Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ប្រជាជនរស់នៅជាមួយមេរោគអេដស៌ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នាព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ លោក​ជំទាវ អេង គឹមនាង​ ប្រធាន​គណៈកម្មាធិការ​សាខា  ​កាកបាទក្រហម​កម្ពុជាខេត្ត​កោះកុង​បាន​យក​អំណោយមនុស្សធម៌ របស់​សាខា និង អំណោយ​មនុស្សធម៌​របស់ មន្ទីរសុខាភិបាល​ខេត្ត​យក​មកចែកជូន ប្រជាជនរស់​នៅជាមួយមេរោគអេដស៌​ជម្ងឺអេដស៏ ចំនួន៤៨ នាក់ ក្នុងនោះកុមារ ២៤ នាក់ ដែល​អញ្ជើញ​មកពី​ក្រុងខេមរៈភូមិន្ទ និងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

លោកជំទាវបានផ្តាំផ្ញើដល់ប្រជាជន​ទាំងអស់កុំឱ្យមានការរើសអើងត្រូវ​លើកទឹក​ចិត្ត​​ដល់​ពួកគាត់​សូមកុំឱ្យអស់សង្ឃឹម​   ក្នុងជីវិតហើយស្រ្តីដែល មាន​​ផ្ទៃពោះ​សូមទៅ ពិនិត្យ​សុខភាព ឬ សម្រាល​កូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ​បង្អែកដែលមានជំនាញ​ច្បាស់លាស់​ដើម្បី​សុវត្ថិភាព​មាតា និង​ទារក ហើយ​បងប្អូនទំាងអស់ត្រូវខិតខំ​ថែរក្សា​សុខភាព​អនាម័យចៀសវាង​ជម្ងឺដងា្កត់ផ្សេងៗ​មកបៀត​បៀននិងត្រូវខិតខំបង្កបង្កើនផល​ដើម្បី​​ជួយសម្រាល​ជីវភាព​របស់​បងប្អូន​ថែមទៀត។​ អំណោយ​ដែល​យកមក​ចែក​ជូន​នា​ឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ១០គីឡូក្រាម , មី ១០ កញ្ចប់ , ត្រីខ ០២ កំប៉ុង អាវយឺត ០១ ,ភួយ ០១ , និងថវិកា ១០,០០០ ៛

 

យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញផ្តល់អំណោយជូនចាស់ជរាគ្មានទីពឺង

ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​លោក​យាយ​ចាស់​ជរា​ម្នាក់​ដែល​រស់​នៅ​តែ​ម្នាក់​ឯង​មាន​ជីវភាព​លំបាក​ខ្លាំង ​នៅ​រសៀល​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​នេះ ​ក្រុម​យុវជន​កាកបាទ​ក្រហម​កម្ពុជា ​ប្រចាំ​គ្រឹះស្ថាន​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ បាន​ចុះ​សួរ​សុខ-​ទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន ​ដែល​បាន​ពី​ការ​រ៉ៃ​អង្គាស​ពី​សំណាក់​យុវជន​នៅ​តាម​សាកល​វិទ្យាល័យ​ មក​ផ្តល់​ជូន​ លោក​យាយ​ ជុំ ​បុប្ផា ​អាយុ ​១០០ឆ្នាំ ​រស់​នៅ​ម្នាក់​ឯង​ពុំ​មាន​សាច់​ញាតិ​នោះ​ទេ​ ហើយ​ពឹង​អាស្រ័យ​លើ​អ្នកជិត​ខាង​ជូន​ចំណី​អាហារ ​រស់​នៅ​ក្នុង​តូប​លក់​ឥវ៉ាន់​របស់​គេ ​នៅ​ជិត​ផ្សារ​ឃ្លាំងរំសេវ ​ភូមិ​មួយ សង្កាត់​ទឹកល្អក់​៣ ​ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។

អំណោយ​មនុស្សធម៌ ​កាកបាទ​ក្រហម​កម្ពុជា​ ដែល​ក្រុម​យុវជន​បាននាំ​យក​ផ្តល់​ជូន​លោក​យាយ​រួមមាន​៖ អង្ករ ១០គ.ក្រ មី២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោខាប់ ៦កំប៉ុង មុង២ ភួយ២ សារ៉ុង​២ ក្រម៉ា២ អាវ-សំពត់ ២កំប្លេ អាវ​រងា ២ ស្រោម​ជើង ២គូ ទឹក​ត្រចៀក​កាំ ១យួ ស្ករស ៣គ.ក្រ ​និង​ថវិកា​មួយ​ចំនួន។

ពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាជនចាស់ជរា ទីទ័លក្រ និងផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ នៅស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹក​ថ្ងៃទី ០២ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ ​លោកជំទាវ ​នូ សុវណ្ណនី ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ ​និង​សហការី​បាន​ចុះ​សួរ​សុខ​ទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌ ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់​ជរា​ ទីទ័លក្រ​ និង​ផ្ទុក​មេរោគអេដស៍ ​ជម្ងឺអេដស៍​ចំនួន​ ០៦គ្រួសារ ​នៅឃុំ​ព្រៃខ្លា ​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ ​ដែល​ក្នុង​១ គ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម កន្ទេល១​ មុង១  ភួយ១  សារុង១ ក្រមា១ មីម៉ាម៉ា ១កេស​ និង​ថវិកា​ពីរ​ម៉ឺន​រៀល  

នា​ឱកាស​នោះ​ដែរ លោកជំទាវ​ក៏បាន​ទៅ​សួរសុខទុក្ខ​លោកប្រធាន​ក្រុម​កាកបាទ​ក្រហម​កម្ពុជា​ឃុំព្រៃខ្លា ​ស្រុកកោះអណ្តែត​ ដែល​ឈឺ​សន្លាក់​ជើង​ដើរ​មិន​បាន ហើយ​បាននាំ​យក​អំណោយ​ជូនផងដែរ​រួម​មាន៖  អង្ករ​៥០ គីឡូក្រាម  មី​ម៉ាម៉ា១កេស  ក្រម៉ារ១ មុង១  ភួយ១  សារុង១ ទឹក​បរិសុទ្ធ២កេស​ ទឹកដោះគោ​ឆៅ​១ឡូ  ត្រីខកំប៉ុង១ឡូ និងបន្ថែមថវិកាចំនួន ៥០.០០០ រៀល​ ក្នុង​នោះ​ថវិកា ​  ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា​ផ្ទាល់  ២០.០០០​ រៀល។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានប្រគល់រទេះរុញដល់ជនពិការ

នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​ព្រះវិហារ​ បាន​ប្រគល់​ រទេះ​រុញ​ជន​ពិការ​ និង​ថវិកា​១​លាន​ រៀល​ជា​ អំណោយ​របស់​ ឧកញ៉ា​ អ៊ឹង​ស៊ី ​តាត​វីរ:​​ អនុប្រធាន​កិត្តិយស​សាខា ​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​មណ្ឌល​គីរី​ ជូន​លោក​ មី​ មន ​អាយុ​៤២​ ឆ្នាំ​ ពិការ​ជើង​ទាំងពីរ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​បង្គោល​៨  ​​ឃុំ​ស្រអែម ​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​។

សូម​បញ្ជាក់​ថាៈ ​លោក​ មី ​ម៉ន​ ជា​យុទ្ធជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ ត្រូវ​បាន​កាកបាទ​ក្រហម​កម្ពុជា​ថ្នាក់​កណ្តាល​ និង​សាខា​ខេត្ត​ព្រះ​វិហារ​ ព្រម​ទាំង​អាជ្ញា​ធរ​ខេត្ត​ បាន​ជួយ​ឧបត្ថម្ភ​ ជីវភាព​ទាំង​ការ​ព្យាបាល​នៅ​ព្រះវិហារ​ និង​បញ្ជូន​មក​មន្ទីរពេទ្យ​ ព្រះកេតុមាលា​ រាជធានី​ភ្នំពេញ។

ពិធីប្រកាសទទួលស្គាល់ ក្រុមកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅ​រសៀល​ថ្ងៃ​ទី ៣០​ ខែ​មករា​ ឆ្នាំ​២០១៦  ឯក​ឧត្តម​ គុជ លីណា ​អនុ​ប្រធាន​គណៈកម្មា​ធិការ​សាខា ​ បាន​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ក្រុម​កាកបាទ​ក្រហម​កម្ពុជា​ទាំង​១០​ឃុំ ​ក្នុង​ស្រុក​ក្រឡាញ់​ ពិធី​ប្រកាស​នេះ ​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​វិទ្យាល័យ​ ក្រឡាញ់​។

មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គុជ លីណា ​បាន​សំណូមពរ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្តកាកបាទ​ក្រហម​កម្ពុជា ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​នា​ពេល​នេះ​ត្រូវ​បន្ត​ពង្រឹង​ភារកិច្ច​របស់​ខ្លួន​ដូច​ជា៖ ​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ពី​គោលការណ៍គ្រឹះ​ទាំង៧​ របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម ​អឌ្ឍចន្ទ​ក្រហម ក្នុង​នោះមាន​ -ភាពមនុស្សធម៌  -ភាពមិនលំអៀង ​ -អព្យាកឹតភាព ​ -ឯករាជភាព ​ -សេវាកម្មស្ម័គ្រចិត្ត​ ឯកភាព ​និង​សកលភាព។  ត្រូវ​ចូលរួម​ផ្ដល់​ការ​សង្គ្រោះ​បឋម​ចំពោះ​អ្នក​រងគ្រោះ​ថ្នាក់ និង​ឧបទ្ទវ​ហេតុ​ផ្សេងៗ​ ព្រម​ទាំង​ទំនាក់​ទំនង​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដែល​នៅជិត​ដើម្បី​បាន​ព្យាបាល​ជន​រងគ្រោះ​បាន​ទាន់​ពេលវេលា។  ត្រូវ​ចុះ​ពិនិត្យ ​និង​រាយការណ៍​ពី​ស្ថានភាព​រង​គ្រោះ មហន្តរាយ​ផ្សេងៗ​ដូច​ជា ខ្យល់​កន្ត្រាក់ ទឹក​ជំនន់ ​អគ្គីភ័យ ​ទាន់ពេលវេលា​ទៅ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឃុំ ​និង​អនុ​សាខា។  ជួយ​បំផុស​ការចូលរួម​របស់​អ្នកស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុជា ​នៅ​តាម​ភូមិ ​ចូលរួម​សកម្មភាព​មនុស្សធម៌​ដែល​រៀបចំ​ដោយ​អនុសាខា​ស្រុក។

Fist Prev 104 105 106 107 108 Next Last