Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចែកអំណោយប្រជាជនចាស់ជរានៅស្រុកបុរីជលសារ

នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ ប្រជាពលរដ្ឋចាស់ជរា គ្មានទីពឹង និងទីទ័លក្រ សរុបចំនួន៨៦គ្រួសារ ស្ថិតនៅក្នុងឃុំដូងខ្ពស់ និងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។


ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស មុង១ ភួយ១ កន្ទេល១ ក្រមា១ និងសារ៉ុង១៕

យុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដាក់ថ្នាំអាបេត

 សង្កាត់អូចារ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តសហកាជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំយុទ្ធនាការដាក់ថ្នាំបាណកឃាដ(អាបេត) ក្នុងភូមិមួយចំនួននៃសង្កាត់អូចារ ក្រុងបាត់ដំបង។

កម្មវិធីនេះក្នុងគោលបំណងចុះដាក់ថ្នាំអាបេតតាមពាងទឹក និងអាងទឹកក្នុងសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបងដើម្បីចូលរួមលំបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងបាណកសាស្រ្តដែលកើតមកលើប្រជាពលរដ្ឋ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដឹកនាំដោយ​លោក យូ ស្រ៊ុន នាយកសាខា រួមជាមួយសមាជិក សមាជិកា អនុសាខាស្រុកកំពង់សៀម បានចុះសួរ​សុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយមនុស្សធម៌របស់សាខា-អនុសាខាជូនប្រជាពលរដ្ឋដែល​រងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៩គ្រួសារ កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ បណ្តាល​ឲ្យរបើកដំបូលធ្ងន់ធ្ងរ១ខ្នងផ្ទះ និងប៉ះពាល់ចំនួន៨ខ្នងផ្ទះ។

 

ក្នុងឱកាសនោះដែរ​ លោកនាយកសាខា​ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា យកចិត្តទុកដាក់ខ្ពស់អំពីខ្យល់កន្រ្តាក់ដែលតែងតែ​កើតមាន​នៅរដូវវស្សា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ហូបស្អាត ផឹងស្អាត​កុំឲ្យមានជំងឺឆ្លងផ្សេងៗនិងគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។

 


គ្រួសាររបើកដំបូល​ធ្ងន់ធ្ងរ​ទទួលបាន៖ ស័ង្កសី៣មចំនួន២០សន្លឹក ទឹកសុទ្ធ២យួរ និងថវិកា​ចំនួន១០ម៉ឺនរៀលព្រមទាំងទទួលបានអំណោយពីព្រះសង្ឃគង់វត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) អង្ករ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ថវិកា២ម៉ឺន និងអនុសាខា១ម៉ឺន។ ចំណែកគ្រួសារ​ប៉ះពាល់ចំនួន៨គ្រួសារទទួលបាន៖ ថវិកា ១ម៉ឺនរៀល និងទឹកសុទ្ធ១យួរ និងអំណោយ​ព្រះសង្ឃគង់នៅវត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) មី១កេស ទឹកត្រី១យួរ ថវិកា២ម៉ឺនរៀល៕

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកក្រកខេត្តស្វាយរៀង

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា និងមន្ត្រីអនុសាខាស្រុកស្វាយជ្រំ បានចុះសួរសុទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ទៅប្រគល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២គ្រួសារ ដោយរលំទាំងស្រុងនិងរបើកដំបូល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំបក់ និងភូមិ ថ្នា ឃុំគ្រួសស្រុកស្វាយជ្រំ។


គ្រួសារនីមួយៗទទួលបាន៖​ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ ទឹកស៊ីអ៊ីវ ១យួរ កន្ទេជ័រ១ និងថវិកា ៥ម៉ឺនរៀល។ ដោយគ្រួសាររលំទាំងស្រុង ទទួលបាន ធុងទឹកជ័រ១ ឆ្នាំងបាយសម្ល២ និងថវិកា ២០ម៉ឺនរៀល បន្ថែមទៀត។

 

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយមាសសង់ផ្ទះជូន លោកយាយ សួស សារិន

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦​ អនុសាខាកាកបាទក្រហម​កម្ពុជា ស្រុកបន្ទាយមាស ដឹកនាំ​ដោយ លោកមួង នឿន ប្រធានកិត្តិយសអនុសាខា បាន​ចុះជួយ​សង់ផ្ទះ​មួយខ្នង ទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើអំពីឈើ​ជូន លោកយាយ សួស សារិន អាយុ៥៨ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។


នាឱកាសនោះ​លោកប្រធានកិត្តិយស​បានពាំនាំ​មកនូវការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពីសំណាក់​ឯកឧត្តមចាន់ ចេស្តា ប្រធានកិត្តិយស​សាខាជូន​ចំពោះ លោកយាយ​ដោយក្តី​នឹករលឹក និងផ្តាំផ្ញើ​ដល់​លោកយាយ ថែរក្សា​សុខភាព​បានល្អ​លោកប្រធាន​កិត្តិយស​បានឧបត្ថម្ភ​ថវិកា​មួយចំនួនដល់លោកយាយផងដែរ។

Fist Prev 105 106 107 108 109 Next Last