Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោចែកអំណោយចាស់ជរានៅសង្កាត់ព្រែកកំពឹស

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី​២៧ ខែ​មករា ឆ្នាំ២០១៧នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ ​ដឹកនាំដោយលោក នុត​ ​ពុធដារ៉ា ប្រធានកិត្តិយសអនុសាខាបានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្តល់ ជូនប្រជាពលរដ្ឋចាស់ជរា​មានជីវភាពខ្វះខាតចំនួន៥០គ្រួសារដែលរស់នៅសង្កាត់ព្រែកកំពឹស​ ។

 

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។

 

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម​ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៣ម៉ឺនរៀល​ ៕

 

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

សាខាកក្រកខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី​២៥​ខែមករា​ឆ្នាំ២០១៧​លោកស្រីឌុក ស៊ីដា ​នាយិកា សាខាកាកបាទក្រហម​ខេត្តកំពង់ធំ​និងក្រុមការងារ​សាខា​អនុសាខា​ក្រុងស្ទឹងសែន​បានចុះ​សួរសុខទុក្ខ​និងនាំយក​អំណោយ​ទៅចែកជូន​ដល់គ្រួសារ​លោក កាន់ ចិន្តា ភេទ​ប្រុស​អាយុ៣៦ឆ្នាំ​ត្រូវ​ភ្លើងឆេះផ្ទះ​ដែលស្ថិត​នៅភូមិកំពង់រទេះ​ សង្កាត់កំពង់រទេះ​ ក្រុងស្ទឹងសែន និងបន្ត​ទៅចែក​ដល់គ្រួសារ​ដែលមានជំងឺ​រាំរៃ​ចំនួន២គ្រួសារទៀត​នៅ ភូមិពោធិ៍បាក់ក និងភូមិកំពង់ធំ ខេត្តកំពង់ធំ។

 

នាឱកាសនោះ លោកស្រីនាយិកា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែងគ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយចែកជូនមាន : ទទួលបានអង្ករ៣០គីឡូ​ មី១កេស ត្រីខ១យួ​​មុង១ ភួយ១​ សារុង១ ក្រមា១​និងថវិកាមួយចំនួន ដោយឡែកសំរាប់គ្រួសារឆេះផ្ទះបន្ថែមតង់១ កន្ទេល១ ឆ្នាំង២បន្ថែម។

 

កិច្ចប្រជុំស្តីពី ការត្រៀមរៀបចំកម្មវិធីចាក់ពុម្ពត្រចៀករបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ ២០១៧នេះ​នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​បានរៀបចំ​កិច្ចប្រជុំ​ស្តីពីការត្រៀមរៀបចំ​កម្មវិធី​ចាក់ពុម្ព​ត្រចៀក​ជូនដល់​ប្រជាពលរដ្ឋ​នាខែកុម្ភៈខាងមុខ​និងការងារផ្សេងៗ​ដោយមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មាធិការសាខាព្រមទាំងមានការចូលរួម​ពីមន្ត្រី​ប្រតិបត្តិសាខា និងបុគ្គលិក​មូលនិធិ​ស្តារឃីសរុបចំនួន២៥នាក់ ។

នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខាបានលើកឡើងថា៖ សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ បានសហការជាមួយ​មូលនិធិ​ស្តារឃីលើការងារពិនិត្យ​ចាក់ពុម្ពត្រចៀក និងការផ្តល់ជូនឧបករណ៍​ជំនួយសំឡេង​ដោយឥតគិតថ្លៃ​ដល់ប្រជាពលរដ្ឋ​គរ ថ្លង់ ចំនួន៨០០នាក់ មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ព្រៃវែង និងរាជធានីភ្នំពេញហើយ​យើងមាន​គម្រោង​ធ្វើកម្មវិធីនេះ​នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ នៅខណ្ឌឬស្សីកែវដោយក្នុងនោះលោកជំទាវ បានបែងចែក​ភារកិច្ច​ដល់មន្ត្រី​បុគ្គលិកសាខា​ទៅតាមជំនាញ​ព្រមទាំងផ្តល់​អនុសាសន៍ល្អៗ សំដៅជំរុញ​ឲ្យការរៀបចំ​កម្មវិធីនេះ​ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបាននូវជោគជ័យ ៕

 

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលទេយ្យទានពីព្រះចៅអធិការវត្តសិរីមង្គលគៀនឃ្លាំង

សាខាកក្រករាជធានីភ្នំពេញ៖ នៅវត្ត​សិរីមង្គលគៀនឃ្លាំង​ ក្នុងសង្កាត់ជ្រោយចង្វារ​នាថ្ងៃទី២៤​ ខែ​មករា​ ឆ្នាំ​២០១៧នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌជ្រោយចង្វារ​ដឹកនាំដោយលោកស្រីអ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានក្រុមការងារអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះចរណៈវិសុទ្ធិ​ វេង​ សេងពេជ​ ព្រះអនុគណខណ្ឌជ្រោយចង្វារ​ និងជាព្រះចៅអធិការវត្ត​សិរីមង្គលគៀនឃ្លាំង​ ព្រមទាំងព្រះមង្គលវិសុទ្ធិ សុខ​ សុភាព​ រាជាគណៈថ្នាក់កិត្តិយស​ ព្រះវិន័យធរ​អនុគណខណ្ឌ​ និងជាព្រះចៅអធិការវត្តវារិន្ទ​ព្រែកលៀប​ ។

 

នាឱកាសនោះ ព្រះចៅអធិការវត្តទាំងពីរ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប លោកស្រីប្រធានក្រុមការងារអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ​ អំណរគុណចំពោះព្រះចៅអធិការ​ ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យវត្តទាំងពីរ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

 

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖
-១/​ វត្តសិរីមង្គលគៀនឃ្លាំង៖​ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​ចំនួន១២មុខ និងថវិកាចំនួន២លានរៀល​ ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើ​នឹង២២.៦៦១.០០០រៀល​ ។


-២/​ រវត្តវារិន្ទ​ព្រែកលៀប​៖​ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​ចំនួន៥មុខ និងថវិកាចំនួន១លានរៀល​ ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើ​នឹង៤.១០០.០០០រៀល ៕

 

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅស្រុកគីរីវង្សទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ខេត្តតាកែវ​ ៖ក្រោយទទួលព័ត៏មាន​ថានៅ​ស្រុកគិរីវង់​មានករណី​អគ្គីភ័យ​បណ្តាល​ឱ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ចំនួនប្រាំខ្នង​រួចមក នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ដឹកនាំដោយ​ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា មន្ត្រីសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៍​ ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលបាន​ជួបអគ្គីភ័យ​ទាំងនោះ។ 


នាឱកាសនោះឯកឧត្តម បានពាំនាំការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែលបានជួបការលំបាក​ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយ​ដែលចែកជូន​នាពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម មុង១ សារុង១ ក្រមា១ ភួយ១ កន្ទេល១ តង់ធំ១ ដោយឡែក៣ផ្ទះដែលឆេះអស់ទាំងស្រុង បានផ្តល់សង្ក័សី២៥ សន្លឹកក្នុងមួយផ្ទះៗ និងថវិកាមួយចំនួន។


សូមបញ្ជាក់ថាគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង៣ខ្នង និងឆេះមួយចំហៀង២ខ្នង។

 

Fist Prev 108 109 110 111 112 Next Last