Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចែកអំណោយដល់ចាស់ជរាគ្មានទីពឹង

ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយ លោក សូ កង នាយកប្រតិបត្តិសាខា និងយុវជនកក្រកខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោកតា ខុន ផល្លា អាយុ ៧៥ឆ្នាំ និងលោកយាយ វ៉ា ស៊ីខេន អាយុ ៧៣ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធ ជាជនចាស់ជរាគ្មានទីពឹងមានជំងឺហើមជើង និងមានជីវភាពខ្វះខាត ជួបការលំបាកនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

លោកនាយកសាខា បានពាំនាំនូវក្តីអាណិត អាសូរ ពីសំណាក់លោកជំទាវបាន ស្រីមុំប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខភាព ជីវភាព និងមិនប្រកាន់ពូជសាសន៍អ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអីុវ ១ យួរ ទឹកត្រី ១ យួរ ទឹកសុទ្ធ ២កេស អំបិល១កញ្ចប់ មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកា ១០០,០០០ រៀលគត់ ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែមកដល់ថ្ងៃនេះជម្ងឺកាត់បានជាពីជម្ងឺ ហើយលោកនាយក និងក្រុមការងារបាននាំមកលំនៅដ្ឋានវិញ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចែកអំណោយដល់ អ្នកផ្ទុកមេរោគអេដស៍

 ព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៦​ ក្រុមការងារ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ​ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា​ និងឯឧត្តម ជាវ តាយ ប្រធាន គណៈកម្មាធិការសាខា និងប្រតិភូរួមដំណើរ ​បានចុះសួរសុខទុក្ខ និង​នាំយកអំណោយ​ចែក​ជូន​អ្នកផ្ទុកមេរោគអេដស៍​ចំនួន ១៧៦ នាក់ ស្រី ៧៨ នាក់ ក្នុងនោះកុមារ ១៥ នាក់ ក្នុងស្រុកមុខកំពូល នៅបរិវេណ​វត្តរតនៈបុប្ផារាម ហៅ វត្តព្រែកអញ្ចាញ ។

អំណោយ​ដែលបានចែកជូន​ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកសុទ្ធ ១ កេស ប្រហុក ១ គីឡូក្រាម និងថវិកា ៦ ម៉ឺនរៀល ៕

 

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមការពារ

នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦នេះ ក្រុមការងារ​គម្រោង​វិជ្ជា​សង្គ្រោះបឋម​ សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ឧបត្ថម្ភ​ដោយ​កាកបាទក្រហម​ជប៉ុន​ ដឹកនាំដោយ​ លោក ឆេ យ៉ត​ មន្ត្រីគម្រោង​ បានចុះបង្ហាត់​បង្ហាញ​ផ្សព្វផ្សាយ​វិជ្ជាសង្គ្រោះបឋម​ការពារ (First Aid Prevention) រយៈពេល១ព្រឹក ​ដល់កុមារា កុមារី ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ចំនួន​ប្រមាណ៦៨នាក់ ​ក្នុងភូមិចំការស្បែង ​និងភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះ​ក្រុមការងារ​បានលើបទប្រធានបទ​មកបង្ហាត់​បង្ហាញរួមមាន​៖ រលាក(ទឹកក្ដៅ ភ្លើង...) បាក់ឆ្អឹង លង់ទឹក សត្វទិច រន្ទះ និងស្លាក់។ ល។

គោលបំណង​នៃការចុះផ្សព្វផ្សាយនេះ​គឺ ដើម្បីឲ្យកុមារ ​និងប្រជាពលរដ្ឋទាំងអស់​ចេះនូវវិជ្ជាសង្គ្រោះបឋម ​ចេះបង្ការខ្លួន​កុំឲ្យមានគ្រោះថ្នាក់ ​និងសំដៅចូលរួម​ចំណែកសំរេច​នូវផែនការយុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា​(២០១១-២០២០) ដែលបាន​កំណត់ថា ក្នុង១គ្រួសារ​ត្រូវមាន​អ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់ ៕

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តរតនគីរីទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅរសៀល ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម លី វិន្ទ ​អនុប្រធាន​គណៈកម្មាធិការ​សាខា ​អមដំណើរ​ដោយ ​លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ​ចុះសួរសុខទុក្ខ ​និង បាននាំយក​អំណោយ​មនុស្សធម៌​ ផ្តល់ជូន​គ្រួសាររងគ្រោះ ចំនួន ២២ គ្រួសារនៅ ​ក្នុងភូមិ ជ្រុង ឃុំ កិៈចុង ស្រុក បរកែវ ដែល​បណ្តាលមក​ពីខ្យល់កន្រ្តាក់​កាលពីល្ងាច​ថ្ងៃទី ២០ ខែ មិថុនា ២០១៦។


ក្នុងឱកាសនោះ​ឯកឧត្តម ​បានផ្តាំផ្ញើ​ប្រជាជន​អោយ​យកចិត្តទុកដាក់​លើៈ
1- ត្រូវលើកកម្ពស់​ការប្រុងប្រយ័ត្ន​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ជៀសវាង​គ្រោះមហន្តរាយ​កើតឡើង​ដោយចៃដន្យ​។
2- ថែទាំសុខ​កូនចៅ ក្មេងៗតូចៗ ព្រោះ បណ្តាលមក​ពីបម្រែបម្រួល​អាកាសធាតុ។
3- រក្សាប្រភពទឹក​ដែលមានស្រាប់​ អោយបានល្អ​ដើម្បីធានា​បាននូវ​អនាម័យ​យូរអង្វែង។


ជាមួយគ្នានោះសាខាបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្នុង១គ្រួសារៗទទួនបាន៖ អង្ករ ៣០ គីឡូ មី ១កេស ត្រីខ១ យួរ សារុង ១ ក្រម៉ា១ មុង១ ភួយ ១ និង សាខាបានផ្តល់សង្ក័សី តាមប្រភេទ​រងគ្រោះ​ ដែលសរុប​ទាំងអស់​ចំនួនសង្ក័សី ២៣០ សន្លឹក និងថវិកា​មួយគ្រួសារ ៥ ម៉ឺន រៀល។ 


ដោយគ្រួសារ​កុមារដែល​រងគ្រោះ ដោយ​រងរបួសចំនួន ០៤ នាក់ ក្នុងម្នាក់ៗទទួល​បានថវិកា ២០ម៉ឺនរៀល។

អ្នកស្មគ្រ័ចិត្ត សិស្សានុសិស្សស្ម័គ្រចិត្ត បរិច្ចាគឈាម

នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦នេះ នៅវិទ្យាល័យ​បឹងត្របែក​ សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំ​ដោយ​ លោកជំទាវ ឡោក ខេង​ អនុប្រធាន​គណៈកម្មាធិការ​សាខា ​សហការ ជាមួយ​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​ និងអនុ​សាខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌចំការមន​ បានប្រារព្ធ​ យុទ្ធនាការ​បរិច្ចាគឈាម​ ក្រោម​ប្រធានបទ​(ចែករំលែកជីវិត សូមបរិច្ចាគឈាម) ដោយមាន ​ការចូលរួម ​ពីសមាជិក ​សមាជិកា​គណៈកម្មាធិការសាខា​ មន្ត្រីប្រតិបត្តិសាខា​អនុសាខា​ អ្នកស្មគ្រ័ចិត្ត សិស្សានុសិស្ស​ប្រមាណជាង​២០០នាក់ ដែលស្មគ្រ័ចិត្ត​អញ្ជើញមក​បរិច្ចាគឈាម ។

 

គោលបំណង​នៃយុទ្ធនាការ​បរិច្ចាគឈាម​នេះ គឺលើកទឹកចិត្ត ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ យើងចូលរួម ​ក្នុង ការងារសង្គម​ និងចែករំលែក​នូវអំពើល្អ​អោយគ្នាទៅវិញទៅមក​ ហើយការបរិច្ចាគឈាម​នេះ គឺមាន សារៈសំខាន់ណាស់​សម្រាប់មនុស្ស​គ្រប់រូប នៅពេលណា​ដែលបងប្អូន​ប្រជាពលរដ្ឋ​ ជួបគ្រោះថ្នាក់ ​ដោយប្រការផ្សេងៗដូចជា៖ ការវះកាត់ ស្ត្រីឆ្លងទន្លេមិនធម្មតា ជម្ងឺមហារីក គ្រោះថ្នាក់ចរាចរណ៍។ ល។ គឺឈាមដែល​បងប្អូនបាន​បរិច្ចាគនេះហើយ​ អាចយកទៅជួយ​សង្គ្រោះ​អាយុជីវិតពួកគាត់ ឲ្យរួចផុត ពី សេចក្តីស្លាប់បាន ៕

 

Fist Prev 129 130 131 132 133 Next Last