Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទ​ក្រហម​កម្ពុ​ជា​ផ្សព្វផ្សាយ​ ​សេ​ច​ក្តី​ព្រាង​ច្បាប់​ ​ចរាចរណ៍​ ​ផ្លូវ​គោក​ថ្មី​

សិក្ខា ​សាលា​ ​ផ្សព្វផ្សាយ​សេ​ច​ក្តី​ព្រាង​ច្បាប់​ ​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ​ត្រូវ​បាន​លើក​យក​មក​ផ្សព្វផ្សាយ​ ​ដើម្បី​រិះ​រក​វិធាន​ការ​ ​កាត់​បន្ថយ​ចំនួន​ជន​រង​គ្រោះ​ ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដែល​កំពុង​កើត​មាន​ស្ទើរ​តែ​រាល់​ថ្ងៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ​ឆ្នាំ​២០១២ នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។ ការ​ផ្សព្វផ្សាយ​នេះ​ ​រួម​មាន​ស្ថា​ប័​ន​ ​៣ ចូល​រួម​ ​គឺ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​វិ​ស័​យ​ឯក​ ​និង​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​។

យោង​តាម​ប្រសាសន៍​ ​របស់​ឯក​ឧត្ត​ម​ ​ពៅ​ ​ម៉ា​លី​ ​ ​អគ្គ​នាយក​រង​ដឹក​ជញ្ជូន​ ​និង​ជា​អគ្គ​លេខាធិការ​រង​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឱ្យ​ដឹង​ថា ​ ​តាម​រ​យៈ​ ​សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ ​នឹង​អាច​ផ្លាស់​ប្តូ​រ​ទម្លាប់​អ្នក​បើក​បរ​ឲ្យ​ចេះ​គោរព​ច្បាប់​ ​និង​អាច​ធានា​បាន​ ​នូវ​ការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិ​ភាព​ ​សណ្ដាប់ធ្នាប់​ ​និង​ទប់​ស្កាត់​ការ​ប៉ះ​ពាល់​សុខ​ភាព​ ​អាយុ​ជីវិត​មនុស្ស​ ​សត្វ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ និង​ប​រិ​ស្ថា​ន​។​ ​មាន​ន័យ​ថា​ ​“ប្រែ​ក្លាយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ ​មាន​សុវត្ថិ​ភាព​ចរាចរណ៍​ ​ដ៏​គួរ​ឲ្យ​កក់​ក្ដៅ​”។

លោក ​បាន​បន្ត​ទៀត​ថា​ ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ​កំពុង​តែ​យក​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ ​ពិភាក្សា​ ​បន្ទាប់​មក​ធ្វើ​ការ​ប្រជុំ​ជាមួយ​ក្រុម​បច្ចេកទេស​ ​នឹង​បន្ត​ទៅ​អន្តរ​ក្រសួង​ ​បន្ទាប់​មក​ទៀត​បញ្ជូន​ទៅ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​ រដ្ឋ​សភា​ ​ព្រឹទ្ធសភា​ ​និង​ចុង​ក្រោយ​ឡាយ​ប្រ​ហត្ថ​លេខា​ដោយ​ព្រះ​មហា​ក្សត្រ​ ​ហើយ​សេ​ច​ក្តី​ព្រាង​ច្បាប់​នេះ​ ​គឺ​កើត​ចេញ​ពី​ការ​ធ្វើ​វិសោធន​កម្ម​ ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ចាស់​ ​លើ​មាត្រា​សំ​ខា​ន់ៗ​ចំនួន​ ​៣៤មាត្រា​ ​និង​បាន​បន្ថែម​មាត្រា​ថ្មី​ចំនួន​៦មាត្រា​ ​ដែល​មាន​លក្ខ​ណៈ​ជា​យុទ្ធ​សា​ស្ដ្រ​ស៊ី​ជម្រៅ​ជាង​មុន​ ​ព្រោះ​ដើម្បី​ឆ្លើយ​តប​នឹង​ ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរ​ ​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។

នា​ឱ​កាស​នោះ​ដែរ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ផ្សព្វផ្សាយ​ ​ឬ​ក៏​ការ​តាក់តែង​ច្បាប់​អ្វី​មួយ​ ​ត្រូវ​មាន​ការ​ចូល​រួម​ពី​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​វិ​ស័​យ​ ​ឯក​ជន​ ​អង្គ​ការ​មិន​មែន​រ​ដ្ឋា​ភិ​បា​ល​ផង​ដែរ​ ​លោក​ជំទាវ​បាន​បញ្ជាក់​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​គឺ​ជា​វិ​ស័​យ​មួយ​ ​ដែល​គ្មាន​អង្គ​ភាព​ណា​មួយ​ធ្វើ​តែ​ឯង​បាន​ទេ​។​ ​រឿង​សុវត្ថិ​ភាព​ចរាចរណ៍​នេះ​ ​គឺ​ត្រូវ​តែ​ពី​បុគ្គល​ម្នាក់​ ​ចាប់​ផ្ដើម​ជា​អ្នក​ចូល​រួម​ ​បើ​មិន​ដូច្នេះ​ទេ​ ​គឺ​អ​ត្រា​គ្រោះ​ថ្នាក់​ ​ស្លាប់​ ​និង​របួស​នេះ​ ​គឺ​អត់​អាច​ថយ​ចុះ​ទេ​”។

លោក​ជំទាវបាន​បន្ត​ទៀត​ថា​កន្លង​មក​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ ​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ជាក់​ស្តែ​ង​ ​យើង​បាន​បញ្ជូន​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឲ្យ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ ​នៅ​តាម​បណ្ដា​ភ្លើ​ង​ស្ដុ​ប​មួយ​ចំនួន​ ​និង​ការ​ផ្សព្វផ្សាយ​ពី​គុណ​សម្បត្តិ​ ​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភា​ព​៕

កាកបាទក្រហមកម្ពុជាផ្តល់ជំនួយ 1លានដុល្លារដល់មន្ទីពេទ្យគន្ធបុប្ផា និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនសាជីវកម្ម ZTE

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១៦ ខែ​ ​ក​ក្កដា​ ​ឆ្នាំ​ ​២០១២ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​៖ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សាវ​នា​ការ​ចុះ​ហត្ថ​ល​ខា​ ​និង​ប្រគល់​ថវិកា​ជូន​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​ជា​ទឹក​ប្រាក់​ចំនួន​ ​១ លាន​ដុល្លា​រ​។​ ​នៅ​ក្នុង​ជំនួប​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​មាន​ប្រសាសន៍​ថា​ ​ថវិកា​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ការ​លំ​បាក់​របស់​ម​ន្ទី​ពេទ្យ​ក្នុង​ការ​ព្យាបាល​ កុមារ​ ​និង​លើក​កម្ពស់​សុខុមាល​ភាព​កុមារ​នៅ​កម្ពុ​ជា​ ​ជា​ពិស​ស​ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​មេ​រោគ​ ​EV71​ដែល​បាន​នឹង​កំពុង​ស្នា​ក់​នៅ​ព្យាបាល​នៅ​ម​ន្ទី​ពេ​ទ្យ​។​ ​

ឯក​ឧ​ត្តម​ ​ម៉​ម​ ​ប៊ុ​ន​ហេង​ ​និង​គ​ណៈ​ប្រតិភូ​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​មាន​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​វិ​ស័​យ​ សុខ​ភាព​ជា​ពិសេស​កុមារ​កម្ពុ​ជា​។​ ​ឯក​ឧ​ត្តម​ ​បាន​ជម្រាប​ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ថា​ ​ជំងឺ​ ​EV​71 គឺ ​បាន​កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​លើ​ជីវិត​កុមារ​ហើយ​ដែរ​មាន​កើត​ឡើង​ ចំនួន​ ​៦៦ ករណី​ ​ចាប់​តាំង​ពី​ខែ​ ​មេ​សា​ ​មក​ម្លេ​ស​ ​ហើយ​មូល​ហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​កុមារ​បាត់បង់​ជីវិត​នោះ​ ​គឺ​អាណា​ព្យាបាល​បាន​យក​ពួក​គេ​នៅ​ក្នុង​ដំណាក់​កាល​ចុ​ង​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​អង្ក​ការ​មនុស្ស​ធម៌​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​ហើយ​ថវិកា​នេះ​ផង​ដែរ​គឺ​បាន​ពី​ការ​ចូល​រួម​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិស​ស​ការ​ចូល​រួម​ក្នុង​ទិវា​ ​៨ ឧស​ភា​ ​ដែល​បាន​យក​ពិធី​មក​ជា​ការ​អំពាវ​ថវិកា​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្ស​ ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជំនួស​មុខ​ឱ្យអាណា​ព្យាបាល​ ​និង​កុមារ​កម្ពុ​ជា​ទូ​ទាំង​ប្រ​ទស​ ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​និង​ចង់​ចាំ​នូវ​គុ​ណូ​ប​ការ​របស់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ក្នុង​ការ​ជួយ​ព្យាបាល​ ​និង​សង្គ្រោះ​ជីវិត​កុមារ​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​

  ជា​កិច្ច​បន្ទាប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ទទួល​ជួប​សាវ​នា​ ​និង​ទទួល​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន​ ​២ម៉ឺន​ដុល្លារ​ពី​ក្រុម​ហ៊ុន​សាជី​វ​កម្ម​ ​ZTE​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ស៊ា​ង​ ​ឌី​ហ្គា​ង​ ​នាយក​ប្រ​តិ​ប​តិ្ត​ប្រចាំ​នៅ​ក​ម្ពុ​ជា​។​ លោក​នាយក​ប្រតិបត្តិ​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​ចំណែក​ជាមួយ​ កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ទូ​ ទាំង​ប្រ​ទ​ស​។​
លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជំនួស​មុខ​ឱ្យមន្ត្រី​បុគ្គលិក​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ ​ក៏​បាន​ថ្លែង​នូវ​ការ​អរ​គុណ​ដល់​ក្រុម​ហ៊ុន​ ​ដែល​បាន​ផ្ត​ល់​នូវ​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​ងាយ​រង​ គ្រោះ​ ​និង​ទ្រ​រ​ទ្រង់​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ខ្ព​ស់​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ឱ្យ​ក្រុម​ហ៊ុន​បាន​ទទួល​នូវ​ជោគជ័យ​ ​និង​សុខ​ភាព​ល្អ។

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

សប្បុរស​ជន​ចំនួន​ពីរ​ក្រុម​ ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១២ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​មាន​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​(កូ​កា​កូ​ឡា​)  ដឹកនាំ​ដោយ​លោក​ ​ផូ​ល​ ​ផ​ប​ផ្លើ​យ៉េ​ ​នាយក​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​(កូ​កា​កូ​ឡា​)ប្រចាំ​ប្រទេស​កម្ពុ​ជា​ ​បាន​ចូល​ជួប​សវ​នា​ការ​ជា​ ​មួយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​បាន​នាំ​យក​ថវិកា​ចំនួន​១ម៉ឺន​៥ពាន់​ដុល្លារ​អា​មេ​រិ​ក​ ​ឧបត្ថម្ភ​ជូន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​និង​ ​សប្បុរស​ជន​ទី​២ មក​ពី​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុ​ជា​ ​ដឹកនាំ​ដោយ​ ឯក​ឧត្ត​ម​ ​ថោ​ង​ ​ខុន​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​​កម្ពុ​ជា​ ​និង​ជា​រដ្ឋ​ម​ន្ត្រី​ក្រសួង​ទេសចរណ៍​ ​ដែល​រួម​ដំណើរ​ដោយ​អស់លោក​ ​លោក​ស្រី​តំណាង​អង្គ​ការ​បេះ​ដូង​ ​មាស​ ​បាន​ចូល​ជួប​សវ​នា​ការ​ ​និង​នាំ​យក​ថវិកា​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​អន្តរ​ជាតិ​ អង្គរ​ពាក់​ ​ក​ណ្តា​ល​ម៉ា​រ៉ា​តុង​ខេត្ត​សៀមរាប​ចំនួន​ពីរ​លើក​ ​និង​រត់​ប្រណាំង​អន្តរ​ជាតិ​ ​ពាក់​ក​ណ្តា​ល​ម៉ា​រ៉ា​តុង​ខេត្ត​ព្រះ​សីហ​នុ​ ​ចំនួន​ ​១ លើក​ ​សរុប​ចំនួន​ ​៨ ពាន់​ដុល្លារ​អា​មេ​រិ​ក​ ​យក​មក​ឧបត្ថម្ភ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។

នា​ឱ​កាស​នោះ​លោក​ ​ផូ​ល​ ​ផ​ប​ផ្លើ​យ៉េ​ ​បាន​ជម្រាប​ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ថា​ ​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​(កូ​កា​កូ​ឡា​) បាន ​នាំ​យក​ថវិកា​មក​ឧបត្ថម្ភ​នា​ពេល​នេះ​ ​គឺ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កាកបាទ​ក្រហម​ កម្ពុ​ជា​លើ​វិ​ស័​យ​មនុស្ស​ធម៌​ ។ លោក​ ​ផូ​ល​ ​ផ​ប​ផ្លើ​យ៉េ​ ​ថ្លែង​នូវ​ការ​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​បាន​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុ​ជា​លើ​ការងារ​ព​ហុ​វិ​ស័​យ​ ​ជា​ពិសេស​លើ​ការ​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ ​និង​វិ​ស័​យ​សុខ​ភាព​នៅ​តាម​សហ​គម​ន៍​។​ ​ទាំង​នេះ​គឺ​ជា​គុណ​សម្បត្តិ​យ៉ាង​ល្អ​ប្រពៃ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ស្រប​ទៅ​នឹង​គោល​នយោបាយ​ក្រុម​ហ៊ុន​ដែរ​ ​។ កន្លង​មក​ ​ក្រុម​ហ៊ុន​កូ​កា​កូ​ឡា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀ​ង​ជាស​កល​ជាមួយ​សហ​ព័ន្ធ ​អន្តរ​ជាតិ​ ​ហើយ​ ​ក្រុម​ហ៊ុន​បាន​ជួយ​ដល់​កាកបាទ​ក្រហម​នា​ពេល​ ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ស្មា​រ​​តី​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​លើ​ ​។

នា​ឱ​កាស​នោះ​ដែរ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​ ​និង​អំណរ​គុណ​យ៉ាង​កក់​ក្តៅ​ចំពោះ​ក្រុម​ហ៊ុន​កូ​កា​កូ​ឡា​ដែល​បាន​មក​វិ​ និ​យោគ​ទុន​នៅ​កម្ពុ​ជា​ ​និង​បាន​ជួយ​យ៉ាង​ច្រើន​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​និង​ជួយ​ផ្ត​ល់​ការងារ​ដល់​កូន​ខ្មែរ​ ​និង​ការ​ជួយ​ប​ណ្តុះ​ប​ណ្តា​ល​ធនធាន​មនុស្ស​ ​ក្នុង​រ​យៈ​ ​កាល​កន្លង​មក​នេះ​ ​ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​សម្រាល​ ​បន្ទុក​រាជ​រ​ដ្ឋា​ភិ​បា​ល​ដែល​កំពុង​មាន​តម្រូវ​ការ​ចាំបាច់​លើ​ផ្នែក​ ធនធាន​មនុស្ស​ ​ ​ហើយ​នេះ​ក៏​ជា​លើក​ទី​ ​២ ដែល​ក្រុម​ហ៊ុន​បាន​នាំ​យក​ថវិកា​មក​ចូល​រួម​ចំណែក​ក្នុង​វិ​ស័​យ​មនុស្ស​ ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។ លើក​ទី​ ​១ ក្រុម​ហ៊ុន​បាន​ចូល​រួម​ជាមួយ​សភា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​កាល​ពី​ខែ​ ​១០ ឆ្នាំ​ ​២០១២ កន្លង​ទៅ​នេះ​ ​។

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បញ្ជាក់​ថា​ ​គ្រួសារ​របស់​លោក​ជំទាវ​ផ្ទាល់​ក៏​មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​វិ​ស័​យ ​មនុស្ស​ធម៌​ ​ជួយ​ដល់​ជន​ក្រី​ក្រ​ ​ជន​ចាស់​ជរា​ ​កុមារ​កំព្រា​ ​ស្ត្រី​មេម៉ាយ​ដែរ​ ​ពោល​គឺ​ ​កូន​ស្រី​លោក​ជំទាវ​ ​បាន​ជួយ​សាង​សង់ផ្ទះ​ទេវ​តា​ជូន​ដល់​ចាស់​ជរា​នៅ​ក្នុង​សហ​គម​ន៍​ផង​ដែរ​ ​។ ដោយ​ឡែក​ ​បេសកកម្ម​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​បំពេញ​ដោយ​ជោគជ័យ ​នា​ពេល​កន្លង​មក​ ​ក៏​ដូច​ជា​ទៅ​អនាគត​ ​គឺ​អាស្រ័យ​បាន​ការ​ចូល​រួម​ឧបត្ថម្ភ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ សប្បុរស​ជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ ​ជា​ពិសេស​គឺ​បាន​មក​ពី​ការ​ប្រា​រ​ព្វ​ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ ​អឌ្ឍ​ច្ទ​ក្រហម​ ​៨ ឧស​ភា​ ​ជា​រៀង​រាល់​ឆ្នាំ​ ​ ​។

នៅ​ក្នុង​ជំនួប​សវ​នា​ការ​ជាមួយ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុ​ជា​ ​ឯក​ឧត្ត​ម​ ​ថោ​ង​ ​ខុន​ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​ផ្ត​ល់​ឱ​កាស​ដល់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុ​ជា​ បាន​ចូល​ជួប​ធ្វើ​សវ​នា​ការ​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ផ្ត​ល់​អំណោយ​ជា​ថវិកា​ចំនួន​ ​៨ ពាន់​ដុល្លារ​អា​មេ​រិ​ក​ ​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​។ ជាមួយ​នេះ​ដែរ​ ​ឯក​ឧត្ត​ម​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ ដឹកនាំ​កាកបាទ​ក្រហម​កម្ពុ​ជា​ប្រកបដោយ​គតិបណ្ឌិត​របស់​លោក​ជំទាវ​ ​ក្នុង​សកម្មភាព​ជួយ​ប្រជា​ជន​ងាយ​រង​គ្រោះ​ ​។ ឯក​ឧត្ត​ម​ ​ថោ​ង​ ​ខុន​ ​បាន​ជម្រាប​ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថា​ ​នា​ពេល​ខាង​មុខ​នេះ​ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​នឹង​មាន​ទទួល​ការ​ប្រណាំង​ម៉ូ​តូ​ធុន​ធំ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​ប​ណ្តា​ប្រទេស​អា​ស៊ា​ន​ទាំង​ ​១០ រួម​មាន​ ​កម្ពុ​ជា​ផង​ដែរ​ ​ដែល​ពិធី​ប្រណាំង​នេះ​គឺ​ចូល​តាម​ច្រក​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ឆ្ពោះ​មក​កាន់​ខេត្ត​ ​សៀមរាប​ ​។

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុ​ជា​ ​ក៏​ដូច​ជា​អង្គ​ការ​បេះ​ដូង​មាស​ដែល​មាន​ទឹក​ចិត្ត​ប្រកបដោយ​សប្បុរស​ធម៌​ ជួយ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ហើយ​ថ្មី​ៗនេះ​ប្រជា​ជន​នៅ​ខេត្ត​កំពត​ ​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ខ្យល់​ព្យុះ​ ​ដែល​តម្រូវ​ឱ្យ​កាកបាទ​ក្រហម​កម្ពុ​ជា​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ជា​បន្ទាន់​ នៅ​ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​ទាំង​នោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ​។

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន ​បន្ត​ថា​ ​ទោះបី​យើង​ទាំង​អស់​គ្នា​មាន​តួ​នាទី​ ​និង​ភារ​កិច្ច​ខុ​សៗ​គ្នា​ក៏​ ​ដោយ​ក៏​ ​យើង​ ​គឺ​ជា​សេនា​ធិ​ការ​ឱ្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​គឺ​មាន​គោល​ដៅ​តែ​មួយ​ ​គឺ​ធ្វើ​យ៉ាង​ណា​ ​ជួយ​ដល់​ប្រជា​ជន​ងាយ​រង​គ្រោះ​ ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡី​ង​ ​។ ពា​ក់័​ពន្ធ​ដល់​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្ត​ល់​ជា​អនុ​សាសន៍​ដោយ​ត្រូវ​យក​ ចិត្ត​ទុកដាក់​ ​បង្កើន​កិច្ច​ការពារ​សុវត្ថិ​ភាព​ជូន​ដល់​ក្រុម​កីឡា​ករ​ជាតិ​ ​អន្តរ​ជាតិ​ ​ដែល​មក​រត់​ម៉ា​រ៉ា​តុង​នៅ​កម្ពុ​ជា​ឱ្យ​បាន​ល្អ​ ​៕

បទដោយ​៖ លោក ហួត ចេងឆាយ

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០៤ ខែ កក្កដា ឆ្នាំ​២០១២

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតអនុញ្ញាតិអោយគណៈប្រតិភូនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលសម្តែងការគួសមនិងជួបសវនាការ

នៅ​ព្រឹក​ថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១២ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រធាន ​កាកបាទក្រហមកម្ពុជា​បាន​អនុញ្ញាតិ​អោយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​កម្ពុជា, វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង,មូលនិធិ​តូ​តា​ល់,ឯកអគ្គរដ្ឋទូត ​បារាំ​ង ប្រចាំ​កម្ពុជា និង​តំណាង​ក្រសួងសុខាភិបាល​កម្ពុជា​ចូលជួប​សវនាការ និង​សម្តែង​ការគួរសម នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា។

ក្នុងជំនួប​នោះ លោកជំទាវ​សាស្ត្រាចារ្យ​ហ្វ្រ​ង់​ស្វ័​រ ប៉ា​រ៉េ ស៊ីនុស​ស៊ី នាយិកា អង្គភាព ការពារ​រោគរាតត្បាត និង​ជំងឺឆ្លង នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប៉ារីស ប្រទេស​បារាំង បាន​លើកសរសើរ​ពី​ការខិតខំ​របស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​បានធ្វើ​សកម្មភាព​ការងារ​មនុស្សធម៌​ជាច្រើន ជាពិសេស​នាពេលថ្មីៗនេះ លោកជំទាវ​បានទទួល​គោរព​ងារ​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ ជាតិ នៃ​ផែនការ​សកម្មភាព​រួម របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​គោរព​ងារ​ទាំងពីរ​នេះ​ត្រូវបាន​ទទួលស្គាល់ និង​អោយ​តំលៃ​ជាស​កល។

លោកជំទាវ​បាន​បន្តថា សកម្មភាព​ទាំងនេះ លោកជំទាវ និង​សហការី សូម​គាំទ្រ និង​អោយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ជាពិសេស​ប្រទេស​កម្ពុជា​មានកម្ម​វិធី​ជាតិ​ជាច្រើន ដែល​ត្រូវខិតខំ​អោយបាន​សម្រេច​នាពេល​បន្តបន្ទាប់។ ទន្ទឹម​នោះ​ប្រទេស​កម្ពុ​ជាមាន​បញ្ហា​ជាច្រើន​ដែល​ពុះពារ​ជំ​នៈ  ហើយ​លោកជំទាវ​សង្ឃឹម​ទៅលើ​ថ្វីដៃ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ក្នុង​ការធ្វើ​កិច្ចការងារ​មនុស្សធម៌​ទាំងអស់នោះ ដូចជា៖ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ការទទួលបាន​ថ្នាំ​ពន្យា​អាយុជីវិត​សម្រាប់​អ្នក​ផ្ទុកមេរោគ​អេដស៍ ការទប់ស្កាត់​ការឆ្លង​ពី​ម្តាយ​ទៅ​ទារក​ក្នុង​ផ្ទៃ ការប្រើប្រាស់​ស្រោមអនាម័យ និង​ការជំរុញ​លើកទឹកចិត្ត​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​ជាដើម។

លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន បានលើកឡើង​ពីបទ​ពិសោធន៍​ការងារ​កន្លងមក ដែល​កាកបាទក្រហមកម្ពុជា​ស​ម្រេច​បាន និង​ទទួលជោគជ័យ​ត្រ​ចេះ​ត្រចង់ ទាំង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយផ្សេងៗ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត ដូចជា៖ អប់រំ​ច្បាប់​ចរាចរណ៍ ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជំងឺអេដស៍ ការប្រើប្រាស់​ស្រោមអនាម័យ ជំ​រុញអោយ​ស្ត្រី​ទៅពិនិត្យ​ដើម្បី​រក​មេរោគ​អេដស៍ និង​ជំងឺឆ្លង​ដទៃទៀត ជាពិសេស គឺ​ការងារ​មនុស្សធម៌​ពាក់ព័ន្ធ​ជាមួយ​ម្តាយ និង​ទារក ចាប់ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន។

ពាក់ព័ន្ធ​នឹង​ជំងឺរបេង​វិញ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មានប្រសាសន៍ថា  ប្រទេស​កម្ពុ​ជាមាន​ផែនការ​ជាតិ​ដើម្បី​លុបបំបាត់ តាមរយៈ​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល និង​អ្នកស្ម័គ្រចិត្ត​របស់​កាក​បាទ​ក្រហម​កម្ពុជា ដោយ​ធ្វើការ​ផ្សព្វផ្សាយ​លើក​កំពស់​ចំណេះដឹង​របស់​បងប្អូន​ប្រជា​ពល រដ្ឋ និង​ផ្តល់​ថ្នាំសង្កូវផ្សេង។ ក្រៅពី​បញ្ហា​ទាំងនោះ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​សម្តែង​ការព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ស្ត្រី​នៅ​កម្ពុជា​កំពុង​ជួប​ប្រទេះ មានដូចជា រោគ​មហារីក​ជាដើម ដែល​ទាមទារ​អោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទាំង​នៅ​កម្ពុជា និង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមដាន​និង​យកចិត្តទុកដាក់​អោយបាន​ដិតដល់។  

ជំទាវ​សាស្ត្រាចារ្យ​ហ្វ្រ​ង់​ស្វ័​រ ប៉ា​រ៉េ ស៊ីនុស​ស៊ី បាន​បញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅតែ​ខិតខំ​ប្រឹង​ដើម្បី​ស្វែងរក​វីរុសផ្សេងៗ ថ្មីៗបន្ថែមទៀត​ដែល​បង្ក​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស សំដៅ​ងាយស្រួល​ទប់ស្កាត់​ឱ្យបាន។ 


                                                                                                                             អត្ថបទដោយ​៖ លោក ហួត ចេងចាយ

                                                                                                                                                                                             ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ១៤ ខែ មិថុនា ឆ្នាំ​២០១២

ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​២៣៥៣គ្រួសារ​ ​មក​ពី​ស្រុក​ចំនួន​ពីរ​ ​នៃ​ខេត្ត​កណ្ដាល​ ទទួល​អំណោយ​សង្គ្រោះ​

រជា​ជន​រង​គ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ចំនួន​ ​៧១៦​គ្រួសារ​ ​(ឃុំ​សំបួរ​មាស​ចំនួន​ ​៣៩០​គ្រួសារ​ ​និង​ឃុំ​ស្វាយ​អំពារ​ចំនួន​ ​៣២៦​គ្រួសារ​) មក​ពី​ស្រុក​មុខកំពូល​ចំនួន ​១៦៤១​គ្រួសារ​ ​(ឃុំ​កំពង់​ឧស​ចំនួន​ ​៣៥៧​គ្រួសារ​ ​ឃុំ​កោះ​ចិន​ចំនួន​ ​៣៥៨​គ្រួសារ​ ​និង​ឃុំ​កំពង់​ហ្លួង​ចំនួន​ ​៩២៦​គ្រួសារ​) បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​កាកបាទ​ក្រហម​ កម្ពុជា​ ​នៅ​ពេល​ដោយ​ឡែ​កៗ​ពី​គ្នា​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​២៧ (នៅ​ក្នុង​បរិវេណ​វត្ត​ភូមិ​ថ្មី​ ​ឃុំ​ស្វាយ​អំពារ​) និង​ថ្ងៃ​ទី​ ​២៨ ខែ​ ​តុលា​ ​ឆ្នាំ​២០១១ (នៅភូមិថ្នល់បត់ ឃុំកោះចិន ចម្ងាយ ២ គីឡូ​ម៉ែត្រ​ ពី​ស្ពាន​ព្រែក​ក្ដាម​ តាមផ្លូវជាតិ)

ឯក​ឧត្ដម​ ​ឈុ​ន​ ​ស៊ី​រុន​ ​ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​សមាជិក​គណៈ​កម្មា​ធិការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​ ​ប្រធាន​កិត្តិយស​គណៈ​កម្មា​ធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​ ​រួម​ដំណើរ​ដោយ​ ​លោក​ ​ហួ​ ​គឹម​ហួត​ ​នាយក​ ​នាយក​ដ្ឋាន​រដ្ឋបាល​ហិរញ្ញ​កិច្ច​នៃ​កាកបាទ​ក្រហម​កម្ពុជា​ ​ព្រម​ទាំំ​ង​ថ្នាក់​ដឹកនាំ​សាខា​ ​អាជ្ញាធ​រ​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជា​ជន​រង​គ្រោះ​ ​និង​សម្ដែង​នូវ​ការ​សោក​ស្តា​យ​ចំពោះ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ​និង​ផល​ដំណាំ​របស់​បង​ប្អូ​ន​។​

នា​ឱ​កាស​នោះ​ដែរ​ ​ ​ឯក​ឧត្ដម​ ​ឈុ​ន​ ​ស៊ី​រុន​ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចំពោះ​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ​ហើយ​តែង​តែ​ធ្វើ​ការ​ណែនាំ​ដល់​អាជ្ញា​ធ​រ​ខេត្ត​ ​និង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ធ្វើ​ការ​សហ​ការ​គ្នា​ ​និង​បាន​អំពាវ​នាវ​រក​ជំនួយ​សប្បុរស​ធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ដើម្បី​ជួយ​ស​ង្គ្រោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំ​ន​ន់​។​ ​ឯក​ឧត្ដម​ ​ក៏​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ប្រជា​ពលរដ្ឋ​មើល​ថែ​កូន​ចៅ​តូ​ចៗ​ ​និង​ចាស់​ជរា​ខ្លាច​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ ​និង​យក​ចិត្ត​ទុកដាក់​ថែ​រក្សា​សុខ​ភាព​ឱ្យ​បាន​ល្អ​ ​ដោយ​ត្រូវ​ពិសា​ទឹក​ឆ្អិន​ជា​ដរាប​។​

អំណោយ​យក​មក​ចែក​ជូន​នៅ​ពេល​នេះ​ក្នុង​មួយ​គ្រួសា​រៗ​ទទួល​បាន​ ​អង្ករ​ ​២៥​គីឡូ​ក្រាម​ ​មី​១កេស​តូច​ ​ត្រី​ខ​១០កំប៉ុង​ ​សារុង​១ មុង​១ ភួយ​១ ក្រមា​ ​១ សាប៊ូ​កក់​សក់​១កញ្ចប់​ ​(ស្មើ​នឹង​ ​៤៨​កញ្ចប់​តូច​) ទឹក​ក្រូច​២កំប៉ុង​ ​អំបិល​១គីឡូក្រាម​ ​ប៊ីដុង​ទឹក​ចំណុះ​២០លី​ត្រ​ចំនួន​១ (សម្រាប់​តែ​ស្រុក​មុខកំពូល​ប៉ុណ្ណោះ​) សាប៊ូ​ដុស​ខ្លួន​១ដុំ​ ​ថ្នាំ​ក្ល​រ៉ា​មីន​១០គ្រាប់​ ​និង​ថ្នាំ​រាក​១០គ្រា​ប់​។​
សូម​បញ្ជាក់​ថា​៖
អង្ករ​ ​ជា​អំណោយ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុជា​ ​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​
មី​ ​សារុង​ ​ក្រមា​ ​មុង​ ​ភួយ​ ​ត្រី​ខ​ ​ជា​អំណោយ​របស់​សាធារណ​រដ្ឋ​កូ​រ៉េ​ ​តាម​រ​យៈ​ ​កាកបាទ​ក្រហម​កម្ពុជា​​
ទឹក​ក្រូច​ ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​
អំបិល​ ​ជា​អំណោយ​របស់​ធនាគារ​វិនិយោគ​អភិវឌ្ឍ​ន៍​វៀ​ត​ណា​ម​ ​និង​ព្រះ​គ្រូ​ធ​ម្មា​ចា​រ្យ​ ​ធៀ​ន​ ​វុ​ទ្ធី​ វត្ត​ទួល​រាជា​ ​ស្រុក​កោះធំ​ ​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​
សាប៊ូ​កក់​សក់​ ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ ​យូនីលីវ័រ​ ​កាំ​បូ​ឌី​យា​ ​លី​មី​ធី​ត​ ​តាម​រ​យៈ​ ​ក​ក្រក​
ប៊ីដុង​ទឹក​ចំណុះ​២០​លី​ត្រ​ ​និង​សាប៊ូ​ដុស​ខ្លួន​ ​ជា​អំណោយ​របស់​របស់​អង្គ​ការ​ ​UNICEF​ ​តាម​រ​យៈ​ ​មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត​កណ្ដាល​
ថ្នាំ​ពេទ្យ​ ​ជា​អំណោយ​របស់​មន្ទីរ​សុខា​ភិបា​ល​ខេត្ត​កណ្ដាល

សំឡេងអ្នកទទួលផល


អ៊ំ​ប្រុស​ ​ចា​ន់​ ​ជី​ម​ ​អាយុ​ ​៧៨ឆ្នាំ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ភូមិ​អន្លង់​ស្រែង​ ​ឃុំ​សំបួរ​មាស​ ​ស្រុក​មុខកំពូល​ ​ត្រូវ​ទឹក​ជន់​លិច​តាំង​ពី​ថ្ងៃ​បិណ្ឌ​១មក​ម្ល៉េះ​ ​ហើយ​ដើម​ចេក​ ​ខ្នុរ​ ​ស្វាយ​ ​ត្រូវ​ខូច​រលួយ​ ​ដោយសារ​លិច​ទឹក​យូ​រ​។​ ​រី​ឯ​បង​ស្រី​ ​សេង​ ​ចា​ន់​ថុ​ល​ ​នៅ​ភូមិ​ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​ផ្ទះ​របស់​គាត់​លិច​ត្រឹម​ដើម​ទ្រូង​ ​បណ្ដាល​ឲ្យ​ដំណាំ​ខូច​ខាត​ទាំងស្រុង​ ​ហើយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ទី​ផ្សារ​ក៏​ចំណាយ​ច្រើ​ន​។​ ​លោក​ទាំង​ពីរ​ ​មាន​សេចក្ដី​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហម​កម្ពុជា​ ​ព្រោះ​ថា​ ​កន្លង​មក​នេះ​ពុំ​ទាន់​មាន​ ​ស្ថាប័​ន​ ​និង​អង្គ​ភាព​ណា​ ​មក​ចែក​នៅ​ឡើយ​។

អ៊ំ​ប្រុស​ ​ទឹម​ ​ស៊ន​ ​អាយុ​ ​៨២ឆ្នាំ​ ​រស់​នៅ​ភូមិ​កំពង់​ឧស​ ​ឃុំ​កំពង់​ឧស​ ​ស្រុក​ពញា​ឮ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ផ្ទះ​របស់​គាត់​លិច​ទឹក​ជំនន់​ទន្លេ​មេ​គ​ង្គ​ ​ធ្វើ​ឲ្យ​ខូច​ខាត​ ​ស្រូ​វ​ ​និង​ដំណាំ​ចេក​ ​ស្វា​យ​។​ ​លោក​អ៊ំ​ ​បាន​សំណូម​ពរ​ឲ្យ​ជួយ​ ​ស្រូ​វ​ពូជ​ ​និង​ជួយ​ស្បៀង​រយៈ​ពេល​ខ្លី​បន្ត​ទៀត​ ​និង​សូម​ឲ្យ​ជួយ​ជួស​ជុល​ផ្លូវ​ឡើង​វិញ​ផង​។​
បង​ស្រី​ ​កូប​ ​ហា​លី​ម៉ាស​ ​អាយុ​ ​៥៨ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​ស្បែក​ ​ឃុំ​កំពង់​ហ្លួង​ ​ស្រុក​ពញា​ឮ​ ​ប្រកប​មុខ​របរ​លក់​ថ្នាំ​បុរាណ​ ​បាន​ឲ្យ​ដឹង​ថា​ ​ភូមិ​របស់​គាត់​ត្រូវ​ទឹក​លិច​ ​ពិបាក​ក្នុង​ការ​ប្រកប​មុខ​របរ​ ​ហើយ​ដំណាំ​របស់​គាត់​ក៏​ខូច​ខាត​ធ្ងន់​ធ្ង​រ​។​ ​បង​ស្រី​បាន​បញ្ជាក់​ថា​ ​គាត់​មាន​ចិត្ត​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហម​ ​ដោយ​ពុំ​មាន​ការ​រើសអើង​ពូជ​សាសន៍​ ​និង​មិន​ប្រកាន់​បក្ស​ពួ​ក​។

អត្ថបទនិងរូបភាពដោយ យូ ឡាណា

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០២ ខែ វិច្ឆិកា ឆ្នាំ​២០១

Fist Prev 123 124 125 126 127 Next Last