Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

មហាសន្និបាតវ‌ិសាមញ្ញកាកបាទក្រហមកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​៦ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ ​ប្រារព្ធ​ធ្វើ​មហា​ស​ន្និ​បាត​វិសាមញ្ញ​ ​ដែល​ដឹកនាំ​ដោយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​យោង​តាម​លក្ខ​ន្ដិ​កៈ​ ​និង​វិធាន​នៃ​នីតិ​ក្រម​ ​ត្រង់​វិធាន​ទី​ ​៨ ដែល​ចែង​ថា​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​គឺ​ជា​ប្រធាន​នៃ​អង្គ​មហា​ស​ន្និ​បាត​ និង​មាន​ការ​ចូល​រួម​ពី​ ​សមាជិក​ពេញ​សិទ្ធិ​ចំនួន​ ​១៦២នាក់​ ​ដែល​ជា​តំណាង​មក​ពី​សាខា​ ​២៥ រាជ​ធានី​-ខេ​ត្ដ​ និង​តំណាង​សមាជិក​ភាព​មក​ពី​ក្រសួង​ ​ស្ថា​ប័​ន​ ​អង្គ​ភាព​ ​និង​អ្នក​សង្កេត​ការណ៍​ចំនួន​ ​១០៥នាក់​ ​រួម​មាន​តំណាង​ ​សហ​ព័ន្ធ​អ​ន្ដ​រ​ជាតិ​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ ​តំណាង​យុ​វ​ជន​មក​ពី​សមាគម​ជាតិ​ជា​បង​ប្អូន​ ​ម​ន្ដ្រី​-បុគ្គលិក​ទី​ស្នា​ក់​ការ​កណ្ដាល​ ​នាយក​-នា​យិ​កា​សាខា​ ​រាជ​ធានី​-ខេ​ត្ដ​ តំណាង​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៥ រាជ​ធានី​-ខេ​ត្ដ​។

មហា​ស​ន្និ​បាត​វិសាមញ្ញ​មាន​របៀប​វា​រៈ​ ​២ ជា​សំ​ខា​ន់៖​ ​ទី​ ​១ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​លើ​សេចក្ដី​ព្រាង​វិសោធន​កម្ម​លក្ខ​ន្ដិ​កៈ​ ​វិធាន​នៃ​នីតិ​ក្រម​ ​និង​បទ​ប្ប​ញ្ញ​ត្តិ​ហិរញ្ញ​វត្ថុ​ ​និង​ទី​ ​២ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​ទៅ​លើ​បញ្ជី​សមាស​ភាព​ ​និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អា​ណ​ត្ដិ​ទី​ ​៦ និង​សមាជិក​ប​ម្រុ​ង​។​ ​សម្រាប់​ ​របៀប​វា​រៈ​ទី​១ អង្គ​មហា​ស​ន្និ​បាត​វិសាមញ្ញ​បាន​ពិភាក្សា​ ​និង​អនុ​ម័​ត​ទៅ​លើ​វិសោធន​កម្ម​លក្ខ​ន្ដិ​កៈ​ ​វិធាន​នៃ​នីតិ​ក្រម​ ​និង​បទ​ប្ប​ញ្ញ​ត្តិ​ហិរញ្ញ​វត្ថុ​ ​ឲ្យ​ស្រប​ទៅ​នឹង​ប​រិ​បទ​ជាតិ​ ​សំដៅ​លើក​កម្ពស់​អភិបាល​កិច្ច​ ​និង​ការងារ​គ្រប់គ្រង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​ជា​ពិសេស​ ​ពាក់​ព័ន្ធ​លើ​ការ​កែ​សម្រួល​រចនា​ស​ម្ព័​ន្ធ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​បន្ថែម​ ​អនុ​ប្រធាន​អ​ចិ​ន្ត្រៃ​យ៍​ ​១រូប​ ​នីតិ​វិធី​បោះ​ឆ្នោត​ ​បន្ថែម​ឲ្យ​មាន​ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ន្និ​បាត​អនុ​សាខា​ ​។ល។ ដោយ​ឡែក​ ​របៀប​វា​រៈ​ទី​២ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​លើ​បញ្ជី​សមាស​ភាព​ ​និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​និង​សមាជិក​បម្រុង​ ​អាណត្តិ​ទី​ ​៦ ដែល​ក្នុង​នោះ​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ​២៥រូប​ ​និង​សមាជិក​បម្រុង​ចំនួន​ ​៣រូប​ ​ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​ខុ​សៗ​គ្នា​ ​នៃ​ជំនឿ​សាសនា​ ​ទ​ស្ស​នៈ​នយោបាយ​ ​សង្គម​ ​វិជ្ជា​ជី​វៈ​ ​ជា​ពិសេស​ ​យេ​ន​ឌ័​រ​ ​និង​មាន​ការ​ចូល​រួម​ពី​យុ​វ​ជន​ផង​ដែ​រ​។​

នៅ​ក្នុង​ឱ​កាស​នោះ​ដែរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​គូស​បញ្ជាក់​ថា​៖ “...អ្វី​ដែល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​សុំ​ធ្វើ​វិសោធន​កម្ម​ ​នា​ពេល​នេះ​ ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​បណ្ដា​ការងារ​ ​ដែល​ជា​ប​រិ​បទ​ជាតិ​សុទ្ធ​សាធ​ ​ដែល​ពុំ​មាន​ប៉ះ​ពាល់​ដល់​ភាព​ជា​គំរូ​របស់​លក្ខ​ន្តិ​កៈ​ឡើ​យ​។​ ​ក្នុង​ន័យ​នេះ​ ​គោល​បំណង​តែ​មួយ​គត់​ ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថេ​រ​ភាព​ ​និង​ថាមពល​រឹង​មាំ​ជា​មូល​ដ្ឋា​ន​នៃ​ការ​អភិវឌ្ឍ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ថែម​ទាំង​ ​រួម​វិភាគទាន​ដល់​ការ​ពង្រឹង​ ​និង​ពង្រីក​នូវ​កម្លាំង​របស់​ចលនា​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​អន្តរ​ជាតិ​ ​ទាំងមូល​ ​ហើយ​ក៏​ជា​ការ​បន្ត​ពង្រឹង​កម្លាំង​សាមគ្គី​ភាព​ជាតិ​ ​កម្លាំង​មនុស្ស​ធម៌​ ​ដែល​កំពុង​តែ​មាន​ ​សកម្មភាព​រីក​ដុះដាល​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​រង​គ្រោះ​ ​ជាយ​ថា​ហេ​តុ​។​”

ពាក់​ព័ន្ធ​ទៅ​នឹង​សមាស​ភាព​ ​និង​ចំនួន​សមាជិក​-សមាជិកា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​និង​សមាជិក​បម្រុង​ ​អាណត្តិ​ទី​ ​៦ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​លើក​ឡើង​ថា​៖ “...ផ្ដើម​ចេញ​ពី​បទ​ពិសោធន៍​ជោគជ័យ​ ​នៃ​ការ​រៀបចំ​សមាស​ភាព​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អាណត្តិ​ទី​ ​៥ កន្លង​ទៅ​នេះ​ ​ដែល​នៅ​ក្នុង​សមាស​ភាព​ទាំង​នោះ​ ​បាន​ឆ្លុះ​បញ្ចាំង​តំណាង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ​នៅ​ក្នុង​សង្គម​ ​មាន​ដូច​ជា​ ​ឥស្សរ​ជន​ជាន់​ខ្ពស់​ ​មក​ពី​ស្ថា​ប័​ន​ព្រឹទ្ធសភា​ ​រដ្ឋ​សភា​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ពាណិជ្ជ​ករ​ ​អាជ្ញា​ធ​រដែ​ន​ដី​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​បាន​រួម​គ្នា​ ​ប្រមូល​ផ្ដុំ​ជា​ ​គ​ណៈ​អភិបាល​មួយ​ប្រកបដោយ​ថាមពល​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​មាន​មនសិការ​ចេះ​ស្រឡាញ់​ការងារ​មនុស្ស​ធ​ម៌​។​

         មហា​ស​ន្និ​បាត​វិសាមញ្ញ​ ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១១:៣០ នាទី​ព្រឹក​ ​ដោយ​បាន​ឯក​ភាព​ជា​ ​ឯក​ច្ឆ័​ន្ទ​ទៅ​លើ​របៀប​វា​រៈ​ទាំង​ ​២ ដើម្បី​ត្រៀម​លក្ខ​ណៈ​ស​ម្ប​ត្ដិ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​មហា​ ​ស​ន្និ​បាត​ពេញ​អង្គ​ដែល​នឹង​ប្រា​រ​ព្ធធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​ ​៦ និង​ថ្ងៃ​ទី​ ​៧ ខែ​សីហា​ ​ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ ​នាសា​ល​សន្និសីទ​ចតុ​ម្មុ​ខ​។​

ពិធី​បិទ ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣

បន្ទាប់​ពី​ដំណើរ​ការ​អស់​រ​យៈ​ពេល​ ​១ ព្រឹក​រួច​មក​ ​នៅ​វេលា​ម៉ោង​ ​១៥ :៣០ នាទី​រសៀល​ ​ថ្ងៃ​ទី​ ​  ខែ​សីហា​ ​ឆ្នាំ​២០១៤ អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​លើក​ទី​ ​៣ បាន​ដំណើរ​ការ​ពិធី​បិទ​ក្រោម​ ​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​

ក្នុង​ពិធី​បិទ​ស​ន្និ​បាត​យុ​វ​ជន​ ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្វើ​របាយ​ការណ៍​បូក​សរុប​អំពី​ដំណើរ​ការ​ ​និង​លទ្ធ​ផល​នៃ​អង្គ​ស​ន្និ​បាត​ ​ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ចូល​រួម​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​ក្នុង​ការ​ពិភាក្សា​ ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យ៉ាង​ផុស​ផុ​ល​ពី​សំណាក់​សមាជិក​-សមាជិកា​នៃ​អង្គ​ស​ន្និ​បាត​ទាំងមូល​ ​ដែល​បាន​ធ្វើ​ឲ្យ​អង្គ​ស​ន្និ​បាត​ប្រព្រឹត្ដ​ទៅ​ដោយ​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធ​ផល​ផ្លែ​ផ្កា​គួរ​ជា​ទី​មោ​ទ​នៈ​។​

អង្គ​ស​ន្និ​បាត​ ​បាន​តាម​ដាន​ស្ដាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ ​ឯក​ឧត្ដម​ ​ពិត​ ​ចំណាន​ ​តំណាង​យុ​វ​ជន​ដែល​នឹង​ឲ្យ​ចូល​ជា​ស្វ័យប្រវត្តិ​ក្នុង​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អាណត្តិ​ទី​ ​៦ ដោយ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ ​នូវ​សមត្ថ​ភាព​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ ​ការ​ជាក់​ស្ដែង​ ​នៅ​ក្នុង​សហ​គម​ន៍​ ​និង​ដើម្បី​ឈាន​ដល់​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ថ្នាក់​សាខា​ ​តាម​រ​យៈ​ការ​អនុ​វត្ត​ទិស​ដៅ​វិ​ម​ជ្ឈ​ការ​ ​និង​វិ​សហ​ម​ជ្ឈ​ការ​ ​ហើយ​ជាង​នេះ​ទៀត​ពង្រឹង​ ​និង​ពង្រីក​ឆ​ន្ទៈ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​ផ្ដើម​ចេញ​ពី​យុ​វ​ជន​មាន​បេះ​ដូង​មនុស្ស​ធម៌​ ​ទៅ​ជា​យុ​វ​ជន​ដែល​មាន​សីល​ធម៌​ ​និង​វិ​ន័យ​ ​ប្រកបដោយ​ចំណេះ​ដឹង​ ​និង​ជំនាញ​ ​ក្នុង​ការ​ចូល​រួម​ក​សាង​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​ទឹក​ដី​កម្ពុ​ជា​ឲ្យ​សម្បូរ​ណ៍​រុង​រឿ​ង​។​

ក្នុង​ពិធី​បិទ​អង្គ​ស​ន្និ​បាត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​សុន្ទរ​កថា​ប្រកបដោយ​អត្ថ​ន័យ​ ​និង​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដោយ​នៅ​ក្នុង​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ដែល​អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣ ទទួល​បាន​ក្នុង​រ​យៈ​ពេល​ពេញ​ ​១ថ្ងៃ​ ​មក​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាម​រ​យៈ​តំណាង​ប្រតិភូ​អញ្ជើញ​មក​ពី​ ​សាខា​ទាំង​ ​២៥ រាជ​ធានី​-ខេត្ត​ ​បាន​ផ្ញើ​ជូន​នូវ​អំណរ​គុណ​ ​និង​ការ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ ​និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្មួ​យៗ​យុ​វ​ជន​ ​ដែល​បាន​ចែក​រំលែក​ពេល​វេលា​មាន​តម្លៃ​របស់​ខ្លួន​ ​មក​ចូល​រួម​ជា​គុណ​ប្រយោជន៍​ដល់​ការ​ជួយ​ស​ង្គ្រោះ​ជន​ងាយ​រង​គ្រោះ​នៅ​តាម​សាលា​រៀន​ ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ​និង​តាម​សហ​គម​ន៍​ ​ដែល​ធ្វើ​ឲ្យ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​កម្លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​កាន់តែ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​ ​និង​ការ​គាំ​ទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ណែនាំ​ដល់​គ្រប់​សាខា​ទាំង​ ​២៥ រាជ​ធានី​ខេត្ត​ ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការងារ​អភិវឌ្ឍ​ន៍​យុ​វ​ជន​ជា​បន្ត​បន្ទាប់​ ​ដើម្បី​រួម​ចំណែក​ពង្រឹង​សមត្ថ​ភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួ​ន​។

ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣

នៅ​ព្រឹក​ថ្ងៃ​ទី​ ​៥ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ទី​ស្នា​ក់​ការ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​ប្រារព្ធ​ពិធី​បើក​ស​ន្និ​បាត​យុ​វ​ជន​លើក​ទី​៣ ក្រោម​អធិបតី​ភាព​របស់​ ​លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​មាន​ ​ឯក​ឧត្ត​ម​ ​ពិត​ ​ចំណាន​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​បន្ទុក​ការងារ​ ​យុ​វ​ជន​ ​ដឹកនាំ​អង្គ​ស​ន្និ​បាត​ ​ដែល​មាន​រ​យៈ​ពេល​ ​១ថ្ងៃ​។ អង្គ​ស​ន្និ​បាត​មាន​ការ​ចូល​រួម​ពី​សមាជិក​ពេញ​សិទ្ធិ​ ​ចំនួន​ ​១៦៩នាក់​ ​ដែល​ជា​តំណាង​មក​ពី​សាខា​ ​២៥ ខេ​ត្ដ​-រាជ​ធានី​ ​តំណាង​ទី​ប្រឹក្សា​យុ​វ​ជន​ ​និង​គ្រឹះស្ថាន​ឧត្ត​មសិ​ក្សា​។ ភ្ញៀវ​កិត្តិយស​ ​និង​អ្នក​សង្កេត​ការណ៍​ចំនួន​ ​១៥៤នាក់​ ​រួម​មាន​តំណាង​សហ​ព័ន្ធ​អ​ន្ដ​រ​ជាតិ​ប្រចាំ​ភូមិ​ភាគ​ ​ប្រចាំ​តំបន់​ ​និង​ការិយាល័យ​ឥណ្ឌូ​នេ​ស៊ី​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ ​ប​ណ្តា​ញ​យុ​វ​ជន​កាកបាទ​ក្រហម​មក​ពី​ ​សិង្ហ​បូ​រី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វី​លី​ពី​ន​ ​ឡាវ​ ​វៀ​ត​ណា​ម​ ​ម​ន្ដ្រី​-បុគ្គលិក​ទី​ស្នា​ក់​ការ​ ​កណ្ដាល​ ​នាយក​-នា​យិ​កា​សាខា​ខេ​ត្ដ​-រាជ​ធានី​ ​តំណាង​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ដ​ កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៥ ខេ​ត្ដ​-រាជ​ធា​នី​។​

ស​ន្និ​បាត​យុ​វ​ជន​លើក​ទី​ ​៣ នេះ​ ​មាន​របៀប​វា​រៈ​ ​៣ ជា​សំ​ខា​ន់ៈ​ ​ទី​ ​- ឆ្លង​ ​និង​អនុ​ម័​ត​របាយ​ការណ៍​ ​សកម្មភាព​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​២០១០-២០១៤ និង​ទិស​ដៅ​ការងារ​បន្ត​ ​ទី​ ​- ឆ្លង​ ​និង​អនុ​ម័​ត​សេចក្ដី​កែ​សម្រួល​គោល​នយោបាយ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទី​ ​-  បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១ រូប​ ​ចូល​ជា​ស្វ័យប្រវត្តិ​ក្នុង​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ យោង​តាម​លក្ខ​ន្តិ​កៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជំពូក​ ​៤ មាត្រា​ទី​ ​១៤ ចំ​នុ​ច​ ​គ​។​

សម្រាប់​របៀប​វា​រៈ​ទី​ ​ គឺ​ជា​ការ​ផ្ត​ល់​ឱ​កាស​ឲ្យ​តំណាង​យុ​វ​ជន​អញ្ជើញ​មក​ពី​សាខា​ ​ក​ក្រក​ ​រាជ​ធានី​-ខេត្ត​ទាំង​អស់​ ​បាន​ជួប​ជុំ​គ្នា​ផ្លាស់​ប្តូ​រ​នូវ​ព័ត៌មាន​ ​បទ​ពិសោធន៍​ ​ពិសេស​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ទៅ​លើ​សមិទ្ធ​ផល​ការងារ​ធំៗ​របស់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​សម្រេច​បាន​ក្នុង​រ​យៈ​ពេល​កន្លង​មក​ពី​ឆ្នាំ​ ​២០១០-២០១៤ និង​ ​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ប​ន្ដ​ស្រប​តាម​ទិស​យុទ្ធ​សា​ស្ត្រ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​របៀប​វា​រៈ​ទី​ ​ ដោយ​ឈរ​លើ​មូល​ដ្ឋា​ន​នៃ​ការ​អនុ​វត្ត​ជាក់​ស្ដែង​នៅ​តាម​សាខា​រាជ​ធានី​-ខេត្ត​ ​គ្រឹះស្ថាន​សិក្សា​ ​និង​សហ​គម​ន៍​ ​និង​អនុ​ម័​ត​ ​លើ​សេ​ច​ក្តី​ព្រាង​វិសោធន​កម្ម​គោល​នយោបាយ​ ​ដើម្បី​ជំរុញ​ឲ្យ​យុ​វ​ជន​ក្លាយ​ធនធាន​មនុស្ស​ដែល​មាន​គុណ​ភាព​ ​ប្រកបដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ ​និង​ក្លាយ​ជា​កម្លាំង​ស្នូល​ពិត​ប្រាកដ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ ​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​រង​គ្រោះ​។ ដោយ​ឡែក​របៀប​វា​រៈ​ទី​ ​ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១រូប​ ​ចូល​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ ដើម្បី​ជា​តំណាង​ឲ្យ​សំឡេង​នៃ​ ​ការ​សម្រេច​ចិត្ត​ ​ដើម្បី​ផល​ប្រយោជន៍​របស់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទូ​ទាំង​ ​២៥ សាខា​រាជ​ធានី​-ខេ​ត្ត​។

កម្ម​វិធី​ពេល​ព្រឹក​នៃ​ស​ន្និ​បាត​យុ​វ​ជន​ ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១១:៣០ នាទី​ព្រឹក​ ​ដោយ​បាន​ឯក​ភាព​ជា​ ​ឯក​ច្ឆ័​ន្ទ​ទៅ​លើ​របៀប​វា​រៈ​ទាំង​ ​៣ និង​បាន​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១រូប​ ​ចូល​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ ដោយ​ស្វ័យប្រវត្តិ​។

ស​ម្តេ​ច​កិត្តិ​ព្រឺ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​(ICRC​)

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​៣០ ខែ​ ​ក​ក្ក​ដា​ ​ឆ្នាំ​ ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​របស់​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ដឹកនាំ​ដោយ​ ​លោក​ ​BEAT​ ​SCHWEIZER​ ​ប្រធាន​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ប្រចាំ​ភូមិ​ភាគ​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ដែល​បាន​អញ្ជើញ​មក​ទ​ស្ស​កិច្ច​នៅ​ប្រទេស​កម្ពុ​ជា​ ​ដែល​នេះ​បាន​ ​ឆ្លុះ​បញ្ចាំង​នូវ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​រ​យៈ​ពេល​ ​៣០ ឆ្នាំ​ ​កន្លង​មក​នេះ​ ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ជា​ពិសេស​កិច្ច​ជួយ​គាំ​ទ្រ​ខាង​ផ្នែក​ ​ហិរញ្ញ​កិច្ច​ ​និង​ ​ប​ច្ចេ​ក​ទេ​ស​។​ ​

ក្នុង​នាម​ជា​សមាគម​ជាតិ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​គឺ​បាន​បន្ត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​យ៉ាង​ល្អ​ជាមួយ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ក្នុង​គោល​បំណង​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​គូស​បញ្ចា​ក់​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​សាខា​ទូ​ទាំង​ ​២៥ រាជ​ធានី​-ខេត្ត​ ​ព្រម​ទាំង​បាន​នឹង​កំពុង​ប​ណ្តុះ​ប​ណ្តា​ល​ ​និង​ក​សាង​នូវ​ ​កំ​លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ក្នុង​ថ្នាក់​ឃុំ​ ​និង​ថ្នាក់​ភូមិ​ ​ដើម្បី​ក្លាយ​ជា​ភ្ងា​ក់​ងារ​ផ្ត​ល់​នូវ​ ​ព័ត៌មាន​ដល់​ថ្នាក់​សាខា​ ​និង​ថ្នាក់​ក​ណ្តា​ល​អោ​យ​បាន​ឆាប់​រហ័ស​ ​ក្នុង​ការ​ជួយ​ដល់​ឆ្លើយ​តប​នូវ​ ​គ្រោះ​មហន្ត​រាយ​ ​និង​ជួយ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ ​និង​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ ​BEAT​ ​SCHWEIZER​ ​បាន​ស​ម្តែ​ង​នូវ​ការ​អរ​គុណ​ចំពោះ​ការ​ ​អនុញ្ញាត​ទទួល​នូវ​ការ​ស​ម្តែ​ង​ការ​គួរ​សម​សល់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ហើយ​ដែល​នេះ​ជា​កិត្តិយស​ ​បញ្ចា​ក់​ពី​ចំណង​មិត្តភាព​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​។​ ​លោក​ ​BEAT​ ​SCHWEIZER​ ​ក៏​បាន​ស​ម្តែ​ង​នូវ​ការ​កោត​សរសើរ​នូវ​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​ធ្វើ​អោ​យ​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ស្គាល់​ពី​ ​សំណាក​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​នូវ​ទំនុក​ចិត្ត​របស់​សប្បុរស​ជន​ក្នុង​ការ​បន្ត​ជួយ​ ​និង​ចូល​រួម​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​ជន​ដែល​រង​គ្រោះ​ ​និង​ងាយ​រង​គ្រោះ​ ​ដោយសារ​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​លោក​ ​BEAT​ ​SCHWEIZER​ ​បាន​សន្យា​ថា​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​នឹង​នៅ​បន្ត​ជួយ​ឧ​ប​ត្ត​ម្ភ​តាម​តំ​រូ​វ​ការ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ហើយ​លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​កិច្ច​សហ​ប្រតិបត្តិ​ ​ការ​នឹង​ត្រូវ​បាន​បន្ត​កាន់តែ​ជិត​ស្និទ្ធ​ប​ន្ធែ​ម​ទៀត​នា​ពេល​អ​នាគ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាង​នាម​អោ​យ​ប្រជា​ជន​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​ ​គុណ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពី​សំណាក់​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​សូម​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​នៅ​គ្រប់​ទិស​ទី​នៃ​ពិភព​លោ​ក​។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន​

 

 

កាកបាទ​ក្រហម​កម្ពុ​ជា​ បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​សុវត្ថិ​ភាព​ចរាចរណ៍​ ​អំពី​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​ការ​ក​សាង​ផែនការ​សុវត្ថិ​ភាព​ចរាចរណ៍​ថ្នាក់​ឃុំ​

នៅថ្ងៃ​ទី​២៣ ដល់​ទី​២៤ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ ​គ្រូ​បង្គោល​ដល់​សិក្ខា​កាម​ចំនួន​៥២នាក់​ ​ដែល​មានការចូលរួមពី ​នាយក​ ​នា​យិ​កា​សាខា​ ​មន្ត្រី​សាខា​ ​និង​មន្ត្រី​ ​អនុ​សាខា​ ​គោល​ដៅ​ ​មក​ពី​សាខា​ចំនួន​ ​១៣ គឺ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្ត​ព្រះ​សីហ​នុ​ ​ ​កំពង់​ចាម​ ​កំពង់​ឆ្នាំង​ ​តាកែ​វ​ ​ពោធិ​សាត់​ ​បាត់​ដំបង​ ​សៀមរាប​ ​កំពង់​ធំ​ ​ ​ស្វាយ​រៀង​ ​បន្ទាយ​មាន​ជ័យ​ ​កំពង់​ស្ពឺ​ ​ក​ណ្តា​ល​ ​និង​ ​រាជ​ធានី​ភ្នំពេញ​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។​

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ ​ឯក​ឧត្ត​ម​ ​សម​ ​កុសល​ ​នាយក​ ​នាយក​ដ្ឋា​ន​ធនធាន​មនុស្ស​​នៃ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​មាន​ការ​ចូល​រួម​ឧ​ប​ត្ថ​ម​គាំ​ទ្រ​ពី​គម្រោង​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​ ​នៃ​មូល​និ​ធិ​ប្ល៊ូ​ម​ប៊ើ​ក​ភី​លែ​ន​ត្រូ​ភី​ ​និង​ការ​គាំ​ទ្រ​ជា​បច្ចេកទេស​ពី​អង្គ​ការ​ដៃ​គូ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ ​សកល​(GRSP​) អ្នក​សម្រប​សម្រួល​ ​នៅ​ក្នុង​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​នេះ​ ​មាន​អញ្ជើញ​មក​ពី​នាយក​ដ្ឋា​ន​ ​ផែនការ​ថ្នាក់​ក្រោម​ជាតិ​ ​នៃ​ក្រសួង​ផែនការ​ ​អង្គ​ការ​ដៃ​គូ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​ ​និង​មន្ត្រី​កាក​​បាទ​ក្រហម​កម្ពុ​ជា​ផ្ទា​ល់​។​

តាម​របាយ​ការណ៍​បឋម​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ ​បង្ហាញ​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ​២០១៣ កសិករ​ ​គឺ​ជា​អ្នក​ដែល​ប្រឈម​មុខ​ ​និង​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​គេ​ដោយសារ​គ្រោះ​ថ្នាក់​ ​ចរាចរណ៍​ ​រហូត​ដល់​៣៩% នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​ ​

ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​រៀបចំ​វគ្គបណ្ដុះ​បណ្ដាលនេះ​ឡើង​ ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​ការ​ក​សាង​ផែនការ​​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​ថ្នាក់​ឃុំ​ ​ហើយ​ក្រោយ​ពី​បញ្ចប់​វគ្គបណ្ដុះ​បណ្ដាលនេះ​ទៅ​ ​អ្នក​ចូល​រួម​ទាំង​អស់​នឹង​យក​ចំណេះ​ដឹង​ ​ដែល​ទទួល​បាន​​ទៅ​ប​ណ្តុះ​ប​ណ្តា​ល​បន្ត​ដល់​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុជានៅ​តាម​​សាខា​ ​គោល​ដៅ​របស់​ខ្លួន​ ​ព្រម​ទាំង​ក​សាង​ផែនការ​សុវត្ថិ​ភាព​ចរាចរណ៍​ថ្នាក់​ ​ឃុំ​/សង្កាត់​ជាមួយ​អាជ្ញា​ធ​រមូល​ដ្ឋា​ន​ ​ស្រប​តាម​គោល​នយោបាយ​ភូមិ​ ​ឃុំ​មាន​សុវត្ថិ​ភាព​ ​និង​ធានា​ថា​ផែនការ​ ​សុវត្ថិ​ភាព​ចរាចរណ៍​នេះ​ ​ត្រូវ​បាន​​យក​ទៅអនុ​វត្ត​ ​ដើម្បី​លើក​កម្ពស់​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​តាម​មូល​ដ្ឋា​ន​ ​សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​​ស្លាប់​ ​និង​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ ​ដើម្បី​រួម​គ្នា​ប្រែ​ក្លាយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ឲ្យ​ទៅ​ជា​​ប្រទេស​មួយ​មាន​សុវត្ថិ​ភាព​ចរាចរណ៍​ដ៏​គួរ​ឲ្យ​កក់​ក្តៅ​។

 

ព័ត៌មាន​លំអិត​ ​សូម​ទាក់ទង​ ​៖

លោក​ ​ខឹ​ម​ ​សុផល​ ​ប្រធាន​គម្រោង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សុវត្ថិ​ភាព​ចរាចរណ៍​ ​

កាកបាទ​ក្រហម​កម្ពុ​ជា​

ទូរស័ព្ទ​ ​ ​078 53 54 06

Fist Prev 117 118 119 120 121 Next Last