Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ចែក​អំណោយ​ជូនប្រជាពលរដ្ឋ​រងគ្រោះ​អគ្គិភ័យ​ចំនួន ០៤ គ្រួសារ

ប្រជាពលរដ្ឋ​រងគ្រោះដោយអគ្គិភ័យ​ចំនួន ៤គ្រួសារ​ នៅ​ស្រុ​កៀនស្វាយ ត្រូវបាន​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល នាំយក​អំណោយ​ទៅ​ចែកជូន​កាលពី​រសៀល​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៤។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា រួម​ដំណើរ​ដោយ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកជំទាវ​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ក្រុម​ប្រតិ​ប​តិ្ត​សាខា និង​មានការ​ចូលរួម​​ពី អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

តាម​របាយការណ៍​ស្វាគមន៍​លោកស្រី ង៉ា​ម វាសនា សមាជិក​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​ឲ្យ​ដឹងថា ក្នុង​សប្តាហ៍​កន្លងទៅ​នៅ​ស្រុក​កៀនស្វាយ មាន​គ្រោះ​អគ្គិភ័យ​ចំនួន២លើក ដែល១លើក​កើតឡើង​កាលពី​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ៤ ទៀបភ្លឺ ដោយ​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ឆេះ​អស់ទាំង​ស្រុង​ចំនួន ២ ខ្នង  ស្មើនឹង ២ គ្រួសារ នៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ។  ចំណែក​គ្រោះ​អគ្គិភ័យ​លើក​ទី២ កើតឡើង​នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ដែល​បណ្តាល​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១ គ្រួសារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ហើយ​លំនៅដ្ឋាន ២ ខ្នង​ទៀត ឆេះ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ឯកឧត្តម ហាក់ ប៊ុនធឿន ក្នុងនាម​ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា មានមតិ​សំណេះសំណាល​ដោយ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​កី្ត​នឹករឭក។ ឯកឧត្តមបាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខលំបាក​ជាមួយ​គ្រួសារ​រងគ្រោះ ព្រមទាំង​បាន​សំណូមពរ​ដល់​បងប្អូន​កុំ​មានការ​អស់សង្ឃឹម​ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​រកស៊ី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ជា​បន្តទៀត។ ជាមួយគ្នានេះ​ ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ទំនាក់ទំនង​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ជួយ​សម្រាល​នូវ​ការលំបាក​ចំពោះមុខ​ដល់​ជនរងគ្រោះ​បាន​ទាន់ពេលវេលា។ ក្នុងនោះដែរ​ ឯកឧត្តម ​ក៏បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ទូទៅ សូមមេត្តា​មានការ​ប្រុង​ប្រយ័ត​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​គ្រោះ​អគ្គិភ័យ ព្រោះ​រដូវ​នេះ​ជា​រដូវ​រាំងស្ងួត​ដែល​ងាយ​នឹង​ជួប​គ្រោះថ្នាក់​អគ្គិភ័យ​ណាស់ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស។ ឯកឧត្តម ​បន្តថាអំណោយ​ដែល​សាខា​បាន​នាំយកមក​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ក្នុងឱកាស​នេះ គឺមាន​ចំនួន​តិចតួច​មិន​សម​ទៅនឹង​ទំហំ​នៃ​ការរង​គ្រោះ​ក៏ពិតមែន ប៉ុន្តែ​នេះ​គឺជា​ការចូលរួម​ជួយ​រំលែក​ទុក្ខលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែជួបប្រទះ​នូវ​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយ​រយៈពេល​ផងដែរ។

អំណោយ​ដែល​គ្រួសារនីមួយៗទទួលបាន​មានអង្ករ ២៥គីឡូក្រាម  មី ១កេស មុង ១ភួយ ១សារុង ១ក្រមា ១ កន្ទេល១ កៅស៊ូ​តង់ ១ផ្ទាំង និង​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​ចំនួន ១៣មុ​ខ។ ចំពោះ​គ្រួសារ​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ឆេះ​អស់​ផ្ទះ​ទាំងស្រុង ២ គ្រួសារ សាខា​បានផ្តល់​ថវិកា​ក្នុងម្នាក់ៗ ចំនួន ៣០ម៉ឺន​រៀល ហើយ​អ្នករងគ្រោះ​ស្រាល​ចំនួន ២គ្រួសារ ​ទៀតបានផ្តល់​ថវិកា​ជូន​ក្នុងម្នាក់ៗចំនួន ១៥  ម៉ឺន​រៀល ។

នាម​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​រួមមានលោក ម៉ឹង យូ​ឡេង ថវិកា ២០ ម៉ឺន​រៀល ឯកឧត្តម មាស សឿន ថវិកា ៨ ម៉ឺន​រៀល ឯកឧត្តម​វេជ្ជបណ្ឌិត ប្រាក់ ផន ថវិកា ៨ ម៉ឺន​រៀល  ,លោកជំទាវ ខ្លូត ស៊ី​ដ្ឋា ម៉ៅ ភិ​រុណ ថវិកា ២០ ម៉ឺន​រៀល លោកជំទាវ អុល ណា​រ៉ា​ន់ ជឹម សុខ​ខុន ថវិកា ១០ ម៉ឺន​រៀល ,លោកជំទាវ ឈួ ច​ក្ក្រា អ៊ា​វ ចំរើន ថវិកា ១៦ ម៉ឺន​រៀល  , និង​លោកស្រី ជ វ៉ាង​លី ថវិកា ៨ ម៉ឺន​រៀល ៕

អត្ថបទ ,រូបភាព

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ចែក​អំណោយ​ជូនប្រជាពលរដ្ឋ​រងគ្រោះ​អគ្គិភ័យ​ចំនួន ០៤ គ្រួសារ

ប្រជាពលរដ្ឋ​រងគ្រោះដោយអគ្គិភ័យ​ចំនួន ៤គ្រួសារ​ នៅ​ស្រុ​កៀនស្វាយ ត្រូវបាន​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល នាំយក​អំណោយ​ទៅ​ចែកជូន​កាលពី​រសៀល​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៤។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា រួម​ដំណើរ​ដោយ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកជំទាវ​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ក្រុម​ប្រតិ​ប​តិ្ត​សាខា និង​មានការ​ចូលរួម​​ពី អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

តាម​របាយការណ៍​ស្វាគមន៍​លោកស្រី ង៉ា​ម វាសនា សមាជិក​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​ឲ្យ​ដឹងថា ក្នុង​សប្តាហ៍​កន្លងទៅ​នៅ​ស្រុក​កៀនស្វាយ មាន​គ្រោះ​អគ្គិភ័យ​ចំនួន២លើក ដែល១លើក​កើតឡើង​កាលពី​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ៤ ទៀបភ្លឺ ដោយ​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ឆេះ​អស់ទាំង​ស្រុង​ចំនួន ២ ខ្នង  ស្មើនឹង ២ គ្រួសារ នៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ។  ចំណែក​គ្រោះ​អគ្គិភ័យ​លើក​ទី២ កើតឡើង​នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ដែល​បណ្តាល​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១ គ្រួសារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ហើយ​លំនៅដ្ឋាន ២ ខ្នង​ទៀត ឆេះ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ឯកឧត្តម ហាក់ ប៊ុនធឿន ក្នុងនាម​ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា មានមតិ​សំណេះសំណាល​ដោយ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​កី្ត​នឹករឭក។ ឯកឧត្តមបាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខលំបាក​ជាមួយ​គ្រួសារ​រងគ្រោះ ព្រមទាំង​បាន​សំណូមពរ​ដល់​បងប្អូន​កុំ​មានការ​អស់សង្ឃឹម​ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​រកស៊ី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ជា​បន្តទៀត។ ជាមួយគ្នានេះ​ ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ទំនាក់ទំនង​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ជួយ​សម្រាល​នូវ​ការលំបាក​ចំពោះមុខ​ដល់​ជនរងគ្រោះ​បាន​ទាន់ពេលវេលា។ ក្នុងនោះដែរ​ ឯកឧត្តម ​ក៏បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ទូទៅ សូមមេត្តា​មានការ​ប្រុង​ប្រយ័ត​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​គ្រោះ​អគ្គិភ័យ ព្រោះ​រដូវ​នេះ​ជា​រដូវ​រាំងស្ងួត​ដែល​ងាយ​នឹង​ជួប​គ្រោះថ្នាក់​អគ្គិភ័យ​ណាស់ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស។ ឯកឧត្តម ​បន្តថាអំណោយ​ដែល​សាខា​បាន​នាំយកមក​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ក្នុងឱកាស​នេះ គឺមាន​ចំនួន​តិចតួច​មិន​សម​ទៅនឹង​ទំហំ​នៃ​ការរង​គ្រោះ​ក៏ពិតមែន ប៉ុន្តែ​នេះ​គឺជា​ការចូលរួម​ជួយ​រំលែក​ទុក្ខលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែជួបប្រទះ​នូវ​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយ​រយៈពេល​ផងដែរ។

អំណោយ​ដែល​គ្រួសារនីមួយៗទទួលបាន​មានអង្ករ ២៥គីឡូក្រាម  មី ១កេស មុង ១ភួយ ១សារុង ១ក្រមា ១ កន្ទេល១ កៅស៊ូ​តង់ ១ផ្ទាំង និង​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​ចំនួន ១៣មុ​ខ។ ចំពោះ​គ្រួសារ​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ឆេះ​អស់​ផ្ទះ​ទាំងស្រុង ២ គ្រួសារ សាខា​បានផ្តល់​ថវិកា​ក្នុងម្នាក់ៗ ចំនួន ៣០ម៉ឺន​រៀល ហើយ​អ្នករងគ្រោះ​ស្រាល​ចំនួន ២គ្រួសារ ​ទៀតបានផ្តល់​ថវិកា​ជូន​ក្នុងម្នាក់ៗចំនួន ១៥  ម៉ឺន​រៀល ។

នាម​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​រួមមានលោក ម៉ឹង យូ​ឡេង ថវិកា ២០ ម៉ឺន​រៀល ឯកឧត្តម មាស សឿន ថវិកា ៨ ម៉ឺន​រៀល ឯកឧត្តម​វេជ្ជបណ្ឌិត ប្រាក់ ផន ថវិកា ៨ ម៉ឺន​រៀល  ,លោកជំទាវ ខ្លូត ស៊ី​ដ្ឋា ម៉ៅ ភិ​រុណ ថវិកា ២០ ម៉ឺន​រៀល លោកជំទាវ អុល ណា​រ៉ា​ន់ ជឹម សុខ​ខុន ថវិកា ១០ ម៉ឺន​រៀល ,លោកជំទាវ ឈួ ច​ក្ក្រា អ៊ា​វ ចំរើន ថវិកា ១៦ ម៉ឺន​រៀល  , និង​លោកស្រី ជ វ៉ាង​លី ថវិកា ៨ ម៉ឺន​រៀល។

អត្ថបទ ,រូបភាព

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល

កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​ការងារ​រប​ស់​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី៦

កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ផែនការ​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា ​អាណត្តិ​ទី៦ នៅ​ទីស្នាក់ការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៥ ដែល​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា។ ពិធី​នេះ​បានការ​អញ្ជើញ ចូលរួម​ពី​ ឯកឧត្តម ជាវ តា​យ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ប្រតិភូ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ សាខា អនុសាខា​ស្រុក-ក្រុង ក្រុម​ប្រតិបត្តិ សរុប​ចំនួន ៥២ នាក់ ។

ជា​កិច្ច​ចាប់ផ្តើម ​ឯកឧត្តម ជាវ តា​យ មានមតិ​ស្វាគមន៍ និង​គូសបញ្ជាក់ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​របស់​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី៦ មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​បេស​ក កម្ម​ការងារ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ដែល​ត្រូវអនុវត្ត​នៅក្នុង​អាណត្តិ​ទី៦ ដែលមាន​រយៈពេល ៦ ឆ្នាំ ពី ២០១៤ ដល់ ២០១៩ ដល់​មន្ត្រី​កាកបាទក្រហម ដើម្បី​ឈានទៅ ដល់​ភាពជោគជ័យ​ក្នុង​កិច្ចប្រតិបត្តិការ​ផែនការ​ការងារ​ក្នុង​វិស័យ​ស្នូល​ទាំង៤ របស់​កាកបាទក្រហម​កម្ពុជា ។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏ដូចជា​អនុសាខា​គ្រប់​ស្រុក-ក្រុង ដែលជា​ស្ថាប័ន​ថ្នាក់មូលដ្ឋាន​របស់​កាក​បាទ​ក្រហម​កម្ពុជា ក៏មាន​ភារកិច្ច​ធ្វើ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​តាម​ផែនការ​របស់​ថ្នាក់កណ្តាល​ផងដែរ ។

មាន​ប្រសា​ស​ន៍ក្នុង​បទ​បង្ហាញ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន បញ្ជាក់​ពី​ខឹ្ល​មសារសំខាន់ៗរួមមាន៖

-គោល​ការ​ណ៌​គ្រឹះ​ទាំង៧របស់​កាកបាទក្រហម​កម្ពុជា

-ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់ កាកបាទក្រហមកម្ពុជា​មាន ១៥ ជំពូក

-ទិសដៅ​ការងារសំខាន់ៗក្នុង​អាណត្តិ​ទី ៦ របស់​កាកបាទក្រហម​កម្ពុជា

-អ​គៈ​អភិបាល និង​ក្រុម​ប្រតិបត្តិ​នៅ​ថ្នាក់​សាខា

-កញ្ចប់​សកម្មភាព​អប្បបរមា

-ជំហាន​ដែល​ត្រូវអនុវត្ត​បន្ត

ជាមួយគ្នានេះដែរ ​លោកជំទាវ​អគ្គលេខាធិការ បាន​ផ្សព្វផ្សាយ​លិខិត​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្តីពី​ភារកិច្ច​មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ក្របខណ្ឌ​ជាភារកិច្ច​ស្នូល​របស់​កាកបាទក្រហម​កម្ពុជា មេត្តា​ពិនិត្យ​លទ្ធភាព​រៀបចំ និង​អនុវត្ត​ភារកិច្ច​ជា​ចាំបាច់​មួយចំនួន បន្ថែមទៀត​រួមមាន ៖

-រៀបចំ​សកម្មភាព​ចុះសួរសុខទុក្ខ និង​ផ្តល់​កញ្ចប់​ជំនួយ​សម្រាប់​ជីវភាព​រស់នៅ​នៃ​ទារក-កុមារ ដែល​កំពុង​រស់នៅក្នុង​ពន្ធនាគារ-មណ្ឌល​កែប្រែ ជាមួយ​ឳ​ពុក-ម្តាយ ឬ អាណាព្យាបាល

-រៀបចំ​កញ្ចប់​អំណោយ​សម្រាប់​កំណើត​ទារកម្នាក់ៗ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​សាធារណៈ ដោយ ដាក់ថា​ជា​អំណោយ​របស់​សាខា ឬ អនុសាខា ឬ ដាក់ឈ្មោះ​សប្បុរសជន​ផ្ទាល់

-រៀបចំ​ធ្វើការ​ប៉ាន់ ប្រមាណ​សមត្ថភាព​សាខា ដើម្បី​ត្រៀម​កសាង និង​អនុវត្ត​ផែនការអភិវឌ្ឍន៍​សាខា​រយៈពេល៦ឆ្នាំ ( ២០១៤-២០១៥ ) ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​ពី​ថ្នាក់កណ្តាល

-ការងារ​យុវជន​កាកបាទក្រហម សូម​យកចិត្ត​ទុក​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ គោល នយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា ។

 

                                                                                               អត្ថបទ,រូបភាព​ដោយៈ

                                                                                                                                    សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល

 

កាកបាទក្រហមកម្ពុជា ខេត្ដ​កំពង់ធំ បាន​ចែក​អំណោយ​មនុស្សធម៌ ដល់​ស្ដ្រី​ឆ្លងទន្លេ នៅ​មន្ទីរពេទ្យបង្អែក

កាលពី​ព្រឹក​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ធំ ឯកឧត្ដម អ៊ុត សំអន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​កំពង់ធំ និង​សហការី​បាន​នាំយក​អំណោយ មនុស្សធម៌​ទៅ​ចែកជូន ស្ដ្រី​ឆ្លងទន្លេ ១៣នាក់ ក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោ១ សាប៊ូ​ដុស​ខ្លួន ១ដប ម្សៅ១កំប៉ុង មួក​ស្រោមជើង ស្រោមដៃ ទារក១ឈុត មុង​កូនក្មេង១ ទឹកដោះគោ១កំប៉ុង ស្ករស កន្លះ​គីឡូ សា​រ៉ុង១ និង​ថវិកា២០,០០០រៀល។

ក្នុងពេល​នោះដែរ ​ឯកឧត្ដម ​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ការ​ផ្ដាំផ្ញើរ​សួរ​សុខ​ទុក​ពី​សំណាក សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ បាន​សំណេះសំណាល ផ្ដាំផ្ញើ ដល់​ស្ដ្រី​ដែល​ទើប​ឆ្លងទន្លេ ហូប​ចំណីអាហារ​ណា​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ និង​មាន​អនាម័យ​ល្អ សម្រាក នៅ​មន្ទីរពេទ្យ​បានយូរ​បន្ដិច​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជៀង​វាង​ធ្វើការ​ធ្ងន់ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​គ្រប់គ្រាន់ និង​ឲ្យ​ទារក​គេង​ក្នុង​មុង​ជានិច្ច ដើម្បី​ជៀស​វាស​ជំងឺឆ្លងផ្សេងៗ អ្នក​ថែទាំ​ស្ដ្រី​ឆ្លងទន្លេ ត្រូវយក​ទារក​មកចាក់​ថ្នាំ​ការពារ​ជំងឺផ្សេងៗ តាម​ការណែនាំ​របស់​គ្រូពេទ្យ​នៅពេល ត្រឡប់​ទៅ​លំនៅដ្ឋានវិញ បើសិនជា​ទារក​មាន​អា​ការៈខុស​ធម្មតា ត្រូវយក​ទារក​ទៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅក្បែរ​ផ្ទះ និង​ផ្ដាំផ្ញើ​បន្ដទៅ​ស្ដ្រី ដែលមាន​ផ្ទៃពោះទៅពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ទៀត​ទាត់ បរិភោគ​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ជៀសវាង​ធ្វើ​ការងារ​ធ្ងន់ ត្រូវ​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែក ។

ពិធី​ចែក​អំណោយ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​ខ្នាច​ឬ​ស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ

រសៀល​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៤ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ឧត្ដរមានជ័យ សហការ​ជាមួយ​អនុសាខា​ក្រុង​សំរោង​បាន​យក​អំណោយ​មនុស្សធម៌ ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ ភ្លើង​ឆេះ​ផ្ទះ​ចំនួន ០១ គ្រួសារ​នៅ​ភូមិ​ខ្នាច​ឬ​ស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ ។

កញ្ញា ណាក កមល ប្រធាន​អនុសាខា​ក្រុង​សំរោង​បាន​មានប្រសាសន៍ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ដ និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សំរោង បាន​យក​នូវ​អំណោយ​មនុស្សធម៌​មួយចំនួន និង​មតិ ផ្ដាំផ្ញើ​ការចូលរួម​រំលែក​ទុក្ខ និង​ការសោកស្តាយ ពី​សំណាក់ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដល់​គ្រួសារ​រងគ្រោះ។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក សរ សៀង​ហៀ​ង នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ ឧត្ដរមានជ័យ បាន​មានប្រសាសន៍ ចូលរួម​រំលែក​ទុក្ខ និង​ផ្ដល់​ការលើកទឹកចិត្ដដ​ល់​គ្រួសារ​រងគ្រោះ ក្នុង​ការតស៊ូ​បន្ដទៅទៀត ។

ជា​កិច្ចបញ្ចប់​គ្រួសារ​រងគ្រោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់​ដល់​ជនរងគ្រោះ​ទាំងអស់​ដោយ​មិនមាន​ការរើសអើង ឋានៈ តួនាទី ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ។ លាយឡំ​ជាមួយ​ភាព​ខ្សឹកខ្សួល​លោក ព្រំ ក្រែ​ត ជា​គ្រួសារ​រងគ្រោះ​បាន​សម្ដែង​នូវ​ក្ដី​ត្រេកអរ និង​ជូនពរ ដល់ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ ដឹកនាំ​ដែល​បាន​ជួយ និង​គិតគូរ​ដល់​គ្រួសារ​របស់គាត់។

អំណោយ​ដែល​ទទួលបាន​រួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ២កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មុង១, កន្ទេល១, សារុង១, ភួយ១, ក្រមា១, ពី​ដុង​ទឹក២០លីត្រ ១, ធុង​ទឹកតូច២, ខោអាវ​មួយចំនួន និង​ថវិកា​ចំនួន ២៦០,០០០រៀល។  

Fist Prev 101 102 103 104 105 Next Last