Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារចូលរួមសព លោក វ៉ាត សុធារី

នៅព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ ​ដឹកនាំ ដោយ លោក ជំទាវ ចឹក ហេង​ ប្រធាន​គណៈកម្មាធិការសាខា ​បានចូលរួម​រំលែក​ មរណៈទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​សព ឈ្មោះ វ៉ាត សុធារី ​ដែលបានទទួល​មរណភាព​ដោយសារ​ជំងឺរាំរ៉ៃ កាលពីថ្ងៃទី ០១ ខែ សីហា ២០១៦ នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្តាយ​ជាមួយក្រុមគ្រួសារសព​ចំពោះការបាត់បង់ កូនស្រី បងស្រី ប្អូនស្រី ប្រពន្ធ និងម្តាយជាទីស្រឡាញ់ និងសូមបួងសួង​ដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានោះ​សាខាបាននាំយក​គ្រឿងឧបភោគ-បរិភោគមួយចំនួនដើម្បី​ចូលបុណ្យ រួមមាន ៖ អង្ករ ១០០គីឡូ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច ១កេស ទឹកបរិសុទ្ធ ៤កេស និងថវិកាមួយចំនួន៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីចែកអំណោយដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ

 នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តរតនគិរី​ ដឹកនាំ​ដោយ ​លោក ឌឹម ណាត ​នាយកសាខា​ រួមជាមួយ​សមាជិកសមាជិកា​អនុសាខាស្រុកតាវែង​ បានអញ្ជើញចុះ​សួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌ ​ទៅចែកជូន​ដល់គ្រួសារ​ទទួលរងគ្រោះ​ដោយភ្លើងឆេះផ្ទះ​ ចំនួន ២ ខ្នង ស្មើនឹង ២ គ្រួសារ នៅភូមិ ជូយ ឃុំ តាវែងលើស្រុកតាវែង ខេត្តរតនគិរី។ 


គ្រួសារនីមួយៗទទួលបាន៖ អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ មុង២ ភួយ២ សារុង២ ក្រមា២ ទឹកត្រី ២យួរ កន្ទេលជ័រ ២ ប្រេងឆា ២ដប សាប៊ូម្សៅ ៤ថង់ អំបិល ៤កញ្ចប់ ឆ្នាំង៤ ចាន២០ ស្លាបព្រា២០ ពូជបន្លែចំនួន ៥មុខ សង្ក័សី ២០សន្លឹក និង សំភារ:មនុស្សធម៌អនុសាខា មួយចំនួន រួមនឹងថវិកា ៦០ម៉ឺនរៀល ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

រសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ​ដឹកនាំដោយ​លោក សរ វណ្ណា ​នាយកសាខា ព្រមទាំងមន្ត្រី​អនុសាខា​ស្រុករមាសហែក បាននាំយក​ជំនួយមនុស្សធម៌​ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់ ១០ គ្រួសារ នៅឃុំសម្បត្តិមានជ័យ ១ គ្រួសារ ជ្រៃធំ ៥ គ្រួសារ និងឃុំដូង ៤ គ្រួសារ ដែលរងគ្រោះ​កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦ ។


គ្រួសារនីមួយៗ​ទទួលបាន៖ អង្ករ ៥០ គ.ក្រ ធុងទឹកជ័រ ១ ក្រណាត់កៅស៊ូតង់ ១ កន្ទេល ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធដបធំ ១ កេស មុង ១ សារុង ១ ក្រម៉ា ១ ភួយ ១ និងថវិកា ៥០.០០០ រៀល។

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ ​ដឹកនាំដោយ ​លោក គង់ សុជាតិ​ លេខាធិការគណៈកម្មាធិការ​សាខា រួមដំណើរ​ដោយ លោក ហេង សុថា ប្រធានកិត្តិយស​អនុសាខាស្រុកឆ្លូង និងក្រុមប្រតិបត្តិសាខា ​បាននាំយកអំណោយ​មនុស្សធម៌ ទៅចែកជូនគ្រួសារ​រងគ្រោះដោយ​ខ្យល់កន្រ្តាក់ ចំនួន ៤៤ គ្រួសារ នៅភូមិប្រម៉ា ​ឃុំកំពុងដំរី ស្រុកឆ្លូង ​ដោយគ្រួសារ រងគ្រោះស្រាល ​ចំនួន ៣២ គ្រួសារ និងគ្រួសាររងគ្រោះធ្ងន់​ចំនួន ១២ គ្រួសារ។


គ្រួសារនីមួយៗ​ទទួលបាន​ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងថវិកា ៥០.០០០ រៀល។ 
ដោយឡែក​គ្រួសាររងគ្រោះធ្ងន់​ទទួលបន្ថែម តង់ ១ សារ៉ុង ១, ភួយ ១, ក្រម៉ា ១, មុង ១, តង់ ១ និង ថវិកា ៥០.០០០ រៀល ទៀត។ ក្នុងដែរគ្រួសារ​រងគ្រោះដែលមាន​សមាជិករងរបួស​ ចំនួន ៦ គ្រួសារ ក្នុងចំណោម ៤៤ គ្រួសារខាងលើ ​ទទួលបាន​ថវិកាចំនួន ៥០.០០០ រៀល បន្ថែមទៀត៕

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនាំយកទឹកដោះគោ សិស្សានុសិស្ស សាលាបឋមសិក្សាច្បារអំពៅទី២

នាព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ​អនុប្រធាន​គណៈកម្មាធិការសាខា ​បានចុះសំណេះសំណាល​សាកសួរសុខទុក្ខ​ និងនាំយកទឹកដោះគោ​ចំនួន១៧កេស​ជាអំណោយ​របស់ក្រុមហ៊ុន​ANGKORMILK ទៅផ្តល់ជូន​ដល់កុមារា កុមារី​ជាសិស្សានុសិស្ស​ចំនួន៧២០នាក់ នៅសាលាបឋមសិក្សា​ច្បារអំពៅទី២ ។

 

ទន្ទឹមនឹង​ការពាំនាំនូវ​បណ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ជូនដល់​លោកគ្រូអ្នកគ្រូ​ និងកូនៗក្មួយៗកុមារទាំងអស់ ​លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការសាខា ក៏សូមឲ្យកូនៗក្មួយៗ​កុមារទាំងអស់​ត្រូវខិតខំរៀនសូត្រ ​ស្តាប់តាមការទូន្មាន​ប្រៀនប្រដៅ​របស់លោកគ្រូ​អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ដោយប្រព្រឹត្តខ្លួន​ឲ្យក្លាយជា​កូនល្អ មិត្តល្អ និងសិស្សល្អ ។

 

លោកជំទាវ​បានបន្តថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចកាលតែងតែ​គិតគូរ​ពីកូនៗក្មួយៗកុមារ បណ្តុះថ្នាល​គំនិត​ឲ្យកុមារតូចៗក្លាយ​ជាធនធាន​ដ៏សំខាន់​របស់ប្រទេសជាតិ ជាពិសេស​យកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយ អាណាព្យាបាល​គ្រប់រូប ធ្វើយ៉ាងណា​បញ្ជូនកូនទៅ​សាលារៀន ដើម្បី​ទទួលបានចំណេះដឹង​ សម្រាប់អនាគត​ដ៏ភ្លឺស្វាង​របស់ពួកគេ គ្រួសារ​ និងសង្គមជាតិទាំងមូល 

 

Fist Prev 106 107 108 109 110 Next Last