Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខស្រ្តីសម្រាលកូន និងទីទ័លក្របំផុតនៅស្រុកឱរ៉ាល់

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀល​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយលោកស្រី អោម ចន្នា នាយិកា​សាខា និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនដល់ស្រ្តីសម្រាល​កូន និងទីទ័លក្របំផុត​ចំនួន ៣គ្រួសារ (ក្នុងនោះកូនភ្លោះ៣នាក់ ១គ្រួសារ កូនភ្លោះ២នាក់ ១គ្រួសារ និងកូន១នាក់ ១គ្រួសារ) ស្ថិតនៅឃុំ រស្មីសាមគ្គី និងឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

 

ក្នុងឱកាសនោះ​ដែរ លោកស្រី​នាយិកា បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាលសម្តេចតែតែង​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះ និងរងគ្រោះ​ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ​ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយដែល​បានផ្តល់ជូនគ្រួសារ​នីមួយៗមានដូចតទៅ៖
_ស្ត្រីសម្រាលកូនភ្លោះ ៣នាក់ ៖ អង្ករ ៥០គីឡូក្រាម ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ទឹកដោះគោ ២កំប៉ុង មី ២កេស ប្រេងឆា ២ដប នំធុង ២ធុង ឃីតកូនក្មេង ៣កញ្ចប់ និងថវិកាចំនួន១៥០,០០០រៀល។


_ស្ត្រីសម្រាលកូនភ្លោះ២នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ប្រេងឆារ ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ​ ១កំប៉ុង ត្រីខ ១០កំប៉ុង ឃីតកូនក្មេង ២កញ្ចប់ និងថវិកាចំនួន១០០,០០០រៀល។


_ស្ត្រីសម្រាលកូន១នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង ឃីតកូនក្មេង១កញ្ចប់ និងថវិកាចំនួន
៥០,០០០រៀល៕

 

សាខាកក្រកខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូន និងទីទ័លក្របំផុត នៅ ឃុំចំបក់

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹក​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ​លោកស្រី អោម ចន្នា នាយិកាសាខានិង​សហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តី​សម្រាលកូន និង​ទីទ័លក្របំផុតចំនួន ២គ្រួសារ ស្ថិតនៅ​ភូមិចំនួន ២ ក្នុងឃុំចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោកស្រី​នាយិកា បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខនិង​ក្តីនឹករលឹកពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែតែង​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ និងរងគ្រោះដោយសារ​គ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង មី ១កេស ប្រេងឆា ១ដប នំធុង ១ធុង ឃីតកូនក្មេង ១កញ្ចប់ និងថវិកា៥០,០០០ផងដែរ៕

 

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកឧត្តុងទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹក​ ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​ដឹកនាំ​ដោយ​លោកស្រី អោម ចន្នា នាយិកា​សាខា និងសហការី បានចុះសួរ​សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូនលោកតា ឯម ធឹម ភេទប្រុស អាយុ ៧២ឆ្នាំ ដែលរងគ្រោះ​ដោយសារ​ភ្លើងឆេះផ្ទះ ស្ថិតនៅភូមិ​អង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ លោកស្រី បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ហើយកុំអស់សង្ឃឹម ត្រូវខិតខំប្រកប​របរចិញ្ចឹម​ជីវិត ដើម្បីសម្រាល​នូវជីវភាពរស់នៅ លើសពីនេះសូមបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់មេត្តា ប្រុងប្រយ័ត្ន​ភ្លើងទៀន ផ្សេងៗ ជៀសវាងកើត​ឡើងដូចករណីខាងលើ។

 

អំណោយដែលបាន​ផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រី​ទឹកស៊ីអ៊ីវ ១យួរទឹកដោះគោ ១កំប៉ុង តង់១ សារ៉ុង១ ក្រមា១ មុង១ កន្ទេល១ នំធុង ១ធុង និង​ថវិកាចំនួន ២០០,០០០រៀលផងដែរ៕

 

ក្លឹបយុវជនកក្រក សាកលវិទ្យាល័យវេស្ទើនអន្តរជាតិប្រគល់អំណោយ ដល់សិស្សខ្វះខានៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សមាជិក​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំសាកលវិទ្យាល័យ​វេស្ទើន​អន្តរជាតិ ​ចំនួន ១៣ នាក់ ដឹកនាំ​ដោយលោក​ ស៊ុម​ សំភា ទីប្រឹក្សា​យុវជន ចុះសាកសួរសុខទុក្ខ និងប្រគល់​អំណោយមនុស្សធម៍​ជូនសិស្សានុសិស្ស​ដែលមាន​ជីវភាពខ្វះខាត​ កំពុងសិក្សា​នឹងរស់នៅ​អង្គការ​បណ្តុះបណ្តាល​ និងថែរក្សា​កុមារកំព្រា​ ស្ថិតនៅ​ភូមិ១​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

 

ក្នុងដំណើរ​នៃការចុះសាក​សួរសុខទុក្ខ ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា បាននាំ​យកអំណោយជា​សម្ភារ:សិក្សា​រួមមាន សៀវភៅ​សរសេរ​សរុប ៤០ដុំ​(ស្មុើ៤០០ក្បាល) ខ្មៅដៃ​ ប្រដាប់ខួងខ្មៅដៃ ជ័រលុប បន្ទាត់ សរុប ២០០ កញ្ចប់ រួមទាំង​កាបូបដាក់ប៊ិចចំនួន ២០០ ទន្ទឹមនោះ​ក៏មានអំណោយ​មួយចំនួនទៀត​ដូចជា អង្ករ ១៥ការ៉ុង ទឹកស៊ីអ៊ីវ ៦យួរ ត្រីខ ១០កំប៉ុង សំលៀកបំពាក់​ និងកុំព្យូទ័រចំនួន ៣គ្រឿង​ ប្រគល់ជូនអង្គការ​សម្រាប់​ចាត់ចែង​ និងកុំព្យូទ័រសម្រាប់បណ្តុះបណ្តាល​ដល់កុមារ។

 

សូមបញ្ជាក់ផងដែរថា អំណោយ​ដែលក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ យកទៅចែក​ជូននេះ ប្រើប្រាស់ថវិកាមូលនិធិក្លឹប​យុវជន និងអំណោយ​ជាថវិកា​ពីកាកបាទក្រហម​កម្ពុជា​។

 

វគ្គផ្សព្វផ្សាយស្តីពីគោលការណ៌ និងតំម្លៃមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ​ ៖ កាលពីព្រឹកថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​បានរៀបចំ​បើកវគ្គ​ផ្សព្វផ្សាយ​ស្តីពីគោលការណ៌ ​និងតំម្លៃ​មនុស្សធម៌​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​និងច្បាប់មនុស្សធម៌​អន្តរជាតិ ដែលមាន​ការចូលរួម​ពីលោកស្រី អោម ចន្នា នាយិកាសាខា រួមជាមួយនឹង លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ មន្ត្រីរាជការ​ ក្រុមប្រឹក្សាឃុំ​សរុបចំនួន ៥៧នាក់ (ស្រី ១២នាក់) ស្ថិតអាគារ​ប្រជុំសាលា​ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

វគ្គនេះ​ប្រព្រឹត្តទៅ​នៅក្នុង​គោលបំណង៖


១.ចង់ឲ្យអ្នកចូលរួម​ទាំងអស់ទទួល​បានចំណេះដឹង​ពីគោលការណ៌គ្រឹះ និង
តម្លៃមនុស្សធម៌​របស់ចលនា​កាកបាទក្រហម ​អឌ្ឃចន្ទក្រហម និងច្បាប់​មនុស្សធម៌​អន្តរជាតិ 
២.ដើម្បីឲ្យ​អ្នកចូលរួម​ទាំងអស់​យកចំណេះដឹង​ទាំងនេះទៅ​ផ្សព្វផ្សាយ​បន្តដល់​មន្ទីរអង្គភាព និងសហគមន៌ផងដែរ៕

1 2 3 4 5 Next Last