Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​ចែក​អំណោយ​បន្ទាន់​ជា​ស្បៀង​ ​និង​សភា​រៈ​ជូន​ប្រជា​ពលរដ្ឋ​ ​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ ​ចំនួន​ ​១៥៩៦ គ្រួសារ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៥ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៤ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដឹកនាំ​ដោយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដោយ​សប្បុរស​ជន​ ​និង​ថ្នាក់​ដឹកនាំ​ ​ក្នុង​ជួរ​ប្រតិបត្តិ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​បន្ទាន់​ជា​ស្បៀង​ ​និង​សភា​រៈ​ជូន​ប្រជា​ពលរដ្ឋ​ ​រង​គ្រោះ​ដោយ​ដាយ​សារ​ខ្យល់​ព្យុះ​ ​ចំនួន​ ​១៥៩៦ គ្រួសារ​ ​នៅ​ក្នុង​ស្រុក​ ​ព្រៃ​នប់​ ​ក្នុង​ខេត្ត​ ​ព្រះ​សីហ​នុ​។​

នៅ​ក្នុង​មនោ​ស​ញ្ចេ​ត​នា​អាណិត​អាសូរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​ ​សោក​ស្តា​យ​ចំពោះ​គ្រួសារ​ដែល​បាន​រង​នូវ​ផល​ប៉ះ​ពាល់​ដោយសារ​ខ្យល់​ព្យុះ​ ​និង​ខ្យល់​ក​ន្ទ្រា​ក់​ ​បំផ្លាញ​នូវ​ផ្ទះ​សម្បែង​បង​ប្អូន​ប្រជា​ជន​អស់​ជា​ច្រើន​គ្រួ​សា​រ​។​ ​ភ្ជាប់​ជាមួយ​គ្នា​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ប្រធាន​ ​បាន​ថ្លែង​នូវ​ការ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ចំពោះ​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ​ជា​ប្រចាំ​ ​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ផង​ដែ​រ​។​

នៅ​ក្នុង​ពិធី​ដ៏​វិសេស​វិសាល​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ ​បង​ប្អូន​ទាំង​អស់​មេត្តា​បរិភោគ​នូវ​ទឹក​ដែល​បាន​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​ដើម្បី​ការពារ​សុខ​ភាព​ ​និង​ ​ជៀស​វាង​ការ​ឈឺ​នានា​ដែល​បង្ក​ដោយ​មេ​រោគ​នៅ​ក្នុង​ទឹ​ក​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធឹ​បណ្ឌិត​ ​ក៏​បាន​ ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​ជា​ពិសេស​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ហើយ​ផ្ទុក​នូវ​មេ​រោគ​អេ​ដ​ស៍​ ​សូម​អញ្ជើញ​ទៅ​ពិ​និត្យ​សុខ​ភាព​ ​និង​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​តាម​កាល​កំណត់​របស់​គ្រូ​ពេទ្យ​ ​ដើម្បី​ ​ចូល​រួម​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ពី​មាតា​ទៅ​ទារក​ ​និង​ក្នុង​ការ​សម្រេច​អោ​យ​កាន់តែ​ប្រ​សើ​ឡើង​ ​ថែម​ទៀត​របស់​ផែនការ​សហ​ស​វត្ស​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ​។​ ​

បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ស​ម្តែ​នូវ​ការ​បារម្ភ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ ​បាន​នឹង​កំពុង​បន្ត​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ជាតិ​កម្ពុ​ជា​ ​ដែល​ជា​មធ្យម​អ​ត្រា​មរណ​ដោយ​ ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ពី​ ​៥ ទៅ​ ​៦ នាក់​ ​ក្នុង​មួយ​ថ្ងៃ​។ ស​ម្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​អំពាវ​នាវ​ដល់​អ្នក​ប្រើ​ប្រាស់​យាន​យន្ត​គ្រប់​ប្រភេទ​ ​សូម​គោរព​នូវ​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ ​ត្រឹម​ត្រូវ​ ​និង​មេត្តា​ចេះ​យោគ​យល់​អា​ធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ព្រម​ទាំង​ចូល​រួម​កាត់​បន្ថយ​ ​គ្រោះ​ថ្នាក់​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ដោយ​ឡែក​ ​ទាក់ទង​ទៅ​ហ្នឹង​បញ្ហា​គ្រឿង​ញៀន​ ​និង​អំពើ​ ​អបាយ​មុខ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​អំពាវ​ដល់​ប​ណ្តា​ល​យុ​វ​ជន​កម្ពុ​ជា​ទាំង​អស់​ ​សូម​ដើរ​ ​ជៀស​អោ​យ​ផុត​ ​ដែល​បញ្ហា​ទាំង​នេះ​បាន​បង្ក​រ​អោ​យ​សង្គម​ជាតិ​ជួប​នូវ​អវិជ្ជមាន​ជា​ច្រើន​ ​និង​ ​អោ​យស​ម​ជា​ទំពាំង​ស្នង​ឬ​ស្សី​។ មុន​នឹង​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងមូល​ ​មេត្តា​​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជា​អោ​យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ជូន​ពរ​ដល់​ដល់​បង​ប្អូន​ប្រជា​ជន​ ​និង​គ​ណៈ​ ​ប្រតិភូ​ទាំង​អស់​ ​ជា​ពិសេស​ក្នុង​ឪ​កាស​នៃ​ការ​ឈាន​ចូល​ដល់​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២០១៥ សូម​អោ​យ​ទទួល​ ​បាន​នូវ​សេ​ច​ក្តី​សុខ​ ​និង​ជោគជ័យ​ជា​រៀង​រ​ហូ​ត​។​ អំណោយ​ចែក​ជូន​ ​រួម​មាន​៖

-សម្រាប់​វត្ត​ទួល​កែវ​ ​(ហៅ​វត្ត​ទឹក​ល្អក់​)៖ អង្ករ​ ​២០០ គីឡូក្រាម​ ​មី​ ​១០ កេស​ ​ត្រី​ខ​ ​៣ កេស​ ​សាច់​ក្រក​ ​១០ គីឡូក្រាម​ ​ត្រី​ងៀត​ ​១០ គីឡូក្រាម​ ​ស្ក​សរ​ ​៥ គីឡូក្រាម​ ​ទឹក​ដោះ​គោ​ខាប់​ ​១ កេស​ ​អូរ​វ៉ា​ទី​ន​ ​១ កេស​ ​តែ​ ​៥ គីឡូក្រាម​ ​ទឹក​ក្រូច​ ​៥ កេស​ ​ទឹក​បរិសុទ្ធ​ ​៥ កេស​ ​ថវិកា​ ​៥លាន​ ​រៀល​ ​និង​ស៊ី​ម៉​ង់​ ​ចំនួន​ ​៣០ តោ​ន​។​ ​ក្នុង​នោះ​ ​ព្រះ​សង្ឃ​ ​ចំនួន​ ​៥ អង្គ​ ​មួយ​អ​ង្គ​ៗ ទទួល​បាន​នូវ​ ​ស្លា​ដក់​ ​១ ព្រះ​ចៅអធិការ​ ​បច្ច័យ​ ​១០០ ដុល្លា​ ​ព្រះ​សង្ឃ​ ​៤ អង្គ​ទៀត​ ​បាន​ ​បច្ច័យ​ ​២០ម៉ឺន​ ​រៀ​ល​។​ ​យាយ​ជី​ ​តាជី​ ​និង​គ​ណៈ​កម្ម​ការ​វត្ត​ ​ចំនួន​ ​១៥ នាក់​ ​ម្នា​ក់ៗ​ ​ទទួល​បាន​នូវ​ថវិកា​ ​១០ម៉ឹ​ន​រៀល​ ​ក្រ​ណាត់​សរ​ ​១ដុំ​ ​ក្នុង​នោះ​មាន​ថវិកា​ ​១ម៉ឺន​ ​រៀល​ ​ជា​ ​អំណោយ​របស់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែ​ន​។​

-ក្នុង​ ​១ គ្រួសារ​ ​ទទួល​បាន​៖ អង្ករ​ ​៣០ គីឡូក្រាម​ ​មី​ ​១ កេស​ ​ត្រី​ខ​ ​១០ កំប៉ុង​ ​ឃី​ត​ ​១ (សារុង​ ​ក្រមា​ ​មុង​ ​ភួយ​) ថវិកា​ ​១០ម៉ឺន​រៀល​ ​ក្រ​ណាត់​ស​ ​១ ដុំ​ ​និង​ថវិកា​ ​១ម៉ឹ​ន​ ​រៀល​ ​អំណោយ​របស់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែ​ន​។

កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​ ​និង​ចែក​អំណោយ​ដល់​ ​អង្គ​ការ​សង្គ្រោះ​ជន​អស់​ ​សង្ឃឹម​ ​ចំនួន​ ​៤៤៨ នាក់

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២០ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សប្បុរស​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​ចែក​អំណោយ​មនុស្ស​ធម៌​ ​និង​ផ្ត​ល់​នូវ​អាហារ​បរិភោគ​ជូន​ដល់​ ​កុមារ​កំព្រា​ ​ជន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​ ​គ្នា​នទី​ពឹង​ ​និង​បុគ្គលិក​ ​នៅ​អង្គ​ការ​ស​ង្គ្រោះ​ជន​អស់​សង្ឃឹម​ ​ចំនួន​ ​៤៤៨ នាក់​ ​ដែល​មាន​ទី​តាំង​នៅ​មណ្ឌល​កំ​បូ​ល​។​

 

នៅ​កិច្ច​ស​ន្ទ​រក​ថា​ស្វាគមន៍​របស់​នា​យិ​កា​ប្រតិបត្តិ​អង្គ​ការ​ ​លោក​ស្រី​ ​ឡៅ​ ​សុខ​ន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ដឹង​គុណ​ ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ព្រម​ទាំង​ភរិយា​ថ្នាក់​ដឹកនាំ​នា​ពេល​នោះ​។​ ​លោក​ស្រី​ ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កាយ​វិការ​ប្រកបដោយ​ ​មនុស្ស​ធម៌​នេះ​ ​និង​ពិត​ប្រាកដ​ជា​កំ​លាំង​ចិត្ត​ ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ទាំង​អស់​របស់​អង្គ​ការ​ ​ធ្វើ​ការ​អនុ​វត្ត​នូវ​ការងារ​របស់​ខ្លួន​ជា​បន្ត​ទៅ​ទៀ​ត​។​ ​លោក​ស្រី​ ​ក៏​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​និង​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ប្រកបដោយ​សុភ​មង្គល​ ​និង​ជោគជ័យ​ក្នុង​គ្រួ​សា​រ​។​

 

បន្ទាប់​មក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ឡើង​ថ្លែង​នូវ​មតិ​សំណេះសំណាល​ដល់​ក្មួ​យៗ​ដែល​ជា​សិស្ស​ក្រី​ក្រ​ ​ដោយ​ផ្តើ​ម​ចេញ​ដោយ​ការ​សួរ​សុខ​ទុក្ខ​ ​និង​សេ​ច​ក្តី​រីករាយ​ក្នុង​ការ​ចុះ​មក​សួរ​សុខ​ទុក្ខ​ ​ចែក​អំណោយ​មនុស្ស​ធម៌​ ​និង​ធ្វើ​ការ​ផ្ត​ល់​នូវ​អាហារ​ដល់​ពួក​គេ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​បន្ត​លើក​ទឹក​ចិត្ត​ដល់​ក្មួ​យៗ​ ​ឲ្យ​បន្ត​ខិតខំ​ប្រឹង​ប្រែង​សិក្សា​របស់​ខ្លួន​ ​ដើម្បី​មាន​លិទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​របស់​ខ្លួន​ ​និង​អនាគត​ប្រកបដោយ​ជោគ​ជ័​យ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​ ​លោក​យាយ​ ​មេ​រី​ ​អេ​ន​ ​និង​បុគ្គលិក​ទាំង​អស់​របស់​អង្គ​ការ​ដែល​បាន​ជួយ​មើល​ថែ​រក្សា​ ​ក៏​ដូច​ជា​បង្ហាត់​បង្រៀន​នូវ​ចំណេះ​ដឹង​ ​ដល់​ក្មួ​យៗ​ដែល​ជា​សិស្ស​ក្រី​ក្រ​ផង​ដែ​រ​។​

 

នៅ​បរិយាកាស​ប្រកបដោយ​ក្តី​អាណិត​អាសូរ​ដល់​ក្មួ​យៗ​ទាំង​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ ​ឧបត្ថម្ភ​នូវ​ថ​រិ​កា​ ​និង​ស​ម្ភា​រៈ​មួយ​ចំនួន​ដល់​ក្មួ​យៗ​ ​ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​នូវ​រថ​យន្ត​ដឹក​ជញ្ជូន​សិស្ស​ចំនួន​ ​១គ្រឿង​ ​សម្រាប់​បង្ក​រ​លទ្ធ​ភាព​ ​ដល់​ពួក​គេ​អោ​យ​បាន​សិក្សា​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀ​ត​។​

 

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ការ​ចូល​រួម​ជា​ថវិកា​ពី​សំណាក់​សប្បុរស​ជន​ ​ដែល​បាន​ប​រិ​ចា​គ​ជួយ​ដល់​អង្គ​ការ​លើក​ស្ទួយ​ប្រជា​ពលរដ្ឋ​ ​ជា​ពិសេស​ដល់​ក្មួ​យៗ​ដែល​ជា​សិស្ស​ក្រី​ក្រ​ ​និង​បាន​ជូន​ពរ​ដល់​ពួក​គេ​សូម​ឲ្យ​បាន​តែ​សេ​ច​ក្តី​សុខ​ ​និង​សុភ​មង្គល​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​នូវ​ ​ការងារ​របស់​ខ្លួ​ន​។​

 

សម្រាប់​មជ្ឈមណ្ឌល​ ​៖ អង្ករ​ ​២ តោន​ ​មី​ ​៥០ កេស​ ​ត្រី​ខ​ ​២០ កេស​ ​សៀង​ ​១០០ គីឡូ​ ​ឆៃ​ប៉ូ​ ​១០០ គីឡូ​ ​ទឹក​ក្រូច​ ​១០០ កេស​ ​ទឹក​សុទ្ធ​ ​១០០ កេស​ ​ផ្លែ​ប៉ោម​ ​១០ កេស​ ​ផ្លែ​ទំពាំង​ ​បាយ​ជូ​ ​២០ កេស​ ​ផ្លែ​ក្រូច​ខ្វិច​ ​២០ កេស​ ​ផ្លែ​មាន​ ​១០០ គីឡូ​ ​និង​ថវិកា​ ​៥លាន​ ​រៀ​ល​។​

 

អំណោយ​ចែក​ជូន​ ​រួម​មាន​៖

១. សម្រាប់មជ្ឈមណ្ឌល ៖ អង្ករ ២ តោន មី ៥០ កេស ត្រីខ ២០ កេស សៀង ១០០ គីឡូ ឆៃប៉ូ ១០០ គីឡូ ទឹកក្រូច ១០០ កេស ទឹកសុទ្ធ ១០០ កេស ផ្លែប៉ោម ១០ កេស ផ្លែទំពាំង បាយជូ ២០ កេស ផ្លែក្រូចខ្វិច ២០ កេស ផ្លែមាន ១០០ គីឡូ និងថវិកា ៥លាន រៀល។

២. សម្រាប់កុមារកំព្រា និងសិស្ស ៖ សៀវភៅ ២ក្បាល ប៊ិច ១ ដើម ក្នុងនោះថវិកា ៥ពាន់ រៀល ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថវិកា ៥ម៉ឺន រៀល។

៣. សម្រាប់គ្រូ បុគ្គលិក កម្មករ និងចាស់ជរា ៖ ក្រណាត់ស ១ ដុំ និងថវិកា ១ម៉ឺន រៀល និងថវិកាបន្ថែម ១០ម៉ឺន រៀល។

៤. អ្នកផ្ទុកមេរោគអេដស៍ ៖ ក្រណាត់ស ១ ដុំ ថវិកា ១ម៉ឺន រៀល និងថវិកាបន្ថែម ៥ម៉ឹន រៀល។

៥. ម្ហូបបាយរួមមាន៖ សម្លម្ចូរគ្រឿងឆ្អឹងជំនីជ្រូក ឆាឡុកឡាក់សាច់គោ បង្គាបំពងម្សៅ ញាំមី សួរស្រួយ បាយស និងបង្អែមបបរត្នោត។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

កាកបាទ​ក្រ​ហ​កម្ពុ​ជា​ ​បើក​កិច្ច​ប្រជុំ​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​ប្រចាំ​ឆ្នាំ​ ​២០១៤

កាល​ពី​រសៀល​ថ្ងៃ​ទី​ ​១៩ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៤ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​ ​បើក​នូវ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​របស់​ខ្លួន​ ​ក្រោម​អធិបតី​ភាព​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​ប​ណ្ទិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រ​ធា​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ស​ម្តែ​ង​នូវ​ការ​កោត​សរសើរ​ដល់​សមាជិក​ ​គ​ណៈ​ក​ម្មា​ធិ​កាក​ណ្តា​ល​ ​និង​ក្រុម​ប្រតិបត្តិ​រួម​ទាំង​មន្ត្រី​ ​បុគ្គលិក​ ​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹង​ ​ប្រែង​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ប្រសើរ​ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ក​ដែល​បាន​ជួយ​នូវ​ជន​ ​រង​គ្រោះ​គ្រប់​ទិស​ទី​ ​និង​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មតិ​សា​ធារ​ណៈ​ជ​ន​។​ ​បន្ទាប់​មក​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​អាន​នូវ​របៀប​វ​រៈ​នៃ​កិច្ច​ប្រជុំ​ ​ដែល​រួម​មា​នៈ​ ​

1.    របាយ​ការណ៍​សកម្មភាព​ ​ឆ្នាំ​ ​២០១៤ និង​ ​ផែនការ​ ​ឆ្នាំ​ ​២០១៥  2014 Report​ ​and​ ​2015 Plans​

2.    របាយ​ការណ៍​ចំណូល​ចំណាយ​ ​ឆ្នាំ​ ​២០១៤ 2014 Expenditures​ ​–Income​ ​Report​

3.    សំណើ​អនុ​ម័​ត​ផែនការ​ថវិកា​សម្រាប់​ ​ឆ្នាំ​ ​២០១៥ Approval​ ​on​ ​2015 Financial​ ​Plans​

4.    បញ្ហា​ផ្សេ​ងៗ​ ​Others​

ក្រោយ​ពី​បាន​ស្តា​ប់​ ​និង​អនុ​ម័​ន្រ​នូវ​របាយ​ការណ៍​ខាង​លើ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ផ្ត​ល់​ ​នូវ​អនុ​សាស្ត្រ​បន្ថែម​ ​ដល់​អង្គ​ប្រជុំ​ ​ដោយ​សូម​អោ​យ​ផ្តោ​ត​លើ​ការ​បន្ត​ពង្រឹង​នូវ​ស​ម្ថ​ត​ភាព​របស់​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ពួក​គេ​អោ​យ​មាន​បេះ​ដូង​មនុស្ស​ធម៌​ ​អោ​យ​ ​សម​ជា​ ​មិត្ត​ល្អ​ ​កូន​ល្អ​ ​និង​ ​សិស្ស​ល្អ​។

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​សមាជិក​ទាំង​អស់​ដែល​ ​បាន​លះបង់​នូវ​ពេល​វេលា​ក្នុង​ការ​ជួយ​ដល់​វិ​ស័​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជូន​ពរ​សូម​អោ​យ​មាន​សេ​ច​ក្តី​សុខ​ ​និង​ជោគជ័យ​បន្ថែម​ទៀត​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆា​ប់ៗ​ខាង​មុខ​នេះ​។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

កបាទ​ក្រហម​កម្ពុ​ជា​ ​បានចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​មនុស្ស​ធម៌​ ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ

នៅ​រសៀល​ថ្ងៃ​ទី​ ​៣ ខែ​ធ្នូ​ ​ឆ្នាំ​២០១៤ លោក​ជំទាវ​ ​អ៊ុ​ក​ ​ម៉ា​លី​ ​អគ្គ​ហេរញ្ញិក​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​មនុស្ស​ធម៌​ ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ​មាន​ចំនួន​ ​៥២នាក់​ ​ដោយ​ក្នុង​នោះ​ ​ពិការ​ភ្នែក​ចំនួន​ ​៤៦នាក់​ ​ពិការ​ដៃ​ជើង​ចំនួន​ ​៦នា​ក់​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​ ​អគ្គ​ហេរញ្ញិក​ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​ការ​សួរ​សុខ​ទុក្ខ​ ​ពី​សំណាក់​ ​ស​ម្តេ​ច​កិ​តិ្ត​ព្រឹ​ត្ត​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​តែង​តែ​យក​ចិត្ដ​ទុកដាក់​នឹង​គិត​គូរ​ ​ដល់​ក្មួ​យៗ​។​

ដោយ​ក្នុង​ម្នា​ក់ៗ​ទទួល​បាន​ ​មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​១, មុង​១, ភួយ​១, ថវិកា​ ​១០០.០០០ រៀល​ ​ដោយ​ឡែក​ ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ​ទទួល​បាន​ ​អង្ករ​ ​២តោន​, មី​ ​៣០កេស​, ត្រី​ខ​ ​៣០០កំប៉ុង​ ​និង​ថវិកា​ ​១០.០០០.០០០ រៀ​ល​។

កាកបាទ​ក្រហម​កម្ពុ​ជា​ចូល​រួម​លើក​កម្ពស់​ទិវា​អេ​ដ​ស៍​ពិភព​លោក​ និង​ចែក​អំណោយ​ដល់​គ្រួសារ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ចំនួន​ ​២២៨៨ គ្រួសារ​

កាល​ព្រឹក​ថ្ងៃ​ទី​ ​០១ ខែ​ ​ឆ្នូ​ ​២០១៤ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដឹកនាំ​ដោយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ ​នៃ​វេទិកា​ភាព​ ​ជា​អ្នក​ដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ ​ស្តី​ពី​មេ​រោគ​អេ​ដ​ស៍​/ជំងឺ​អេ​ដ​ស៍​ប្រចាំ​កម្ពុ​ជា​បាន​អញ្ជើញ​ ​ចុះ​ចែក​អំណោយ​ ​និង​ចូល​រួម​លើក​កម្ពស់​ក្នុង​ទិវា​អេ​ដ​ស៍​ពិភព​លោក​ ​លើក​ទី​ ​២៤ ជាមួយ​អ្នក​ផ្ទុះ​មេ​រោគ​ចំនួន​ ​២២៨៨ គ្រួសារ​ ​នៅ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ឯក​ឧត្ត​ម​ ​ផៃ​ ​ប៊ុ​ន​ឈឿ​ន​ ​ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ ​ក​ណ្តា​ល​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​ ​និង​ចូល​រួម​លើក​កម្ពស់​ចំណេះ​ដឹង​ស្តី​ពី​ការ​ឆ្លង​មេ​រោគ​ ​អេ​ដ​ស៍​/ជំងឺ​អេ​ដ​ស៍​ ​ជូន​ដល់​ប្រជា​ជន​នា​ពេល​នោះ​។​ ​ឯក​ឧត្ត​ម​ ​ក៏​បាន​ជម្រាប​ជូន​សា​ធារ​ណៈ​ជន​ ​ពី​ការ​ប្រ​តិ​ប​តិ្ត​ការងារ​របស់​សាខា​ខេត្ត​ក​ណ្តា​ល​ ​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​កម្ម​វិធី​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​និង​បាន​ទាន់​ពេល​វេ​លា​។​

ជា​កិច្ច​បន្ត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ស​ម្តែ​ង​នូវ​មោ​ទ​នភា​ព​ចំពោះ​កាកបាទ​ក្រហម​​កម្ពុ​ជា​សា​ខ​ខេត្ត​ក​ណ្តា​ល​ ​ដែល​បាន​បំពេញ​នូវ​ភារ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ប្រសើរ​ ​ហើយ​បាន​ ​សំណូម​ពរ​ឲ្យ​មាន​ការ​ខិតខំ​បន្ថែម​ទៀត​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ទាំង​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​ ​អាជ្ញា​ធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេ​រោគ​អេ​ដ​ស៍​/ជំងឺ​អេ​ដ​ស៍​ ​ព្រម​ទាំង​អង្គ​ការ​ដែល​ជា​ដៃ​គូរ​អភិវឌ្ឍ​ ​និង​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​ ​ដើម្បី​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​ឈាន​ដល់​ការ​លប់​បំបាត់​ ​ការ​គ្មាន​ការ​ឆ្លង​ថ្មី​ ​គ្មាន​ការ​រើសអើង​ ​និង​គ្មាន​ការ​ស្លា​ប់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​គូស​បញ្ចា​ក់​ថា​ ​តាម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រ​ជ្ឋា​ភិ​បា​ល​ ​ចំនួន​អ​ត្រា​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​បាន​កាត់​បន្ថយ​ជាង​ ​៤០ភាគ​រយ​ ​ហើយ​បាន​ទទួល​ការ​កោត​ ​សរសើរ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ព្រម​ទាំង​ធ្វើ​ការ​ផ្ត​ល់​នូវ​ពាន​រង្វាន់​ដល់​កម្ពុ​ជា​ចំពោះ​ការ​សម្រេច​ ​នូវ​គោល​ដៅ​សហ​ស​វត្ស​ទី​ ​៦។

ផ្ទុយ​មក​វិញ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ ​ទៀត​ ​ទទឹម​នឹង​ជោគជ័យ​ដ៍​ល្អ​នេះ​ផង​ដែរ​ ​ពីព្រោះ​មេ​រោគ​អេ​ដ​ស៍​នៅ​តែ​អាច​បន្ត​ឆ្លង​បាន​ ​បើ​សិន​ ​ជា​មាន​ការ​ធ្វេស​ប្រ​ហេ​ស​ ​ហើយ​នេះ​ក៏​ជា​ជំងឺ​ដែល​ពុំ​មាន​ថ្នាំ​ព្យាបាល​បាន​នោះ​ទេ​ ​ព្រម​ទាំង​អាច​ ​បង្ក​នូវ​ការ​លំ​បាក់​ដល់​ក្រុម​គ្រួសារ​ ​និង​សង្គម​ជាតិ​ទាំង​មូ​ល​។​ នៅ​ក្នុង​ទិវា​ប្រកបដោយ​មនោ​ស​ញ្ចេ​ត​អាណិត​អាសូរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ ​ចូល​រួម​នូវ​អនុ​សាស្ត្រ​ ​រួម​មាន​៖

·         អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​សូម​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​។​ ​ដោយ​ឡែក​ចំពោះ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​កុំ​បន្ត​ចំ​ឡ​ង​ទៅ​អ្នក​ផ្សេង​ជា​ដាច់​ខា​ត​។​

·       សូម​កុំ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ត្រូវ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ ​ហើយ​ជួយ​ណែនាំ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​ ​និង​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ទៀង​ទា​ត់​។​

·         អំពាវ​នាវ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​ទៅ​ពិ​និត្យ​សុខ​ភាព​ ​និង​ពិគ្រោះ​ ​យោបល់​ ​ព្រម​ទាំង​ទទួល​ថ្នាំ​ពន្យារ​ពី​គ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខ​ភាព​អោ​យ​បាន​ជា​ប្រចាំ​ ​ក្នុង​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

·         អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​និង​មនុស្ស​គ្រប់​រូប​ ​ត្រូវ​មាន​សេ​ច​ក្តី​ក្លាហាន​ចំពោះ​ការ​ ​និយាយ​ ​និង​ការ​អប់រំ​ស្តី​ពី​បញ្ហា​មេ​រោគ​/ជំងឺ​អេ​ដ​ស៍​។​

·     អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​ ​មេត្តា​ចូល​រួម​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ ​ជា​ពិសេស​ ​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ផ្ទុក​មេ​រោគ​ផ្ទាល់​ ​ក្នុង​បន្ត​ការ​យល់​ពី​ផល​លំបាក​នៃ​ការ​ឆ្លង​ ​មេ​រោគ​ ​ជំងឺ​អេ​ដ​ស៍​ ​និង​សូម​កុំ​ឲ្យ​មាន​ការ​ភ្លើតភ្លើន​ចង់​សាក​ល្បង​ចំពោះ​មេ​រោគ​ដ៏​កាច​ ​សា​ហាវ​នេះ​។​

·      ថ្លែង​អំណរ​គុណ​ដល់​លោក​យាយ​ ​លោក​តា​ដែល​បាន​ជួយ​ថែ​រក្សា​ដល់​ចៅៗ​ដែល​ផ្ទុក​ ​មេ​រោគ​អេ​ដ​ស៍​ ​ហើយ​ឪពុក​ម្តា​យ​ ​បាន​ស្លាប់​ចោល​ ​ដែល​នេះ​ជា​បន្ទុក​មួយ​ដល់​ធ្ងន់ធ្ងរ​ ​និង​ ​សូម​ឲ្យ​ជួយ​យក​ចៅៗ​ទៅ​ពិ​និត្យ​សុខ​ភាព​ ​និង​ទទួល​ថ្នាំ​ព​ន្យា​ឲ្យ​បាន​ទៀង​ទា​ត់​។​

·        សំណូម​ពរ​ដល់​អាជ្ញា​ធ​រដែ​ល​ដី​គ្រប់​លំដាប់​ថ្នាក់​ ​ធ្វើ​ការ​ស្វែង​រក​នូវ​ជន​ក្រី​ក្រ​ ​ចាស់​ជរា​គ្មា​ន​ ​ទី​ពឹង​ ​ជា​ពិសេស​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ហើយ​រាយ​ការ​ណ៏​ដល់​ប​ណ្តា​ញ​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ក្នុង​ការ​ជួយ​អ្នក​ងាយ​រង​គ្រោះ​ទាំង​នោះ​អោ​យ​បាន​ទាន់​ពេល​វេ​លា​។​

·      អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ​គោរព​ច្បាប់​ចរាចរណ៍​ ​និង​ចេះ​អធ្យាស្រ័យ​គ្នា​ ​ក្នុង​ការ​ ​ចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដោយ​ធ្វើ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ ​ខ្សែ​រ​ក្រវាត់​ ​កុំ​ពិសា​រ​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​បើក​បរ​ហួស​ល្បឿន​កំ​ណ​ត់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ជាតិ​ ​និង​ ​អន្តរ​ជាតិ​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​ទាំង​អស់​ ​ទទួល​បាន​នូវ​សុខ​ភាព​ ​និង​សុភ​មង្គល​ក្នុង​គ្រួសារ​របស់​ខ្លួ​ន​។​

គូស​បញ្ជាក់​៖ អំណោយ​ចែក​ជូន​រួម​មាន​ ​អង្ករ​ ​៣០គីឡូក្រាម​ ​(ជា​អំណោយ​របស់​ចិន​), មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, ឃី​ត​ ​១ កញ្ចប់​ ​(មុង​ ​១ ក្រមា​ ​១ សារុង​ ​១ ភួយ​១), ថវិកា​ ​២ម៉ឺន​ ​រៀល​ ​និង​ក្រ​ណាត់​ស​ ​១ ដុំ​ ​(ថវិកា​ ​១ម៉ឺន​ ​រៀល​) ដែល​ជា​អំណោយ​ ​ស​ម្តេ​ច​តេ​ជោ​ ​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រ​ធា​ន​។​ ​

Fist Prev 122 123 124 125 126 Next Last