Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កណ្តាល

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ឃុំជ្រៃលាស់ទទួលអំណោយពីសាខាកក្រកខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖  ព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត     កណ្តាល ដឹកនាំ​ដោយ​ឯកឧត្តម ហាក់ ប៊ុនធឿន ​អនុប្រធាន​គណៈកម្មាធិការ​សាខា និង​ជាតំណាង​ឯកឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខា ​ព្រមទាំង​សហការី​ និង ក្រុមការងារ​អនុសាខា​កាកបាទក្រហមស្រុក ឃុំ បានចុះសួរ​សុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់ដោយខ្យល់​កន្ត្រាក់ ចំនួន ៦ គ្រួសារ សមាជិក ២៧ នាក់ នៅភូមិ​ត្រពាំងវាល ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជាមួយគ្នានេះ​ឯកឧត្តមក៏បាន​នាំមក​នូវប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនចំពោះ​ក្រុមគ្រួសារ​រងគ្រោះ​ទាំងអស់ដោយក្តីនឹករលឹក ។

 

មានប្រសាសន៍​ក្នុងឱកាសនោះ ឯកឧត្តម​បានលើក​ឡើងថា ជានិច្ចកាល​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន សម្តេច​តែងតែបាន​គិតគូ​ពីសុខទុក្ខ ជីវភាពរស់​នៅ​ប្រចាំថ្ងៃ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយ​រងគ្រោះ​ទាំងអស់ពុំមាន​ការរើសអើង ប្រកាន់ វណ្ណៈ និងពូជសាសន៍​ឡើយ ។ អំណោយដែលសាខា បានផ្តល់ជូនក្នុង ១ គ្រួសារៗ រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ អំបិលសុខភាព ១ គីឡូក្រាម និងសម្ភារប្រើប្រាស់ចំនួន ១៧ មុខ ។

ដោយឡែកចំពោះ ថវិកា​សាខាបាន​ឧបត្ថម្ភជូន​ប្រជាពលរដ្ឋ​តាមកម្រិត​នៃការរងគ្រោះ​ ក្នុងនោះមានៈ អ្នករងគ្រោះធ្ងន់ធ្ងរ ១ គ្រួសារ ចំនួន ៣៥ ម៉ឺនរៀល , អ្នករងគ្រោះមធ្យម ១ គ្រួសារ ថវិកា ២៥ ម៉ឺនរៀល និងគ្រួសាររងគ្រោះស្រាល ចំនួន ៤ គ្រួសារទៀត សាខាបាន​ឧបត្ថម្ភ​ជូនក្នុង១គ្រួសារៗ ថវិកាចំនួន ១៥ ម៉ឺនរៀល ៕

ពិធីប្រកាសទទួលស្គាល់ គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាងខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ ​នៅរសៀល​ថ្ងៃទី​១៤ ខែ កក្កដា​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល​ បានរៀបចំ​ពិធីប្រកាស​ទទួលស្គាល់​សមាសភាព​កែសម្រួល​គណ:កម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកស្អាង​ នៅសាលប្រជុំ​សាលា​ស្រុកស្អាង ។

 

 ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម ជាវ តាយ ​ប្រធានគណ:កម្មាធិការសាខា ​និងមានការអញ្ជើញ​ចូលរួម​ជាកិត្តិយស​មាន សមាជិកគណៈកិត្តិយសសាខា គណ:កម្មាធិការ​សាខា គណៈកម្មាធិការ​អនុសាខា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យ​ជុំវិញស្រុក​ ក្រុម​កាកបាទក្រហម​ទាំង ​១៦ឃុំ​ទូទាំង​ស្រុក យុវជន​កាកបាទក្រហម​ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម មានចំនួន​សរុប ១៨០ នាក់។ 


ជាមួយគ្នានេះ​ដែរ ឯកឧត្តម​គណៈអធិបតី ​បានមាន​ប្រសាសន៍​សំណេះ សំណាល​ដោយនាំ​មកនូវ​ការផ្តាំ​ផ្ញើសួរ​សុខទុក្ខពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនចំពោះឯកឧត្តម លោកជំទាវ​ លោក លោកស្រី ក្មួយៗយុវជន​កាកបាទក្រហម​ទាំងអស់​ដែលមាន​វត្តមាន​ក្នុងឱកាស ​នេះ ដោយក្តី​នឹករលឹក ។

កិច្ចប្រជុំស្តីពីការលើកកម្ពស់ការយល់ដឹងពីការងារព័ត៌មាន និងការងាររបាយការណ៍នៅខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖​នៅរសៀល​ថ្ងៃទី​ ២១​ ខែ​ មិថុនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត កណ្តាល​ បានរៀបចំ​ពីធិបិទ​កិច្ចប្រជុំ ​ស្តីពី​ការលើកកម្ពស់​ការយល់ដឹង​ពីការងារ​ព័ត៌មាន​ និងការងារ​របាយការណ៍​ នៅសាលប្រជុំ​ទីស្នាក់ការ​សាខា​ ។ ពិធីនេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ឯកឧត្តម​ ជាវ តាយ​ ប្រធាន​គណៈកម្មាធិការ​សាខា ​និងដោយមាន​ការអញ្ជើញ​ចូលរួម​ជាកិត្តិយស​ពីសមាជិក​គណ:កម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា​ មន្រ្តីអនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​-ក្រុង​ទាំង១១​ សរុប​មាន​ចំនួន ៣៦ នាក់ ។

 

គោលបំណង​នៃកិច្ចប្រជុំ​ គឺលើកកម្ពស់​ការយល់ដឹង​ពីបែបបទ​នៃការផ្តល់​ព័ត៌មាន​ និងការងារ​ធ្វើរបាយការណ៍​ទៅតាម​ទម្រង់​បែបបទ​ត្រឹមត្រូវ​ ដើម្បី​ធានា​ឲ្យមាន​ការ​ឯកភាព​ និង​ងាយស្រួល​ក្នុងការ​បូកសរុប ។ សូមបញ្ជាក់​ជូនថា​ កិច្ចប្រជុំ​នេះមាន​រយៈពេល​ ១ ថ្ងៃ ដែល​បានដំណើរ​ការចាប់​តាំងពី​ម៉ោង ៨ ព្រឹក​រហូត​ដល់ម៉ោង​ ៣ និង ៣០ នាទីរសៀល ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខា កក្រក ​ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃទី​ ១៥ ខែ មិថុនា ​ឆ្នាំ២០១៧​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ ដឹកនាំ​ដោយឯកឧត្តម ជាវ តាយ​ ប្រធាន​គណៈកម្មាធិការ​សាខា​ ព្រមទាំងក្រុម​ ការងារ​សាខា​ និង អនុសាខា​ បានចុះសួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​ទៅផ្តល់​ជូនបងប្អូន​ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ ខ្យល់កន្ត្រាក់​ មកពី​ភូមិពាម​ និងភូមិ​ក្រោលគោ ​ឃុំសំបួរមាស​ស្រុកមុខ​កំពូល សរុប​ចំនួន ៥៧ ​គ្រួសារ មានសមាជិក​សរុប ១៧៥ នាក់ (ក្នុងនោះ​ផ្ទះរលំ​ដល់ដី​ចំនួន ៨ ខ្នង និង ៤៩ ខ្នងទៀត​រងគ្រោះ​ជាមធ្យម)​ នៅបរិវេណ​សាលាបឋម​សិក្សា​ក្រោលគោ ។

 

ក្នុងឱកាស​នោះ​ ឯកឧត្តម​ បាននាំមក​នូវការផ្តាំ​ផ្ញើសួរសុខទុក្ខ​ពីឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយស​សាខា ជាពិសេស​ពីសំណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដែល​ជានិច្ចកាល​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រធាន តែងតែ​គិតគូរពី​សុខទុក្ខ និងជីវភាព​រស់នៅ​របស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ពិសេសជនងាយរងគ្រោះ និង ជនរងគ្រោះទាំងអស់គ្មានការរើសអើងជាតិសាសន៍ សាសនា ឬ និន្នាកា​នយោបាយ​អ្វីឡើយ។

 

គ្រួសាររងគ្រោះ​នីមួយៗទទួលបាន ៖​ ​ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ អំបិលសុខភាព ១ កញ្ចប់ តែ ១ កញ្ចប់ និងថវិកា ចំនួន ៥ ម៉ឺនរៀល ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចូលរួមបុណ្យសពក្រុមគ្រួសារលិចទូកស្លាប់

សាខាកក្រក ខេត្តកណ្តាល ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារសព ដែលបានរងគ្រោះដោយលិចទូកបណ្តាលឱ្យបាត់បង់ជីវិតចំនួន២នាក់ ឪពុក និង​កូនកាលពីសប្តាហ៍កន្លងទៅនៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល។

 

លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមការងារក្នុងនាម​ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាបានសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និង​សោកស្តាយ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​ឧបទ្ទវហេតុ​ដែលបានកើតឡើងចំពោះគ្រួសាររងគ្រោះ​ ដែលបានបាត់បង់សាច់ញាតិ​ជាទី​ស្រឡាញ់​ និង​សូមបួងសួងដល់វិញ្ញាណក្ខន្ធសព​ បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​បានចូលបុណ្យនូវគ្រឿង​ឧបភោគ-បរិភោគ​ និងបច្ច័យមួយចំនួនរួមមាន​ ៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ត្រីខកំប៉ុង២យួរ ទឹកដោះគោ៥កំប៉ុង និងបច្ច័យ១,១០០.០០០ រៀល ។ ដោយឡែក​ អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកស្អាង បានចូលបុណ្យចំនួន ២០០,០០០រៀល៕

1 2 3 4 5 Next Last