Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

កម្មករកាត់ដេរដែលរងគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ​លោកស៊ុម អ៊ុយហាវ​នាយករងសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី​បានចុះសួរសុខទុក្ខ​និងនាំយកថវិកា​មួយចំនួន​របស់កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​ជូនដល់​កម្មកររោងចក្រកាត់ដេរ​ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របួសស្រាល ធ្ងន់ ចំនួន ២៩នាក់ ស្ថិតនៅ២ភូមិ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

នាឱកាសនោះដែរ លោកនាយករង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេសជនរងគ្រោះដោយសារគ្រោះថា្នក់ចរាចរណ៍ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរមិនថាទីជិត ឆ្ងាយក្ដី បើកបរត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ កុំពិសាគ្រឿងស្រវឹងពេលកំពុងបើកបរ។

 

ថវិកាក្នុងម្នាក់ៗទទួលបាន៖ របួសធ្ងន់ ១៥០,០០០រៀល មធ្យម ១០០,០០០រៀល និងស្រាលចំនួន ៥០,០០០រៀលផងដែរ៕

 

ប្រជាជនងាយរងគ្រោះខណ្ឌទួលគោកទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃទី​២៣ ខែ​មករា​ឆ្នាំ២០១៧​នេះ​ នៅសាលា​សង្កាត់​ផ្សារដេប៉ូទី២​ក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌទួលគោក​ លោកស្រីញ៉ែម មុំប្រធាន​ក្រុមការងារអនុសាខា​បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌ជូនដល់ចាស់ជរា​ ជនពិការ​ ប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត និងអ្នករស់នៅជាមួយមេរោគអេដស៍​សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់​ផ្សារដេប៉ូទី២ ។

 

នាឱកាសនោះ លោកស្រីប្រធានក្រុមកាងារ​បានលើកឡើងពី​ការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​ពោល​ (​ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា) ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ១០គីទ្បូក្រាម​ ឃីត២កញ្ចប់​ និងថវិកាចំនួន២ម៉ឺនរៀល ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦

សាខាកក្រក​ខេត្តរតនគិរី ៖​ នៅព្រឹកថ្ងៃទី២៣​ខែមករា​ឆ្នាំ២០១៧​ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំដូចខាងក្រោម ៖


ទី១៖ សូមបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានជិតស្និទ្ធ និងមានភាពសុខដុមរមនារវាង គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការអនសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជាស្ថាប័នកាកបាទក្រហមទាំងមូល ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទាំងថ្នាក់សាខា និងអនុសាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្ខិតសេវាមនុស្សធម៌ឱ្យទៅកៀកជិតប្រជាពលរដ្ឋសំដៅបង្កើនជំនឿជឿជាក់ពីសំណាក់សហគមន៍ និងមជ្ឈដ្ឋានទូទៅ។

ទី៣៖ ខិតខំបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការគាំពារ ថែរក្សា និងកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ក្រុមជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍។

ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការផ្តល់សេវាមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ជាមួយគ្នានេះ គួរបន្តជំរុញដល់យុវជន និងអ្នកស្ម័គ្រចិត្តឱ្យកាន់តែសកម្មថែមទៀតក្នុងចលនាមិត្តអប់រំមិត្តដើម្បីទប់ស្កាត់នូវការផលិតការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការរំលោភបំពាន ការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ និងការប្រព្រឹត្តអំពើហិង្សានានាដែលកើតមានក្នុងសង្គម ព្រមទាំងបញ្រ្ជៀបការងារមនុស្សធម៌ទៅដល់សិស្សនិស្សិត និងយុវជននៅតាមអនុវិទ្យាល័យ វិទ្យាល័យគ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍ដើម្បីឱ្យពួកគេយល់ដឹង និងចូលរួមដោយស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌ លើកកម្ពស់គុណភាពជីវិត កិត្តិយសមនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ទី៥ ៖ ត្រូវបន្តពង្រឹង និងពង្រីកសមាជិកភាព លើកកម្ពស់និងកៀរគររកមូលនិធិ និងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងភាពម្ចាស់ការនៃការអភិវឌ្ឍស្ថាប័ន និងត្រូវរក្សាឱ្យបាននូវគោលការណ៍តម្លាភាព និងគណនេយ្យភាព នៃការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា៕

 

ស្រ្តីមេម៉ាយពិការភ្នែកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

សាខាកក្រកខេត្តបន្ទាយមានជ័យ​ ៖​ កាលពីរសៀលថ្ងៃទី២១​ខែមករា​ឆ្នាំ២០១៧ នេះ​ឯកឧត្តមលី សារីនិងសហការី​ព្រមទាំងសប្បុរសជន​បាន​ជួយ​​ជួសជុល​ផ្ទះអ្នកស្រី​ឡៅ សារុន ជា​ស្រី្តមេម៉ាយ​ហើយ​ពិការភ្នែក​ទាំងសងខាង​មានកូន៣នាក់រស់នៅ​ភូមិខ្លែងព័ណ៌ត្បូង​ឃុំស្លក្រាម​ស្រុកស្វាយចេក។​ ទន្ទឹមនឹងនោះ​ ក្រុមការងារ​បាននាំយកអំណោយជាស្បៀង​អាហារ​សម្ភារៈគ្រួសារ​កង់មួយគ្រឿង សម្ភារៈផ្ទះបាយ​ និងថវិកាមួយចំនួនជារបស់សាខា និងសប្បុរសជនជូនដល់គាត់ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

 

បន្ទាប់មក​ ក្រុមកាងារ​ បានបន្តទៅសាកសួរសុខទុក្ខលោកតា ផែង ផាក់ អាយុ៦៣ឆ្នាំ ចិញ្ចឹមចៅ៧នាក់ រស់នៅភូមិជាមួយគ្រួសារខាងលើ គាត់កំពុងមានជីវភាពលំបាកខ្លាំង ហើយថែមទាំងកំពុងមានជំងឺប្រចាំកាយ។​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគាត់ជារបស់សាខាផ្ទាល់ មានស្បៀងអាហារ សម្ភារៈគ្រួសារ និងថវិកាមួយចំនួន៕

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមករា ​ឆ្នាំ២០១៧ អនុសាខា​កាកបាទក្រហម​កម្ពុជា ​ស្រុកចុងកាល់ ​លោក រិទ្ធី ប៉ាក់ ​ប្រធាន​កិត្តិយស​អនុសាខា​ និងសហការី​បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ជូនដល់​លោកថៃ វិចិត្រ អាយុ៣២ឆ្នាំ មានសមាជិកចំនួន៥នាក់ រងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលារម៉ោង ៩:៣០ នាទី ស្ថិតនៅភូមិប៉ាក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

 

នាឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ កៅស៊ូតង់១ កន្ទេល១ អាវ៤ ទឹកស៊ីអ៊ីវ ៦ដប ធុងជ័រតូចៗ២ និងថវិកាចំនួន ១០០,០០០រៀល៕

Fist Prev 109 110 111 112 113 Next Last