Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៦

នៅ​រសៀល​ថ្ងៃ​ទី​ ​៦ ខែ​សីហា​ ​ឆ្នាំ​២០១៤ នាសា​ល​សន្និសីទ​ចតុម្មុខ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ ​ប្រា​រ​ឰ​ពិធី​បើក​មហា​ស​ន្និ​បាត​សាមញ្ញ​ ​ក្រោម​ព្រះ​រាជា​ធិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ព្រះ​ករុណា​ ​​ព្រះ​ករុណា​ ​ព្រះបាទ​ ​សម្ដេច​ ​ព្រះ​បរម​នាថ​ ​ន​រោ​ត្ដ​ម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្សត្រ​​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ជា​អម្ចាស់​ ​ជា​ទី​ស​ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​មាន​ការ​ចូល​រួម​ពី​សមាជិក​-សមាជិកា​ពេញ​សិទ្ធិ​ចំនួន​ ​១៦២ នាក់​ ​និង​អ្នក​ ​សង្កេត​ការណ៍​ ​ភ្ញៀវ​ជាតិ​-អ​ន្ដ​រ​ជាតិ​ ​ប្រមាណ​ ​៤១៨នាក់​ ​រួម​មាន​ ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ ទេស​រដ្ឋ​ម​ន្ដ្រី​ រដ្ឋ​ម​ន្ដ្រី​ និង​តំណាង​សមាជិក​ភាព​មក​ពី​ក្រសួង​ ​ស្ថា​ប័​ន​ ​អង្គ​ភាព​នានា​ ​ប្រធាន​ប្រតិភូ​សហ​ព័ន្ធ​អ​ន្ដ​រ​ជាតិ​ ​ប្រតិភូ​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ប្រចាំ​ភូមិ​ភាគ​ ​ប្រតិភូ​កាកបាទ​ក្រហម​មក​ពី​ប​ណ្តា​ប្រទេស​អា​ស៊ា​ន​ ​ប្រតិភូ​សហ​ព័ន្ធ​អន្តរ​ជាតិ​ ​និង​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាគម​ជាតិ​ជា​បង​ប្អូន​ ​ដៃ​គូស​ហ​ប្រតិបត្ដិ​ការ​ ​តំណាង​ជន​ជាតិ​ ​អង្គ​ទូត​ ​អង្គ​ការ​អ​ន្ដ​រ​ជាតិ​ ​អង្គ​ការ​មិន​មែន​រ​ដ្ឋា​ភិ​បា​ល​ ​ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៥ រាជ​ធានី​-ខេ​ត្ដ​ សមាជិក​-សមាជិកា​ ​អ្នក​ស្ម័គ្រ​ចិត្ដ​ និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​តំណាង​យុ​វ​ជន​ផ្សេ​ងៗ​ ​ដែល​បាន​ញ៉ាំង​ឲ្យ​ពិធី​បើក​អង្គ​មហា​ស​ន្និ​បាត​ប្រព្រឹត្ដ​ទៅ​ប្រកបដោយ​អត្ថ​ន័យ​ ​និង​អធិកអធម​ក្រៃ​លែ​ង​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ស្វាគមន៍​ ​និង​ថ្លែង​ព្រះ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ចំពោះ​ព្រះ​រាជ​វ​ត្ដ​មាន​របស់​​ ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​ជា​អម្ចាស់​ ​ជា​ទី​គោរព​ស​ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​បាន​ប្រោស​ព្រះ​រាជ​ទាន​មហា​កិត្ដិ​យស​យាង​ជា​ព្រះ​រាជា​ធិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ក្នុង​ពិធី​បើក​មហា​ស​ន្និ​បាត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អា​ណ​ត្ដិ​ទី​៦ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ភ្ញៀវ​កិត្ដិ​យស​ជាតិ​-អ​ន្ដ​រ​ជាតិ​ ​ដែល​បាន​អ​ព្ជើ​ា​ញ​ចូល​រួម​ក្នុង​ឱ​កាស​នេះ​ផង​ដែ​រ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ទូល​ថ្វាយ​​​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​ជា​អម្ចាស់​ ​និង​សមាជិក​-សមាជិកា​អង្គ​មហា​ស​ន្និ​បាត​ទាំងមូល​អំពី​របាយ​ការណ៍​សង្ខេប​ ​អំពី​កា​រវិ​វ​ត្ដ​រីក​ចម្រើន​ ​និង​សមិទ្ធ​ផល​ធំៗ​ ​ដែល​កាកបាទ​ក្រហម​កម្ពុ​ជាស​ម្រេច​បាន​នៅ​ក្នុង​អា​ណ​ត្ដិ​ទី​ ​៥ ពាក់​ព័ន្ធ​ ​វិ​ស័​យ​ស្នូល​ទាំង​៤ រួម​មាន​៖

១-ការ​លើក​កម្ពស់​គោល​ការណ៍​គ្រឹះ​ ​និង​តម្លៃ​មនុស្ស​ធម៌​ ​

២-ការ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​

៣-ការ​លើក​កម្ពស់​ ​ការ​ថែទាំ​សុខ​ភាព​ក្នុង​សហ​គម​ន៍​ ​និង​ ​

៤- ការ​អភិវឌ្ឍ​ន៍​ស្ថា​ប័​ន​ ​ ​និង​ការ​អភិវឌ្ឍ​ន៍​ធនធាន​ ​និង​ទិស​ដៅ​ការងារ​សម្រាប់​អា​ណ​ត្ដិ​ទី​ ​៦។

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​សម្ដែង​នូវ​កតញ្ញុតា​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ ​និង​សូម​ ​បួងសួង​ដល់​គុណ​ព្រះ​រតន​ត្រ័យ​កែវ​ទាំង​បី​ ​វត្ថុ​ស័ក្ដិ​សិទ្ធិ​ក្នុង​លោក​ ​ទេ​ព្ដា​រក្សា​ព្រះ​មហា​ស្វេត​ឆ័​ត្រ​ ​បារមី​ព្រះ​ ​វិញ្ញាណ​ក្ខ​ន្ធ​នៃ​អតីត​ព្រះ​មហា​ក្សត្រ​ ​ព្រះ​មហា​ក្ស​ត្រី​យា​នី​ខ្មែរ​ ​សូម​ឫទ្ធិ​បារមី​ដ៏​ខ្លាំង​ក្លា​ទាំង​អស់​នោះ​ ​ប្រោស​ ​ព្រះ​រាជ​ទាន​ពរ​ជ័យ​ ​សិរី​បវរ​មហា​ប្រសើរ​ថ្វាយ​ចំពោះ​​​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​​ ​ជា​អម្ចាស់​ ​ជា​ទី​ស​ក្កា​រៈ​ដ៍​ខ្ពង់ខ្ពស់​ ​ ​សូម​ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខ​ភាព​ល្អ​ប​រិ​បូ​ណ៌​ ​ព្រះ​កាយ​ពល​មាំ​មួន​ព្រះ​ ​ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា​ ​ ​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដល់​ប្រជា​រា​ស្ដ្រ​កម្ពុ​ជា​យូរ​អង្វែង​ត​រៀង​ទៅ​ ​និង​ថ្វាយ​ចំពោះ​ ​សម្ដេច​ព្រះ​មហា​ក្ស​ត្រី​យ៍​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្ដិ​យស​កាកបាទ​ក្រហម​កម្ពុ​ជា​ជា​ទី​ស​ក្កា​រៈ​ ​សូម​មាន​ព្រះ​រាជ​សុខ​ភាព​ល្អ​ប​រិ​បូ​ណ៌​ ​មាន​ព្រះ​ជន្មា​យុ​យឺន​យូរ​ ​ដើម្បី​គង់​ជា​និមិត្តរូប​នៃ​កម្លាំង​មនុស្ស​ធម៌​ ​និង​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជា​រា​ស្ដ្រ​គ្រប់​រូប​ជា​កូន​ ​ជា​ចៅ​ ​ចៅ​ទួត​របស់​ព្រះ​អង្គ​ ​រៀង​ដរាប​ត​ទៅ​។​

ក្នុង​ពិធី​បើក​អង្គ​មហា​ស​ន្និ​បាត​​​​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​បាន​ប្រោស​ព្រះ​រាជ​ទាន​នូវ​ព្រះ​រាជ​ ​សុន្ទរ​កថា​ដ៏​មាន​អត្ថ​ន័យ​ ​និង​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ​ដើម្បី​អង្គ​មហា​ស​ន្និ​បាត​ទាំងមូល​ធ្វើ​ជា​ទុន​សម្រាប់​ ​កំណត់​នូវ​យុទ្ធ​សា​ស្ដ្រ​ និង​ទិស​ដៅ​ការងារ​ក្នុង​អា​ណ​ត្ដិ​ទី​ ​៦ ខាង​មុខ​នេះ​។​ ​ទន្ទឹម​នឹង​នោះ​អង្គ​មហា​ស​ន្និ​បាត​ ​ក៏​ទទួល​បាន​មហា​កិត្ដិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដោយ​បាន​ទទួល​នូវ​ព្រះ​រាជ​សារ​លិខិត​របស់​ ​​​សម្ដេច​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ន​រោ​ត្ដ​ម​ ​មុនិ​នាថ​ ​សីហ​នុ​​ ​ព្រះប្រធាន​កិត្ដិ​យស​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​អប​អរ​មហា​ស​ន្និ​បាត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អា​ណ​ត្ដិ​ទី​ ​៦ប្រកបដោយ​ព្រះ​រាជ​ហឫទ័យ​សោមនស្ស​រីករាយ​ជាមួយ​នឹង​ដំណើរ​ការ​ប្រព្រឹត្ដ​ទៅ​នៃ​អង្គ​មហា​ស​ន្និ​បា​ត​។​ ​អង្គ​មហា​ស​ន្និ​បាត​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​ចំពោះ​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​​ ​ជា​អម្ចាស់​ ​និង​​ ​សម្ដេច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្ដិ​យស​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ប្រោស​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​ ​១ ម៉ឺន​ ​៥ ពាន់​ ​ដុល្លារ​ ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ចូល​រួម​ ​ឧបត្ថម្ភ​ដល់​សកម្មភាព​ចាំបាច់​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​នៅ​ចុង​បញ្ចប់​នៃ​ពិធី​បើក​អង្គ​មហា​ស​ន្និ​បាត​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​ថត​រូប​អនុ​ស្សា​វ​រី​យ៍​ជាមួយ​កូន​ចៅ​ ​ព្រម​ទាំង​យាង​ទត​ពិព័រណ៍​ស្ដី​ពី​សកម្មភាព​មនុស្ស​ធម៌​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទៀត​ផ​ង​។​

បន្ទាប់​មក​អង្គ​មហា​ស​ន្និ​បាត​ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ ​និង​ដឹកនាំ​អង្គ​មហា​ស​ន្និ​បាត​ដោយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ទៅ​តាម​កម្ម​វិធី​ ​និង​របៀប​វា​រៈ​ដែល​បាន​គ្រោង​ទុក​ ​ដែល​ក្នុង​នោះ​ ​អង្គ​មហា​ស​ន្និ​បាត​ ​បាន​ស្ដាប់​នូវ​របាយ​ការណ៍​សំ​ខា​ន់ៗ​ចំនួន​ ​៣ រួម​មាន​ ​៖

១- របាយ​ការណ៍​សកម្មភាព​ការងារ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​អា​ណ​ត្ដិ​ ទី​ ​៥ (២០១០-២០១៤) និង​ទិស​ដៅ​សម្រាប់​អាណត្តិ​ទី​ ​៦។

២-  របាយ​ការណ៍​ការងារ​ហិរញ្ញ​វត្ថុ​ក្នុង​អា​ណ​ត្ដិ​ទី​ ​៥ (២០១០-២០១៣) និង​ផែនការ​ការងារ​ហិរញ្ញ​វត្ថុ​ ​សម្រាប់​អាណត្តិ​ទី​ ​៦។

អង្គ​មហា​ស​ន្និ​បាត​បាន​បញ្ចប់​កម្ម​វិធី​ ​ថ្ងៃ​ទី​ ​៦ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង​ ​១៩:០០ នា​ថ្ងៃ​ដ​ដែ​ល​

មហាសន្និបាតវ‌ិសាមញ្ញកាកបាទក្រហមកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​៦ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ ​ប្រារព្ធ​ធ្វើ​មហា​ស​ន្និ​បាត​វិសាមញ្ញ​ ​ដែល​ដឹកនាំ​ដោយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​យោង​តាម​លក្ខ​ន្ដិ​កៈ​ ​និង​វិធាន​នៃ​នីតិ​ក្រម​ ​ត្រង់​វិធាន​ទី​ ​៨ ដែល​ចែង​ថា​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​គឺ​ជា​ប្រធាន​នៃ​អង្គ​មហា​ស​ន្និ​បាត​ និង​មាន​ការ​ចូល​រួម​ពី​ ​សមាជិក​ពេញ​សិទ្ធិ​ចំនួន​ ​១៦២នាក់​ ​ដែល​ជា​តំណាង​មក​ពី​សាខា​ ​២៥ រាជ​ធានី​-ខេ​ត្ដ​ និង​តំណាង​សមាជិក​ភាព​មក​ពី​ក្រសួង​ ​ស្ថា​ប័​ន​ ​អង្គ​ភាព​ ​និង​អ្នក​សង្កេត​ការណ៍​ចំនួន​ ​១០៥នាក់​ ​រួម​មាន​តំណាង​ ​សហ​ព័ន្ធ​អ​ន្ដ​រ​ជាតិ​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ ​តំណាង​យុ​វ​ជន​មក​ពី​សមាគម​ជាតិ​ជា​បង​ប្អូន​ ​ម​ន្ដ្រី​-បុគ្គលិក​ទី​ស្នា​ក់​ការ​កណ្ដាល​ ​នាយក​-នា​យិ​កា​សាខា​ ​រាជ​ធានី​-ខេ​ត្ដ​ តំណាង​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៥ រាជ​ធានី​-ខេ​ត្ដ​។

មហា​ស​ន្និ​បាត​វិសាមញ្ញ​មាន​របៀប​វា​រៈ​ ​២ ជា​សំ​ខា​ន់៖​ ​ទី​ ​១ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​លើ​សេចក្ដី​ព្រាង​វិសោធន​កម្ម​លក្ខ​ន្ដិ​កៈ​ ​វិធាន​នៃ​នីតិ​ក្រម​ ​និង​បទ​ប្ប​ញ្ញ​ត្តិ​ហិរញ្ញ​វត្ថុ​ ​និង​ទី​ ​២ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​ទៅ​លើ​បញ្ជី​សមាស​ភាព​ ​និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អា​ណ​ត្ដិ​ទី​ ​៦ និង​សមាជិក​ប​ម្រុ​ង​។​ ​សម្រាប់​ ​របៀប​វា​រៈ​ទី​១ អង្គ​មហា​ស​ន្និ​បាត​វិសាមញ្ញ​បាន​ពិភាក្សា​ ​និង​អនុ​ម័​ត​ទៅ​លើ​វិសោធន​កម្ម​លក្ខ​ន្ដិ​កៈ​ ​វិធាន​នៃ​នីតិ​ក្រម​ ​និង​បទ​ប្ប​ញ្ញ​ត្តិ​ហិរញ្ញ​វត្ថុ​ ​ឲ្យ​ស្រប​ទៅ​នឹង​ប​រិ​បទ​ជាតិ​ ​សំដៅ​លើក​កម្ពស់​អភិបាល​កិច្ច​ ​និង​ការងារ​គ្រប់គ្រង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​ជា​ពិសេស​ ​ពាក់​ព័ន្ធ​លើ​ការ​កែ​សម្រួល​រចនា​ស​ម្ព័​ន្ធ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​បន្ថែម​ ​អនុ​ប្រធាន​អ​ចិ​ន្ត្រៃ​យ៍​ ​១រូប​ ​នីតិ​វិធី​បោះ​ឆ្នោត​ ​បន្ថែម​ឲ្យ​មាន​ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ន្និ​បាត​អនុ​សាខា​ ​។ល។ ដោយ​ឡែក​ ​របៀប​វា​រៈ​ទី​២ គឺ​ការ​ពិភាក្សា​ ​និង​អនុ​ម័​ត​លើ​បញ្ជី​សមាស​ភាព​ ​និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​និង​សមាជិក​បម្រុង​ ​អាណត្តិ​ទី​ ​៦ ដែល​ក្នុង​នោះ​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ​២៥រូប​ ​និង​សមាជិក​បម្រុង​ចំនួន​ ​៣រូប​ ​ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​ខុ​សៗ​គ្នា​ ​នៃ​ជំនឿ​សាសនា​ ​ទ​ស្ស​នៈ​នយោបាយ​ ​សង្គម​ ​វិជ្ជា​ជី​វៈ​ ​ជា​ពិសេស​ ​យេ​ន​ឌ័​រ​ ​និង​មាន​ការ​ចូល​រួម​ពី​យុ​វ​ជន​ផង​ដែ​រ​។​

នៅ​ក្នុង​ឱ​កាស​នោះ​ដែរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​គូស​បញ្ជាក់​ថា​៖ “...អ្វី​ដែល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​សុំ​ធ្វើ​វិសោធន​កម្ម​ ​នា​ពេល​នេះ​ ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​បណ្ដា​ការងារ​ ​ដែល​ជា​ប​រិ​បទ​ជាតិ​សុទ្ធ​សាធ​ ​ដែល​ពុំ​មាន​ប៉ះ​ពាល់​ដល់​ភាព​ជា​គំរូ​របស់​លក្ខ​ន្តិ​កៈ​ឡើ​យ​។​ ​ក្នុង​ន័យ​នេះ​ ​គោល​បំណង​តែ​មួយ​គត់​ ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថេ​រ​ភាព​ ​និង​ថាមពល​រឹង​មាំ​ជា​មូល​ដ្ឋា​ន​នៃ​ការ​អភិវឌ្ឍ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ថែម​ទាំង​ ​រួម​វិភាគទាន​ដល់​ការ​ពង្រឹង​ ​និង​ពង្រីក​នូវ​កម្លាំង​របស់​ចលនា​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​អន្តរ​ជាតិ​ ​ទាំងមូល​ ​ហើយ​ក៏​ជា​ការ​បន្ត​ពង្រឹង​កម្លាំង​សាមគ្គី​ភាព​ជាតិ​ ​កម្លាំង​មនុស្ស​ធម៌​ ​ដែល​កំពុង​តែ​មាន​ ​សកម្មភាព​រីក​ដុះដាល​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​រង​គ្រោះ​ ​ជាយ​ថា​ហេ​តុ​។​”

ពាក់​ព័ន្ធ​ទៅ​នឹង​សមាស​ភាព​ ​និង​ចំនួន​សមាជិក​-សមាជិកា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​និង​សមាជិក​បម្រុង​ ​អាណត្តិ​ទី​ ​៦ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​លើក​ឡើង​ថា​៖ “...ផ្ដើម​ចេញ​ពី​បទ​ពិសោធន៍​ជោគជ័យ​ ​នៃ​ការ​រៀបចំ​សមាស​ភាព​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អាណត្តិ​ទី​ ​៥ កន្លង​ទៅ​នេះ​ ​ដែល​នៅ​ក្នុង​សមាស​ភាព​ទាំង​នោះ​ ​បាន​ឆ្លុះ​បញ្ចាំង​តំណាង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ​នៅ​ក្នុង​សង្គម​ ​មាន​ដូច​ជា​ ​ឥស្សរ​ជន​ជាន់​ខ្ពស់​ ​មក​ពី​ស្ថា​ប័​ន​ព្រឹទ្ធសភា​ ​រដ្ឋ​សភា​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ពាណិជ្ជ​ករ​ ​អាជ្ញា​ធ​រដែ​ន​ដី​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​បាន​រួម​គ្នា​ ​ប្រមូល​ផ្ដុំ​ជា​ ​គ​ណៈ​អភិបាល​មួយ​ប្រកបដោយ​ថាមពល​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​មាន​មនសិការ​ចេះ​ស្រឡាញ់​ការងារ​មនុស្ស​ធ​ម៌​។​

         មហា​ស​ន្និ​បាត​វិសាមញ្ញ​ ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១១:៣០ នាទី​ព្រឹក​ ​ដោយ​បាន​ឯក​ភាព​ជា​ ​ឯក​ច្ឆ័​ន្ទ​ទៅ​លើ​របៀប​វា​រៈ​ទាំង​ ​២ ដើម្បី​ត្រៀម​លក្ខ​ណៈ​ស​ម្ប​ត្ដិ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​មហា​ ​ស​ន្និ​បាត​ពេញ​អង្គ​ដែល​នឹង​ប្រា​រ​ព្ធធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​ ​៦ និង​ថ្ងៃ​ទី​ ​៧ ខែ​សីហា​ ​ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ ​នាសា​ល​សន្និសីទ​ចតុ​ម្មុ​ខ​។​

ពិធី​បិទ ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣

បន្ទាប់​ពី​ដំណើរ​ការ​អស់​រ​យៈ​ពេល​ ​១ ព្រឹក​រួច​មក​ ​នៅ​វេលា​ម៉ោង​ ​១៥ :៣០ នាទី​រសៀល​ ​ថ្ងៃ​ទី​ ​  ខែ​សីហា​ ​ឆ្នាំ​២០១៤ អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​លើក​ទី​ ​៣ បាន​ដំណើរ​ការ​ពិធី​បិទ​ក្រោម​ ​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​

ក្នុង​ពិធី​បិទ​ស​ន្និ​បាត​យុ​វ​ជន​ ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្វើ​របាយ​ការណ៍​បូក​សរុប​អំពី​ដំណើរ​ការ​ ​និង​លទ្ធ​ផល​នៃ​អង្គ​ស​ន្និ​បាត​ ​ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ចូល​រួម​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​ក្នុង​ការ​ពិភាក្សា​ ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យ៉ាង​ផុស​ផុ​ល​ពី​សំណាក់​សមាជិក​-សមាជិកា​នៃ​អង្គ​ស​ន្និ​បាត​ទាំងមូល​ ​ដែល​បាន​ធ្វើ​ឲ្យ​អង្គ​ស​ន្និ​បាត​ប្រព្រឹត្ដ​ទៅ​ដោយ​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធ​ផល​ផ្លែ​ផ្កា​គួរ​ជា​ទី​មោ​ទ​នៈ​។​

អង្គ​ស​ន្និ​បាត​ ​បាន​តាម​ដាន​ស្ដាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ ​ឯក​ឧត្ដម​ ​ពិត​ ​ចំណាន​ ​តំណាង​យុ​វ​ជន​ដែល​នឹង​ឲ្យ​ចូល​ជា​ស្វ័យប្រវត្តិ​ក្នុង​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អាណត្តិ​ទី​ ​៦ ដោយ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ ​នូវ​សមត្ថ​ភាព​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ ​ការ​ជាក់​ស្ដែង​ ​នៅ​ក្នុង​សហ​គម​ន៍​ ​និង​ដើម្បី​ឈាន​ដល់​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ថ្នាក់​សាខា​ ​តាម​រ​យៈ​ការ​អនុ​វត្ត​ទិស​ដៅ​វិ​ម​ជ្ឈ​ការ​ ​និង​វិ​សហ​ម​ជ្ឈ​ការ​ ​ហើយ​ជាង​នេះ​ទៀត​ពង្រឹង​ ​និង​ពង្រីក​ឆ​ន្ទៈ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​ផ្ដើម​ចេញ​ពី​យុ​វ​ជន​មាន​បេះ​ដូង​មនុស្ស​ធម៌​ ​ទៅ​ជា​យុ​វ​ជន​ដែល​មាន​សីល​ធម៌​ ​និង​វិ​ន័យ​ ​ប្រកបដោយ​ចំណេះ​ដឹង​ ​និង​ជំនាញ​ ​ក្នុង​ការ​ចូល​រួម​ក​សាង​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​ទឹក​ដី​កម្ពុ​ជា​ឲ្យ​សម្បូរ​ណ៍​រុង​រឿ​ង​។​

ក្នុង​ពិធី​បិទ​អង្គ​ស​ន្និ​បាត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​សុន្ទរ​កថា​ប្រកបដោយ​អត្ថ​ន័យ​ ​និង​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដោយ​នៅ​ក្នុង​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ដែល​អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣ ទទួល​បាន​ក្នុង​រ​យៈ​ពេល​ពេញ​ ​១ថ្ងៃ​ ​មក​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាម​រ​យៈ​តំណាង​ប្រតិភូ​អញ្ជើញ​មក​ពី​ ​សាខា​ទាំង​ ​២៥ រាជ​ធានី​-ខេត្ត​ ​បាន​ផ្ញើ​ជូន​នូវ​អំណរ​គុណ​ ​និង​ការ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ ​និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្មួ​យៗ​យុ​វ​ជន​ ​ដែល​បាន​ចែក​រំលែក​ពេល​វេលា​មាន​តម្លៃ​របស់​ខ្លួន​ ​មក​ចូល​រួម​ជា​គុណ​ប្រយោជន៍​ដល់​ការ​ជួយ​ស​ង្គ្រោះ​ជន​ងាយ​រង​គ្រោះ​នៅ​តាម​សាលា​រៀន​ ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ​និង​តាម​សហ​គម​ន៍​ ​ដែល​ធ្វើ​ឲ្យ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​កម្លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​កាន់តែ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​ ​និង​ការ​គាំ​ទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ណែនាំ​ដល់​គ្រប់​សាខា​ទាំង​ ​២៥ រាជ​ធានី​ខេត្ត​ ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការងារ​អភិវឌ្ឍ​ន៍​យុ​វ​ជន​ជា​បន្ត​បន្ទាប់​ ​ដើម្បី​រួម​ចំណែក​ពង្រឹង​សមត្ថ​ភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួ​ន​។

ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣

នៅ​ព្រឹក​ថ្ងៃ​ទី​ ​៥ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ទី​ស្នា​ក់​ការ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​ប្រារព្ធ​ពិធី​បើក​ស​ន្និ​បាត​យុ​វ​ជន​លើក​ទី​៣ ក្រោម​អធិបតី​ភាព​របស់​ ​លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​មាន​ ​ឯក​ឧត្ត​ម​ ​ពិត​ ​ចំណាន​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​បន្ទុក​ការងារ​ ​យុ​វ​ជន​ ​ដឹកនាំ​អង្គ​ស​ន្និ​បាត​ ​ដែល​មាន​រ​យៈ​ពេល​ ​១ថ្ងៃ​។ អង្គ​ស​ន្និ​បាត​មាន​ការ​ចូល​រួម​ពី​សមាជិក​ពេញ​សិទ្ធិ​ ​ចំនួន​ ​១៦៩នាក់​ ​ដែល​ជា​តំណាង​មក​ពី​សាខា​ ​២៥ ខេ​ត្ដ​-រាជ​ធានី​ ​តំណាង​ទី​ប្រឹក្សា​យុ​វ​ជន​ ​និង​គ្រឹះស្ថាន​ឧត្ត​មសិ​ក្សា​។ ភ្ញៀវ​កិត្តិយស​ ​និង​អ្នក​សង្កេត​ការណ៍​ចំនួន​ ​១៥៤នាក់​ ​រួម​មាន​តំណាង​សហ​ព័ន្ធ​អ​ន្ដ​រ​ជាតិ​ប្រចាំ​ភូមិ​ភាគ​ ​ប្រចាំ​តំបន់​ ​និង​ការិយាល័យ​ឥណ្ឌូ​នេ​ស៊ី​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ន្ដ​រ​ជាតិ​កាកបាទ​ក្រហម​ ​ប​ណ្តា​ញ​យុ​វ​ជន​កាកបាទ​ក្រហម​មក​ពី​ ​សិង្ហ​បូ​រី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វី​លី​ពី​ន​ ​ឡាវ​ ​វៀ​ត​ណា​ម​ ​ម​ន្ដ្រី​-បុគ្គលិក​ទី​ស្នា​ក់​ការ​ ​កណ្ដាល​ ​នាយក​-នា​យិ​កា​សាខា​ខេ​ត្ដ​-រាជ​ធានី​ ​តំណាង​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ដ​ កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៥ ខេ​ត្ដ​-រាជ​ធា​នី​។​

ស​ន្និ​បាត​យុ​វ​ជន​លើក​ទី​ ​៣ នេះ​ ​មាន​របៀប​វា​រៈ​ ​៣ ជា​សំ​ខា​ន់ៈ​ ​ទី​ ​- ឆ្លង​ ​និង​អនុ​ម័​ត​របាយ​ការណ៍​ ​សកម្មភាព​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​២០១០-២០១៤ និង​ទិស​ដៅ​ការងារ​បន្ត​ ​ទី​ ​- ឆ្លង​ ​និង​អនុ​ម័​ត​សេចក្ដី​កែ​សម្រួល​គោល​នយោបាយ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទី​ ​-  បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១ រូប​ ​ចូល​ជា​ស្វ័យប្រវត្តិ​ក្នុង​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ យោង​តាម​លក្ខ​ន្តិ​កៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជំពូក​ ​៤ មាត្រា​ទី​ ​១៤ ចំ​នុ​ច​ ​គ​។​

សម្រាប់​របៀប​វា​រៈ​ទី​ ​ គឺ​ជា​ការ​ផ្ត​ល់​ឱ​កាស​ឲ្យ​តំណាង​យុ​វ​ជន​អញ្ជើញ​មក​ពី​សាខា​ ​ក​ក្រក​ ​រាជ​ធានី​-ខេត្ត​ទាំង​អស់​ ​បាន​ជួប​ជុំ​គ្នា​ផ្លាស់​ប្តូ​រ​នូវ​ព័ត៌មាន​ ​បទ​ពិសោធន៍​ ​ពិសេស​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ទៅ​លើ​សមិទ្ធ​ផល​ការងារ​ធំៗ​របស់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​សម្រេច​បាន​ក្នុង​រ​យៈ​ពេល​កន្លង​មក​ពី​ឆ្នាំ​ ​២០១០-២០១៤ និង​ ​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ប​ន្ដ​ស្រប​តាម​ទិស​យុទ្ធ​សា​ស្ត្រ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​របៀប​វា​រៈ​ទី​ ​ ដោយ​ឈរ​លើ​មូល​ដ្ឋា​ន​នៃ​ការ​អនុ​វត្ត​ជាក់​ស្ដែង​នៅ​តាម​សាខា​រាជ​ធានី​-ខេត្ត​ ​គ្រឹះស្ថាន​សិក្សា​ ​និង​សហ​គម​ន៍​ ​និង​អនុ​ម័​ត​ ​លើ​សេ​ច​ក្តី​ព្រាង​វិសោធន​កម្ម​គោល​នយោបាយ​ ​ដើម្បី​ជំរុញ​ឲ្យ​យុ​វ​ជន​ក្លាយ​ធនធាន​មនុស្ស​ដែល​មាន​គុណ​ភាព​ ​ប្រកបដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ ​និង​ក្លាយ​ជា​កម្លាំង​ស្នូល​ពិត​ប្រាកដ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ ​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​រង​គ្រោះ​។ ដោយ​ឡែក​របៀប​វា​រៈ​ទី​ ​ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១រូប​ ​ចូល​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ ដើម្បី​ជា​តំណាង​ឲ្យ​សំឡេង​នៃ​ ​ការ​សម្រេច​ចិត្ត​ ​ដើម្បី​ផល​ប្រយោជន៍​របស់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទូ​ទាំង​ ​២៥ សាខា​រាជ​ធានី​-ខេ​ត្ត​។

កម្ម​វិធី​ពេល​ព្រឹក​នៃ​ស​ន្និ​បាត​យុ​វ​ជន​ ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១១:៣០ នាទី​ព្រឹក​ ​ដោយ​បាន​ឯក​ភាព​ជា​ ​ឯក​ច្ឆ័​ន្ទ​ទៅ​លើ​របៀប​វា​រៈ​ទាំង​ ​៣ និង​បាន​ជ្រើស​រើស​តំណាង​យុ​វ​ជន​ ​១រូប​ ​ចូល​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាណត្តិ​ទី​ ​៦ ដោយ​ស្វ័យប្រវត្តិ​។

ស​ម្តេ​ច​កិត្តិ​ព្រឺ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​(ICRC​)

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​៣០ ខែ​ ​ក​ក្ក​ដា​ ​ឆ្នាំ​ ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​របស់​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ដឹកនាំ​ដោយ​ ​លោក​ ​BEAT​ ​SCHWEIZER​ ​ប្រធាន​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ប្រចាំ​ភូមិ​ភាគ​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​ ​គ​ណៈ​ប្រតិភូ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ដែល​បាន​អញ្ជើញ​មក​ទ​ស្ស​កិច្ច​នៅ​ប្រទេស​កម្ពុ​ជា​ ​ដែល​នេះ​បាន​ ​ឆ្លុះ​បញ្ចាំង​នូវ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​រ​យៈ​ពេល​ ​៣០ ឆ្នាំ​ ​កន្លង​មក​នេះ​ ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ជា​ពិសេស​កិច្ច​ជួយ​គាំ​ទ្រ​ខាង​ផ្នែក​ ​ហិរញ្ញ​កិច្ច​ ​និង​ ​ប​ច្ចេ​ក​ទេ​ស​។​ ​

ក្នុង​នាម​ជា​សមាគម​ជាតិ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​គឺ​បាន​បន្ត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​យ៉ាង​ល្អ​ជាមួយ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ក្នុង​គោល​បំណង​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​គូស​បញ្ចា​ក់​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​សាខា​ទូ​ទាំង​ ​២៥ រាជ​ធានី​-ខេត្ត​ ​ព្រម​ទាំង​បាន​នឹង​កំពុង​ប​ណ្តុះ​ប​ណ្តា​ល​ ​និង​ក​សាង​នូវ​ ​កំ​លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ក្នុង​ថ្នាក់​ឃុំ​ ​និង​ថ្នាក់​ភូមិ​ ​ដើម្បី​ក្លាយ​ជា​ភ្ងា​ក់​ងារ​ផ្ត​ល់​នូវ​ ​ព័ត៌មាន​ដល់​ថ្នាក់​សាខា​ ​និង​ថ្នាក់​ក​ណ្តា​ល​អោ​យ​បាន​ឆាប់​រហ័ស​ ​ក្នុង​ការ​ជួយ​ដល់​ឆ្លើយ​តប​នូវ​ ​គ្រោះ​មហន្ត​រាយ​ ​និង​ជួយ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ ​និង​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ ​BEAT​ ​SCHWEIZER​ ​បាន​ស​ម្តែ​ង​នូវ​ការ​អរ​គុណ​ចំពោះ​ការ​ ​អនុញ្ញាត​ទទួល​នូវ​ការ​ស​ម្តែ​ង​ការ​គួរ​សម​សល់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ហើយ​ដែល​នេះ​ជា​កិត្តិយស​ ​បញ្ចា​ក់​ពី​ចំណង​មិត្តភាព​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​។​ ​លោក​ ​BEAT​ ​SCHWEIZER​ ​ក៏​បាន​ស​ម្តែ​ង​នូវ​ការ​កោត​សរសើរ​នូវ​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​ធ្វើ​អោ​យ​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ស្គាល់​ពី​ ​សំណាក​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​នូវ​ទំនុក​ចិត្ត​របស់​សប្បុរស​ជន​ក្នុង​ការ​បន្ត​ជួយ​ ​និង​ចូល​រួម​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​ជន​ដែល​រង​គ្រោះ​ ​និង​ងាយ​រង​គ្រោះ​ ​ដោយសារ​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​លោក​ ​BEAT​ ​SCHWEIZER​ ​បាន​សន្យា​ថា​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​នឹង​នៅ​បន្ត​ជួយ​ឧ​ប​ត្ត​ម្ភ​តាម​តំ​រូ​វ​ការ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ហើយ​លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​កិច្ច​សហ​ប្រតិបត្តិ​ ​ការ​នឹង​ត្រូវ​បាន​បន្ត​កាន់តែ​ជិត​ស្និទ្ធ​ប​ន្ធែ​ម​ទៀត​នា​ពេល​អ​នាគ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាង​នាម​អោ​យ​ប្រជា​ជន​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​ ​គុណ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពី​សំណាក់​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​សូម​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​នៅ​គ្រប់​ទិស​ទី​នៃ​ពិភព​លោ​ក​។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន​

 

 

Fist Prev 105 106 107 108 109 Next Last