Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ដឹកនាំ​គ​ណៈ​ប្រតិភូ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចូល​ព្រះ​បរម​រាជ​វាំង

កាល​ពី​រសៀល​ថ្ងៃ​ទី​ ​១២ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​៤ រសៀល​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ដឹកនាំ​គ​ណៈ​ប្រតិភូ​ដែល​ជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ប្រធាន​នាយក​ដ្ឋា​ន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចូល​ក្រាប​ថ្វាយបង្គំ​រាយ​ការណ៍​ ​និង​អប​អរ​សាទរ​ជូន​ពរ​ដល់​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្មវស្សា​ ​នៅ​ព្រះ​​បរម​រាជ​វាំង​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​អាន​នូវ​របាយ​ការណ៍​សមិទ្ធ​ផល​ដែល​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​អនុ​វត្ត​ ​កន្លង​មក​ ​ជា​ពិសេស​ការ​ជួយ​ឆ្លើយ​តប​ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​បង​ប្អូន​ដែល​ជា​ជន​រង​គ្រោះ​ ​និង​ជន​ដែល​ ​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​គូស​បញ្ចា​ក់​ពី​ការងារ​សម្រាប់​ពេល​ ​អនាគត​ជា​ពិសេស​ទាក់ទង​ទៅ​ហ្នឹង​ការ​ត្រៀម​រៀបចំ​មហា​ស​ន្និ​បាត​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អ​ណ​ត្តិ​ទី​ ​៦ ដែល​នឹង​ធ្វើ​ការ​​ប្រារព្ធ​ឡើង​នូវ​ថ្ងៃ​ទី​៦ និង​ ​៧ ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៤ ខាង​មុខ​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​និង​គ​ណៈ​ប្រតិភូ​ ​បាន​ធ្វើ​ការ​ជូន​​ព្រះ​ពរ​ដល់​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​ក្នុង​ឱ​កាស​ប្រា​រ​ព្ធព្រះ​រាជពិធី​ព្រះ​ជន្មវស្សា​ ​នា​ពេល​ខាង​មុខ​ឆា​ប់ៗ​នេះ​ផង​ដែ​រ​។​

ជា​ការ​ឆ្លើយ​តប​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​អំណរ​គុណ​ ​និង​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ ​លះបង់​អស់​កម្លាំង​ចិត្ត​ ​កម្លាំង​កាយ​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ដោយ​បាន​ជួយ​ជន​រង​គ្រោះ​ ​និង​ងាយ​រង​គ្រោះ​បាន​ជា​ច្រើន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ជូន​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក្នុង​ការ​បន្ត​ជួយ​ដល់​ ​ប្រជា​ពលរដ្ឋ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​បន្ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​គ​ណៈ​ប្រតិភូ​ ​ជា​ពិសេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​សូម​ឲ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួសារ​ ​ហើយ​បន្ត​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​នឹង​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​បន្ថែម​ទៀ​ត​។​

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ក​ណ្តា​ល​ ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ ឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​២០១៤ និង​ ពិធី​សម្ពោធ​ដាក់​ឱ​ប្រើ​ប្រាស់​អគារ​ថ្មី​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១២ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​៧:៣០ នៅ​ទី​ស្នា​ក់​ការ​ ​សាខា​កាកបាទ​​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ក​ណ្តា​ល​ ​លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​អ​ញ្ចើ​ញ​ជា​គ​ណៈ​អធិបតី​ ​ក្នុង​ការ​ប្រា​រ​ព្ធ​ពិធី​ខួប​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​ឆ្នាំ​ ​២០១៤ និង​ពិធី​ស​ម្ភោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ​អគារ​ថ្មី​ ​នៅ​ទី​ស្នា​ក់​ការ​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ក​ណ្តា​ល​។​

នៅ​ក្នុង​សុន្ទរ​កថា​របស់​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​១ បាន​ស​ម្តែ​ង​នូវ​អំណរ​សាទរ​ ​និង​ការ​កោត​ ​សរសើរ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជូន​ចំពោះ​គ​ណៈ​ប្រតិភូ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​មាន​តម្លៃ​នេះ​​។ លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​១ បញ្ចា​ក់​ថា​នេះ​ជា​សក្ខី​ភាព​នៃ​ការ​ចូល​​រួម​គាំ​ទ្រ​ដល់​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ជាមួយ​នឹង​​មោ​ទ​នភា​ព​ចំពោះ​សមិទ្ធ​ផល​ជា​អគារ​ដ៏​ធំ​ស្កឹមស្កៃ​ ​ដែល​ជា​ផ្លែ​ផ្កា​នៃ​កម្លាំង​សាមគ្គី​ភាព​ ​និង​​សប្បុរស​ធម៌​ ​ដែល​បាន​ ​និង​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​ជាតិ​យើ​ង​។​

លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​​១ ក៏​បាន​លើក​ឡើង​ថា​ប្រធាន​បទ​ ​“ ខ្ញុំ​ ​និង​កាកបាទ​ក្រហម​ ​” គឺ​ពិត​ជា​បញ្ចា​ក់​យ៉ាង​ទូលំ​ទូលាយ​ទៅ​ដល់​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​ ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ក៏​ដូច​ជា​នៅ​​ទូ​ទាំង​ពិភព​លោក​ផង​ដែរ​ ​អំពី​ចំណង​ទាក់ទង​ជាមួយ​នឹង​សកម្មភាព​មនុស្ស​ធម៌​របស់​ចលនា​ ​កាកបាទ​ក្រហម​ ​អឌ្ឍ​ក្រ​ហ​ម​។​ ​ជាក់​ស្តែ​ង​ ​កាកបាទក្រហមកម្ពុជា ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ ​យុ​វ​ជន​ ​និង​បុគ្គលិក​ ​រាប់​ម៉ឺន​នាក់​ ​បាន​ ​និង​កំពុង​ផ្ត​ល់​ជំនួយ​ដល់​ប្រជា​ជន​ ​ដែល​រង​ផល​ប៉ះ​ពាល់​ ​ដោយ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​នានា​ ​និង​ដោយសារ​ភាព​ក្រី​ក្រ​ ​ហើយ​​ក៏​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត​ ​និង​ការ​កោត​សរសើរ​នៅ​ទូ​ទាំង​​ប្រទេស​ ​ដោយសារ​តែ​ការ​ចូល​រួម​ចំណែក​ ​នៅ​ក្នុង​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ពិសេស​ ​ការ​ផ្តោ​ត​ជា​​បឋម​លើ​ប្រជា​ជន​ងាយ​រង​គ្រោះ​បំផុត​ ​នៅ​ក្នុង​សហ​គម​ន៍​។​

បន្ថែម​ពី​នេះ​ទៀត​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​១ ក៏​បាន​ពាំ​នាំ​នូវ​អនុ​សាសន៍​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជា​រួម​មាន​ ​៖

     - បន្ត​ពង្រឹង​សាមគ្គី​ភាព​ ​ឯក​ភាព​ ​ស្មារតី​ក្រុម​ ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោះ​ថា​ ​ការងារ​ ​ជួយ​សង្គ្រោះ​ ​ការងារ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ​ពុំ​មាន​តួ​អង្គ​ណា​ម្នាក់​ ​ឬ​ស្ថា​ប័​ន​ណា​មួយ​ ​រហូត​ដល់​ប្រទេស​ណា​មួយ​ ​អាច​សម្រេច​បាន​តែ​ម្នាក់​ឯង​​បាន​ឡើ​យ​។

​     - បន្ត​ពង្រឹង​ ​ពង្រីក​រចនា​ស​ម្ព័​ន្ធ​សាខា​-អនុ​សាខា​-ក្រុម​ ​សមាជិក​-សមាជិកា​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ ​និង​លទ្ធ​ភាព​ក្នុង​ប្រតិបត្តិ​ការ​របស់​ខ្លួ​ន​។​

    - យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ ​ក្នុង​ការ​បន្ត​ពង្រឹង​ ​ពង្រីក​យុ​វ​ជន​កាកបាទ​ក្រហម​ ​ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​វ័​យ​ក្មេង​ ​ជា​កម្លាំង​ដ៏​សំខាន់​នៃ​កាកបាទ​ក្រហម​របស់​យើង​ ​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ ​លើ​បញ្ហា​សកម្មភាព​មនុស្ស​ធម៌​នោះ​ទេ​ ​ប៉ុន្តែ​មាន​បញ្ហា​ច្រើន​ណាស់​ ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ជួយ​ទៅ​ដល់​ការ​ក​សាង​សង្គម​ជាតិ​ ​តាម​រ​យៈ​មិត្ត​អប់រំ​មិត្ត​ ​ជា​ដើ​ម​។​

     - បន្ត​ពង្រឹង​អភិបាល​កិច្ច​ល្អ​ ​គ្រប់គ្រង​មាន​តម្លា​ភាព​ ​គណនេយ្យ​ភាព​ ​បង្កើន​ការ​ជឿ​ទុកចិត្ត​ពី​សប្បុរស​ជន​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​។​

    - បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​និង​ពង្រឹង​បណ្ដាញ​ទំនាក់​ទំនង​ល្អ​ ​ព្រម​ទាំង​សម្រប​សម្រួល​ ​ជាមួយ​មន្ទីរ​ ​ស្ថា​ប័​ន​ពាក់​ព័ន្ធ​ ​អាជ្ញា​ធ​រដែ​ន​ដី​ ​គ្រប់​លំដាប់​ថ្នាក់​ ​ព្រម​ទាំង​ដៃ​គូស​ហ​ប្រតិបត្តិ​ការ​ ​សំដៅ​ផ្ដល់​សេ​វា​កម្ម​មនុស្ស​ធម៌​ ​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​និង​ងាយ​រង​គ្រោះ​បំផុត​ ​ដោយ​មិន​ប្រកាន់​ភេទ​ ​ជំនឿ​សាសនា​ ​និង​និន្នាការ​នយោបាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​ ​និង​មាន​ប្រសិទ្ធ​ភា​ព​។

ជា​ទី​បញ្ចប់​នេះ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ១ បាន​សូម​ប្រសិទ្ធ​ពរ​ ​សូម​ ​ឯក​ឧត្ត​ម​ ​លោក​ជំទាវ​ ​អ្នក​ឧកញ៉ា​ ​លោក​ឧកញ៉ា​ ​លោក​ ​លោក​ស្រី​ ​អ្នក​នាង​ ​កញ្ញា​ ​គ​ណៈ​កិត្តិយស​សាខា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​-អនុ​សាខា​-ក្រុម​ ​សមាជិក​-សមាជិកា​ ​ក្រុម​ប្រតិបត្តិ​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បង​-ប្អូន​ ​រួម​ជាតិ​ទាំង​អស់​ ​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​ ​៤ប្រការ​ ​គឺ​ ​អាយុ​ ​វ​ណ្ណៈ​ សុ​ខៈ​ ​ព​លៈ​ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើ​យ​។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

 

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ ស​ម្ព័​ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀ​ត​ណា​ម​ ​VRG​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៨ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:៣០ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ជាថវិកាចំនួន​ ​៥ម៉ឺន​ ​ដុល្លារ​​អា​មេ​រិ​ក​ ​ពី​ស​ម្ព័​ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀ​ត​ណា​ម​ ​VRG​ ​នៅ​ទី​ស្នា​ក់​ក​ណ្តា​ល​កាកបាទ​ក្រហម​ ​កម្ពុ​ជា​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ​ ​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ធម៌ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​ឯក​ឧត្ត​ម​ ​TRAN​ ​NGOC​ ​THUAN​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​អនុញ្ញាត​ឲ្យគណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ព្រម​ទាំង​មាន​ ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​ផង​ដែ​រ​។​ ​ឯក​ឧត្ត​ម​ ​TRAN​ ​NGOC​ ​THUAN​ ​ក៏​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

 

ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​ឲ្យមាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រគល់​ថវិកា​មនុស្ស​ធម៌​ជូន​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៨ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:០០ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ប្រគល់​ថវិកា​មនុស្ស​ធម៌​ ​ចំនួន​ ​១លាន​ ​ដុល្លារ​ ​អា​មេ​រិ​ក​ ​ជូន​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ ​គ​ណៈ​ប្រតិភូ​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​ ​ដែល​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​ម៉​ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋ​មន្ត្រី​ ​ក្រសួង​សុ​ខា​ភិ​បា​ល​ ​និង​ ​លោក​ ​BEAT​ ​RICHNER​ ​ស្ថាបនិក​ ​និង​ប្រធាន​មូល​និ​ធិ​គន្ធ​បុប្ផា​ ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ ​របស់​ម​ន្ទី​ពេទ្យ​មក​ពីសា​ខារ​ប​ស់​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​ការងារ​មនុស្ស​ធម៌​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​របស់​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​ ​ជា​ពិសេស​បាន​ធ្វើ​ការ​ជួយ​សង្គ្រោះ​ដល់​ជិ​វិ​ត​កុមារ​បាន​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។ បន្ថែម​ពី​នេះ​ទៀត​ ​នេះ​ក៏​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ ​ក្នុង​ការ​ជួយ​​សម្រាល​បន្ទុក​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ហើយ​ដែល​កេ​រ្តិ៍ឈ្មោះ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​មហា​ជន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែ​រ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ឯ​កឧត្តម​រដ្ឋ​មន្ត្រី​ ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក្នុង​នាម​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​បាន​ផ្ត​ល់​ជូន​ថវិកា​ដ៏​មាន​តម្លៃ​នេះ​ ​ហើយ​នេះ​ក៏​ជា​សក្ខី​ភាព​នៃ​ការ​​សាមគ្គី​ភាព​ ​និងជា​វប្ប​ធម៌​នៃ​ការ​ចែក​រំលែក​​។ លោក​ ​BEAT​ ​RICHNER​ ​ក៏​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោម​នស្ស​រីករាយ​ ​ដល់​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប្រ​ធា​ន​។

លោក​ ​BEAT​ ​RICHNER​ ​បាន​សង្កត់​ធ្ងន់​ថា​ ​កាយ​វិការ​ប្រកបដោយ​ ​មនុស្ស​ធម៌​នេះ​ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ទាំង​អស់​របស់​ម​ន្ទីរ​ពេទ្យ​ ​ក្នុង​ការ​​បន្ត​ជំរុញ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​បន្ថែម​ទៀ​ត​។​ ​លោក​ ​BEAT​ ​RICHNER​ ​បាន​ជម្រាបជូន​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ថា​បច្ចុប្បន្ន​នេះ​ ​ដោយ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​កុមារ​ ​ដែល​បាន​មក​ពិ​និត្យ​ជំងឺ​ ​និង​ទទួល​ការ​ស្នា​ក់​នៅ​ម​ន្ទី​ពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ ​គឺ​តម្រូវ​ឲ្យ​ម​ន្ទីរ​ពេទ្យ​ ​និង​សាខា​របស់​ខ្លួន​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ​ជា​ពិសេស​ក្នុង​ការ​ជួយ​ដល់​កុមារ​ឲ្យបាន​ទាន់​ពេល​វេ​លា​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ទាំង​អស់​ ​សូម​បន្ត​នូវ​ការងារ​ដ៏​មាន​តម្លៃនេះ​ ​ហើយ​ត្រូវ​មាន​ឥរិ​យា​បទ​ ​និង​អត្ត​ច​រិ​ក​ទន់ភ្លន់​ដល់​កុមារ​ ​និង​​អាណា​ព្យាបាល​របស់​កុមារ​ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​មាន​អារម្មណ៍​សុក​ស្រួល​ពេល​ ​មក​ទទួល​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​។

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​និង​បុគ្គលិក​ទាំង​អស់​ ​របស់​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ទាំង​អស់​ ​សូម​មាន​សុខ​ភាព​ល្អ​ ​ដើម្បី​បន្ត​ភា​រៈ​កិច្ច​មនុស្ស​ធម៌​នេះ​ ​ជា​ពិសេស​ការ​ជួយ​ដល់​កុមារ​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន​

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រា​រ​ព្ធខួប​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​ក្រោម​ប្រធាន​បទ​ ​ខ្ញុំ​ ​និង​កាកបាទ​ក្រហម​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​០៨ ឧស​ភា​ ​ឆ្នាំ​ ​២០១៤ នៅ​ទី​ស្នា​ក់​ការ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ប្រា​រ​ព្វ​ខួប​ ​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​ក្រោម​ប្រធាន​បទ​ ​ខ្ញុំ​ ​និង​កាកបាទ​ក្រហម​ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ ​ម​ន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ព្រម​ជាមួយ​នឹង​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​គ​ណៈ​ក​ម្មា​ ធិ​ការ​ក​ណ្តា​ល​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​យុ​វ​ជន​ ​បុគ្គលិក​ ​មន្ត្រី​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សា​ធារ​ណៈ​ជន​ ​ដែល​មាន​ ​ចំនួន​ជា​រួមប្រមាណ​ ​ជាង​ ​ប្រាំ​ពាន់​នា​ក់​។

នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​ ​សុ​ន្ទ​រក​ថា​របស់​ ​ICRC​ ​និង​ ​IFRC​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ដែល​មាន​សមាគម​ជាតិ​មួយ​ដែល​មាន​ភាព​រឹង​មាំ​ ​និង​សកម្ម​ជាង​គេ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​នៅ​ក្នុង​ ​ពិភព​លោក​ផង​ដែ​រ​។​ ​តំណាង​ទាំង​ពីរ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​ការ​គាំ​ទ្រ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​ ​ដែល​បាន​លះបង់​នូវ​ពេល​វេលា​ ​កម្លាំង​ចិត្ត​ ​និង​ ​កម្លាំងកាយ​ ​ដើម្បី​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្ម​ជាតិ​គ្រប់​ប្រភេទ​ ​បាន​ទាន់​ពេល​​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ការ​ចូល​រួម​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ ​និង​ជាមួយ​ទឹក​ចិត្ត​ដឹង​គុណ​ ​ពី​សំណាក់​អ្នក​ទទួល​ផល​ ​និង​អ្នក​រង​គ្រោះ​ ​ជា​ពិសេស​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​និង​អន្តរ​ជា​តិ​។​ ​

បន្ថែម​ពី​នេះ​ទៀត​ ​តំណាង​ ​ICRC​ ​និង​ ​IFRC​ ​ក៏​បាន​កោត​សរសើរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ ​និង​យុ​វ​ជន​នៅ​ទូ​ទាំង​ ​ពិភព​លោក​ ​និង​ជា​ពិសេស​អ្នក​ស្ម័គ្រ​ចិត្ត​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​បាន​នឹង​កំពុង​បំពេញ​នូវ​ ​ភារ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​និង​ទទួល​បាន​នូវ​ការ​ដឹង​គុណ​ពី​សំណាក់​ ​ជន​ដែល​ងាយ​រង​គ្រោះ​ ​ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​អស់​នោះ​ ​សូម​ឲ្យបន្ត​នូវ​ការងារ​ដ៏​មាន​ ​តម្លៃ​នេះ​ត​ទៅ​ទៀត​ ​ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធ​ម៌​។​

តាម​រ​យៈ​សុ​ន្ទរ​កថា​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​​លើក​ឡើង​ពី​ទឹក​ចិត្ត​ប្រកបដោយ​ការ​ថ្លែង​អំណរ​គុណ​ ​ចំពោះ​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​របស់​ ​រាជ​រ​ជ្ឋា​ភិ​បា​ល​ ​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​ ​មន្ត្រី​បុគ្គលិក​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ពិសេស​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ដែល​តែង​តែ​គាំ​ទ្រ​ ​និង​មាន​ជំនឿ​ទុកចិត្ត​ ​ដល់​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជាង​នេះ​ទៅ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ស​ម្តែ​ង​នូវ​ក​ត្ត​ញ្ញូ​តា​ធម៌​ចំពោះ​ការ​ចូល​រួម​យ៉ាង​ ​សកម្ម​ពី​សំណាក់​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​ជា​អ​ម្ចាស់ជីវិត​លើ​ត្បូង​ ​និង​ ​សម្ដេច​ព្រះ​មហា​ក្ស​ត្រី​យ៍​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​តាម​រ​យៈ​ការ​ផ្ត​ល់​នូវ​ព្រះ​រាជ​ទ្រព្យ​រួម​ទាំង​ស​ម្ភា​រៈ​ ​និង​ថវិកា​ ​ព្រម​ទាំង​ក្នុង​ ​ពេល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។​ ​ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​គូស​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​ ​២០១៣   កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​ផល​វិបាក​នានា​ ​ដែល​បង្ក​ឡើង​ដោយសារ​ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ​និង​ ​បញ្ហា​ប្រឈម​ជា​ច្រើន​តាម​រ​យៈ​ការ​អនុ​វត្ត​កម្ម​វិធី​ ​និង​ ​គម្រោង​នានា​ ​នៅ​តាម​សហ​គម​ន៍​ ​ព្រម​ទាំង​បាន​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ ​ដោយ​បាតុភូត​ធម្ម​ជាតិ​ ​គ្រោះ​មហន្ត​រាយ​នានា​ ​មាន​ដូច​ជា​ ​ខ្យល់​ព្យុះ​ ​ខ្យល់​ក​ន្ត្រា​ក់​ ​គ្រោះ​រាំង​ស្ងួត​ ​គ្រោះ​ទឹក​ជំនន់​ ​គ្រោះ​អ​គ្គិ​ភ័យ​ ​និង​ ​គ្រោះ​មហន្ត​រាយ​ដោយ​ប្រការ​ផ្សេ​ងៗ​ ​ដែល​ក្នុង​នោះ​ ​ការ​ជួយ​ស​ង្គ្រោះ​ពី​ថ្នាក់​កណ្ដាល​ ​សាខា​ ​និង​ ​អនុ​សាខា​ ​បាន​ ​រាប់​ម៉ឺន​ ​គ្រួសារ​ ​ដោយ​ផ្ដោត​លើ​ ​ចាស់​ជរា​ ​ជន​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​កុមារ​កំព្រា​ ​ជន​ពិការ​ ​កុមារ​គ​-ថ្លង់​ ​យុ​វ​ជន​ញៀន​ថ្នាំ​ ​និង​ ​អ្នក​រស់​នៅ​ជាមួយ​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ស​ដ៍​ ​។ល។ បាន​ទាន់​ពេល​វេលា​ ​និង​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​នៃ​កន្លែង​រង​គ្រោះ​នីមួយៗ​ ​។ លើស​ពី​នេះ​ទៀត​ ​នៅ​ក្នុង​សុ​ន្ទរ​កថា​ក៏​បាន​លើក​ឡើង​ថា​ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​បាន​យក​ចិត្ត​ទុកដាក់​ជំរុញ​កម្លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ធ្វើ​សកម្មភាព​ចម្រុះ​វិ​ស័​យ​ក្នុង​ភារ​កិច្ច​ជា​ភ្នាក់ងារ​​នៃ​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​សង្គម​ ​និង​ជា​​មិត្ត​អប់រំ​មិត្ត​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ​និង​​កន្លែង​បំពេញ​ការងារ​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​ពី​ទេព​កោស​ល្យ​ ​និង​ ​តម្លៃ​របស់​ខ្លួន​ ​ជា​កូន​ល្អ​ ​មិត្ត​ល្អ​ ​និង​ជា​ពលរដ្ឋ​ល្អ​ ​សម្រាប់​ជា​ឧត្ដម​ប្រយោជន៍​ ​ចំពោះ​សង្គម​ជាតិ​ ​ទាំងមូល​ ​។

ជាមួយ​គ្នា​នេះ​ ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នឹង​ប​ន្ដ​យក​ចិ​ត្ដ​ទុកដាក់​លើ​ការ​កៀរគរ​យុ​វ​ជន​ឱ្យ​ចូល​រួម​ជា​កម្លាំង​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​ដើម្បី​ធានា​បាន​នូវ​វឌ្ឍន​ភាព​ ​មួយ​ប្រកបដោយ​ចី​រ​ភាព​ ​មាន​កម្លាំង​មនុស្ស​ធម៌​វ័​យ​ក្មេង​ប​ន្ដ​វេន​ក្នុង​សកម្មភាព​ជួយ​សហ​គម​ន៍​ ​ក្នុង​ការ​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​ប្រសើរ​ទៅ​នឹង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ការ​លើក​កម្ពស់​ការ​អប់រំ​ ​អំពី​បញ្ហា​សុខ​ភាព​ ​អ​នា​ម័​យ​ ​និង​ ​ការ​ក​សាង​វប្ប​ធម៌​អហិង្សា​ ​និង​ ​ស​ន្ដិ​ភាព​ ​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បានបង្ហាញ​នូវ​ ​ទ​ស្ស​នៈ​ប្រកបដោយ​សុទិដ្ឋិនិយម​ ​ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​សម្ដេច​ ​ឯក​ឧត្ដម​ ​លោក​ជំទាវ​ ​លោក​ឧកញ៉ា​ ​អស់លោក​ ​លោក​ស្រី​ ​នាង​កញ្ញា​ ​សប្បុរស​ជន​ជាតិ​-អ​ន្ដរ​ជាតិ​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​នឹង​ប​ន្ដ​ចូល​រួម​ចំណែក​គាំ​ទ្រ​ទាំង​ផ្នែក​ស្មារតី​ ​ស​ម្ភា​រៈ​ ​និង​ ​ថវិកា​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ប​ន្ដ​លើក​កម្ពស់​បេសកកម្ម​ការងារ​មនុស្ស​ធម៌​របស់​យើង​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មី​ៗថែម​ទៀត​ជូន​ជាតិ​ ​និង​ ​ប្រជា​ជន​យើង​ ​។

បន្ទាប់​មក​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​បាន​ឡើង​មាន​មតិ​សំណេះ​សំ​ណា​ល ​ដោយ​ចាប់​ផ្តើ​ម​ពី​ការ​កោត​សរសើរ​ ​និង​ថ្លែង​អំណរ​គុណ​ដល់​ការ​ ​ចូល​រួម​ចំណែក​ជួយ​ស​ម្រា​ល​ដល់​ការងារ​រាជ​រ​ជ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​និង​ការ​កាត់​ ​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជ​ន​។​ ​ស​ម្តេ​ច​តេ​ជោ​ ​​ក៏​បាន​គូស​បញ្ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​បាន​ឆាប់​ទាន់​ពេល​វេលា​ ​ដែល​កាយ​វិការ​ ​នេះ​បាន​ជួយ​កាត់​បន្ថយ​នូវ​ការ​លំបាក​ ​និង​ការ​ឈឺ​ចាប់​របស់​ជន​ដែល​ងាយ​រង​គ្រោះ​។ ស​ម្តេ​ច​តេ​ជោ​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឲ្យ​បន្ត​នូវ​ការងារ​ដ៏​មាន​តម្លៃ​នេះ​ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​អាជ្ញា​ធ​រដែ​ន​ដី​ ​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ ​ជួយ​បន្ត​សហ​ការ​ជាមួយ​កាកបាទ​​ក្រហម​កម្ពុជា ​ដើម្បី​ឲ្យ​មាន​លិទ្ធ​ភាព​បាន​ជួយ​ប្រជា​ជន​បាន​គ្រប់​ទី​កន្លែង​ ​ប​ដោយ​រក្សា​នូវ​ឯក​រាជ​ភាព​របស់​ ​ខ្លួន​អោ​យ​ស្រប​ទៅ​តាម​គោល​ការ​ណ៍​គ្រឹះ​របស់​ចលនា​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រ​ហ​ម​។​ ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​តេ​ជោ​ ​​បាន​ជូ​ន​ពរ​ដល់​ភ្ញៀវ​កិត្តិយស​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ព្រម​ទាំង​សប្បុរស​ជន​នៅ​គ្រប់​វិ​ស័​យ​សូម​ឲ្យបានប្រកប​នូវ​ពរ​​ទាំង​​បួន​​ប្រការ​ ​អាយុ​ ​ ​វ​ណ្ណៈ​  សុ​ខៈ​ ​ ​ព​លៈ​ ​ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ​។

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

 

Fist Prev 98 99 100 101 102 Next Last