Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យចែកអំណោយមនុស្សធម៌ ជូនជនរងគ្រោះដោយ ខ្យល់កន្រ្តាក់

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តឧត្តរមានជ័យ​ ដឹកនាំ​ដោយ​ ឯកឧត្តម ​ស ថាវី ​ប្រធាន​កិត្តិយស​សាខា ​បានអញ្ជើញ​ចូលរួម​ផ្តល់​អំណោយ​មនុស្សធម៌​ដល់ប្រជាពលរដ្ឋ ​៤៨គ្រួសារ ​ដែលរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១៨ម្សិលម៉ិញ​នេះ នៅក្នុង​៥ភូមិ នៃស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ។

 

ក្នុងឱកាសនោះ ​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា ​បាន នាំ​យកនូវ​ការផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទីកន្លែង ​ជាក់ស្តែង ​ដូចជា​ថ្ងៃនេះ​ បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពីការ​ខូចខាត​ផ្ទះសំបែង​ និងទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្យល់កន្ត្រាក់​កាលពី​ព្រលប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦​ នៅស្រុក​ត្រពាំងប្រាសាទ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ បានចាត់ចែង​ឲ្យក្រុម​ការងារ​កាកបាទក្រហម​ខេត្ត​ឧត្តរមានជ័យ ​ចុះសួរ​សុខទុក្ខ​ និងនាំ​អំណោយ​មកជូន​ប្រជាពលរដ្ឋ​រង គ្រោះ​តែម្តង។

 

ឯកឧត្តម​ ក៏បាន​ជម្រាប​ជូនប្រជាពលរដ្ឋ​អំពីការ​ព្យាករណ៍​អាកាសធាតុ ​របស់​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​ ដែលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ខេត្ត-ក្រុង​មួយចំនួន ​នឹង​រងឥទ្ធិពល​ដោយ​ខ្យល់កន្ត្រាក់​ ផ្គរ រន្ទះ ក្នុងនោះ​ខេត្តឧត្តរមានជ័យ​ នឹងទទួល​នូវបាតុភូត​ធម្មជាតិ​នេះដែរ ​ព្រមទាំង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងខេត្ត ត្រូវមាន​ការប្រុងប្រយត្ន័​ខ្ពស់។

 

អំណោយ​ដែលបាន​ផ្តល់ជូន​ក្នុង១ខ្នងផ្ទះរួមមាន ៖ អង្ករ៣០គ.ក មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ភួយ១ ក្រមា១ ទឹកស៊ីអ៊ិវ១យួរ (កៅស៊ូតង់១ចំពោះអ្នកធ្ងន់ធ្ងរ) និងថវិកា៥ម៉ឺនរៀល។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយមនុស្សធម៌ ជូនជនរងគ្រោះដោយខ្យល់កន្រ្តាក់

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប ​ដឹកនាំ​ដោយ ​លោក ស៊ុំ សំអន ​នាយក​សាខា ​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ​ដោយ ​ខ្យល់កន្រ្តាក់​កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ ​ចំនួន ២៦គ្រួសារ ​( ប៉ះពាល់​ធ្ងន់ធ្ងរ ២៦ខ្នង) នៅមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេជោ​ ហ៊ុន សែន ​គូលែន ៣១៧ ឃុំបាល្ល័ង្ក ​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប។

 

មានប្រសាសន៍​ក្នុង​ឱកាសនោះដែរ លោក​នាយក​សាខា​ បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ការខាតបង់​នូវ ផ្ទះសំបែង​ ទ្រព្យសម្បត្តិ ​និងសូមឱ្យ​បងប្អូន​កុំអស់​សង្ឃឹម​ត្រូវ​ព្យាយាម​ប្រកប​របរ​សុច្ចរិត​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​បន្តទៀត។

 

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​ក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១កន្ទេល១ ចាន៥ ស្លាបព្រា៥ ឆ្នាំ១ មី១កេស ទឹកត្រី១យួរ និងអង្ករ២៥ គីឡូក្រាម ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចូលរួមសម្អាតបរិស្ថាន

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦​ យុវជន​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​ចំនួន ៣២នាក់ ​សហការ​ជាមួយ​ មន្រ្តី្ត​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន ២៥នាក់ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ចំនួន២៣នាក់ ​បាន​ចូលរួម​សម្អាត​បរិស្ថាន​ និង អនាម័យ​ក្រុង​ស្ទឹងត្រែង​ក្រោយ​ពេល​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ចាប់ពី​សួនច្បារ​មុខ​សាលាខេត្ត​រហូត​ដល់​សួន​ច្បារ​មាត់​ទន្លេ។

 

សកម្មភាពនេះ​ធ្វើឡើង​ក្នុងគោលបំណង​ រួមគ្នា​សម្អាតក្រុង​សំដៅ​ឱ្យមាន​សោភ័ណភាព​ល្អ​ មាន​អនាម័យ​ត្រឹមត្រូវ ​និងជា​ការដាស់​អារម្មណ៍​ដល់ប្រជាជន​ឱ្យចូលរួម​សម្អាត ​ហើយ​ក៏ជាការ​ទាក់ទាញ​អារម្មណ៍ និងការផ្លាស់ប្តូរ​ឥរិយាបទ ​ពីការ​ចោលសំរាម​ទីសាធារណៈ​មកដាក់​ទីកន្លែង​ត្រឹមត្រូវ​ផងដែរ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយដល់ ជនរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្ត​បន្ទាយមានជ័យ​៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តបន្ទាយមានជ័យ ​ដឹកនាំដោយ​ ឯកឧត្តម លី សារី ​ប្រធាន​គណៈកម្មាធិការ​សាខា​ រួម​ដំណើរ​ជាមួយ ​សមាជិក ​សមាជិកា​សាខា​ និង​មន្ត្រី​ប្រតិបត្តិ​សាខា​ អនុសាខា​ បាន​ចុះសួរសុខទុក្ខ​ និង​ចែក​អំណោយ​មនុស្សធម៌ ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ចំនួន២២គ្រួសារ​ ក្នុងភូមិ​ចំនួន៣ ឃុំប្រាសាទ​ ស្រុកព្រះនេត្រព្រះ​ កាលពីល្ងាច ថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៦។


ក្នុងមួយ​គ្រួសារ​ទទួល​បាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ៥កំប៉ុង ទឹកស៊ីវ ១យួរ និងទឹកត្រី១យួរ ប្រេងឆា១ដប និងឃីត១ (សារុង មុង ភួយ ក្រមា)។ ដោយឡែក​គ្រួសារ ខូចខាត​ផ្ទះធ្ងន់ធ្ងរ​ចំនួន៤គ្រួសារ​ថែមជូន​តង់ប្លាស្ទីក១។

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចែកអំណោយដល់ជនរងគ្រោះ ដោយខ្យល់កន្ត្រាក់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តពោធិ៍សាត់ ​ដឹកនាំ​ដោយ​ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ​ប្រធាន​កិត្តិយស​សាខា ​បាន​ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​រលំផ្ទះ​ចំនួន ៧គ្រួសារ​ និងគ្រួសារ​ក្រីក្រ​ចំនួន ៣គ្រួសារ​ នៅ​ភូមិក្បាលឈើពុក​ ឃុំស្យា ​ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។

 

ក្នុងឱកាសនោះ​ ឯកឧត្តម​ប្រធាន​កិត្តិយសសាខា​ បានពាំនាំ​ការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ និងសម្តែង​ការសោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើតមាន​ចំពោះបងប្អូន​ និង​សូមមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា។

 

អំណោយមនុស្សធម៌​ដែលបាន​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ទាំង ៧គ្រួសារ ​ក្នុងមួយ​គ្រួសារៗ​ទទួល​បាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ (មុង ភួយ សារុង ក្រម៉ា) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០០,០០០រៀល។ ដោយឡែក គ្រួសារក្រីក្រ ៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ (មុង ភួយ សារុង ក្រម៉ា) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥០,០០០រៀល។

 

ជាមួយគ្នានោះ​ ឯកឧត្តម ខូយ រីដា​ប្រធាន​គណៈកម្មាធិការ​សាខា​ ចុះសួរសុខទុក្ខ​លោកតា​ សាន ស៊ុង អាយុ ៧៧ឆ្នាំ​ ជាចាស់គ្មាន​ទីពឹង​ រស់នៅ​ភូមិវាល​ ឃុំស្រែស្តុក ស្រុកកណ្តៀង​ និងនាំ​យក​អំណោយ​មនុស្សធម៌​ជូនលោកតា​ រួមមាន​ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស និងថវិកា ២០០,០០០រៀល៕

 

Fist Prev 134 135 136 137 138 Next Last