Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

ប្រជាពលរដ្ឋ គ ថ្លង់​ទទួល​ឧ​បករ​ណ៌​ជំនួយ​សម្លេង​ពី កាកបាទ​ក្រហម​កម្ពុជា និង​មូល​និ​ធី​ស្តា​ឃី

ពិធី​បំពាក់​ឧបករណ៍​ជំនួយ​សម្លេង​ជូន​ដល់​ប្រជាពលរដ្ឋ គ ថ្លង់ ដែល​អញ្ជើញ​មកពី​បណ្តា​ខណ្ឌ​ចំនួន១២ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ចំនួន ១៤១២នាក់ ផ្តល់​ដោយ​មូល​និ​ធី​ស្តា​ឃី និង​អង្គការ​ក្តីសង្ឃឹម​កម្ពុជា នៅ​សិង្ហ​បុរី  មាន​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៦-១៨ ខែមីនា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ ឃួន​សុ​ដា​រី អនុប្រធាន កាកបាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។

យោងតាម​របាយការណ៍​របស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​បានឱ្យដឹងថា សាខា​បាន​ជំនួយ​សប្បុរសធម៌​ពី​មូល​និ​ធី​ស្តា​ឃី និង​អង្គការ​ក្តីសង្ឃឹម​កម្ពុជា នៅ​សិង្ហ​បុរី សម្រាប់​ផ្តល់នូវ​ឧ​បករ​ណ៌​ជំនួយ​សម្លេង​ជួយ​ដល់​ជន​បាត់បង់​កាយសម្បទា កាយវិញ្ញាណ និង​សតិបញ្ញា ដែល​ត្រូវ​រស់​ជាមួយ​ឧ​ប​ស័គ្គ​រារាំង​ក្នុង​ជីវិត​ដូចជា គ ថ្លង់​ជាដើម។

នាឱកាស​នោះដែរ លោកជំទាវ ឃួន​សុ​ដា​រី បាន​មានប្រសាសន៍ថា  ក្នុងនាម​កាកបាទក្រហម​កម្ពុជា លោ​កេ​ជំទាវ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ជួយ​ដល់​ប្រជាជន​យើង​ឱ្យ​គាត់​មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត។ សូមបញ្ជាក់ថា ឧ​បករ​ណ៌​ជំនួយ​សម្លេង​នេះ មានតម្លៃ​ចាប់ពី ៤០០ ទៅ ១០០០ដុល្លា​អាមេរិក ដោយ​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ២,៥ លាន​ដុល្ល​អាមេរិក។

កាកបាទក្រហម​ក​ម្ព​ជា​ទទួល​អំណោយ​មនុស្សធម៌​ពី​សមាគម​ស្ត្រី​ថៃ និង​ក្រុមហ៊ុន​ដាប់​ប​ល​ត្រេ​ត​ឌី​ង

នា​រសៀល​ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា លោកជំទាវ អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា​បានទទួល​ជួប​សវនាកា និង​ទទួល​អំណោយ​ពី​លោកជំទាវ វ៉ា​រ៉េ​ស ស៊ីណាវ៉ាត្រា  នាយិកា សមាគម​ស្ត្រី​ថៃ​ដែលមាន​ស្នាដៃ​ចំពោះ​ជាតិ  ក្នុងជំនួប​សវនាកា​នោះ លោកជំទាវ ស៊ីណាវ៉ាត្រា​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា និង​ថៃ ជា​ប្រទេស​ដែល​នៅ​ជិតខាង​គ្នា មាន​ប្រពៃណី និង​វប្បធម៌​ប្រហាក់ប្រហែលគ្នា តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​ចាំបាច់។ ឆ្លើយតប​ក្នុងឱកាស​នោះ លោកជំទាវ អា​ន្នី សុខ​អាន បាន​ថ្លែងអំណរគុណ​ក្នុងនាម​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សមាគម​ស្ត្រី​ថៃ​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​សកម្មភាព​ជាមួយ​កាកបាទក្រហមកម្ពុជា​ជួយ​ជា​ថវិកា​ចំនួន ១៥,០០០ ដុល្លា​អាមេរិក អង្ករ​ចំនួន ២០តោន និង​មី​ចំនួន១០០ កេស សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា ក្នុងនោះដែរ លោកជំទាវ ស៊ីណាវ៉ាត្រា ក៏បាន​គោរព​អញ្ជើញ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ តាមរយៈ​លោកជំទាវ អា​ន្នី សុខ​អាន

នា​រសៀល​ថ្ងៃ​ដដែល​នេះដែរ លោកជំទាវ អា​ន្នី សុខ​អាន បានទទួល​ជួប​សវនាកា​ជាមួយ​លោកស្រី ស៊ី​ច័ន្ទ ភិន​ប៊ុន​ទៀង នាយិកា​ក្រុមហ៊ុន ដាប់​ប​ល ត្រេ​ត​ឌី​ង ក្នុងឱកាស​នោះដែរ លោកស្រី ស៊ី​ច័ន្ទ ភិន​ប៊ុន​ទៀង បាន​មានប្រសាសន៍ថា លោកស្រី​បានឃើញ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា​ជួយ​ដល់​ប្រជាជន​រងគ្រោះ​បាន​ទាន់ពេលវេលា និង​ដល់ដៃ​ប្រជាជន​ផ្ទាល់ ជាពិសេស​សកម្មភាពរ​បស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា   ឆ្លៀតឱកាស​នោះ លោកជំទាវ អា​ន្នី សុខ​អាន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​តែង​ជួយ​ដល់​កាកបាទក្រហមកម្ពុជារ​ហូត​មក លោកជំទាវ បាន​មានប្រសាសន៍​បន្តថា បើ​ក្រុមហ៊ុន​មានបំណង​ចង់​ចូលរួម​សកម្មភាព​មនុស្សធម៌​អាច​ចូលរួមបាន ព្រោះ​នៅពេល​ខាងមុខ កាកបាទក្រហមកម្ពុជា​បាន​ប្រារព្វ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម នៅ​ថ្ងៃទី៨ ឧសភា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍ លើក​ទី ១២

កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥ កាកបាទ​ក្រហម​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍ លើក​ទី ១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

 

នៅក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​វត្តមាន​ពី​សំណាក់​ថ្នាក់​ដឹកនាំ រួមមាន​តំណាង​ពី​សហព័ន្ធ​អន្តរជាតិ គណៈ​កម្មាធិ​ការ អន្តរជាតិ តំណាង​រាជរ​ជ្ឋា​ភិ​បាល តំណាង​អង្គទូត ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ជាពិសេស​ពី​សមាគមជាតិ បណ្តាល​អាស៊ីអាគ្នេយ៍ ដើម្បី​ចូល​រូ​ម​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​គ្នា​ទៅវិញទៅមក។

 

នៅក្នុង​សន្ទរកថា​បើក​កិច្ចប្រជុំ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​សម្តែង​នូវ​មោទនភាព និង​កិត្តិយស​ដែល កាកបាទក្រហមកម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ឆ្នាំនេះ។ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិតប្រធាន ក៏បាន​សម្តែង នូវ​សុទិដ្ឋិនិយម ចំពោះ​កិច្ចប្រជុំ​នាពេលនេះ ដែល​នឹង​ទទួលបាន​នូវ​ការចូលរួម​ចែករំលែក និង​ការផ្លាស់ប្តូរ នូវ​ការពិភាក្សាគ្នា​ទៅវិញទៅមក ហើយនឹង​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្ការ សម្រាប់​សមាគមជាតិ​និមួយៗ យកទៅអនុវត្ត​ក្នុងប្រទេស​របស់ខ្លួន។

 

ជាទី​បញ្ចប់​សន្ទរកថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ជូនពរ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​សូមអោយ មាន​សុខ​ភាពល្អ និង​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុខភាព នៅក្នុង​រយៈពេល​នៃ​ការចូលរួម​កិច្ចប្រជុំ។

 

(សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ស​ន្ទ​ករ​ថា)

ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៥

ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៥ គឺជា​ទិវា​មួយ​ដែល​ប្រារព្វ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ នៅ​ទូទាំងប្រទេស។

ក្នុងនាម ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប​មេរោគ​អេដស៍-ជំងឺអេដស៍​នៅ​កម្ពុជា ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​អំពាវនាវ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងអស់​ត្រូវតែ៖

-      បោះបង់ចោល​ទម្លាប់​ខ្មាស់អៀន ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​នៅពេលដែល​ដឹងថា​មានគភ៌ និង​ត្រូវ​ពិនិត្យ​ផ្ទៃពោះ ឲ្យ­បាន​បួន​ដង មុនពេល​សម្រាល។

-      ធ្វើតេស្ត​ឈាម ដើម្បី​ដឹង​ពី​ស្ថានភាព​សុខភាព ជាពិសេស​មេរោគ​អេដស៍ ដើម្បី ទប់ស្កាត់​ការចម្លង ពី​មាតា​ទៅ​ទារក ចំពោះ​ស្ត្រី​រស់នៅ​ជាមួយ​មេរោគ​អេដស៍ សូម​ទៅ​ទទួល​សេវា​បង្ការ ព្យាបាល ថែទាំ និង​គាំទ្រ​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ ឲ្យ​បាន​ទៀងទាត់។

-     លេបថ្នាំ​ជាតិ​ដែក​តាម​ការផ្តល់ជូន​ដោយ​ឆ្មប​ជំនាញ កុំ​ជក់បារី ឬ​ប្រើប្រាស់​ថ្នាំជក់ កុំ​ពិសារ​ស្រា​ឬ​គ្រឿង​ស្រវឹង កុំ​ប្រើប្រាស់​ថ្នាំពេទ្យ​គ្មាន​វេជ្ជបញ្ជា ត្រូវ​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់ ច្រើនដង​ក្នុង​មួយថ្ងៃ។

-      ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ដោយ​ឆ្មប​ដែល​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ។                

 

ការចិញ្ចឹម​បីបាច់​ថែទាំ​ទារក​មាន​សារៈសំខាន់​ណាស់ ដូចនេះ​ស្ត្រី​ជា​មាតា និង​អ្នក​ថែទាំ​ទារក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​លើ​ចំនុចសំខាន់ៗដូចតទៅ៖

-      សូម​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល និង​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការណែនាំ របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់។

 -     ត្រូវ​ធ្វើការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូត ដល់​ទារ​កមាន​អាយុ៦ខែ។   

-   ត្រូវ​ចិញ្ចឹម​ទារក​ដោយ​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ​គ្រប់​ជីវជាតិ(បបរ​ខាប់​គ្រប់គ្រឿង) ចាប់ពី ទារក​មាន​អាយុ៦ខែ​ឡើងទៅ។

-    ត្រូវ​បង្ការ​ជំងឺ​រលាក​ផ្លូវដង្ហើម និង​ជំងឺ​រាករូស​ដោយ យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅ ពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​នោះ។

 

កាកបាទក្រហមកម្ពុជា​សូម​ឧទ្ទិស​ខ្លឹមសារ និង​អត្ថន័យ​នៃ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ឲ្យ​ស្ថិត​នៅជាប់​នឹង ការប្តេជ្ញាចិត្ត​ជាមួយនិង​ការ ខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​សុខុមាលភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា និង​សូម​ឲ្យ ប្រទេស​កម្ពុជា សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរ៍។

ទាញយក សាលិខិត ជាPDF ទំហំ 2Mb

គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី​យ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ

កាលពី​រសៀល​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ វេលា​ម៉ោង ០៥:០០ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ដឹកនាំ ដោយ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្តិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មាន​កិត្តិយស​អញ្ជើញ​ចូល ក្រាបថ្វាយបង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី​យ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន កិត្តិយស​កាកបាទក្រហម​កម្ពុជា នៅ​ព្រះបរមរាជវាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជា​កិច្ច​ចាប់ផ្តើម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សម្តេចព្រះ វររាជ​មាតា​ជាតិខ្មែរ ដែល​បាន​ព្រះរាជ​អនុញ្ញាត​ដល់​គណៈប្រតិភូ​មាន​កាសចូល​ថ្វាយបង្គំ​គាល់ និង​ថ្វាយ របាយកាណ៍​ស្តីពី វឌ្ឍនភាព និង​សមិទ្ធផល​របស់​កាកបាទ​ក្រហម​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល ខែ ក្រោយ​មហាសន្និបាត​កាកបាទក្រហមកម្ពុជាអាណត្តិទី៦។ នៅក្នុង​របាយការណ៍ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បានលើកឡើង​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​សមាគម​ជាតិ​តាម​វិស័យ​ស្នូល​ទាំង នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​កាកបាទ​ក្រហម​​កម្ពុជា ក្នុង​រយៈពេល ខែ ចុងក្រោយ​នេះ រួមមាន ការអភិវឌ្ឍន៍​ស្ថាប័ន និង​សាខា ការគ្រប់គ្រង គ្រោះមហន្តរាយ វិស័យ​អប់រំ​ថែទាំ​សុខភាព​តាម​សហគមន៍ ការផ្សព្វផ្សាយ​លើកកម្ពស់​គោលការណ៍​គ្រឹះ និង តម្លៃ​មនុស្សធម៌ និង​ការងារ​សហប្រតិបត្តិកា​រ និង​ទំនាក់ទំនង​ជាតិ និង​អន្តរជាតិ ព្រមទាំង​បានលើកឡើង​ពី ទិសដៅ​ការងារ​បន្ត​របស់​កាក​បាទ​ក្រហម​កម្ពុជា​រហូត​ដល់​ឆ្នាំ ២០២

ជា​កិច្ច​ឆ្លើយតប សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស បាន​ថ្លែងអំណរគុណ​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ព្រមទាំង​គណៈប្រតិភូ​ទាំងអស់ ព្រមទាំង​ថ្លែងប្រាប់​ពី​ការសាកសួរសុខទុក្ខ​ពី​សំណាក់ ព្រះ​កុរ​ណា​ព្រះមហាក្សត្រ។ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏បាន​ធ្វើការ​កោត សរសើរ និង​គាំទ្រ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានធ្វើ អោយ​ប្រជារាស្ត្រ​រស់នៅក្នុង​សុខសន្តិភាព មាន​ក្តី​សប្បាយរីករាយ និង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ លឿន​ទៅមុខ។ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេចព្រះ​វររាជ​មាតា ជាតិខ្មែរ តែងតែបាន​ទស្សនា​តាមរយៈ​ទូរទស្សន៍​ជាប្រចាំ​ផងដែរ ស្តីពី​សកម្មភាព​កាកបាទក្រហម កម្ពុជា​ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ចាស់ជរា កុមារកំព្រា និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ដោយ មិនមាន​ប្រកាន់​ជាតិ​សាសន៍ និង​មិន​គ្មានភាព​រើសអើង។ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​គូស បញ្ជាក់ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន គឺជា​វិ​រៈ​ជាតិ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់នូវ​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​ជន​ដែល​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស ហើយ​សម្តេច​ព្រះវររាជ មាតា​ជាតិខ្មែរ ក៏បាន​ផ្តល់នូវ​សេចក្តីទុកចិត្ត​យ៉ាងខ្លាំង​ដល់​ការដឹកនាំ​ប្រកបដោយ ភាពឈ្លាសវៃ និង ខ្លាំងក្លា​បំផុត។

ជាទី​បញ្ចប់ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏បាន​ព្រះ​ប្រទាន​នូវ​ថវិកា ចំនួន ១០ម៉ឺន ដុល្លា​អាមេរិក តាមរយៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព មនុស្សធម៌​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស។ សម្តេច​ព្រះវររាជ មាតា​ជាតិខ្មែរ ក៏បាន​ជូនពរ​ដល់​គណៈប្រតិភូ​ទាំងអស់​សូម​អោយមាន​សុភមង្គល និង​សុខ​ភាពល្អ។


 

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

Fist Prev 108 109 110 111 112 Next Last