Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទក្រហម​ កម្ពុជា​ខេត្តប៉ៃលិន ​បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន៣១គ្រួសារ​ ដែលរងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ​នៅក្នុងសង្កាត់​ទួលល្វា សង្កាត់បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

 

លោកជំទាវ បាន ស្រីមុំ ​ប្រធានគណៈកម្មាធិការសាខា ​បានសំដែងការ​សោកស្តាយ​ និងអំពាវនាវឱ្យ​បងប្អូន​ងអស់ក្នុងខេត្ត ​មានការប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់ខ្លួន​និងក្រុមគ្រួសារ​ព្រោះថា​នៅក្នុងរដូវនេះ​មានការប្រែប្រួល​អាកាសធាតុ​ពេលភ្លៀង​មានរន្ទះ ​និង​ខ្យល់កន្ត្រាក់​មកជា​មួយផង។

 

អំណោយមនុស្សធម៌​ក្នុងមួយ​គ្រួសារ​ទទួលបាន ៖
អង្ករ៣០គីឡូក្រាម, មី ៣កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ឃីត១មាន ( មុង ភួយ ក្រមា សារុង តង់១ ) និងថវិកាមួយចំនួន។
គ្រួសាររងគ្រោះ​ធ្ងន់ ២គ្រួសារ​ដែលរលំផ្ទះ​ទាំងស្រុង​ទទួល​បានបន្ថែម ​ក្នុងមួយគ្រួសារៗ ​ស័ង្កសី២៨សន្លឹក​ ហើយ​ប្រធានកិត្តិយស​សាខា​ និង​ក្រុមការងារ​ជួយ​ជួសជុល​ សាងសង់ផ្ទះ​ទាំង២ខ្នង ជូន​ប្រជាពលរដ្ឋ ​ទាំ២គ្រួសារ​ ដើម្បី​សម្រួល​ទុក្ខលំបាក៕

 

ប្រជាជនខ្វះខាតស្បៀងទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦នេះ អនុសាខា​កាកបាទ​ក្រហម​កម្ពុជា ​ខណ្ឌឬស្សីកែវ ​ដឹកនាំ​ដោយ​ លោក ជា ពិសី ​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​ផ្តល់​ជូន​ចាស់​ជរាគ្មាន​ទីពឹង ប្រជាពលរដ្ឋ​មានជីវភាព​ខ្វះខាត​ចំនួន​២០គ្រួសារ ​រស់នៅក្នុង​ភូមិលូ ​សង្កាត់ស្វាយប៉ាក។

 

មានប្រសាសន៍​នាខណៈ​នោះ លោក​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា ​បានលើកឡើង​ពីការ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​នៅតាមមូលដ្ឋាន​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់។

 

អំណោយ​មនុស្សធម៌​ដែលបាន​ចែកជូនក្នុង​១គ្រួសារៗ​ទទួលបាន៖ អង្ករ​៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) ធុងទឹកកក១ និងថវិកា​មួយចំនួន។

 

នារសៀលថ្ងៃដែលនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខា បានមកសាកសួរសុខទុក្ខលោក ជុន ទិត្យ ជាអនុប្រធានក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ស្វាយប៉ាក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងបានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោក ផងដែរ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចែកអំណោយមនុស្សធម៌ ជូនលោក មិន ណាង

ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ​ក្រុមប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តសៀមរាប ​បានជួប​សួរសុខទុក្ខ ​និងនាំ​យកអំណោយ​មនុស្សធម៌​ជូន​លោក មិន ណាង ដែល​រងគ្រោះ​ដោយសារ​គ្រាប់មិន​ទាន់ផ្ទុះ​កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦​ នៅ​ឃុំអូរស្វាយ ​ស្រុក​ត្រពាំងប្រាសាទ ​ខេត្តឧត្តរមានជ័យ​ហើយបច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។​

 

ក្នុងឱកាសនោះ​ក្រុមប្រតិបត្តិសាខា​បានសម្តែង​នូវការសោកស្តាយ​ចំពោះឧប្បត្តិហេតុនេះ​និងបានលើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​កុំឱ្យ​អស់សង្ឃឹមនិងសូមឲ្យលោកមិន ណាងខិតខំថែទាំសុខភាពដើម្បីឲ្យឆាប់ជាសះស្បើយ​ វិលទៅផ្ទះវិញ ប្រកបរបរទទួលទាន

 

អំណោយ​ដែលបាន​ផ្ដល់ជូនមាន៖ មុង១, ភួយ១, សារុង២, ក្រមា២, កន្ទេល១, អាវយឺត៣, ទឹកស៊ីអ៊ីវ១យួរ, ឆ្នាំង១, ចាន៥, ស្លាបព្រា៥, ត្រីខ១០កំប៉ុង, ទឹកដោះគោ​៥កំប៉ុង, ស្ករស២គ.ក្រ, មី១កេស, អង្ករ២៥គ.ក្រ និង​ថវិកា​២០ម៉ឺនរៀល។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចែកអំណោយ មនុស្សធម៌ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា

ខេត្តបាត់ដំបង៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ដឹកនាំ​ដោយ​ឯកឧត្តម ផាន់ សុភាព ​អនុប្រធាន​កិត្តិយស​សាខា និង​សហការី ​ព្រម​ទាំង​យុវជន ​អញ្ជើញ​ចុះសួរ​សុខទុក្ខ​ និង​ចែកអំណោយ​មនុស្សធម៌​ជូនដល់​ ប្រជាពលរដ្ឋ​ក្រីក្រ​ ចាស់ជរា​ ចំនួន ៣គ្រួសារ ​រស់នៅ​សង្កាត់​ព្រែកព្រះស្តេច ​ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង ។


ក្នុងឱកាសនោះដែរ ​ឯកឧត្តម​ បានមានប្រសាសន៍​ផ្តាំផ្ញើជូន​បងប្អូន​សូមមាន​ការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​អាកាសធាតុ​ និងគិតពីសុខភាពជាចំបង ហើយកាកបាទក្រហមកម្ពុជា​តែងតែ​គិតគូរ​ពីសុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា។


គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ៤ដប ឃីតមួយកំប្លេ មាន ( មុង ភួយ ក្រមា សារ៉ុង) ថវិកា ៥០ ០០០រៀល និង សំភារៈប្រើប្រាស់មួយចំនួនទៀត៕


ចំណែក​ឯកឧត្តម​បានឧបត្ថម្ភ​បន្ថែម​ក្នុងមួយគ្រួសារ​ថវិកា២០$​និង​កុមារ៧នាក់​ក្នុងម្នាក់ៗ​ទទួល​បាន១០០០០រៀលផងដែរ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចែកអំណោយគ្រួសារ រងគ្រោះដោយអគ្គីភ័យ

ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ នេះ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​ ដឹកនាំ​ដោយ​ឯកឧត្តម ​ដួង ពៅ ​និង​ឯកឧត្តម​ជា ថាវរិទ្ធ ​អនុប្រធាន​កិត្តិយស​សាខា​ ព្រមទាំង​ប្រធាន​អនុសាខា​ កាកបាទ​ក្រហម​កម្ពុជា​ស្រុក​សេសាន​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំ យក​អំណោយ​មនុស្សធម៌​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចំនួន៣គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះផ្ទះវេលាម៉ោង១០ យប់ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០១៦ ​នៅភូមិ​ស្រែគរ១ ​ឃុំ​ស្រែគរ ​ស្រុក​សេសាន​ ខេត្តស្ទឹងត្រែង។

 

ក្នុងឱកាសនោះ​ឯកឧត្តម​ អនុប្រធាន​កិត្តិយស​សាខា ​បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ សម្តេច​តែងតែ​គិតគូ​ពីសុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ ដោយមិន​ប្រកាន់​និន្នាការ​នយោបាយ​ ឬ​ពូជសាសន៍​អ្វីឡើយ និង​ផ្តាំផ្ញើ​ឲ្យបងប្អូន​ប្រុងប្រយ័ត្ន​គ្រោះអគ្គីភ័យ​ ដែលអាច​កើតមាន​ឡើង​ជាយថាហេតុ។

 

ជាមួយគ្នានោះ​សាខា​បាននាំយក​អំណោយ​សម្រាប់១គ្រួសារ​ៗ រួមមាន៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សារុង១ ក្រម៉ា ១ ភួយ១ មុង១ តង់១ ថវិកា ៥០,០០០ រៀល និងថវិកា​សាលាខេត្ត​ចំនួន២០០,០០០៛។

 

Fist Prev 100 101 102 103 104 Next Last