Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចូលរួម កម្មវិធី “ភ្នែកភ្លឺល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ដឹកនាំ​ដោយ​លោកជំទាវ ​ឡោក ខេង អនុប្រធាន គណៈកម្មាធិការសាខា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លឹប​យុវជន​កក្រក​ប្រចាំ​សាកល​វិទ្យាល័យ បានរៀបចំ​អបអរ​សាទរ កម្មវិធី “ភ្នែកភ្លឺល្អ កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍” ស្ថិតនៅក្នុង​សាល​ប្រជុំនៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយមាន​ការឧបត្ថម្ភពី ហាង វែនតាអាយឃែរ ក្រុមហ៊ុនកញ្ចក់វែនតាEssilor ប្រទេសបារាំង និងកម្មវិធី 2.5NVG ប្រទេសបារាំង ដែល​បាន​ជួយ​ដល់​និស្សិត​ចំនួន៤០៥នាក់ ទទួលបាន​វែនតា ទាំងដង និងកញ្ចក់​តំរូវតាម​ភ្នែក ក្នុងតម្លៃតែ២០០០០៛។

នៅក្នុង​ឱកាស​នោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​លើកឡើងពី​គោលបំណងសំខាន់​នៃ​កម្មវិធី គឺដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភ្នែកភ្លឺ​ល្អក្នុង​ពេល​បើកបរ និងបង្ហាញ​នូវទឹកចិត្ត​មនុស្សធម៌​ដើម្បីជួយ​ដល់​និសិ្សត ដែលពុំ មាន​លទ្ធភាព​ទិញវែន​តានៅតាម​ហាងដែល​មានតម្លៃខ្ពស់។

លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ឯកឧត្តម សកល​វិទ្យាធិការ ដែល​បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់ទី​តាំង សកល វិទ្យាល័យ និងក្លឹបយុវជន​កាកបាទ​ក្រហម​កម្ពុជា ប្រចាំ​សកល​វិទ្យាល័យ ​ព្រមទាំង​ក្រុមការងារ​សាខាកាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ ដែល​បាន ខិតខំ​រៀបចំ​កម្មវិធី​នេះឡើងក្នុង​គោលបំណង​លើកកម្ពស់​សុខភាពភ្នែក​របស់​ប្រជាជន និងចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជា។

 

 

សិស្សានុសិស្សក្រុងព្រះវិហារចូលរួមប្រឡងគំនូរកុមារ

នាព្រឹកថ្ងៃសៅរ៍ ទី ០៥ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រុម​ប្រតិបត្តិ​សាខាកាកបាទ​ក្រហមកម្ពុជា​សាខាខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកសាខា បានចុះផ្សព្វផ្សាយ ស្តីពីសកម្មភាព​ចម្រុះ​វិស័យ​របស់កាកបាទ​ក្រហមកម្ពុជា ​ជូនដល់ប្អូនៗ​សិស្សានុ​សិស្ស​ពីការប្រឡង​គំនូរ​កុមារ ​ចំនួន​សរុបចំនួន ៦២១នាក់ (ស្រី២៧៤នាក់) ក្នុង​នោះ​កុមារ​មកពី​សាលា​បឋមសិក្សា​ត្បែង​មានជ័យ ១៥៩នាក់ សាលា​បឋមសិក្សា​អនុវត្ត ៨០នាក់ សាលា​បឋម​សិក្សា​ហ៊ុនសែន ១៩៥នាក់ និង​សាលា​បឋម​សិក្សា​ស្ថាពរ ១៨៩នាក់ ដែល​ស្ថិតនៅ​ក្នុងក្រុង​ព្រះវិហារ​ ខេត្ត​ព្រះ​វិហារ។

 

គោលបំណងនៃ​ការផ្សព្វផ្សាយនេះ ​គឺដើម្បីឱ្យ​សិស្សានុសិស្ស​ចូលរួមក្នុង​ការប្រឡង​គំនូរកុមារ និងអបអរសាទរ​ទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៦ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃខាង​មុខ។

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិទួលភ្នៅ ឃុំប្រធាតុ ស្រុកអូរាំងឪ និង១ខ្នងទៀតមានទំហំ ៦មx៧ម ធ្វើពីឈើប្រក់​ក្បឿង​របស់ឈ្មោះ ណយ ណេត ភេទប្រុសអាយុ ៤៣ឆ្នាំ នៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ។

នាឱកាសនោះ ឯកឧត្តម​បាន​សម្តែងនូវ​ការអាណិត​អាសូរ​និង​ចូលរួម​សោកស្តាយ​ដែលអគ្គីភ័យ​បាន​បំផ្លាញផ្ទះ​ និងទ្រព្យ សម្បត្តិ​របស់បងប្អូន​ជាច្រើន​ដែលនេះ​ហាក់ដូចជា​ការចាប់ផ្តើម​កសាងជីវភាព​សារជាថ្មី​​​ ឯកឧត្តមបានសំណូមពរ​ធ្វើយ៉ាងណា​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ភ្លើងផ្សែង​ដោយមុន​នឹង​ធ្វើដំណើរ​ទៅណា​មកណា ​ត្រូវពិនិត្យ​ភ្លើង​ផ្សែង​ឱ្យបានល្អ​ ចៀសវាង​កុំ​អោយមាន​មហន្តរាយ​នេះកើត​ឡើងជាថ្មី

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺចែកអំណោយមនុស្សធម៏នៅស្រុកបសេដ្ឋ

ព្រឹកថ្ងៃទី 24 ខែ កុម្ភះ ឆ្នាំ 2016 បន្ទាប់ពីបាន​សំណេះសំណាល​និងផ្តល់ជូន​អណ្តូង​ទឹកស្អាត ដល់​ប្រជា​ពលរដ្ឋ នៅភូមិ​ត្រពាំងទាប ឃុំកក់​ ស្រុកបសេដ្ឋ រួចមក ឯកឧត្តម តុង សេង ប្រធាន​គណះកម្មាធិការ​សាខា រួម សហការី បានបន្ត​ចុះសួរសុខទុក្ខ និងចែក​អំណោយ​មនុស្សធម៏ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ នៅតាមផ្ទះ ចំនួន 20 គ្រួសារ ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ ។ ក្នុង1 គ្រួសារទទួលបាន : អង្ករ 25 kg, ត្រីខ 10កំប៉ុង ; ទឹកត្រី​ទឹកស៊ីអ៊ីវ 1យួរ ; មី1 កេស នំ1ធុង ; ទឹកដោះគោខាប់1 កំប៉ុង ; ប្រេងឆា 1ដប និង ថវិកា 20,000 រៀល ។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះសាកសួរសុខទុក្ខស្រ្តីជាមាតា ទារក និងកុមារ នៅមន្ទីរពេទ្យ

នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០១៦ លោកជំទាវ ចឹក ហេង ប្រធាន​គណកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ​ និង​នាំយកអំណោយ​មនុស្សធម៌ ​មកចែកជូន​បងប្អូន​ស្រ្តីជា ​មាតា ទារក និងកុមារ​ ដែល​កំពុងសម្រាក​ពិនិត្យ​ព្យបាលនៅ​មន្ទីរពេទ្យ​បង្អែក ១៦ មករា ​ក្នុងទីរួមខេត្ត​ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ​ទារក និង​កុមារ ថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០១៦ ​។

មានមតិសំណេះសំណាល​ជាមួយស្ត្រី​ជាមាតា ទារក និងកុមារ នៅពេលនោះ​ លោកជំទាវ ​ចឹក ហេង បាន ពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ ​និងសាកសួរសុខទុក្ខ ​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ ​ក្រហម​កម្ពុជា ​ដែលជានិច្ចជាកាល​សម្តេច​តែងតែគិតគូរ​យកចិត្តទុកដាក់​ ដល់បងប្អូនស្ត្រី​ជាមាតា ទារក ​និងកុមារ កម្ពុជាយើង ​ដោយ​មិនប្រកាន់​ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​ឡើយ ហើយក្នុង​ឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានចេញ​ជាសារលិខិត​មួយ ក្នុងគោលបំណង​លើកកម្ពស់ ​អោយកាន់តែ​ប្រសើរថែម​ទៀត ដល់​សុខភាព​មាតា ទារក និងកុមារ ​ដែលកន្លងមក​ក្រោមការយកចិត្តទុក្ខដាក់​យ៉ាងសកម្ម​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការ លុបបំបាត់​ជម្ងឺកញ្ជ្រឹល និងជម្ងឺតេតាណូស​ដល់មាតា និងទារក ធ្វើអោយ​អត្រាមរណៈភាព​របស់មាតា ​បានថយចុះ​ប្រមាណជា ៤៤% និង​អត្រាមរណៈភាព​កុមារ​អាយុក្រោម ៥ឆ្នាំ បានថយចុះ​ប្រមាណ ៥៣% នៅក្នុងឆ្នាំ​២០១៥ កន្លង មក ។

ដោយក្តីគោរព ​និងស្រលាញ់ដល់បងប្អូនស្ត្រីជា​មាតា ទារក និងកុមារ សម្តេចប្រធាន​បានណែនាំ​ដល់គ្រប់ ​បណ្តាសាខា​គ្រប់រាជធានី ខេត្ត ​ក្នុងឱកាស​ទិវាជាតិសុខភាពមាតា ទារក និងកុមារ​ ២១ កុម្ភះ​ ត្រូវចុះសាកសួរ​សុខទុក្ខ ដល់កន្លែង​មាតា ទារក និង​កុមារ ដែលកំពុង​មានជម្ងឺសម្រាក​តាមមន្ទីរពេទ្យ​នានា បន្ថែមពី​សកម្មភាព ដែល​សាខាបាន នឹង​កំពុងអនុវត្ត លើវិស័យមនុស្សធម៌​ជាប់ជាប្រចាំ ក្នុងរយៈកាល​កន្លងមក ។

ជាចុងក្រោយ ​លោកជំទាវ ចឹក ហេងបាន​សំណូមពរ​ដល់បងប្អូន​ក្រុមគ្រួសារ និងស្ត្រីជាមាតា ទារក និង កុមារ ទាំងអស់ ​ជាពិសេសបងប្អូនស្ត្រី​ដែលមានផ្ទៃពោះ​ សូមមេត្តា មកពិនិត្យសុខភាព​របស់ខ្លួន​អោយបាន​ញឹកញាប់ នៅតាម​មណ្ឌល​សុខភាព ដែលនៅជិត​មូលដ្ឋាន​របស់ខ្លួន ដោយមិនចាំបាច់​រង់ចាំពេល​មានជម្ងឺ​ធ្ងន់ទើប​បានមកពិនិត្យ​នៅឡើយ ហើយ​ម្យ៉ាងទៀត ចំពោះ​បងប្អូនដែលកំពុង​មាន​ជម្ងឺសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ សូមមេត្តាយកចិត្ត​ទុកដាក់​អនុវត្ត​អោយបាន​ត្រឹមត្រូវតាមវេជ្ជបញ្ជា​របស់គ្រូពេទ្យ​ដើម្បីរហ័ស​ជាសះស្បើយ​វិលត្រឡប់​ទៅមូលដ្ឋាន របស់​យើង​វិញ ។

អំណោយដែល​បានយក​មកចែកជូនដល់​បងប្អូនស្ត្រីដែលមាន​ផ្ទៃពោះជិតគ្រប់ខែ ស្ត្រីដែល​ទើបសម្រាលកូន និងកំពុងមានជម្ងឺចំនួន ១៤នាក់ ក្នុងមួយនាក់ៗទទួលបានខោអាវទារក ២កប្លេ ស្រោមដៃ ស្រោមជើង ២គូ កូនកន្សែង ១ , មួក ១ , ពូក ១ឈុត , មុងគ្រប ១ និងថវិកា ៥ម៉ឺនរៀល ៕

Fist Prev 140 141 142 143 144 Next Last