម្មភាព​របស់​កាកបាទ ក្រហម​កម្ពុជា ។

បុរស​ធ្លាក់​ពី​ចុង​ត្នោត​និង​អ្នក​ជម្ងឺ១១នាក់​បានទទួល​អំណោយមនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្តពោធិ៍សាត់

បុរសរងគ្រោះ ឈ្មោះ ស៊ិន សុខលី អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង បាន​ធ្លាក់​ពី​ចុង​ត្នោត​រងរបួស​ធ្ងន់​ក្នុងខណៈ​ស៊ីឈ្នួល​ឡើង​កាប់​ស្លឹកត្នោត​កាលពី​ថ្ងៃទី១៩ខែមិថុនា​និង​អ្នក​ជម្ងឺ១១នាក់​ដែល​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យបង្អែក ត្រូវបាន​លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា លោក វ៉ាន់ ហ៊ាង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម ខេត្ត​ផ្តល់​ជួននា​ព្រឹក​ថ្ងៃទី២៣ខែមិថុនា​ឆ្នាំ២០១៥នៅ​មន្ទីរពេទ្យ។

        លោក​ខូ​យ រី​ដា មាន​ប្រសា​ស​ន៏​ថា ជានិច្ចកាល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តែងតែបាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជួន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​នៅក្នុង​ខេត្ត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រាល​ការលំបាក​ជួន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ក្រីក្រ។  លោក​បាន​លើក​ទៀតថា កាកបាទក្រហម  កម្ពុជា​ដែលមាន​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​ក្រីក្រ​ត្រូវតែ​ផ្តល់​ជូនអំណោយ​មនុស្សធម៌​នេះ​ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​អ្វី​ឡើយ។ជាក់ស្តែង​នាពេលនេះ​រូបលោក​រួម​ជាមួយនឹង​មន្ត្រី​សាខា​និង​គណកម្មការ​ស្វែងរក​មូលនិធិ​សាខា​បាន​ចុះ​មកដល់​មន្ទីរពេទ្យ​ផ្ទាល់​នេះ​គឺជា​ការយកចិត្តទុកដាក់​ចំពោះ​អ្នក​ជម្ងឺ​ហេតុនេះ​សូម​ឲ្យ​អ្នក​ជម្ងឺ​ទាំងអស់​ឆាប់​ជាសះស្បើយ  និង​ឆាប់​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី ជម្រុញ​ការងារ​បង្កបង្កើនផល​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ។អំណោយ​មនុស្សធម៌​រប​ស់​សាខា​គឺ​ផ្តល់​ជួន​បុរស​ធ្លាក់​ចុង​ត្នោត​រួមមាន​ទឹក​សុទ្ធ២កែស ត្រីខ២០កំប៉ុង ទឹកដោះគោឆៅ២២កំប៉ុង​ស្កស១គីឡូក្រាម មុង១ភួយ១ក្រមា១សារុង១និង​ថវិកា១០ម៉ឺន​រៀល​និង​អ្នក​ជម្ងឺ​សម្រាក​នៅ​បន្ទប់​ក្រោយ​វៈ កាត់​មាន​ចំនួន១១នាក់​ក្នុងម្នាក់ៗថវិកា ៥ម៉ឺន​រៀល​ផងដែរ៕ ព.

ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​ស​ង្រោះ​បឋម និង​ផ្សព្វផ្សាយ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដល់​អ្នក​ស្ម័គ្រ​ចិ​ត្ និង​យុវជន​កាកបាទក្រហម គម្រោង​វិជ្ជា​សង្គ្រោះ​បឋម

កាលលពីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តកំពង់ធំ បានរៀបចំ ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម និង​ផ្សព្វផ្សាយ ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម  ដល់​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម កាកបាទក្រហមកម្ពុជា នៅ​សាលា​ប្រជុំ​វិទ្យាល័យ ហ៊ុនសែន​កំពង់​ថ្វ ស្រុក​សន្ទុក ខេត្តកំពង់ធំ ឧបត្ថម្ភ​ថវិកា​ដោយ កាកបាទក្រហម​ជប៉ុន តាមរយះ​គម្រោង​វិជ្ជា​សង្គ្រោះ​បឋម កាកបាទក្រហមកម្ពុជា  ក្រោម​អធិបតីភាព លោកស្រី ឌុ​ក ស៊ី​ដា នាយិកា​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោកស្រី ឱក សំណាង អនុប្រធាន អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​សន្ទុក និង​លោកនាយក​វិទ្យាល័យ​ហ៊ុនសែន​កំពង់ថ្ម   ព្រមទាំង​មាន សិក្ខាកាម​ចូលរួម​ចំនួន ៦៥នាក់ ស្រី៤៩នាក់​ផងដែរ។
 
ក្នុង​អត្ថន័យ​មតិ​សំណេះសំណាល លោកស្រី ឌុ​ក ស៊ី​ដា នាយិកា​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ គម្រោង​វិជ្ជា​សង្គ្រោះ​បឋម កាកបាទក្រហមកម្ពុជា  ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ថវិកា  ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជា​មូលដ្ឋាន​នេះ​ឡើង​សំរាប់​យុវជន​និង​អ្នកស្ម័គ្រចិត្ត កាកបាទក្រហម​ក្នុង​ទឹកដី​ស្រុក​សន្ទុក ក្នុងនោះដែរ លោកស្រី​បាន​ផ្តាំផ្ញើរ ដល់​អ្នកស្ម័គ្រចិត្ត​កាក​បាទ​ក្រហម និង​យុវជន​កាកបាទក្រហម ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ សូម​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​គ្រូបង្ហាត់ ទៅ​ជួយ​ដល់ ប្រជាជន ក្នុងភូមិ ដែល​តែង​ជួបប្រទះ នូវ​ឧ​ប​ទ្ទេវ​ហេតុ ផ្សេងៗដូចជា គ្រោះថ្នាក់​ចរាចរ​ណ៌ ភ្លើង​ឆេះ​ផ្ទះ ខ្យល់ព្យុះ​រលំ​ផ្ទះ និង​ជួយ​ផ្សព្វផ្សាយ​ពី​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ជាពិសេស អប់រំ​សុខភាព​ទូទៅ ដល់​យុវជន​នៅ​សាលារៀន និង​សហគមន៍​មូលដ្ឋាន។ល។
 
ជាពិសេស​ទៅទៀត​នោះ លោកស្រី​បាន​សំណូមពរ ដល់​អ្នកស្ម័គ្រចិត្ត ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​នូវ សុខភាព​ស្ត្រី​និង​កុមារ និង​ត្រូវ​អប់រំ​អ្នកមាន​ផ្ទៃពោះ​ពិនិត្យ​ផ្ទៃពោះ យ៉ាងតិច​អោយបាន ៤ដង មុន​សំរាល ។ មុននឹង​បញ្ចប់ គ​ណះ​អធិបតី​បាន​ជូន វិញ្ញាបនបត្រ​បញ្ចាក់​ការសិក្សា និង ឃិត​សង្គ្រោះ​បឋម​ដល់​សាលារៀន និង សិក្ខាកាម​ទាំងអស់ សម្រាប់​បម្រើ​តាម​សហគមន៍​របស់ខ្លួន។

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ឧ​ត្ត​រ​មានជ័យ ផ្តល់ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅ​ភូមិ រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ

គ្រួសារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅ​ភូមិ រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ល្ងាច​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៥ បានទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត។ ក្នុង​ពិធី​ប្រគល់​អំណោយ​មនុស្សធម៌​នេះ លោក ហាំង ម៉េង ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បន្ទាយ​អំពិល​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​និង​ពាំនាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ពី​សំណាក់ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ។

ឆ្លើយតប​ជាមួយ​ទឹកចិត្ត​មនុស្សធម៌​នេះ​គ្រួសារ​សព​បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប និង​កក់ក្តៅ​នូវ​សណ្តាន​ចិត្ត​ចូលរួម​រំលែក​ទុក្ខ​របស់​កាកបាទក្រហម​កម្ពុជា និង​រដ្ឋអំណាច​គ្រប់លំដាប់​ថ្នាក់​ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ។

សូម​រំលឹក​ផងដែរ​ថា លោក ខា ឈន់ រស់នៅ​ភូមិ រុងរឿង ឃុំ​អំពិល​ស្រុក​បន្ទាយ​អំពិល​ត្រូវបាន​ស្លាប់​ដោយសារ​រន្ទះបាញ់​កាលពី​ល្ងាច​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៥វេលា​ម៉ោង​ជិត៥ល្ងាច នៅ​ជាយ​ភូមិ យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ក្នុងខណៈ​ពេលដែល​គាត់​កំពុង​ដឹក​ធ្យូង​ទៅ​លក់​ជាមួយ​បងថ្លៃ​ប្រុស។ពួកគាត់​ធ្វើដំណើរ​ក្នុងពេល​ដែលមាន​ភ្លៀង​ធ្លាក់ស្រិចៗ ដោយ​បងថ្លៃ​ជា​អ្នកបើកបរ រីឯ​រូបគាត់​ជា​អ្នកជិះ​ពីលើ​ធ្យូង។  

]អំណោយ​មនុស្សធម៌​ដែល​បានផ្តល់​ជូន​ក្នុងឱកាស​នោះ​រួមមានៈ អង្ករ៥០ គីឡូក្រាម      មី០១កេស      ត្រីខ ១០កំប៉ុង  មុង០១   សារុង០១  ភូ​យ០១ ក្រមា ០១      តង់០១ ថវិកា​ស្រុក៣២ម៉ឺន​រៀល និង​សាខា​កាកបាទក្រហម​ខេត្ត៨ម៉ឺន​រៀល សរុប ៤០ម៉ឺន​រៀល។

Fist Prev 153 154 155 156 157 Next Last