Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

កិច្ចប្រជុំការងារយុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខា​កក្រក​រាជធានី​ភ្នំពេញ៖ ​នាព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦នេះ ​នៅ​ទីស្នាក់ការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​រាជធានីភ្នំពេញ ​បាន​រៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ការងារ​យុវជន ​ក្រោមវត្តមាន​ លោក គ្រួច សាមឿន​ នាយក​ប្រតិបត្តិ​សាខា ​និងមានការ​អញ្ជើញ​ចូលរួម​ពីលោក​ លោកស្រី​ជាទីប្រឹក្សា​យុវជន​កាកបាទ​ក្រហម​កម្ពុជា ​មកពី​២៣សាលា ​សរុប​ចំនួន​៤៦នាក់។

កិច្ចប្រជុំ​នេះមាន​គោលបំណង​៖
១-ការពង្រឹង​យុវជន​កាកបាទ​ក្រហម​កម្ពុជា
២-ការពង្រឹង​ក្លឹបយុវជន​តាមសាលា
៣-ពង្រឹង​ការងារ​ចុះអប់រំ​សុវត្ថិភាព​ចរាចរណ៍។

ពិធីប្រកាសសមាសភាពអនុសាខាស្រុកវើនសៃ ខេត្តរតនគីរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​រតនគិរី ​បាន​ចុះប្រកាស​ទទួល​ស្គាល់​ប្រធាន អនុប្រធាន​កិត្តិយស ​គណៈកម្មាធិការ​អនុសាខា ​និង​ក្រុម​កាកបាទ​ក្រហម​ឃុំ ចំនួន ៩ ឃុំ នៃស្រុក​វើនសៃ​ ដែលមាន​អ្នកចូលរួម​ចំនួន ៤៥ នាក់​ ក្រោម​អធិបតីភាព​ឯកឧត្តម លី វិន្ទ ​អនុ​ប្រធាន​គណៈកម្មាធិការ​សាខា។

 

ឆ្លៀតឱកាសនោះ​ឯកឧត្តម ​បានអំពាវនាវ​រកមូលនិធិ ​ជូន​អនុសាខា​បាន​ចំនួន ១ លាន​រៀល​ផងដែរ​។

 

ឯកឧត្តម ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​មានសង្ឃឹម​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​ចូលរួម​ និង​ជ្រះថ្លា​របស់​អស់លោក​ទាំងអស់ ​ក្នុងនាម​ជាតំណាង​អនុសាខា​ ក្រុមកាកបាទ​ក្រហម​កម្ពុជា ​នឹង​ខិតខំ​បំពេញ​ការងារ​មនុស្សធម៌​បានល្អ​ និងជាទីពឹង​របស់​ប្រជាពលរដ្ឋ៕

 

“ កាកបាទ​ក្រហម​កម្ពុជា មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗគ្នា ”

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកអំណោយ ដល់ជនរងគ្រោះដោយអគ្គិភ័យ

សាខាកក្រកខេត្តព្រះសីហនុ៖ នៅរសៀល​ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ដឹកនាំដោយ ​លោក គាំ សុខុម ​នាយករងសាខា ​និង​អនុសាខា​ស្រុកព្រៃនប់​ បានចុះ​សួរសុខទុក្ខ ​និងនាំ​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ ១គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅវេលា​ម៉ោង២ និង៣០នាទី នៅភូមិ​បឹងវែង​ ឃុំវាលរេញ ​ស្រុកព្រៃនប់​។


ក្នុងឱកាស​នោះដែរ​ លោកនាយករង​សាខា ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​ប្រធាន​គណៈកម្មាធិការ​សាខា ​និងចូលរួម​សោកស្តាយ​នូវ​ឧបទ្ទវហេតុនេះ។ លោកបាន​លើកទឹកចិត្ត ​និង​សំណូម​ពរដល់​ជនរងគ្រោះ​សូមកុំ​អស់សង្ឃឹម ​និងខិតខំ​ប្រឹងប្រែង​ ប្រកបរបរ​ទទួលទាន ​ដើម្បី​ស្តារជីវភាព​ឡើងវិញ។


អំណោយ​រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ឃីត ១( មុង១ ភួយ១ ក្រមា១ សារុង១) តង់ ១ កន្ទេល ១ និងថវិកា ១០០.០០០រៀល ។

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញចូលរួម ផ្តល់ឈាមដើម្បីសង្រ្គោះជីវិត

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦​ ក្លឹប​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ ប្រចាំ​សាកលវិទ្យាល័យជាតិ​គ្រប់គ្រង​ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ​និងក្រុមហ៊ុន​ផលិតទឹកបរិសុទ្ធ​វីតាល់ ​បានប្រារព្ធ​យុទ្ធនា​ការបរិច្ចាគឈាម​ ក្រោមប្រធានបទ​ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ​ក្រោមអធិបតីភាព​ លោក គួច ចំរើន​ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌដូនពេញ​ និងអញ្ជើញ​ចូលរួមពី ​សមាជិក ​សមាជិកា​អនុសាខា​ អ្នកស្មគ្រ័ចិត្ត​ យុវជនកាកបាទក្រហម​ លោកគ្រូ​អ្នកគ្រូ​ ប្អូនៗនិស្សិត​ ប្រជាពលរដ្ឋ ​យ៉ាងច្រើនកុះករ​ដែលស្មគ្រ័ចិត្ត​អញ្ជើញ​មកបរិច្ចាគឈាម​ ដែលប្រព្រឹត្តទៅ​នៅបរិវេណ​សាកល​វិទ្យាល័យជាតិ​គ្រប់គ្រង។

 

គោលបំណង​នៃយុទ្ធនាការ​បរិច្ចាគឈាម​នេះ គឺចង់បង្ហាញ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​យើងចេះ​ចូលរួម​ក្នុងការងារ​សង្គម ​និងចេះចែករំលែក​នូវអំពើល្អ​ឱ្យគ្នាទៅវិញ​ទៅមក ​ហើយការបរិច្ចាគ​ឈាមនេះ​ គឺមានសារៈសំខាន់ណាស់​សម្រាប់​មនុស្សគ្រប់រូប​ នៅពេលណា​ដែលបងប្អូន​ប្រជាពលរដ្ឋ​ជួបគ្រោះថ្នាក់​ដោយប្រការផ្សេងៗ​ដូចជា៖ ការវះកាត់ ស្ត្រីឆ្លងទន្លេ គ្រោះថ្នាក់​ចររាចរណ៍។ ល។ គឺឈាម​ដែលបងប្អូន​បានបរិច្ចាគ​នេះហើយ អាចយក​ទៅជួយ​សង្គ្រោះអាយុជីវិត​ពួកគាត់​ឲ្យរួចផុតពី​សេចក្តីស្លាប់បាន។

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទក្រហម​ កម្ពុជា​ខេត្តប៉ៃលិន ​បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន៣១គ្រួសារ​ ដែលរងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ​នៅក្នុងសង្កាត់​ទួលល្វា សង្កាត់បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

 

លោកជំទាវ បាន ស្រីមុំ ​ប្រធានគណៈកម្មាធិការសាខា ​បានសំដែងការ​សោកស្តាយ​ និងអំពាវនាវឱ្យ​បងប្អូន​ងអស់ក្នុងខេត្ត ​មានការប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់ខ្លួន​និងក្រុមគ្រួសារ​ព្រោះថា​នៅក្នុងរដូវនេះ​មានការប្រែប្រួល​អាកាសធាតុ​ពេលភ្លៀង​មានរន្ទះ ​និង​ខ្យល់កន្ត្រាក់​មកជា​មួយផង។

 

អំណោយមនុស្សធម៌​ក្នុងមួយ​គ្រួសារ​ទទួលបាន ៖
អង្ករ៣០គីឡូក្រាម, មី ៣កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ឃីត១មាន ( មុង ភួយ ក្រមា សារុង តង់១ ) និងថវិកាមួយចំនួន។
គ្រួសាររងគ្រោះ​ធ្ងន់ ២គ្រួសារ​ដែលរលំផ្ទះ​ទាំងស្រុង​ទទួល​បានបន្ថែម ​ក្នុងមួយគ្រួសារៗ ​ស័ង្កសី២៨សន្លឹក​ ហើយ​ប្រធានកិត្តិយស​សាខា​ និង​ក្រុមការងារ​ជួយ​ជួសជុល​ សាងសង់ផ្ទះ​ទាំង២ខ្នង ជូន​ប្រជាពលរដ្ឋ ​ទាំ២គ្រួសារ​ ដើម្បី​សម្រួល​ទុក្ខលំបាក៕

 

Fist Prev 137 138 139 140 141 Next Last