Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ធំ

...

ប្រជាជនចាស់ជរាគ្មានទីពឹងនៅភូមិកំពង់រទេះក្រុងស្ទឹងសែនទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តកំពង់ធំ​ ៖​នាព្រឹក​ថ្ងៃទី​១៧ ​ខែមិ​នា ​ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី​ ប្រធាន​គណៈកម្មាធិការ​ ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ អម​ដំណើរ​ជាមួយ​មន្រ្តី​ប្រតិបត្តិ​សាខា ​លោកស្រី​អនុប្រធាន​អនុសាខា​ក្រុង​ស្ទឹងសែន​បានចុះ​សួរសុខទុក្ខ​ និងនាំ​យកអំណោយ​ ទៅចែក​ជូន​លោកយាយ ចាស់​ជរា​និង​មាន​ជំងឺ​ចំនួន២គ្រួសារ​ ដែល​មាន​ទីលំនៅ​ភូមិ​កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

 

នាឱកាស​នោះដែរ​ លោកស្រី បានពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដីនឹក​រលឹក​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​ សម្ដេច​តែងតែគិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយ​រងគ្រោះ ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់​រើសអើង​ វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

សម្ភារះចែក​ជូន ក្នុង១គ្រួសារទទួលបាន : អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះសួរសុខទុក្ខប្រធានក្រុមអ្នកស្ម័គ្រចិត្តដែលមានជំងឺ

សាខាកក្រក​ខេត្តកំពង់ធំ​ ៖​កាលពីរសៀល​ថ្ងៃទី​០៨ ​ខែមិនា​ ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី ប្រធាន​ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ​ អមដំណើរ​ជាមួយ​នាយិកា​សាខា​ មន្រ្តី​ប្រតិបត្តិ​សាខា លោកស្រីអនុសាខា​ស្រុកសន្ទុក បានចុះសួរ​សុខទុក្ខ​និងនាំយក​អំណោយ​ទៅចែក​ជូនដល់​គ្រួសារ​ឈ្មោះគង់ ស៊ីនឿន ភេទស្រី អាយុ៥២ឆ្នាំ ជាប្រធាន​ក្រុមអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ក្នុងឃុំកកោះ កំពុង​ជួបការលំបាក​និង មានជំងឺ​រស់នៅ ភូមិសន្ទុក​ក្រៅ និងបន្ត​ទៅចែក​ដល់​លោកយាយចាស់​ជរាក្រីក្រ​ចំនួន១គ្រួសារ និងកុមាររី​រងគ្រោះ​ដោយការ​ចាប់រំលោភ ​១នាក់ដែល ​រស់នៅភូមិ​៧មករា ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះ ​លោកជំទាវបានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​គិតគូរ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល​សម្តេច​តែងយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការ​លំបាក​ដោយមិន​ប្រកាន់វណ្ណៈ ​ពូជសាសន៍​ ព័ណ៌​សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលចែក​ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។

 

...

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

សាខាកក្រកខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី​២៥​ខែមករា​ឆ្នាំ២០១៧​លោកស្រីឌុក ស៊ីដា ​នាយិកា សាខាកាកបាទក្រហម​ខេត្តកំពង់ធំ​និងក្រុមការងារ​សាខា​អនុសាខា​ក្រុងស្ទឹងសែន​បានចុះ​សួរសុខទុក្ខ​និងនាំយក​អំណោយ​ទៅចែកជូន​ដល់គ្រួសារ​លោក កាន់ ចិន្តា ភេទ​ប្រុស​អាយុ៣៦ឆ្នាំ​ត្រូវ​ភ្លើងឆេះផ្ទះ​ដែលស្ថិត​នៅភូមិកំពង់រទេះ​ សង្កាត់កំពង់រទេះ​ ក្រុងស្ទឹងសែន និងបន្ត​ទៅចែក​ដល់គ្រួសារ​ដែលមានជំងឺ​រាំរៃ​ចំនួន២គ្រួសារទៀត​នៅ ភូមិពោធិ៍បាក់ក និងភូមិកំពង់ធំ ខេត្តកំពង់ធំ។

 

នាឱកាសនោះ លោកស្រីនាយិកា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែងគ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយចែកជូនមាន : ទទួលបានអង្ករ៣០គីឡូ​ មី១កេស ត្រីខ១យួ​​មុង១ ភួយ១​ សារុង១ ក្រមា១​និងថវិកាមួយចំនួន ដោយឡែកសំរាប់គ្រួសារឆេះផ្ទះបន្ថែមតង់១ កន្ទេល១ ឆ្នាំង២បន្ថែម។

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

សាខាកក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឃួន ឃុនឌី ប្រធានស្តីទីគណៈកម្មាធិការសាខា ពិធីនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុង ស្រុក និងក្រុមប្រតិបត្តិផងដែរ ។

 

លោកស្រីឌុក ស៊ីដា នាយិកាប្រតិបត្តិសាខា បានធ្វើរបាយការណ៍សង្ខេបទាក់ទង​ការអនុវត្តន៍​ការងារ​ក្នុងឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះមានគោលដៅឆ្លុះបញ្ចាំងចំណុចវិជ្ជមាន ចំណុចអវិជ្ជមានក្នុង​សកម្មភាពការងារលើវិស័យស្នូលទាំងបួន។  អាស្រ័យដោយកត្តាបម្រែបម្រួលអាកាសធាតុជាសកល និងឥទ្ធិពលនៃរដូវវស្សាឆ្នាំ២០១៥ ទឹកជំនន់មានសភាពតូចជាងបណ្តាឆ្នាំមុនគួបផ្សំ និង​ភ្លៀងបង្អុរ​តិចផងនោះឈានចូលមកដល់រដូវប្រាំង២០១៦ធ្វើឲ្យតំបន់ជាច្រើនជួបនិងភាពរាំងស្ងួតខ្វះខាតទឹកស្រោចស្រពដំណាំដាំដុះនិងធ្វើឲ្យសាខាជួបបញ្ហាប្រឈមជាច្រើនដែលត្រូវរិះរកដំណោះស្រាយដូចជាប្រជាពលរដ្ឋច្រើនគ្រួសារខ្វះស្បៀងអាហារ និងខ្វះទឹកប្រើប្រាស់ក្នុងដំណាក់កាលរដូវវស្សា​ភ្លៀងបាន​អំណោយផលល្អធ្វើឲ្យការងារបង្ករបង្កើនផលមានការប្រសើរឡើង។

 

លោក ជំទាវ ឃួន ឃុន ឌី មានប្រសាសន៍ថាការឆ្លុះបញ្ចាំងលើសកម្មភាពអនុវត្តក្នុងមួយឆ្នាំកន្លងមក ដោយមានទិសដៅយុទ្ធសាស្រ្តរបស់ថ្នាក់ជាតិជាត្រីវិស័យ និងស្ថិតក្រោមការដឹកនាំរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងការគាំទ្រររបស់គណៈកិត្តិយស និងករគ្រប់គ្រងផ្ទាល់​របស់​គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ អ្នកអនុវត្ត មានមន្ទីរអង្គភាពនឹងកិច្ចសហការល្អជាមួយដៃគូរ អភិវឌ្ឍន៍នានាវិស័យ ឯកជន សប្បុរសជន។ លើសពីនេះទៅទៀតបន្តលើកកម្ពស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការត្រៀមបំរុង ការឆ្លើយតប​ជា​ប្រចាំ និងមានបញ្ជ្រាបបញ្ចូលនៅពិពិធភាពក្នុងសកម្មភាពនានាតាមវិស័យស្នូល បន្តពង្រឹងប្រព័ន្ធ​គ្រប់គ្រង​និងចែករំលែករបាយការណ៍ និងខិតខំប្រឹងប្រែងរកសមាជិកជួយ​ទ្រទ្រង់ដល់​កាកបាទក្រហម​កម្ពុជាខេត្ត ។

 

ចុងបញ្ចប់លោកជំទាវស្នើឲ្យអនុសាខាកាកបាទក្រហមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅ លើយុវជនស្ម័គ្រចិត្តនៅតាមភូមិនិងបង្ក់នការរកមូលនិធិ ធនធានតាមរូបភាព​ ផ្សេងៗដែលសមស្រប ។

 

...

ប្រជាពលរដ្ឋ ចំនួន ៧៥១គ្រួសារ ទីទ័លក្រនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋ ចំនួន ៧៥១គ្រួសារ ទីទ័លក្រ មកពី៥ភូមិ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។
 
ក្នុងឱកាសចែកអំណោយមនុស្សធម៌នេះដែរ ឯកឧត្តម អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ឯកឧត្តម សោម សុផាត អនុប្រធានកិត្តិយសាខាកាកបាទក្រហមខេត្តកំពង់ធំ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង ៧៥១​គ្រួសារ ដោយបានពាំនាំនូវក្តីនឹករឮក និងសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនលោកយាយ លោកតា ទាំងអស់ដែលបានមកទទួលនូវការឧបត្ថម្ភនាពេលលនេះ  ឯកឧត្តមបានបន្តទៀតថា ជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចាត់ទុកថា "ការលំបាក របស់ប្រជាពលរដ្ឋ ក៏គឺជា ការលំបាក របស់សម្តេចដែរ  សម្តេចតែងតែណែនាំដល់មន្រី្តក្រោមឱវាត យកចិត្តទុក​ដាក់​ដល់ជីវភាពរបស់ប្រជាជន និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ដោយឈេលើគោលការណ៍​គ្រឹះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្ញនិន្នាការអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
 
ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវខិតខំបន្តមុខរបរទទួលទាន និងត្រូវពង្រីកការដាំដុះឲ្យអស់លទ្ធភាព ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងក្នុងរដូវវស្សានេះ និងសំណូមពរឲ្យបងប្អូនមេត្តាយកចិត្តទុកដាក់ "ហូបស្អាត ផឹកស្អាត រស់នៅស្អាត" ហើយបញ្ហាសេពគ្រឿងស្រវឹង ជាមូលហេតុចម្បងនាំមកនូវអំពើហឹង្សាក៏ដូចជាសេពគ្រឿងញៀនដែលជាដើមរឿងនៃការបំផ្លាញខ្លួនឯងជាដើម។
 
អំណោយដែលយកមកចែកជូននាពេលនេះមាន អង្ករ ៣០គក មុង ១ ភួយ១ សារុង១ ក្រម៉ា១ មី១កេស ត្រីខ ១០កំប៉ុង និងប្រគេនថវិកា១៥០០០០រៀលដល់វត្តកំពង់ចម្លង។
1 2 3 4 5 Next Last