Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

លោក ​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៥៩៩ គ្រួសារ​ ​មក​ពី​ស្រុក​ស​ន្ទុ​ក​ ​និង​ស្រុក​បារាយ​រ​ណ៍​ ​និង​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់​ធំ​ នា​ព្រឹក​ថ្ងៃ​ទី​ ​៣០ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​ ​កាកបាទ​ក្រហម​ខេត្ត​កំពង់​ធំ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ការ​ឈឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ ព្យាបាល​ ​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​ ​នៅ​ក្នុង​ឪ​កាស​នោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​មេត្តា​ ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​ ​ដោយ​ត្រូវ​ឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ត្រូវ​មាន​អ​នា​ម័​យ​ជា​ប្រចាំ​។​

ជា ​ ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​ ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន ​ ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ​ដ​ស៍​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

អត្ថបទដោយ៖ លោក តាំង សាមឿន

លោក ​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​និង​ស្រុក​ឧត្តុ​ង្គ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៧ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​កណ្តាល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​ចំនួន​ ​៦៤ គ្រួសារ​ ​មក​ពី​ស្រុក​ឱ​រាល់​ ​និង​ ​ចំនួន​ ​៤៤ គ្រួសារ​ ​មក​ពី​ស្រុក​ឧត្តុ​ង្គ​ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​ ​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​នា​ពេល​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ខិត​ ​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ ​បង​ប្អូន​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ ​ក្នុង​ខេត្ត​ចំនួន​ ​១២ ហើយ​ដែល​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ខេត្ត​ ​ឧ​ត្ត​រ​មាន​ជ័យ​ ​និង​ខេត្ត​ព្រះ​វិហា​រ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ដែល​តែង​តែ​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​កា​ត្វ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ដែល​បាន​បង្ក​លទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​បាន​ទាន់​ពេល​វេលា​ ​ជាក់​ស្តែ​ង​ការ​ចុះ​មក​ចែក​នូវ​អំណោយ​ស​ង្គ្រោះ​មនុស្ស​ធម៌​នា​ពេល​នេះ​។​

ក្នុង​ឱ​កាស​សំណេះសំណាល​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​៖

1.     សូម​ថែ​រក្សា​នូវ​សុខ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ជា​ពិសេស​សុខុមាល​ភាព​នៅ​ក្នុង​គ្រួ​សា​រ​។​

2.     សូម​មាន​អ​នា​ម័​យ​ ​និង​បរិភោគ​នូវ​ទឹក​ដាំ​ឱ្យ​បាន​ត្រឹម​ត្រូ​វ​។​

3.     សូម​សំអាត​អ​នា​ម័​យ​នៅ​ជុំ​វិញ​ផ្ទះ​ ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ជំងឺ​គ្រុន​ឈា​ម​។​

4.     អំពាវ ​នាវ​ឱ្យ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​អញ្ជើញ​ ​ពិ​និត្យ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ដែល​ស្ថិត​នៅ​ម​ន្ទី​ពេទ្យ​បង្អែក ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​ការ​ ​កំណត់​របស់​គ្រូ​ពេទ្យ​ ​ជា​ពិសេស​ការ​ទទួល​បាន​នូវ​សេ​វា​កម្ម​ ​និង​ការ​ទទួល​នូវ​ថ្នាំ​បន្ត​ជីវិត​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារក​ ​ដោយ​ត្រូវ​ធ្វើ​ការ​ប​ង្តើ​ត​កូន​នៅ​ម​ន្ទី​ពេទ្យ​បង្អែ​ក​។​

5.     អំពាវ ​នាវ​យ៉ាង​ទ​ទួ​ច​ ​សូម​ឱ្យ​ធ្វើ​ការ​គោរព​ច្បាប់​ចរាចរណ៍​ ​និង​ពាក់​មួក​រាល់​ពេល​ដែល​ធ្វើ​ដំណើរ​ ​នៅ​តាម​ដង​ផ្លូវ​ ​ដើម្បី​ជៀស​វៀង​ ​និង​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៥០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​១៥០,០០០ រៀល​ ​។ ដោយ​ឡែក​ចំពោះ​ ​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ដួល​រលំ​ ​ផ្ទះ​ទាំងស្រុង​ ​ទទួល​បាន​នូវ​ថវិកា​ ​២០០,០០០ និង​កៅស៊ូ​ត​ង់​ ​១ ផ្ទាំ​ង​។

អត្ថបទដោយ៖ លោក តាំង សាមឿន

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​នៅ​ស្រុក​ស្វាយ​អ​ន្ទរ​ ​និង​ស្រុក​មេ​សាង​

កាល​ពី​រសៀល​ថ្ងៃ​ទី​ ​២៦ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​ចំនួន​ ​១១៤ គ្រួសារ​ ​មក​ពី​ស្រុក​ស្វាយ​អ​ន្ទរ​ ​និង​ ​ចំនួន​ ​៦២ គ្រួសារ​ ​មក​ពី​ស្រុក​មេ​សាង​ ​ក្នុង​ខេត្ត​កំពង់​ព្រៃ​វែ​ង​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោម​ស​ន្ស​រីករាយ​ ​ដែល​បាន​អញ្ជើញ​មក​ ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​ ​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​នា​ពេល​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ខិត​ ​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ ​បង​ប្អូន​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ ​ក្នុង​ខេត្ត​ចំនួន​ ​១០ ហើយ​ដែល​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ខេត្ត​ ​ឧ​ត្ត​រ​មាន​ជ័យ​ ​និង​ខេត្ត​ព្រះ​វិហា​រ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ដែល​តែង​តែ​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​កា​ត្វ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ដែល​បាន​បង្ក​លទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​បាន​ទាន់​ពេល​វេលា​ ​ជាក់​ស្តែ​ង​ការ​ចុះ​មក​ចែក​នូវ​អំណោយ​សង្គ្រោះ​មនុស្ស​ធម៌​នា​ពេល​នេះ​។​

ក្នុង​ឱកាស​សំណេះសំណាល​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​៖

  1. សូម​ថែ​រក្សា​នូវ​សុខ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ជា​ពិសេស​សុខុមាល​ភាព​នៅ​ក្នុង​គ្រួ​សា​រ​។​

  2. សូម​មាន​អ​នា​ម័​យ​ ​និង​បរិភោគ​នូវ​ទឹក​ដាំ​ឱ្យ​បាន​ត្រឹម​ត្រូ​វ​។​

  3. សូម​សំអាត​អ​នា​ម័​យ​នៅ​ជុំ​វិញ​ផ្ទះ​ ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ជំងឺ​គ្រុន​ឈា​ម​។​

  4. អំពាវ ​នាវ​ឱ្យ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​អញ្ជើញ​ ​ពិ​និត្យ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ដែល​ស្ថិត​នៅ​ម​ន្ទី​ពេទ្យ​បង្អែក ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​ការ​ ​កំណត់​របស់​គ្រូ​ពេទ្យ​ ​ជា​ពិសេស​ការ​ទទួល​បាន​នូវ​សេ​វា​កម្ម​ ​និង​ការ​ទទួល​នូវ​ថ្នាំ​បន្ត​ជីវិត​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារក​ ​ដោយ​ត្រូវ​ធ្វើ​ការ​ប​ង្តើ​ត​កូន​នៅ​ម​ន្ទី​ពេទ្យ​បង្អែ​ក​។​

  5. អំពាវ ​នាវ​យ៉ាង​ទ​ទួ​ច​ ​សូម​ឱ្យ​ធ្វើ​ការ​គោរព​ច្បាប់​ចរាចរណ៍​ ​និង​ពាក់​មួក​រាល់​ពេល​ដែល​ធ្វើ​ដំណើរ​ ​នៅ​តាម​ដង​ផ្លូវ​ ​ដើម្បី​ជៀស​វៀង​ ​និង​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៥០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​១៥០,០០០ រៀល​ ​។ ដោយ​ឡែក​ចំពោះ​ ​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ដួល​រលំ​ ​ផ្ទះ​ទាំងស្រុង​ ​ទទួល​បាន​នូវ​ថវិកា​ ​២០០,០០០ និង​កៅស៊ូ​ត​ង់​ ​១ ផ្ទាំ​ង​។

លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២១ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មានទី ​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៩០ គ្រួសារ​ ​មក​ពី​ស្រុក​ ​ទ្រាំង​ ​ស្រុក​ ​កោះ​អ​ណ្តែ​ត​ ​និង​ក្រុង​ដូន​កែវ​ ​ខេត្ត​ ​តាកែ​វ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​សម្តែង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ហើយ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ​១ ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​ ​បន្ថយ​ភាព​ ​ក្រី​ក្រ​ដល់​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​កន្លង​មក​នេះ​។​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​មេត្តា​អ​ញ្ចើ​ញ​ព្យាបាល​ជំងឺ​នៅ​តាម​ម​ន្ទី​ពេទ្យ​ ​ដោយ​មិន​ ​ត្រូវ​ធ្វើ​ការ​ព្យាបាល​នៅ​កន្លែង​ដែល​ពុំ​មាន​ជំនាញ​ច្បាស់​លា​ស់​។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ក៏​បាន​អំពាវ​នាវ​ ​៖

1.     សូម​ឱ្យ​បញ្ជូន​កូន​ក្មួយ​ទៅ​សាលា​រៀន​ ​ដើម្បី​ទទួល​នូវ​បាន​ចំណេះ​ដឹ​ង​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន ​គូស​បញ្ជាក់​ថា​ ​កុមារ​គឺ​ជាស​រស​រ​ទ្រូង​នៃ​សង្គម​ជាតិ​នា​ពេល​អនាគត​ ​ហើយ​ដោយ​ប្រទេស​ ​កម្ពុ​ជា​ ​ជា​សមាជិក​អា​ស៊ា​ន​ ​ធនធាន​មនុស្ស​គឺ​មាន​តម្រូវ​ការ​ជា​ចាំបាច់​នៅ​ក្នុង​ថ្នាក់​អន្តរ​ជា​តិ​។ ​

2.     សូម ​ឱ្យ​បរិភោគ​ ​និង​ប្រើ​ប្រាស់​ទឹក​ស្អាត​ ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ខាត​ ​បង់​ថវិកា​រ​ ​និង​អាយុ​ជី​វិ​ត​។​

3.     អំពាវ​នាវ​ឱ្យ​អាជ្ញា​ធ​រដែ​ន​ដី​ ​សូម​ជួយ​បន្ថែម​ទៀត​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​ ​វេ​លា​។​

4.     សូម ​ឱ្យ​ប្រុង​ប្រយ័ត្ន​ដល់​ការ​រីក​រាល​ដាល​ឆ្លង​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​ បក្សី​ ​ដោយ​មិន​ត្រូវ​ធ្វើ​ការ​ ​ប៉ះ​ពាល់​ ​និង​បរិភោគ​មាន់​ដែល​បាន​ឆ្លង​ជំងឺ​ឡើ​យ​។​

5.     អំពាវ ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​ ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេដស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

6.     សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​ច្បាប់​ចរាចរណ៍​ ​ជា​ពិសេស​ត្រូវ​ធ្វើ​ការ​ពាក់​មួក​សុវត្ថិភាព​ជា​ ​ប្រចាំ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១ខែ​ ​កុម្ភៈ​ ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​តំណាង​សហ​ព័ន្ធ​ ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ ​កណ្តាល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៥៧០ គ្រួសារ​ ​មក​ពី​ស្រុក​ចំ​ការ​លើ​ ​ដែល​មាន​ទី​តាំង​នៅ​ ​វិទ្យា​ល័​យ​ ​បុ​ស​ខ្នុរ​ ​ភូមិ​ ​១០ មក​រា​ ​ឃុំ​ ​បុ​ស​ខ្នុរ​ ​ស្រុក​ ​ចំ​ការ​លើ​ ​ខេត្ត​កំពង់​ចា​ម​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​ ​កាកបាទ​ក្រហម​ខេត្ត​កំពង់​ចាម​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យមាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ការ​ឈឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យមាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ព្យាបាល ​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់​​បង់​ជីវិត​ផង​ដែ​រ​។​ ​នៅ​ក្នុង​ឪ​កាស​នោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​មេត្តា​ ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​ ​ដោយ​ត្រូវ​ឧស្សា​ហ៍​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ត្រូវ​មាន​អ​នា​ម័​យ​ជា​​ប្រចាំ​។​

ជា ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​​ ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នកផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យបាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ដ​ស៍​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យដើរ​ជៀស​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​​គ្រួ​សា​រ​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យមាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

Fist Prev 125 126 127 128 129 Next Last