Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពត

...

វគ្គបណ្តុះបណ្តាលស្តីពី សុខភាពមនុស្សចាស់ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តកំពត ៖ នៅព្រឹក​ថ្ងៃទី​១១ ​ខែកក្កដា​ ឆ្នាំ២០១៧​ នេះ​ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកំពត​ សហការ​ជាមួយ​ សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ បានបើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ សុខភាព​មនុស្សចាស់​ដល់​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់​ លោកជំទាវ​ យូរ សុគន្ធ ប្រធាន​គណៈកម្មាធិការ​សាខា​កក្រក​ខេត្តកំពត​ និងសមាជិក-សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា អនុសាខា សរុបប្រមាណ​ ៣០នាក់ (ស្រី ១១នាក់) ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត។

 

វគ្គ​បណ្តុះបណ្តាល​នេះ ​មានរយៈពេល​ ២ថ្ងៃ​គឺចាប់ថ្ងៃទី​១១ដល់​ថ្ងៃ​ទី១២ ខែកក្កដា​ ឆ្នាំ២០១៧ ​ក្នុងគោលបំណង ៖ 


១. ពង្រឹងសមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ដើម្បី​ជួយអប់រំ​ផ្សព្វផ្សាយ​សារគន្លឹះ​ស្តីពី​ ការការពារជំងឺ​មិនឆ្លង និងការថែទាំ​សុខភាព​ដល់ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន ​រស់នៅក្នុង​សហគមន៍​ឲ្យមាន​សុខភាពល្អ
២.ដើម្បីកែលម្អ​គុណភាព​ជីវិត​ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន​រស់នៅក្នុង​ជនបទ​ទទួល​បានក្តី​សង្ឃឹមការ​គោរព ​និងការលើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ តាមរយៈ​ការការពារ​ជំងឺមិនឆ្លង និងការថែទាំ​សុខភាព៕

 

...

គ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារទទួលអំណោយពីសាខាកក្រកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នៅ​ព្រឹកថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត​ ដឹកនាំ​ដោយ​លោកស្រី​ឡាយ សុភ័ក្រ្ត នាយិការង​សាខា ​និង​សហការី​ បាន​ចុះសួរ​សុខទក្ខ​ និង​នាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​គ្រួសារ​ស្ត្រី​ទីទ័លក្រ សម្រាលកូន​ និងខ្វះស្បៀងអាហារ​សរុបចំនួន ៣គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះ​ លោកស្រី​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពីសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមាន​ការលំបាក​ទីទ័ល​ក្រ មានជំងឺ ​និងជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ដោយមិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ​ និងសូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ខិតខំ​ថែរក្សា​សុខភាព​ឱ្យបានល្អ​ រស់នៅប្រកប​ដោយអនាម័យ​ និងយកកូន​ទៅចាក់ថ្នាំ​ការពារឱ្យ​បានទៀងទាត់តាម​ការណាត់​ជួបរបស់​គ្រូពេទ្យ។

 

អំណោយ​ផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម​ ត្រីខ១០កំប៉ុង​ ទឹកបរិសុទ្ធ ​២កេស មី ១កេស ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកាមួយចំនួន។ ដោយឡែក​គ្រួសារ​សម្រាល​កូនឧបត្ថម្ភ​បន្ថែម​ទឹកដោះ​គោឆៅ១ឡូ​ និងឃីត​ទារក១ឈុតផងដែរ៕

 

...

ខេត្តកំពត ប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកំពត ៖ ​កាល​ពីព្រឹក​ថ្ងៃទី​២ ​ខែឧសភា​ ឆ្នាំ​២០១៧​ សាខា​កាបាទក្រហម​កម្ពុជា​ ខេត្តកំពត​ បានរៀប​ចំប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧​ ក្រោម​ប្រធាន​បទ «កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗគ្នា»​ ក្រោម​អធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ប៉ែន ស៊ីម៉ន​ ទេសរដ្ឋមន្ត្រី ​ និងជាសមាជិក​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់ ​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន យុវជន​កាយរិទ្ធ អ្នកស្ម័គ្រចិត្ត​កាបាទក្រហម យុវជន​កាកបាទក្រហម​កម្ពុជា មន្រ្តីរាជការ​ អង្គភាព​ជុំវិញខេត្ត​ អាជីវករ កងកម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស​ យ៉ាង​ច្រើនកុះករ។

 

ទិវានេះប្រារព្ធ​ឡើង​ក្នុងគោល​បំណង៖១.ដើម្បីរំលឹក​ដល់ថ្ងៃ​ខួបកំណើត​លោក ហង់ រី ឌុយណង់ ដែលជាស្ថាបនិក​កាកបាទក្រហម និងថ្ងៃបង្កើត​កាកបាទក្រហម


២.ផ្សព្វផ្សាយ​ឱ្យមានការយល់ដឹង​ទូទៅ​អំពីសកម្មភាព​ដែលកំពុង​ធ្វើ និងបន្ត​ធ្វើរបស់​សាខាជា​ពិសេសការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយផ្សេងៗ


៣.កៀរគររក​មូលនិធិ​សប្បុរសធម៌ ពីគ្រប់មជ្ឈដ្ឋាន​ដើម្បីបន្ត​និរន្តភាពសាខា៕

 

...

ប្រជាជនខ្វះខាតស្បៀងនៅក្រុងកំពតទទួលអំណោយពីសាខាកក្រកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖​នាព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​កំពត​ ដឹកនាំ​ដោយ លោកជំទាវ យូ សុគន្ធ​ ប្រធាន​គណៈកម្មាធិការ​សាខា​ រួមដំណើរ​ដោយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិ​ការសាខា ​មន្ត្រីប្រតិបត្តិ​សាខា​ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ​សរុប​ចំនួន​ ៦០​គ្រួសារ​ ស្ថិតនៅ​២ភូមិ សង្កាត់ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត។

 

នាឱកាសនោះ លោកជំទាវ ​បានពាំនាំ​មកនូវ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដោយក្តីនឹករលឹក ​ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូពី​សុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ដែលជួប​ការលំបាក ជនរងគ្រោះ និងជនងាយ​រងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយដែល​ផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ក្រមា១ មុង១ ភួយ១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលទេយ្យទានពីព្រះសង្ឃវត្តស្នំប្រាំពីរ

សាខាកក្រកខេត្តកំពត ៖​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោកវេជ្ជ​.កែវ សុផាន់ នាយក​សាខា​ និង​សហការី​អញ្ជើញ​ទទួល​ទេយ្យទាន​ពីព្រះសង្ឃ​ គណៈកម្មការ​អាចារ្យ​វត្តស្នំ​ប្រាំពីរ​ ស្ថិតនៅ​ក្នុង​ភូមិស្នំ​ប្រាំពីរ​ ឃុំម៉ាក់ប្រាង​ ស្រុកទឹក​ឈូ ​ខេត្តកំពត។

 

នាឱកាសនោះដែរ​ លោក​នាយក បាន​ពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគេន​ជូនចំពោះ​ព្រះសង្ឃ​គណៈកម្មការ​ អាចារ្យវត្ត​ដោយក្តី​នឹករលឹក​បំផុត​ និងបានកោត​សរសើរ​ព្រមទាំង​ថ្លែងអំណរ​អរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ទឹកព្រះ​ទេយ្យ​សប្បុរសធម៌​របស់​ព្រះអង្គ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏ថ្លៃថ្លា​របស់​ព្រះអង្គ​ហើយបាន​ចាត់ទុក​ជាគំរូ​ដល់ព្រះសង្ឃ​ដទៃទៀត​ដែលមិន​អាចកាត់​ថ្លៃបាន​ឡើយ។

 

ទេយ្យទាន​ដែលបាន​ប្រគេន​ជូនរួម​មាន៖ អង្ករ២០០គីឡូក្រាម ទឹកត្រី២៩យួរ ទឹកស៊ីអ៊ីវ១២យួរ មី១កេស បន្លុង១៩ និងបច្ច័យ​មួយចំនួន​ផងដែរ៕

1 2 3 4 5 Next Last