Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ពិធីប្រកាសទទួលស្គាល់ ក្រុមកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅ​រសៀល​ថ្ងៃ​ទី ៣០​ ខែ​មករា​ ឆ្នាំ​២០១៦  ឯក​ឧត្តម​ គុជ លីណា ​អនុ​ប្រធាន​គណៈកម្មា​ធិការ​សាខា ​ បាន​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ក្រុម​កាកបាទ​ក្រហម​កម្ពុជា​ទាំង​១០​ឃុំ ​ក្នុង​ស្រុក​ក្រឡាញ់​ ពិធី​ប្រកាស​នេះ ​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​វិទ្យាល័យ​ ក្រឡាញ់​។

មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គុជ លីណា ​បាន​សំណូមពរ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្តកាកបាទ​ក្រហម​កម្ពុជា ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​នា​ពេល​នេះ​ត្រូវ​បន្ត​ពង្រឹង​ភារកិច្ច​របស់​ខ្លួន​ដូច​ជា៖ ​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ពី​គោលការណ៍គ្រឹះ​ទាំង៧​ របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម ​អឌ្ឍចន្ទ​ក្រហម ក្នុង​នោះមាន​ -ភាពមនុស្សធម៌  -ភាពមិនលំអៀង ​ -អព្យាកឹតភាព ​ -ឯករាជភាព ​ -សេវាកម្មស្ម័គ្រចិត្ត​ ឯកភាព ​និង​សកលភាព។  ត្រូវ​ចូលរួម​ផ្ដល់​ការ​សង្គ្រោះ​បឋម​ចំពោះ​អ្នក​រងគ្រោះ​ថ្នាក់ និង​ឧបទ្ទវ​ហេតុ​ផ្សេងៗ​ ព្រម​ទាំង​ទំនាក់​ទំនង​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដែល​នៅជិត​ដើម្បី​បាន​ព្យាបាល​ជន​រងគ្រោះ​បាន​ទាន់​ពេលវេលា។  ត្រូវ​ចុះ​ពិនិត្យ ​និង​រាយការណ៍​ពី​ស្ថានភាព​រង​គ្រោះ មហន្តរាយ​ផ្សេងៗ​ដូច​ជា ខ្យល់​កន្ត្រាក់ ទឹក​ជំនន់ ​អគ្គីភ័យ ​ទាន់ពេលវេលា​ទៅ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឃុំ ​និង​អនុ​សាខា។  ជួយ​បំផុស​ការចូលរួម​របស់​អ្នកស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុជា ​នៅ​តាម​ភូមិ ​ចូលរួម​សកម្មភាព​មនុស្សធម៌​ដែល​រៀបចំ​ដោយ​អនុសាខា​ស្រុក។

ពិធីបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា

       យុវជន​កាកបាទ​ក្រហម​កម្ពុជា​ថ្មី​ ចំនួន​ ៥៦​រូប​ ស្រី​៤៥​រូប​​ មក​ពី​វិទ្យាល័យ​ក្រឡាញ់ ​និង​អនុ​វិទ្យាល័យ​ កំពង់​ថ្កូវ​ ត្រូវ​បាន​បំពាក់​ឯក​សណ្ឋាន​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ គុជ លីណា អនុ​ប្រធាន​គណៈកម្មា​ធិការ​សា​ខា​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​វិទ្យាល័យ​ ក្រឡាញ់ ​ស្រុក​ក្រឡាញ់​​ ខេត្ត​សៀម​រាប។

        ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ បានចាត់​ទុក​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី ​ជា​អ្នក​បន្ត​វេនក្នុ​ងសកម្ម​ភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ និង​សំណូម​ពរ​ដល់​យុវជន​ទាំង​អស់​ ត្រូវ​គោរព​វិន័យ​សាលា ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ពូកែ និង​ធ្វើ​ជា​គំរូ​ក្នុង​ស្រទាប់​យុវវ័យ​ ត្រូវ​ជួយ​ផ្សព្វ​ផ្សាយ​ពី​សកម្មភាព​មនុស្ស​ធម៌ របស់​កាកបាទ​ក្រហម​កម្ពុជា ​ចូលរួម​ក្នុង​សកម្មភាព​នេះ ទាំង​នៅ​ក្នុង​សាលា​ និង​នៅ​ក្នុង​សហគមន៍ ​ហើយ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។​

        ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ ក៏​បាន​នាំ​យក​នូវ​ថវិកា​ជា​អំណោយ​របស់​  ឯកឧត្តម​ឃឹម​ ប៊ុន​សុង​ ប្រធាន ​​  គណៈកម្មា​ធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​សៀមរាប​ និង​លោកជំទាវ​ ចែក​ជូន​ដល់​ក្មួយៗ​ទាំង​៥៦​នាក់ ​ម្នាក់ៗទទួល​បាន​ថវិកា ​១ម៉ឺន​រៀល​ផង​ដែរ៕

 

ការចុះប្រមូលទិន្នន័យស្តីពីបម្រែបម្រួលអាកាសធាតុនៅឃុំចុងកាល់ស្រុកចុងកាល់

ដោយ​មាន​កិច្ច​សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត ​ចាប់​ពី​ថ្ងៃ​ទី ៣១ ​ខែ​មករា ​ឆ្នាំ២០១៦ ​ដល់​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​លោក​សរ ​សៀង​ហៀង ​នាយក ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តឧត្តរ​មាន​ជ័យ បាន​ដឹក​នាំ​អ្នកស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ចំនួន ​៣០​នាក់ ​ចុះ​ប្រមូល​ទិន្នន័យ​ពី​ប្រជាជន​ចំនួន ៤៥​គ្រួសារ​ស្ថិត​ក្នុង​ភូមិ ឆូក និង​ភូមិ​បន្ទាយ​ចាស់​ ក្នុង​ឃុំ ​ចុងកាល់ ​​ស្រុក​ចុងកាល់ ​ក្នុង​គោលបំណង ​ស្វែងយល់ ​ពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ការ​ទទួលផល​ពី​ប្រព័ន្ធ​ធារា​សាស្ត្រ ​សំដៅជួយ​រួម​ចំណែក​បង្កើន​ជីវភាព​របស់​ប្រជាជន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

គ្រួសាររងគ្រោះដែលធ្លាក់ចូលឡដុតធ្យួងទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅ​ព្រឹក ​ថ្ងៃទី​០១.​ខែកុម្ភះ ​​ឆ្នាំ​២០១៦ ​វេលា​ម៉ោង ​៩: ០០​ព្រឹក ​​លោក ​សើ ​សាម៉េត ​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ រតនៈ​មណ្ឌល ​និងសហការី ​ជា​ច្រើន​រូប ​បាន​យក​ថវិកា​ចូល​បុណ្យ​សព ​ក្រុមគ្រួសារ​ប្រជា​ពលរដ្ឋ​ធ្លាក់​ចូល​ឡ​ដុត​ធ្យួង​បណ្តាល​អោយ​ស្លាប់​១​នាក់ ​​របួស​ធ្ងន់​២​នាក់ រស់​នៅ​ភូមិ​រស្មី​សង្ហា​ ឃុំ​រស្មី​សង្ហា ​​ស្រុក​រតនៈ​មណ្ឌល​​ ខេត្ត​បាត់ដំបង​​ សប្បុរជន​ចូល​រួម​តាម​រយៈ​អនុ​សាខា​ស្រុក​រួម​មាន​៖
ឯក​ឧត្តម​ ចន្ទ ​​សុផល ​​ប្រធាន​កិត្តិយស​​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ​​៥០០,០០០​​រៀល ​​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​​ ១,០០០,០០០​រៀល,​​ អនុ​សាខា​​កាកបាទ​​ក្រហម​​ស្រុក​​ ២០០,០០០​រៀល ​ក្រុម​យុវជន​ស ស ស យ ​ស្រុក ​១៥០,០០០​រៀល​ ក្រុម​កាងារ​ ឃុំ​រស្មី​សង្ហារ ​​២០០,០០០​រៀល​​ លោក ​កាន ប៊ុនថុល ​សមាជិក​ ស ស យ ក ​ខេត្ត ៥០,០០០ រៀល សរុប​ថវិកា​ ២,១០០,០០០​រៀល ។

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែមករា​ ឆ្នាំ​២០១៦ ​លោក​ជំទាវ ​ចឹក ​ហេង ​ប្រធាន​គណៈកម្មា​ធិការ​សាខា ​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​ព្រះ​វិហារ ​បាន​ចុះ​សួរ​សុខ-​ទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌ ​ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ ​ចំនួន​ ៣​ គ្រួសារ​ នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូ​លែន​ ខេត្ត​ព្រះវិហារ ​ដែល​រង​គ្រោះ​ដោយសារ​ទូសេ​ខ្សែ​ភ្លើង​ដាច់​ធ្លាក់​ប៉ះ​ផ្ទះ​ប្រជា​ពលរដ្ឋ ​បណ្តាល​ឱ្យ​ឆេះ​អស់​ផ្ទះ​៣​ខ្នង ​កាល​យប់ ​ថ្ងៃ​ទី​៣០ ខែ មករា ​ឆ្នាំ​២០១៦​។ ​អំណោយ​របស់​សាខា​ដែល​បាន​ផ្តល់​ជូន ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន៖ អង្ករ​៥០ គីឡូ មី​១​កេស​​ ត្រី​១​យួរ​​ ទឹក​ស៊ី​អ៊ីវ​​ ១​យួរ​​ ឃីត​១​​ ភួយ​១ ​​កន្ទេល​១​​ ចាន៦​​ ចាន​សម្ល​៤​ ឆ្នាំង​ដាំ​បាយ ​១ ឆ្នាំង​​សម្ល​១ ​​វែក​បាយ​១ ​​វែក​សម្ល​១ ​វែក​ឆា​១ ​ចាន​ដែក​១​ស្លាប​ព្រា​៦ ​​ផ្តិល​ទឹក​១ ធុង​ដាក់​ទឹក​១ និង​ថវិកា ១,០០០,០០០ ​រៀល។ ក្នុង​ឱកាស​នោះ​ក៏​មាន​សម្ភារៈ​ និង​ថវិកា​របស់​ព្រះ​តេជ​គុណ ​​សៀន ​គុណ​លាប ​អនុ​ប្រធាន​កិត្តិយស​អនុ​សាខា​ស្រុក​គូ​លែន​​ រួម​មាន៖ ​មី​១​កេស ​​ត្រី​ខ​១​យួរ ​​ទឹក​ត្រី​១​យួរ ​​ទឹក ​សុទ្ធ​១​យួរ ​​ទឹក​ដោះ ​គោ​២កំប៉ុង និង១​កន្ទេល​១ ស្ករស​១គីឡូ ​ទឹក​ក្រូច ១​ដប ​ថវិកា ​១៤០,០០០​រៀល ​ផង​ដែរ។

Fist Prev 110 111 112 113 114 Next Last