Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជលគីរី ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម​ អ៊ុន សំអុល​ ប្រធាន​គណៈកម្មាធិការសាខា​ បាន​ចុះសួរសុខទុក្ខ​ និង​បាននាំយក​អំណោយ​មនុស្សធម៌ ​មកចែកជូន​គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្ទាក់​របើក​ដំបូលផ្ទះ ​និងរលំដួល​ដល់ដី ​សរុបចំនួន ២៣គ្រួសារ​ នៅភូមិឫស្សីដង្កួច​​ឃុំជលសា ​ស្រុកជលគិរី។

 

​អំណោយ​ដែលបាន​ផ្តល់ជូនគ្រួសារ​នីមួយៗ​ទទួលបាន​ ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)។ ដោយឡែក អ្នកផ្ទះរលំដួលដល់ដី ២គ្រួសារ ទទួលបានតង់មួយ និងថវិកា ៥ម៉ឺនរៀលបន្ថែម៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផ្តល់រង្វាន់ ជ័យលាភីដល់កុមារប្រឡងគំនូរ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នេះ សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំ​ដោយ លោកស្រី​ អ៊ុក មាសសូលីណា​ នាយិកា​សាខា ​បានអញ្ជើញ​ផ្តល់រង្វាន់​ ជូនដល់​កុមារដែល​ទទួលបាន​ជ័យលាភី​នៃការ​ប្រឡងគំនូរ​ចម្រុះវិស័យ​កាកបាទ​ក្រហម​កម្ពុជា​ នៅសាលា​បឋម​សិក្សា​បុញ្ញខេត្តារាម ​ដែលក្នុង​នោះ កុមារ​ដែលជាប់​ចំណាត់ថ្នាក់១​ និងលេខ៣​មកពីសាលា​បឋមសិក្សា​បុញ្ញខេត្តារាម ​និងលេខ២ មកពី​សាលា​បឋមសិក្សា​រោងដំរី។

 

រង្វាន់ដែល​បានផ្តល់​ជូនរួមមាន​៖ សម្ភារ:សិក្សា និងសម្ភារ: សម្រាប់គូរគំនូរ ម្នាក់មួយសម្រាប់ និងថវិកា លេខ១: ៥០,០០០រៀល លេខ២: ៤០,០០០រៀល និងលេខ៣: ៣០,០០០រៀល។ ដោយឡែក លោកស្រី​នាយិកាសាខា​ ក៏បានជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ ជូនប្អូនកុមារ​ដែលមិនបាន​ជាប់ចំណាត់ថ្នាក់ ​ចំនួន ៧នាក់ ក្នុងម្នាក់ៗ សៀវភៅសរសេរ ២ក្បាល បុិច ២ដើម និង​ថវិកា ៥,០០០រៀលផងដែរ៕

 

អនុកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចែកអំណោយចាស់ជរាគ្មានទីពឹង

នាល្ងាចថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦នេះ​ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ​ដឹកនាំដោយ ​លោក ឌី រ័ត្នខេមរុន ​ប្រធានគណៈកម្មាធិការ​អនុសាខា បាន​ចុះសាកសួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ទៅផ្តល់ជូន​ដល់ចាស់ជរា​គ្មានទីពឹង ​ប្រជាពលរដ្ឋមាន​ជីវភាព​ខ្វះខាតចំនួន​១០គ្រួសារ​ មកពី៨ភូមិ​ស្ថិតក្នុង​សង្កាត់ចាក់អង្រែក្រោម​ ។

 

ទន្ទឹមនឹង​ការពាំនាំនូវ​សេចក្តីផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ជូនដល់គ្រួសារ​ទាំងអស់​ លោកប្រធាន​គណៈកម្មាធិការអនុសាខា ​ក៏សូមឲ្យ​យកចិត្តទុកដាក់​គិតគូរ​ពីសុខភាព ​រក្សាឲ្យ​បាននូវ​អនាម័យ​ទាំងការរស់​នៅ និងការហូបចុក ​ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗមកបៀតបៀន​ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្តល់ជូន​ក្នុង១គ្រួសារៗ​ទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ ឃីត១មាន(មុង១ ភួយ១ ក្រមា១ សារុង១ ) និងថវិកាចំនួន ៤០.០០០រៀល៕

 

អនុកាកបាទក្រហមកម្ពុជាស្រុកគូលេន ចែកអំណោយគ្រួសាររងគ្រោះដោយអគ្គិភ័យ

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៦​នេះ​អនុសាខា​កាក បាទ​ក្រហមកម្ពុជា​ស្រុកគូលែន​ដឹកនាំដោយ​ លោក ថោង ប៊ុនធាង ​ប្រធាន​គណៈកម្មាធិការអនុសាខា​បាននាំយក​អំណោយ​មនុស្សធម៌​ចំនួន១ គ្រួសារ​ ផ្តល់ជូន​គ្រួសារ​រង គ្រោះ​ដែល​បណ្តាល​មកពី​ភ្លើងឆេះ​ផ្ទះកាលពី​ល្ងាច​ថ្ងៃទី ២២ ខែ ​ឧសភា ២០១៦ ​នៅភូមិក្របៅ ​ឃុំ​គូលែនត្បូង ​ស្រុកគូលែន ​ខេត្តព្រះវិហារ​។


ក្នុងឱកាស​នោះ​លោក​ ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់​ទ្រព្យសម្បត្តិ​ និង​ផ្តាំផ្ញើ​សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។


ជាមួយគ្នា​នោះអនុសាខា​បាននាំ​យក​អំណោយ​រួមមាន៖ អង្ករ ២៥ គីឡូ មី ១កេស ត្រីខ១ យួរ ទឹកស៊ីអីុវ១យួរ ខោអាវ ២កញ្ចប់ និងថវិកា ១០០,០០០រៀល។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតចែកអំណោយគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តកំពត​ ដឹកនាំ​ដោយ ​ឯកឧត្តម ចាន់ ចេស្តា​ ប្រធាន​កិត្តិយស​សាខា ​បាននាំ​យកអំណោយ​មនុស្សធម៌​ទៅចែក​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​ខ្យល់កន្ត្រាក់​ ចំនួន១៥គ្រួសារ​ មកពី ៤ ភូមិ ​នៃឃុំស្រែចែង​ និងឃុំស្រែក្នុង​ នៅស្រុកជុំគិរី។

អំណោយ​ដែលចែក​ជូនរួម​មានក្នុង​មួយគ្រួសារ​ទទួលបាន ៖ អង្ករ៣០គក្រ មី១កេស ត្រីខ ១០កំប៉ុង មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក ​គ្រួសារ​រលំទាំងស្រុង ​២គ្រួសារ ឧបត្ថម្ភ​បន្ថែម​កៅស៊ូតង់ ១ដុំ‌ និងថវិកា ១០ម៉ឺនរៀល៕

 

Fist Prev 132 133 134 135 136 Next Last