ទីស្នាក់ការកណ្តាល

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៦៨៥គ្រួសារ នៅខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហម្ពុជា
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខធិការ កាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ៦៨៥ គ្រួសារ មកពី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ចំនួន ៥៣៨គ្រួសារ និង ឃុំពាមបាង ស្រុកស្ទោង ចំនួន ១៥៧ គ្រួសារ ក្នុង ខេត្តកំព់ធំ នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៣។
ជាកិច្ចចាប់ផ្តើម លោកជំទាវ អគ្គលេខធិការ បាន សម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ លោកជំទាវ អគ្គលេខធិការ ក៏ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកជំទាវ អគ្គលេខធិការ ក៏ បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អគ្គលេខធិការ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
១. សូម មានការប្រុងប្រយ័ត្នជាពិសេសកុមារ ដោយមិនត្រូវអោយលេងជាមួយទឹកជំនន់ ដើម្បី ជៀសការលង់ទឹកដោយប្រការណាមួយ។
២. អំពានាវ ដល់ក្រុមគ្រួសារសូមជួយអប់រំដល់កូនក្មួយឱ្យជៀសវាងពិការស៊េប ជាតិសុរា និងគ្រឿងញៀនដែលជាបញ្ហាបង្ករឱ្យាមានអំពើហិង្សាក្នុងគ្រួសារ។
៣. អំពាវនាវ ដល់ស្រ្តីមានផ្ទៃពោះ អោយទៅពិនិត្យសុខភាពអោយបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ។
៤. សូម បរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការ មាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
៥. ត្រូវ ចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុង ការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
ជាទីបញ្ចប់ លោកជំទាវ អគ្គលេខធិការ បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ទឹកបរិសុទ្ធ ៣ ដបធំ។

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១០០ គ្រួសារ នៅខេត្តព្រះវិហារ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១០០ គ្រួសារ មកពី ១៥ ឃុំ នៅមណ្ឌលទីទួលសុវត្ថភាព តាកឹង ក្នុង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៣។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
១. ខិតខំដាំដំណាំបន្ថែមដើម្បីលើកតម្កើនសេដ្ឋកិច្ចក្នុងគ្រួសារ
២. អំពានាវដល់ក្រុមគ្រួសារសូមជួយអប់រំដល់កូនក្មួយឱ្យជៀសវាងពិការស៊េបជាតិសុរា និងគ្រឿងញៀនដែលជាបញ្ហាបង្ករឱ្យាមានអំពើហិង្សាក្នុងគ្រួសារ
៣. អំពាវនាវដល់ស្រ្តីមានផ្ទៃពោះ អោយទៅពិនិត្យសុខភាពអោយបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ
៤. អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ទៅទទួលថ្នាំពន្យាអោយបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់គ្រួពេទ្យ
៥. សូម មានការប្រុងប្រយ័ត្នជាពិសេសកុមារ ដោយមិនត្រូវអោយលេងជាមួយទឹកជំនន់ ដើម្បី ជៀសការលង់ទឹកដោយប្រការណាមួយ។
៦. សូម មានប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណជាពិសេសការបាត់បង់បន្ថែមទៀតនៃជីវិត ក្នុងពេលគ្រោះមហន្ថរាយទឹកជំនន់នេះ។
៧. សូមបរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការ មាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
៨ ត្រូវ ចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុង ការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
៩. អំពាវ នាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
មុនហ្នឹងបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់ក្នុងឪកាសប្រារព្ធពិធីឡើងគ្រោងរាជ្រសម្បិត្ត នៃព្រះមហាក្សត្យ គំរបខួប ៩ឆ្នាំ សូមព្រះអង្គមានព្រះជន្មយឿនយូរ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅជារៀងរហូត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ ៦ ដបធំ។
អត្ថបទដោយ៖ លោក តាំង សាមឿន

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ៨១៤គ្រួសារ នៅខេត្តកំពង់ឆ្នាំង
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ៨១៤ គ្រួសារ មកពី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៣ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង។ លោកជំទាវ អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាទីបញ្ចប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស, ត្រីខ១០កំប៉ុង, ឃីត១ និងទឹកសុទ្ធ ៦ដប និងវត្តគោកបន្ទាយ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៖ អង្ករ ១០០kg, មី៥កេស, ត្រីខ ១កេស, ទឹកសុទ្ធ ២កេស និងបច្ច័យវត្ត ២០០,០០០ រៀល និងប្រកេន ដល់ព្រះសង្ឃ ៥០,០០០រៀល ក្នុង១អង្គ និងដូនជី ១០,០០០រៀល៕

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១៨៨ គ្រួសារ នៅខេត្តប៉ៃលិន
ព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១៨៨ គ្រួសារ មកពី ៨០ ភូមិ នៅក្នុង ខេត្តប៉ៃលិន។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
-
សូមមានការប្រុងប្រយ័ត្នជាពិសេសកុមារ ដោយមិនត្រូវអោយលេងជាមួយទឹកជំនន់ ដើម្បី ជៀសការលង់ទឹកដោយប្រការណាមួយ។
-
សូមមានប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណជាពិសេសការបាត់បង់បន្ថែមទៀតនៃជីវិត ក្នុងពេលគ្រោះមហន្ថរាយទឹកជំនន់នេះ។
-
សូមបរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការមាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
-
ត្រូវចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុងការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
-
អំពាវនាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
ជាទីបញ្ចប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ ៦ ដបធំ។
អត្ថបទដោយ៖ លោក តាំង សាមឿន

អំណោយមនុស្សធម៌ជាស្បៀងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៧៨១ គ្រួរសារ មកពី ស្រុកបាណន់, ស្រុកបវេល និងស្រុកថ្មគោល នៅខេត្តបាត់ដំបង
ព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា សប្បុរសជនជាតិ និងអន្តរជាតិ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៧៨១ គ្រួរសារ មកពី ស្រុកបាណន់, ស្រុកបវេល និងស្រុកថ្មគោល នៅខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ និងជំលៀសប្រជាជនបានទាន់ពេលវេលាទៅកាន់ទីទូលសុវត្ថិភាព។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យដែលបានធ្វើការឆ្លើយ តបក្នុងការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
-
សូមបរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការមាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
-
ត្រូវចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុងការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
-
អំពាវនាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
ជាទីបញ្ចប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ១ កេស។
អត្ថបទដោយ៖ លោក តាំង សាមឿន