Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

យុទ្ធនាការសុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦ ​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បាន​សហការ​ជាមួយ ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន៩៦នាក់ (ស្រី៤៨នាក់) ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ តាមទីតាំងភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន៤កន្លែង​ក្នុងក្រុងសៀមរាប​ មានស្តុប​សុខា កោះកេរ្តិ៍ គ្រួស ​និងស្តុប​សារមន្ទីរជាតិអង្គរ ​។

 

យុទ្ធនាការ​នេះមានគោលបំណង​ អបអរសាទរ​ព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព ​សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ព្រះប្រធាន​កិត្តិយស​កាកបាទក្រហមកម្ពុជា​ និងចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈការ​ផ្សព្វផ្សាយ​ចែកខិត​ប័ណ្ណ និងសៀវភៅ​ស្តីពីកអនុក្រិត​ផាកពិន័យអន្តរការ​នៃច្បាប់ចរាចរណ៍​ផ្លូវគោក​ដល់សាធារណៈជន​ដែលប្រើប្រាស់​ផ្លូវថ្នល់​ក្នុងខេត្ត​សៀមរាប។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន យកអំណោយមនុស្សធម៌ ជូនគ្រួសារ ទីទ័លក្រ

នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦ នេះ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តប៉ៃលិន​ លោក សូ កង ​នាយក​សាខា​ បានចុះ​សួរសុខទុក្ខ​ បាន​នាំយក​អំណោយ​មនុស្សធម៌ ​ទៅផ្តល់​ជូនគ្រួសារ​ ទីទ័លក្រ ​ឈ្មោះ ហីុ សំណាង ​អាយុ ៦០ឆ្នាំ ជាបុរស​ពោះម៉ាយ ​និងមានជំងឺ​ប្រចាំកាយ​ និងមានកូន ៤នាក់។

 

នាឱកាសនោះ​ លោកនាយកសាខា បានមានប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​ជានិច្ចកាល​ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ដែលជួប​ការលំបាក​គ្រប់ពេលវេលា​ ទោះបីកាល:ទេស:​ណាក៏ដោយ​ ឲ្យតែមាន​ការលំបាក​គឺមាន​កាកបាទបាទក្រហម​កម្ពុជា​គ្រប់ពេលវេលា​។

 

លោក ក៏បានណែនាំ​ដល់ក្រុមគ្រួសារ​ជួបការ​ខ្វះខាត​ឲ្យចេះថែទាំ​សុខភាព ប្រឹងប្រែង​ប្រកបការងារ​ដើម្បី​ចិញ្ចឹមជីវិត​បន្តទៅទៀត។

អំណោយ​មនុស្សធម៌​ដែលបាន​ផ្តល់​ជូនរួមមាន៖ អង្ករ៣០គ.ក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤យួរ និងថវិកា ៥ម៉ឺនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវយកអំណោយមនុស្សធម៍ជូនដល់ប្រជាពលរដ្ឋរលំផ្ទះ

ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ លោក យឹម ច័ន្ទថន ​នាយកសាខា ​កាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ ​និងមន្ត្រី​ប្រតិបត្តិ​សាខា​ អនុសាខាស្រុក ​បាន​ចុះសួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៍​ របស់សាខា​ទៅជនក្រុមគ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​រងគ្រោះ​ដោយរន្ទះបាញ់​ស្លាប់២នាក់ ​ក្នុង ២គ្រួសារ ផ្សេងគ្នា ​នៅភូមិជ្រយ​ និង​ប្រជាពលរដ្ឋ​រលំផ្ទះ​ ៣គ្រួសារ​ នៅភូមិសំរោង ឃុំ ចំប៉ា ស្រុក ព្រៃកប្បាស ខេត្តតាកែវ ដែល​ករណីរងគ្រោះ​កើតឡើង​កាលពីល្ងាច​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៦ ។

 

លោក​នាយក​សាខា ក៏បាន​អំពាវនាវ​ឲ្យ ប្រជាជន​នៅក្នុង​មូលដ្ឋាន បង្កើនការ​ប្រុងប្រយ័ត្ន​ពេលមាន​ភ្លៀង និង នៅពេល​សាងសង់​ផ្ទះត្រូវមាន​គ្រឹះរឹងមាំ ​ដែលអាច​ទប់ទល់​នឹងខ្យល់កន្រ្តាក់​បាន។​


អំណោយ​ដែលផ្តល់​ជូនរួមមាន ៈ អង្ករ ២៥ គីឡូក្រាម កន្ទេល ១ មុង ១ ភួយ ១ សារុង ១
ក្រម៉ា ១ តង់ធំ ១ ទឹកក្រូច ១កេស ទឹកបរិសុទ្ធ ១កេស និងថវិកាមួយ​ចំនួនទៀត

សាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយដល់ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់

នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦ នេះ ​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ ដឹកនាំដោយ​ ឯកឧត្តម នូ ផល្លា​ អនុប្រធាន​កិត្តិយស​សាខា​ បានចុះ​សួរសុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​ ផ្ដល់ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤៤ គ្រួសារ​ ដែលរងគ្រោះ​ដោយខ្យល់កន្ត្រាក់​ (រលំ៧ខ្នង និងរបើក ៣៥ខ្នង និងរន្ទះបាញ់របួស២នាក់ ) កាលពីរសៀល​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦​ម្សិលមិញ​ មកពី ៧ភូមិ នៃសង្កាត់ជ្រាវ និង១ភូមិ នៃសង្កាត់សៀមរាប ក្នុងក្រុង​សៀមរាប។

 

មានប្រសាសន៍​ក្នុងឱកាសនោះ​ ឯកឧត្តម​អនុប្រធាន​កិត្តិយសសាខា​ ក៏បានសំដែង​នូវការសោកស្តាយ​អាណិតអាសូរ​ ចំពោះបងប្អូន​ដែលទទួលរងគ្រោះ​ដោយគ្រោះធម្មជាតិ​នឹកស្មាន​មិនដល់​នៃការវិនាសកម្ម​ដែលធ្វើឲ្យ​បាត់បង់​ ខូចខាតផ្ទះសម្បែង​ របស់បងប្អូន​ដែលបានខិតខំ​កសាង​នូវជីវភាព​របស់ខ្លួន ហើយលោកជំទាវ​ក៏បានបន្ត​ សូមបងប្អូន​កុំអស់សង្ឃឹម​ត្រូវតស៊ូ​បន្តទៀតដើម្បី ​ជីវភាព​ក្រុមគ្រួសារ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្ដល់ជូន​ដល់ក្រុមគ្រួសារ​រងគ្រោះ​នាពេលនេះ​មាន៖ គ្រួសារ​រលំផ្ទះទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ស័ង្កសី ១០សន្លឹក និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារ​ប៉ះពាល់ធ្ងន់ធ្ងរ​ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម តង់កៅស៊ូ១ និងថវិកា​ចំនួន៣ម៉ឺនរៀល។ ឯអ្នករបួស​ទទួលបាន អង្ករ ២៥គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕

សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសាងសង់ជូនប្រជាពលរដ្ឋទីទ័លក្រ

កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦​ ក្រុមប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ​ ដឹកនាំដោយ​ ឯកឧត្តម យុង គឹមហ៊ាន​ នាយកសាខា​ បានចុះពិនិត្យ​ ការសាងសង់​ផ្ទះទំហំ ​៤ម៉ែត្រ x ៥ម៉ែត្រ​ ធ្វើពី​ឈើ​ប្រក់ស័ង្កសី​ ជូនគ្រួសារ​លោក ដាំ ខន​ ដែលត្រូវ​ភ្លើងឆេះ​កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ​កន្លងមក ​ហើយមាន​ជីវភាព​ខ្វះខាត​ នៅភូមិ​ធម្មជាតិ​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ​ ឯកឧត្តម​នាយកសាខា​ បានឲ្យ​អ្នកម៉ៅ​ការសាងសង់​ធ្វើការ​កែលម្អ​បង្អួច​ និង​លាបថ្នាំ​ជណ្តើរ​បន្ថែមទៀត​ និងបានប្រគល់​ថវិកា៥០% ចុងក្រោយ​ជូន​អ្នកម៉ៅការ។

សូមបញ្ជាក់​ផងដែរថាៈ​ សម្រាប់​ខេត្តព្រះវិហារ ​នេះជាផ្ទះទី ១០​ ហើយដែល​កាកបាទក្រហម​កម្ពុជា ​បានសាងសង់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រខ្វះខាត៕

 

Fist Prev 130 131 132 133 134 Next Last