Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពត

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលទេយ្យទានពីព្រះសង្ឃវត្តស្នំប្រាំពីរ

សាខាកក្រកខេត្តកំពត ៖​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោកវេជ្ជ​.កែវ សុផាន់ នាយក​សាខា​ និង​សហការី​អញ្ជើញ​ទទួល​ទេយ្យទាន​ពីព្រះសង្ឃ​ គណៈកម្មការ​អាចារ្យ​វត្តស្នំ​ប្រាំពីរ​ ស្ថិតនៅ​ក្នុង​ភូមិស្នំ​ប្រាំពីរ​ ឃុំម៉ាក់ប្រាង​ ស្រុកទឹក​ឈូ ​ខេត្តកំពត។

 

នាឱកាសនោះដែរ​ លោក​នាយក បាន​ពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគេន​ជូនចំពោះ​ព្រះសង្ឃ​គណៈកម្មការ​ អាចារ្យវត្ត​ដោយក្តី​នឹករលឹក​បំផុត​ និងបានកោត​សរសើរ​ព្រមទាំង​ថ្លែងអំណរ​អរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ទឹកព្រះ​ទេយ្យ​សប្បុរសធម៌​របស់​ព្រះអង្គ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏ថ្លៃថ្លា​របស់​ព្រះអង្គ​ហើយបាន​ចាត់ទុក​ជាគំរូ​ដល់ព្រះសង្ឃ​ដទៃទៀត​ដែលមិន​អាចកាត់​ថ្លៃបាន​ឡើយ។

 

ទេយ្យទាន​ដែលបាន​ប្រគេន​ជូនរួម​មាន៖ អង្ករ២០០គីឡូក្រាម ទឹកត្រី២៩យួរ ទឹកស៊ីអ៊ីវ១២យួរ មី១កេស បន្លុង១៩ និងបច្ច័យ​មួយចំនួន​ផងដែរ៕

...

បិទវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋម

សាខាកក្រកខេត្តកំពត ៖កាលពីរសៀលថ្ងៃទី២៣​ខែកុម្ភៈ​ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត​ដឹកនាំ​ដោយលោកវេជ្ជ.កែវ សុផាន់ នាយក​សាខា​បានអញ្ជើញ​ចូលរួម​បិទ​វគ្គបណ្តុះបណ្តាល​យល់ដឹង​ជាមូលដ្ឋាន​ស្តីពី​ប្រវត្តិ​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និង កម្មវិធីវិជ្ជាសង្រ្គោះបឋម ដល់យុវជន​កាកបាទក្រហម​កម្ពុជាសរុបចំនួន ៨៧នាក់ នៅវិទ្យាល័យហ៊ុនសែន ត្រសេកកោង។

 

វគ្គនេះមាន​គោលបំណងដើម្បីឲ្យនិស្សិត​យុវជន​កាកបាទក្រហមកម្ពុជា យល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម របៀបសង្រ្គោះ បឋម និងបន្ត​ផ្សព្វផ្សាយ​នូវវិជ្ជានេះ​ទៅតាម​សាលារៀនក៏ដូចជា​នៅតាម​សហគមន៍ផងដែរ៕

 

...

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឈូក

សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៧អនុសាខាកាកបាទក្រហម កម្ពុជាស្រុកឈូកដឹកនាំដោយលោកខៀវ រិទ្ធិភ័ណ ប្រធានកិត្តិយសអនុសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១០ព្រឹក ចំនួន២គ្រួសារ ឈ្មោះសាស ប្រាក់ អាយុ៦៣ឆ្នាំ និងឈ្មោះខឹម ស៊ីណា អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិអង្គឃ្លៃ ឃុំត្រមែងស្រុកឈូក ខេត្តកំពត។

នាឱកាសនោះដែរ លោកប្រធានបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះដោយក្តីសោកស្តាយ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ជៀសវាងគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ៤កេស ក្រមា១ មុង១ ភួយ១ សារុង១ កន្ទេល១ កៅស៊ូតង់១ និងថវិកាចំនួន ១០០,០០០រៀល៕

 

...

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

សាខាកក្រកខេត្តកំពត៖ កាលពីរសៀលថ្ងៃទី ៣១ខែមករាឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតដឹកនាំដោយលោកជំទាវ អ៊ុន សុគន្ធា គណៈកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៧គ្រួសារកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង៧:៣០នាទីយប់ ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះដែរលោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ក្រីក្រលំបាក ជនងាយរងគ្រោះបំផុត ជាពិសេសជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ជៀសវាងគ្រោះអគ្គីភ័យផ្សេងៗកើតឡើងជាយថាហេតុ។

 

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ២កេស មី១កេស ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់១ សម្ភារផ្ទះបាយ១កញ្ចប់ និងថវិកាចំនួន៣០,០០០រៀល។ ដោយឡែកសប្បុរសជនបានឧបត្ថម្ភជាទឹកបរិសុទ្ធ ១យួរ ខោអាវ ១កញ្ចប់ លោកមេឃុំព្រែកត្នោតឧបត្ថម្ភអង្ករ ១០០គីឡូក្រាម ថវិកាចំនួន ២៥០,០០០រៀល ឧកញ៉ាទ្រី ភាពឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕

 

...

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

សាខាកក្រក ខេត្តកំពត ៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅផ្តល់គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយភ្លើងឆេះផ្ទះកាលពីវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាតថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះឯកឧត្តមប្រធានកិត្តិយសសាខាបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីសោកស្តាយបំផុត ឯកឧត្តមបានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន ពីព្រោះពេលនេះជារដូវក្តៅ ។

 

អំណោយដែលផ្តល់ជូនរួមមាន : សាខាឧបត្ថម្ភអង្ករ ៦០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកសុទ្ធ២ធុង ក្រមា២ សារុង២ មុង២ ភួយ២ កៅស៊ូតង់២ សម្ភារផ្ទះបាយ ២កញ្ចប់ និងថវិកា មួយចំនួន។

 

1 2 3 4 5 Next Last